Home Blog Page 1865

កំណើនរបស់ពលរដ្ឋជប៉ុនមកធ្វើការនៅទីក្រុងតូក្យូ

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី៣០ ខែមករា កន្លងមក ក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងរបស់ប្រទេសជប៉ុនបង្ហាញថា ចំនួនពលរដ្ឋដែលមកធ្វើការនៅទីក្រុងតូក្យូ បានកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំ២០២២ កន្លងមក ហើយវាជាការកើនឡើងលើកដំបូងក្នុងរយៈពេល៣ឆ្នាំ ក្រោយពីការរាតត្បាតនៃជំងឺកូវីដ-១៩ ។Tokyo Japan luxury travel guide | Best restaurants and hotels

ស្ថិតិការផ្លាស់ប្តូរទីលំនៅដែលចេញផ្សាយដោយក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងបញ្ជាក់ថា ចំនួនពលរដ្ឋជប៉ុនដែលមករស់នៅទីក្រុងតូក្យូនៅឆ្នាំ២០២២ ស្មើ៣៨.០២៣នាក់ បានកើនឡើងយ៉ាងឆាប់រហ័សពីតួលេខឆ្នាំ២០២១ ស្មើតែ៥.៤៣៣នាក់ប៉ុណ្ណោះ ខណៈតួលេខក្នុងឆ្នាំ២០២១ ជាកម្រិតទាបបំផុតតាំងពីឆ្នាំ២០១៤ មក។50 reasons why Tokyo is the greatest city on Earth

គួរបញ្ជាក់ថា ចំនួនពលរដ្ឋជប៉ុនដែលផ្លាស់មករស់នៅទីក្រុងតូក្យូនៅឆ្នាំ២០២២ ស្មើ៤៣៩.៧៨៧នាក់ កើនឡើង១៩.៦២០នាក់ពីឆ្នាំ២០២១ ខណៈចំនួនអ្នកផ្លាស់ចេញពីទីក្រុងតូក្យូស្មើ៤០១.៧៦៤នាក់ ថយចុះ១២.៩៧០នាក់ ។ ដូចនេះ ចំនួនអ្នកមកកាន់ទីក្រុងតូក្យូ គឺខ្ពស់ជាងចំនួនអ្នកផ្លាស់ចេញ ប្រមាណពី៧ម៉ឺន ទៅ៨ម៉ឺននាក់ក្នុង១ឆ្នាំ រវាងឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩ មុនពេលជំងឺកូវីដរាតត្បាត ។ ទោះយ៉ាងណា ចំនួនពលរដ្ឋជប៉ុនដែលរស់នៅក្រៅទីក្រុងតូក្យូក៏បានកើនឡើងខ្ពស់ផងដែរ ដោយសារពួកគេចង់គេចពីជំងឺរាតត្បាត៕

ប្រភព ៖ The Better

មន្ទីរពេទ្យខ្នាតធំមួយ ស្ថិតក្នុងស្រុកកោះធំ សម្រេចការសាងសង់បានជាង៨០%ហើយ នឹងលេចរូបរាងឡើងឆាប់ៗនេះ

0

ភ្នំពេញ ៖ អគារមន្ទីរពេទ្យតេជោសែនកោះធំ ឋិតនៅស្រុកកោះធំ សម្រេចបានប្រមាណ ៨០.៥១% ហើយ នឹងលេចរូបរាងឡើងឆាប់ៗនេះ។

កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះធំ បានអញ្ជើញចុះពិនិត្យអគារមន្ទីរពេទ្យតេជោសែនកោះធំ នៅក្នុងស្រុកធំ ខេត្តកណ្ដាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងរួមដំណើពីលោកអភិបាល អភិបាលរងស្រុក លោកប្រធានក្រុមប្រឹក្សាភិបាលស្រុក សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះធំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMUi6w7vpdo3EumOFqdOJ5PYR2gQW2zEJa9rNdghPGNVSn0ulAXmy8uKzhYj2VzcvXnTd7OMt2bN8I0uQpdt_cAQu5nW_mjIH8pWR9bzK8Z8ChiO4_6Gk5Nej0uoVn9ksEcEHaEUokn-DGFsnU4zTWRkwTsYyIx8g7Qb2bxTaFSc2qiFo_bbJevp_D/s1280/photo_2023-02-01_11-14-33.jpg

ការចុះត្រួតពិនិត្យ អគារមន្ទីរពេទ្យតេជោសែនកោះធំ នាពេលនេះ គឺដើម្បីតាមដានលើវឌ្ឍនភាព កិច្ចការងារសាងសង់ ធ្វើយ៉ាងណាឱ្យសម្រេចទៅតាមផែនកាគ្រោងទុក ប្រកបដោយចីរភាព នឹងឈានដល់ការដាក់ដំណើជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ ។

សូមបញ្ជាក់ជូនថា មន្ទីរពេទ្យនេះសាងសង់ឡើងដោយថវិកាបានមកពីការចូលរួមវិភាគទានរបស់សប្បុរសជនក្នុងស្រុកទាំងអស់ ដោយរួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត្រ គ្រោងចំណាយថវិកាសរុបទាំងអស់ប្រមាណ១០លានដុល្លារសហរដ្ឋអាមេរិកក្នុងនោះការសាងសង់រចនាសម្ព័ន្ធអគារមន្ទីរពេទ្យគ្រោងចំណាយទឹកប្រាក់ប្រមាណ៦លាន២សែនដុល្លារសហរដ្ឋអាមេរិក និងការបំពាក់សម្ភារបរិក្ខារពេទ្យគ្រោងចំណាយទឹកប្រាក់ពី៤ ទៅ ៥លានដុល្លារសហរដ្ឋអាមេរិកថែមទៀត។ បន្ថែមពីលើនោះមន្ទីរពេទ្យនេះត្រូវប្រសិទ្ធនាមថាមន្ទីរពេទ្យតេជោសែនកោះធំ និងក្លាយជាមន្ទីរពេទ្យមានទីតាំងផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ។ ជាពិសេសចំពោះពលរដ្ឋអ្នកស្រុកកោះលែងមានផលលំបាកក្នុងការធ្វើដំណើឆ្ងាយឡើងមកពិនិត្យ ឬព្យាបាលសុខភាពនៅភ្នំពេញទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGHv2MSOAiqRISDTAYhm5MoTyYTRTpkeaq6wjmC4p1eWg2RIrdprF7Pm7WHNUd54x_JVwYZqdiS_oFuhFd1Q1BjAUqa19hYE6Q7Hx8t8EdZ4VfQtExQeIhHsaKko0b5R1iglkJ4yUlzfn6xewFC4NK1-t0wQ2AOOk2Wkcg0QkJebIoiDX2Chcy10Ql/s1280/photo_2023-02-01_11-14-34%20(2).jpg

សូមជម្រាបជូនថា គម្រោងសាងសង់អគារថ្មីនៃមន្ទីរពេទ្យតេជោសែនកោះធំនេះ រៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងសមស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងចក្ខុវិស័យសម្រាប់អភិវឌ្ឍជាតិរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានគិតគូរយកចិត្តទុកដាក់លើសុខទុក្ខ សុខមាលភាពរបស់ប្រជាពលរដ្ឋ។

គម្រោងសាងសង់មន្ទីរពេទ្យនេះរួមមាន៖ ការសាងសង់អគារថ្មីចំនួន០៣ខ្នង ១)អគារមន្ទីរពេទ្យ ចំនួន ០១ខ្នង មាន០៣ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ជាន់ទី១មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ និងជាន់ទី២ មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០.៥៤៤,៤ ម៉ែត្រការ៉េ ២) អគារខាងឆ្វេង ចំនួន ០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៥០០ម៉ែត្រការ៉េ និងជាន់ទី១មានទំហំ ៥០០ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ ៣) អគារខាងស្តាំចំនួន០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ៥០០ម៉ែត្រការ៉េ និងជាន់ទី១ មានទំហំ៥០០ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ។

អគារទាំង ០៣ ខាងលើមានទំហំសរុបស្មើនឹង ១២.៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០ គ្រែ បំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យការព្យាបាល ហើយបានចាប់ផ្តើមពីខែមករា ឆ្នាំ២០២២ និងគ្រោងសម្រេចតាមផែនការ ឈានដល់ការសម្ពោធដាក់ដំណើការនាពេលឆាប់ៗខាងមុខនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0OFo_mDqdhkGcfEkzJrCspVeDZQqQWIYchfhunLCRuubEctXXFkGVi13I_uRExJyFBj5QL-tJLuqJGCetVeOoQwpbahbsIx7wP8j3pewUvLFy6oI13z6nZogVhIij9MEHaCfeOroKTghrSiH7xRu-FFGUUUVZkiXFxXhyVChLkWkKinTUD1WRT0vC/s1280/photo_2023-02-01_11-14-34.jpg

អាមេរិកនឹងបញ្ជូនអាវុធឱ្យអ៊ុយក្រែន ក្រោយបដិសេធបញ្ជូនយន្តហោះចម្បាំង

0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានត្រៀមពិភាក្សាជាមួយមេដឹកនាំប្រទេសអ៊ុយក្រែន លោក Volodymy Zelensky អំពីការជួយសង្គ្រោះផ្នែកអាវុធមានប្រសិទ្ធភាពដើម្បីទប់ទប់ជាមួយកងទ័ពរុស្ស៊ី បន្ទាប់ពីអាមេរិកមិនបញ្ជូនយន្តហោះចម្បាំង F-16 ឱ្យអ៊ុយក្រែន ។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងកាលពីថ្ងៃ៣១ ខែមករាថា លោកនឹងពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymy Zelensky អំពីការស្នើសុំអាវុធទំនើបដើម្បីទប់ទប់ជាមួយកងទ័ពរុស្ស៊ី ។ លោកបានថ្លែងទៅកាន់អ្នកសារព័ត៌មានថា ៖ «យើងនឹងជជែកគ្នា ខណៈពេលមុននេះ លោកបានបដិសេធការបញ្ជូនយន្តហោះចម្បាំង F-16 ឱ្យអ៊ុយក្រែន» ។Ukraine's President Takes Swipe at Biden Over Russia Comments

អាមេរិកជាប្រទេសឧបត្ថម្ភអាវុធដ៏ធំបំផុតរបស់អ៊ុយក្រែន ខណៈជម្លោះរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ជិតគ្រប់១ឆ្នាំ ។ ចំណែកប្រទេសលោកខាងលិចផ្សេងទៀត ក៏បានបញ្ជូនអាវុធគ្រប់ប្រភេទ រថពាសដែក និងកាំភ្លើងធំឱ្យអ៊ុយក្រែនផងដែរ ។

ទោះយ៉ាងណា ខណៈរុស្ស៊ីគ្មានសញ្ញាបញ្ចប់ជម្លោះជាមួយអ៊ុយក្រែន ប្រធានាធិបតីអ៊ុយក្រែន លោក Volodymy Zelensky ក៏បានប្រកាសសុំការឧបត្ថម្ភអាវុធមានប្រសិទ្ធភាព និងកម្លាំងខ្លាំងពីប្រទេសលោកខាងលិច ហើយអាមេរិក និងអាល្លឺម៉ង់ ក៏យល់ព្រមបញ្ជូនរថក្រោះជួយអ៊ុយក្រែន តាមពីក្រោយអង់គ្លេស ។ បច្ចុប្បន្ន អ៊ុយក្រែនកំពុងតែដាក់សម្ពាធលើប្រទេសលោកខាងលិចឱ្យបញ្ជូនយន្តហោះចម្បាំង និងមីស៊ីលបាញ់ចម្ងាយឆ្ងាយ ដែលអាចវាយលុកគោលដៅរបស់រុស្ស៊ី ។What happens to weapons sent to Ukraine? The US doesn't really know | CNN  Politics

រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានថ្លែងកាលពីថ្ងៃទី៣១ ខែមករាថា អ៊ុយក្រែននឹងទទួលបានរថក្រោះពី១២០ ទៅ១៤០គ្រឿងក្នុងការបញ្ជូនលើកដំបូងពី១២ប្រទេស ។ នៅខែមករា ប្រទេសលោកខាងលិចសន្យាជាមួយអ៊ុយក្រែនថា នឹងបញ្ជូនរថក្រោះដើម្បីការពារការវាយលុកពីរុស្ស៊ី ខណៈរុស្ស៊ីបានព្យាយាមវាយលុកឆ្ពោះទៅទិសខាងកើតរបស់អ៊ុយក្រែនកាន់តែខ្លាំង ៕

ប្រភព ៖ TNN World

ភ្ញាក់ផ្អើល! អ្នកលក់មួយចំនួននៅក្នុងខេត្តព្រះសីហនុ មិនយកក្រដាសប្រាក់១០០រៀល

0

បងប្អូនប្រជាពលរដ្ឋនៅក្នងខេត្តព្រះសីហនុ ដែលជាខេត្តដ៏មានសក្តានុពលមួយនៅក្នុងប្រទេសកម្ពុជា បានលើកឡើងពីបញ្ហា អ្នកលក់មួយចំនួន មិនទទួលយកក្រដាសប្រាក់ ១០០រៀល ដោយស្នើឱ្យក្រសួងពាក់ព័ន្ធជួយត្រួតពិនិត្យ។

បើតាមការបង្ហោះរបស់គណនីហ្វេកប៊ុកមួយបានឱ្យដឹងថា “អ្នកលក់មួយចំនួន មិនទទួលយកក្រដាសប្រាក់ ១០០រៀល ពីផ្ញៀវដែលទិញទំនិញរបស់ខ្លួនទេ ប៉ុន្ដែពេលអាប់លុយឱ្យភ្ញៀវ អាចមានក្រដាស ១០០រៀលបាន ការធ្វើទង្វើរនេះហាក់មិនសមរម្យសោះ ព្រោះថាក្រដាសប្រាក់១០០រៀល ត្បិតតិចតួចក្ដីប៉ុន្តែក៏ជាក្រដាសប្រាក់របស់ជាតិ ដែលដាក់ឱ្យដំណើរការទូទាំងប្រទេស ការដែលមិនទទួលយកក្រដាសប្រាក់ប្រភេទនេះ គឺដូចជាការមិនឱ្យតម្លៃ ដល់ប្រាក់រៀលរបស់ជាតិដូច្នេះដែរ សូមអាជ្ញាធរ និងស្ថាប័នជំនាញពាក់ព័ន្ធត្រួតពិនិត្យ ចំពោះករណីនេះ”។No photo description available.

ទន្ទឹមនេះដែរ ស្ថាប័នពាក់ព័ន្ធបានជម្រាបដល់ពលរដ្ឋនៅខេត្តព្រះសីហនុ ដែលជួបប្រទះផ្ទាល់ ករណីមានហាង ឬ អ្នកលក់ ដែលមិនទទួលក្រដាសប្រាក់ ១០០រៀល សូមថតរូប ទីតាំង រួចផ្ញើរចូលមក តេលេក្រាម ឬ ផេក ប្រជាជន ខេត្តព្រះសីហនុ ដើម្បីបញ្ជូនព័ត៌មានទាំងនេះ ទៅកាន់ អាជ្ញាធរ ស្ថាប័នជំនាញ ចាត់វិធានការតាមនីតិវិធីច្បាប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjNakZ9dr88BGxJm0Ms09ok-qoftSFPdelLYZj1Xl06v8j7QpV4SBrLm9qfEZYt-AwJWfwFww23N2YZsmm_cERYlkeG_buGArUTcP-M09wM_8LQiFsmQeIUPJimzsueRrGyrIdc-FBwOsjxrVvUgrIjriR7T28jspRsWd3d8V5h3Xa21J1LLpO3dei/s823/63d896048e9ad_1675138560_medium.jpg

ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ

លោកប្រាយុទ្ធ ចាន់អូចា លូកដៃចូលបញ្ហាគុនខ្មែរ និងមួយថៃ

0

កាលពីពេលថ្មីៗនេះ​ ភាពចម្រូងចម្រាស់មួយបានកើតឡើងរវាងប្រទេសកម្ពុជា និងថៃ  ដោយកីឡាប្រដាល់សេរីនឹងត្រូវបានគេហៅថា “គុនខ្មែរ” នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ 

នាឱកាសចូលរួមការសម្តែង Muay Thai ដែលធ្វើឡើងដោយសិស្សសាលា Nong Hin និងអ្នកប្រដាល់អាជីពប៉ុន្មានរូបទៀតនោះ លោកប្រាយុទ្ធ បានលើកឡើងថា ” Muay Thai ជាសិល្បៈក្បាច់គុនពិសេសមួយ និងជាវប្បធម៌ដ៏មានតម្លៃ មិនអាចកាត់ថ្លៃបានលោកក៏បានស្នើឱ្យស្ថាប័នពាក់ព័ន្ធបន្តលើកកម្ពស់ Muay Thai ជាថាមពលទន់ដែលអាចជួយជំរុញសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព”។Muay Thai will always belong to Thailand, proclaims Prayut

ទន្ទឹមគ្នានេះដែរលោកប្រាយុទ្ធ បានសង្កត់ធ្ងន់“មហោស្រព Muay Thai ដ៏អស្ចារ្យឆ្នាំ 2023” នឹងទទួលបានជោគជ័យយ៉ាងខ្លាំង និងអាចធ្វើឱ្យមហាជនស្គាល់ Muay Thai កាន់តែច្បាស់។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 4 ដល់ថ្ងៃទី 6 ខែកុម្ភៈ នៅឧទ្យាន Rajabhakti”។

ដោយឡែកបញ្ហាមួយថៃ និងគុនខ្មែរ លោកប្រាយុទ្ធ ចាន់អូចា បានអះអាងថា ” យើងនឹងខំអភិរក្ស និងអភិវឌ្ឍន៍ ក្បាច់គុនរបស់យើងមិនឱ្យបាត់បង់ ហើយច្បាស់ណាស់ក្បាច់គុននោះ គួរតែហៅ “Muay Thai”៕Mastering The Muay Thai Stance For Beginners

ប្រភព៖ National Thailand

វៀតណាមស្ថិតក្នុង១០ប្រទេសដែលទទួលបានការផ្ទេរប្រាក់ពីបរទេសច្រើន

0

ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី២៩ ខែមករា កន្លងមក សារព័ត៌មានវៀតណាម (Vietnam News) រាយការណ៍ថា ចំនួនការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់វៀតណាម ស្មើ១៩ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២២ ធ្វើឱ្យវៀតណាមជាប់ចំណាត់ថ្នាក់ក្នុងចំណោម១០ប្រទេស ដែលទទួលបានប្រាក់ផ្ទេរពីក្រៅប្រទេស ។ បច្ចុប្បន្ន ពលករវៀតណាមចំនួន៥,៣លាននាក់ធ្វើការនៅ១៣០ប្រទេសទូទាំងពិភពលោក ។

សារព័ត៌មានវៀតណាមបានដកស្រង់របាយការណ៍ថ្មីៗរបស់ធនាគារពិភពលោកថា ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់វៀតណាមបានកើនឡើង៥% នៅឆ្នាំ២០២២ ហើយអាចកើនឡើងពី៣,៦% ទៅ៤,៥% នៅឆ្នាំបន្ទាប់ទៀត ។ ក្នុងចំណោមប្រភពនៃការផ្ទេរប្រាក់ពីបរទេស សហរដ្ឋអាមេរិកជាទឹកដីដែលជនអន្តោប្រវេសន៍វៀតណាមរស់នៅច្រើនជាងគេ បន្ទាប់មកគឺ អង់គ្លេស អូស្ត្រាលី និងកាណាដា ខណៈជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ បានជួលពលករវៀតណាមច្រើនបំផុត ។Remittances to HCM City drop 13% in H1 | Business | Vietnam+ (VietnamPlus)

បើទោះជាមានការរាតត្បាតនៃជំងឺកូវីដ-១៩ ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកក្នុងរយៈពេល២ឆ្នាំកន្លងមក និងអត្រាអតិផរណាកើនឡើងនៅប្រទេសជាច្រើនក្តី ប៉ុន្តែការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់វៀតណាម នៅតែមានស្ថេរភាពបើធៀបជាមួយឆ្នាំមុនៗ ។

ធនាគារមួយចំនួនជឿថា ការផ្ទេរប្រាក់ពីបរទេសកើនឡើង មិនត្រឹមតែជួយឱ្យធនាគារទទួលប្រាក់ចំណូលពីការប្រើប្រាស់សេវាកម្មកាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែវាជួយបង្កើនទុនបម្រុងរូបិយប័ណ្ណបរទេសផងដែរ ស្របនឹងគោលនយោបាយទាក់ទាញរូបិយប័ណ្ណបរទេសរបស់វៀតណាម ។Vietnamese workers earn half of Thai counterparts in Japanese companies -  VnExpress International

តាមរបាយការណ៍បង្ហាញថា ទីក្រុងហូជីមិញបានទទួលការផ្ទេរប្រាក់ពីក្រៅប្រទេសច្រើនបំផុត ស្មើ៦,៨ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២២ ។ Committee for Overseas Vietnamese រាយការណ៍ថា បច្ចុប្បន្ន មានជនជាតិវៀតណាម៥,៣លាននាក់រស់នៅ និងធ្វើការនៅ១៣០ប្រទេសទូទាំងពិភពលោក ។

តាមទិន្នន័យរបស់ក្រសួងការងារថា ចំនួនពលករវៀតណាមទាំងអស់ដែលធ្វើការនៅក្រៅប្រទេសក្នុងឆ្នាំ២០២២ ស្មើ១៤២.៧៧៩នាក់ ។ ចំនួននេះបានកើនឡើងខ្ពស់បំផុតក្នុងរយៈពេល៣ឆ្នាំកន្លងមក ។ គេរំពឹងថា នៅឆ្នាំ២០២៣នេះ ពលករវៀតណាមទៅធ្វើការក្រៅប្រទេសស្មើប្រមាណ១១ម៉ឺននាក់ ហេតុនេះ នៅឆ្នាំខាងមុខ ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់វៀតណាមនឹងកាន់តែច្រើន ៕

ប្រភព ៖ The Better News

ទស្សនៈនៃការកសាងសំណង់ប្រាសាទរបស់បុព្វបុរសខ្មែរ

0

មុននិងស្ថាបនានូវសំណង់ប្រាសាទណាមួយបុព្វបុរសយើងតែងតែបា្ររព្ធឡើងតាមលំដាប់លំដោយដូចខាងក្រោម ៖

• ការជ្រើសរើសទីតាំង
ការជ្រើរើសទីតាំងពិតជាមានសារៈសំខាន់ណាស់ បុព្វបុរសយើងធ្វើដោយមានការសិក្សាយ៉ាងត្រឹមត្រូវ តាមក្បួនហោរាសាស្រ្ត និងមានលក្ខណះបច្ចេកទេសស្ថាបត្យកម្មយ៉ាងម៉ត់ចត់។

ការជ្រើសរើសទីតំាងប្រាសាទ ច្រើនស្ថិតនៅលើទីតាំងអំណោយផលល្អប្រសើរ ទាំងផ្នែក គមនាគមន៏ កសិកម្ម និងការការពារ។ កាលពីសម័យនោះ ខ្មែរយើងមានជំនឿ និងឥទ្ធិពលដ៏ខ្លាំងក្លា ទៅលើសាសនា រហូតដល់សវត្សទី ៩ ឬដើមសវត្សទី១០ ទីតំាងរបស់ប្រាសាទ ច្រើនជ្រើសរើសនៅ លើកំពូលភ្នំ ព្រោះគេចាត់ទុកថា ភ្នំជាទីខ្ពស់ ជាកន្លែងដ៏ពិសិដ្ឋសំរាប់បូជាដល់អាទិទេព។ តែសម័យ ក្រោយមកមានការវិវត្តន៏មកកាន់តំបន់ទំនាបដោយរក្សាលំនាំដើម ដោយប្រាសាទត្រូវសាងសង់លើ ខឿនខ្ពស់ ដែលតំណាងឲ្យភ្នំ។ប្រាសាទអង្គរវត្ត អច្ឆរិយបុរាណដ្ឋានរបស់កម្ពុជា និងពិភពលោក – ខ្មែរប៉ុស្ដិ៍

• ទិសប្រាសាទ
ជាទូទៅទិសប្រាសាទបុរាណខ្មែរ តែងតែបែរទៅទិសខាងកើត។ បា្រសាទមានទិលដៅពីកើតទៅលិច យោងទៅតាមដំណើរវិលជុំវិញព្រះអាទិត្យ ធៀបនិងផែនដី។ ទន្ទឹមនិងនេះ ក៏មានប្រាសាទមួយចំនួនដែលកសាងឡើងដោយមិនគោរពទៅតាមក្បួនខ្នាត ខាងលើដែរដូចជា ប្រាសាទព្រះខ័ន្ធ នៅកំពង់ស្វាយដែលបែរមុខទៅទិសឥសាន្ត ប្រាសាទអង្គរវត្ត បែរមុខទៅទិសខាងលិច និងប្រាសាទព្រះវិហារ បែរមុខទៅទិសខាងជើង ។

ក្នុងករណីលើកលែងខាងលើ គេបានពន្យល់ដោយលើកយកហេតុផល ដែលកើតមានឡើង ក្នុងការខុសឆ្គងទៅលើការវាស់វែង ឬក៏មួយផ្នែកទៀត ពុំមានការពាក់ពន្ធ័ផងដែរជាមួយនិងទីតាំងភូមិសាស្រ្ត និងសណ្ឋានដី។តើមានកត្តាអ្វីខ្លះដែលជំរុញឲ្យកម្ពុជាស្នើសុំដាក់ប្រាសាទសំបូរព្រៃគុកទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក?  - រដ្ឋបាលខេត្តកំពង់ធំ

ចំពោះទិសប្រាសាទអង្គរវត្ត ដែលបែរមុខទៅទិសខាងលិច វាពុំមានការទាក់ទងទៅនឹងសណ្ឋានដី ដែលមានលក្ខណះរាប ហើយក៏គា្មនភាពចៃដន្យណាមួយដែរ គឺវាពិតជាទាក់ទង់ទៅនឹង និមិ្មត្តកម្មមរណភាព ជាផ្លូវសំរាប់តំកល់សព។

ម្យ៉ាងទៀតនៅក្នុងស្ថាបត្យកម្មខ្មែរការកំនត់ទិសប្រាសាទដោយយោងទៅលើហេតុផលជាច្រើននៅក្នុងគំនិតខាងសាសនា ខាងក្បួនច្បាប់នៃភពផែនដីឬក៏ស្ថិតនៅក្នុងច្បាប់នៃ ការពិនិត្យដំណើរផ្កាយ គឺពុំស្មើរករណីដែលអាចកើតឡើងផ្នែកឋានលេខា នោះទេ។

• ប្លង់ប្រាសាទ
នៅក្នុងចំណោមប្រាសាទទាំងអស់ ដែលបានសង់ឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រាសាទខ្លះសង់ដាច់តែឯង ដែលគេហៅថាប្រាសាទទោល ឬប្រាសាទឯកោរ ដូចជាប្រាសាទបក្សីចំាក្រុង និង ប្រាសាទខ្លះទៀតសង់នៅជិតគ្នាជាក្រុម មានដូចជាប្រាសាទព្រះខ័ន្ធ ជាដើម។ ទោះបីជាសង់ ដាច់តែឯង ឬសង់ជាក្រុមក៏ដោយ ក៏ប្រាសាទទាំងនោះជានិច្ចជាកាលតែងតែមានប្រាសាទសក្ការះនៅ ចំកណ្តាល ជាទីតំកល់ព្រះ ឬអាទិទេពដែលតំនាងឲ្យស្នូលកណ្តាលនៃផែនដី។ស្វែងយល់អំពីប្រភេទនៃការសាងសង់ប្រាសាទបុរាណរបស់ខ្មែរ តើមានលក្ខណៈដូចម្ដេច?  អានអត្ថបទខាងក្រោមដើម្បីស្វែងយល់ - Sakhan Um

• ប្លង់ស្ថាបត្យកម្មមុនសម័យអង្គរ

នៅមុនសម័យអង្គរ ស្ថាបត្យកម្មខ្មែរបានជ្រើសរើសយកប្លង់ ៣ជាមូលដ្ឋានគឺ
– ប្លង់ការេ
– ប្លង់ការេបន្ថែមភ្ជាប់ដោយបន្ទប់ផ្នែកខាងមុខ
– ប្លង់ចតុកោណកែង

• ប្លង់ស្ថាបត្យកម្មសម័យអង្គរ

នៅក្នុងការជ្រើសរើសប្លង់សំរាប់សាងសង់ប្រាសាទ បុព្វបុរសខ្មេរយើងតែងតែផ្លាស់ប្តូរ ទៅតាមចំនង់ចំនូលចិត្ត ឬតាមការនិយមដូចជា ៖
– នៅចុងស.វទី៩គេបានបោះបង់ចោលប្លង់ចតុកោណកែងហើយងាក មកយកប្លង់រាងការេវិញ
– នៅស.វទី១០គេបានច្នៃប្រឌិតបាតធម្មតាហើយថែមក្បាច់សារពើសូត្រតាមជ្រុង ដូចជា ប្រាសាទបក្សីចំាក្រុង
– នាពាក់កណ្តាលទីមួយស.វទី១០ចាស់បុរាណបានបង្កើតប្លង់មួយបែបទៀតសំរាប់លំអនិងបន្ថែមទំហំប្រាសាទគឺការបន្ថែមមុខនិងបន្ទប់រាងចតុកោណកែងមួយទៀតនៅផ្នែកខាងមុខ ហៅថា មណ្ឌល ។
– នៅដើមស.វទី១១ ការវិលទៅរកប្លង់រាងការេវិញដោយបន្ថែមយ៉ មួយទិស ដែលជាប្រភពនៃប្លងកាកបាទ ។
– នៅដើមស.វទី១២ ប្លង់កាកបាទ គេបានបន្ថែមតាមជ្រុងទាំងបួន និង បន្ថែមបន្ទប់រាងចតុ កោណកែង។
– នៅក្នុងស.វទី១៣ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ប្លង់ប្រាសាទថ្មីមួយទៀតត្រូវបានបង្កើតឡើងនោះគឺប្លង់រាងមូលចែកជា៨កំាហ៊ុមពទ្ធ័បន្ទប់ កណ្តាលសំរាប់តំកល់ព្រះពុទ្ធបដិមាករ(ប្រាសាទសក្ការៈនៃប្រាសាទ បាយ័ន)
សរុបមក យើងសង្កេតឃើញថា ប្លង់ស្ថាបត្យកម្មខ្មែរមានការវិវត្តន៏ ពីប្លង់រាងការេ ចតុកោណកែង និង ប្លង់រាងមូល៕News

ប្រភពអត្ថបទ៖ សោ ប៊ុនថា

ចិនហាមដាច់ខាតមិនឱ្យអាមេរិកជាន់ទឹកដីតៃវ៉ាន់

0

ប្រទេសចិន ៖ កាលពីថ្ងៃទី៣០ ខែមករា លោកស្រី ម៉ៅ នីង (Mao Ning) អ្នកនាំពាក្យក្រសួងការបរទេសចិន បានដាស់តឿនសមាជិកសភាតំណាងរាស្ត្រអាមេរិកថា កុំធ្វើដំណើរទៅកាន់ទឹកដីតៃវ៉ាន់ជាដាច់ខាត បន្ទាប់ពីមានព័ត៌មានថា ក្រសួងការពារជាតិអាមេរិកកំពុងត្រៀមបញ្ជូនលោក Kevin McCarthy ប្រធានសភាតំណាងរាស្ត្រអាមេរិក ឱ្យធ្វើដំណើរទៅកាន់តៃវ៉ាន់នៅឆ្នាំ២០២៣នេះ ។Foreign Ministry Spokesperson Mao Ning's Regular Press Conference on  September 9, 2022

លោកស្រី ម៉ៅ នីង បានឆ្លើយតបសំណួររបស់ក្រុមអ្នកសារព័ត៌មានទាក់ទងនឹងព័ត៌មានខាងលើនេះ ដោយលោកស្រីមិនបានលើកឈ្មោះលោក Kevin នោះទេ ប៉ុន្តែលោកស្រីនិយាយថា សមាជិកសភាតំណាងរាស្ត្រអាមេរិកដែលពាក់ព័ន្ធត្រូវគិតពីការប្រព្រឹត្តរបស់ខ្លួនផងដែរ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សម្ព័ន្ធមិត្តរវាងប្រទេសចិន និងអាមេរិក ។ លើសពីនេះ វានឹងបំផ្លាញសន្តិភាព និងស្ថេរភាពនៃច្រកសមុទ្រតៃវ៉ាន់ ។Kevin McCarthy and House GOP weigh debt ceiling demands ahead of Biden  meeting | CNN Politics

គួរបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០២២ កន្លងមក លោកស្រី Nancy Pelosi អតីតប្រធានសភាតំណាងរាស្ត្រអាមេរិក បានធ្វើដំណើរទៅកាន់តៃវ៉ាន់តាមយន្តហោះយោធាអាមេរិក ។ វាជាការធ្វើដំណើរទៅកាន់តៃវ៉ាន់លើកដំបូងក្នុងរយៈពេល២៥ឆ្នាំមកនេះ ។

ការធ្វើដំណើរទៅកាន់តៃវ៉ាន់នេះ ធ្វើឱ្យប្រទេសចិនមិនពេញចិត្តយ៉ាងខ្លាំង និងសងសឹកវិញដោយការបាញ់កាំជ្រួចផ្លោងជាលើកដំបូងឆ្លងកាត់ក្រុងតៃប៉ិរបស់តៃវ៉ាន់ ខណៈប្រទេសចិនមិនធ្លាប់ធ្វើបែបនេះពីមុនមក ព្រមទាំងកាត់ផ្តាច់ទំនាក់ទំនងជាមួយអាមេរិកផងដែរ ៕The United States, China, and Taiwan: A Strategy to Prevent War | Council  on Foreign Relations

ប្រភព ៖ TNN World

ពីឡុតម្នាក់បានបាត់បង់ជីវិត អំឡុងពេលសមយុទ្ធយន្តហោះចម្បាំងនៅវៀតណាម

0

យន្តហោះចម្បាំងប្រភេទ Su-22 នៃកងពលលេខ ៩២១ របស់កងទ័ពអាកាសបានជួបឧបទ្ទវហេតុពេលចុះចតនៅអាកាសយានដ្ឋាន Yen Bai ភាគខាងជើងប្រទេសវៀតណាម ដែលបណ្តាលឱ្យអ្នកបើកយន្តហោះបានបង់ជីវិត។Vietnam military aircraft hits wall on landing as gear fails to deploy - VnExpress International

នៅម៉ោង១២និង០៩ នាទីថ្ងៃត្រង់ ថ្ងៃទី៣១ ខែមករា លោក Tran Ngoc Duy បានបើកយន្តហោះ ដែលជាវគ្គហ្វឹកហ្វឺន ហើយនៅម៉ោង១២និង២៧នាទីថ្ងៃត្រង់ ពេលចុះចតយន្តហោះបានជួបបញ្ហាតែម្តង។

អំឡុងពេលជួបបញ្ហា អ្នកបើកយន្តហោះត្រូវបានអគ្គបញ្ជាការ បញ្ជាឱ្យបើកឆ័ត្រយោងចេញពីយន្តហោះ ក៏ប៉ុន្តែ អ្នកបើកយន្តហោះ បានព្យាយាមជួសជុលវាជំនួសវិញ ហើយក៏បានជួបរឿងអកុសលបែបនេះ។Military aircraft crash kills 2 in central Vietnam - VnExpress International

គួរបញ្ជាក់ផងដែរថាយន្តហោះចម្បាំង Su-22 ដែលបានធ្លាក់នេះ ត្រូវបានផលិតដោយសហភាពសូវៀត បានដំណើរការ តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ មកម្ល៉េះ៕Postcard from Vietnam

ប្រភព៖ VN Express

ចង់បានរាងស្គមដោយមិនបាច់ហាត់ប្រាណ អាចអនុវត្តគន្លឹះ៤យ៉ាងនេះ

0

អ្នកអាចហាត់ប្រាណបានទៀតទាត់តែអ្នកប្រហែលជាមិនបានគិតគូរពីការទទួលចំណីអាហារជាប្រចំាឡើយ។
មានចំណីអាហារខ្លះធ្វើឲ្យអ្នកឡើងគីឡូលើសពីអ្វីដែលអ្នកខំប្រឹងហាត់ប្រាណទៅទៀត។ហេតុដូចនេះ ថ្ងៃនេះ
ប្រិយមិត្តទំាងអស់គ្នានឹងបានដឹងពីគន្លឹះទំាង៤ ដែលអាចជួយឲ្យអ្នកស្គមបានដោយមិនចំាបាច់ហាត់ប្រាណ។
គន្លឹះទំាង ៤ នោះរួមមាន៖

១.កាត់បន្ថយនំចំណីផ្អែមៗ
ស្ករគឺជាមូលហេតុដ៏ចម្បងដែលបណ្តាលឲ្យអ្នកឆាប់ឡើងគីឡូ។ដូច្នោះ បានសេចក្តីថា ដរាបណាអ្នកកាត់បន្ថយការទទួលទានរបស់ផ្អែមៗបាននោះអ្នកក៏អាចកាត់បន្ថយការឡើងទម្ងន់បានដូចគ្នា។

២.ទទួលទានតែបៃតងឲ្យបានច្រើន
នៅពេលអ្នកទទូលទានតែបៃតងហើយ វានឹងរារំាងប្រព័ន្ធប្រតិបត្តិការរបស់អង់ស៊ីម proteolytic ដែលវាមានមុខងារជួយចាប់យកប្រតេអ៊ីននិងអាមីណូអាស៊ីត។បន្ទាប់មកទៀត នៅពេលដែលពោះវៀនស្រូបកាន់តែតិច
វានឹងស្រួបកាឡូរីតាមធម្មតាវិញ។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកមានបញ្ហាជាមួយនឹងការបន្ទោរបង់អ្នកក៏អាចទទួលទានតែបៃតងផងដែរ។

៣.បន្ថយល្បឿននៃការទទួលទាន
ការបរិភោគលឿននឹងធ្វើឲ្យអ្នកកាន់តែឃ្លានទៅៗ។ ជាធម្មតា ខួរក្បាលរបស់អ្នកត្រូវការពេល៣០ នាទីដើម្បីទទួលសញ្ញាថាឃ្លាន។ ហេតុដូចនេះហើយការញុំាយឺតៗនឹងបន្ថយរយៈពេលនៃការហូបលើស ហើយវាក៏ជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតផងដែរ។

៤.បរិភោគល្មមមុនពេលលំហាត់ប្រាណ
ប្រសិនបើអ្នកមានទម្លាប់ហាត់ប្រាណជារឿយៗអ្នកគប្បីបរិភោគអាហារឲ្យឆ្អែតល្មមមុននិងក្រោយពេលធ្វើលំហាត់ប្រាណដើម្បីឲ្យរាងកាយអ្នកបានស្រូបយកសារធាតុចិញ្ចឹម។ យ៉ាងនេះហើយអ្នកគួរតែបរិភោគល្មមុនពេលធ្វើលំហាត់ប្រាណ៕621 Too Thin Stock Photos, Pictures & Royalty-Free Images - iStock