មុននិងស្ថាបនានូវសំណង់ប្រាសាទណាមួយបុព្វបុរសយើងតែងតែបា្ររព្ធឡើងតាមលំដាប់លំដោយដូចខាងក្រោម ៖

• ការជ្រើសរើសទីតាំង
ការជ្រើរើសទីតាំងពិតជាមានសារៈសំខាន់ណាស់ បុព្វបុរសយើងធ្វើដោយមានការសិក្សាយ៉ាងត្រឹមត្រូវ តាមក្បួនហោរាសាស្រ្ត និងមានលក្ខណះបច្ចេកទេសស្ថាបត្យកម្មយ៉ាងម៉ត់ចត់។

ការជ្រើសរើសទីតំាងប្រាសាទ ច្រើនស្ថិតនៅលើទីតាំងអំណោយផលល្អប្រសើរ ទាំងផ្នែក គមនាគមន៏ កសិកម្ម និងការការពារ។ កាលពីសម័យនោះ ខ្មែរយើងមានជំនឿ និងឥទ្ធិពលដ៏ខ្លាំងក្លា ទៅលើសាសនា រហូតដល់សវត្សទី ៩ ឬដើមសវត្សទី១០ ទីតំាងរបស់ប្រាសាទ ច្រើនជ្រើសរើសនៅ លើកំពូលភ្នំ ព្រោះគេចាត់ទុកថា ភ្នំជាទីខ្ពស់ ជាកន្លែងដ៏ពិសិដ្ឋសំរាប់បូជាដល់អាទិទេព។ តែសម័យ ក្រោយមកមានការវិវត្តន៏មកកាន់តំបន់ទំនាបដោយរក្សាលំនាំដើម ដោយប្រាសាទត្រូវសាងសង់លើ ខឿនខ្ពស់ ដែលតំណាងឲ្យភ្នំ។ប្រាសាទអង្គរវត្ត អច្ឆរិយបុរាណដ្ឋានរបស់កម្ពុជា និងពិភពលោក – ខ្មែរប៉ុស្ដិ៍

• ទិសប្រាសាទ
ជាទូទៅទិសប្រាសាទបុរាណខ្មែរ តែងតែបែរទៅទិសខាងកើត។ បា្រសាទមានទិលដៅពីកើតទៅលិច យោងទៅតាមដំណើរវិលជុំវិញព្រះអាទិត្យ ធៀបនិងផែនដី។ ទន្ទឹមនិងនេះ ក៏មានប្រាសាទមួយចំនួនដែលកសាងឡើងដោយមិនគោរពទៅតាមក្បួនខ្នាត ខាងលើដែរដូចជា ប្រាសាទព្រះខ័ន្ធ នៅកំពង់ស្វាយដែលបែរមុខទៅទិសឥសាន្ត ប្រាសាទអង្គរវត្ត បែរមុខទៅទិសខាងលិច និងប្រាសាទព្រះវិហារ បែរមុខទៅទិសខាងជើង ។

ក្នុងករណីលើកលែងខាងលើ គេបានពន្យល់ដោយលើកយកហេតុផល ដែលកើតមានឡើង ក្នុងការខុសឆ្គងទៅលើការវាស់វែង ឬក៏មួយផ្នែកទៀត ពុំមានការពាក់ពន្ធ័ផងដែរជាមួយនិងទីតាំងភូមិសាស្រ្ត និងសណ្ឋានដី។តើមានកត្តាអ្វីខ្លះដែលជំរុញឲ្យកម្ពុជាស្នើសុំដាក់ប្រាសាទសំបូរព្រៃគុកទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក?  - រដ្ឋបាលខេត្តកំពង់ធំ

ចំពោះទិសប្រាសាទអង្គរវត្ត ដែលបែរមុខទៅទិសខាងលិច វាពុំមានការទាក់ទងទៅនឹងសណ្ឋានដី ដែលមានលក្ខណះរាប ហើយក៏គា្មនភាពចៃដន្យណាមួយដែរ គឺវាពិតជាទាក់ទង់ទៅនឹង និមិ្មត្តកម្មមរណភាព ជាផ្លូវសំរាប់តំកល់សព។

ម្យ៉ាងទៀតនៅក្នុងស្ថាបត្យកម្មខ្មែរការកំនត់ទិសប្រាសាទដោយយោងទៅលើហេតុផលជាច្រើននៅក្នុងគំនិតខាងសាសនា ខាងក្បួនច្បាប់នៃភពផែនដីឬក៏ស្ថិតនៅក្នុងច្បាប់នៃ ការពិនិត្យដំណើរផ្កាយ គឺពុំស្មើរករណីដែលអាចកើតឡើងផ្នែកឋានលេខា នោះទេ។

• ប្លង់ប្រាសាទ
នៅក្នុងចំណោមប្រាសាទទាំងអស់ ដែលបានសង់ឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រាសាទខ្លះសង់ដាច់តែឯង ដែលគេហៅថាប្រាសាទទោល ឬប្រាសាទឯកោរ ដូចជាប្រាសាទបក្សីចំាក្រុង និង ប្រាសាទខ្លះទៀតសង់នៅជិតគ្នាជាក្រុម មានដូចជាប្រាសាទព្រះខ័ន្ធ ជាដើម។ ទោះបីជាសង់ ដាច់តែឯង ឬសង់ជាក្រុមក៏ដោយ ក៏ប្រាសាទទាំងនោះជានិច្ចជាកាលតែងតែមានប្រាសាទសក្ការះនៅ ចំកណ្តាល ជាទីតំកល់ព្រះ ឬអាទិទេពដែលតំនាងឲ្យស្នូលកណ្តាលនៃផែនដី។ស្វែងយល់អំពីប្រភេទនៃការសាងសង់ប្រាសាទបុរាណរបស់ខ្មែរ តើមានលក្ខណៈដូចម្ដេច?  អានអត្ថបទខាងក្រោមដើម្បីស្វែងយល់ - Sakhan Um

• ប្លង់ស្ថាបត្យកម្មមុនសម័យអង្គរ

នៅមុនសម័យអង្គរ ស្ថាបត្យកម្មខ្មែរបានជ្រើសរើសយកប្លង់ ៣ជាមូលដ្ឋានគឺ
– ប្លង់ការេ
– ប្លង់ការេបន្ថែមភ្ជាប់ដោយបន្ទប់ផ្នែកខាងមុខ
– ប្លង់ចតុកោណកែង

• ប្លង់ស្ថាបត្យកម្មសម័យអង្គរ

នៅក្នុងការជ្រើសរើសប្លង់សំរាប់សាងសង់ប្រាសាទ បុព្វបុរសខ្មេរយើងតែងតែផ្លាស់ប្តូរ ទៅតាមចំនង់ចំនូលចិត្ត ឬតាមការនិយមដូចជា ៖
– នៅចុងស.វទី៩គេបានបោះបង់ចោលប្លង់ចតុកោណកែងហើយងាក មកយកប្លង់រាងការេវិញ
– នៅស.វទី១០គេបានច្នៃប្រឌិតបាតធម្មតាហើយថែមក្បាច់សារពើសូត្រតាមជ្រុង ដូចជា ប្រាសាទបក្សីចំាក្រុង
– នាពាក់កណ្តាលទីមួយស.វទី១០ចាស់បុរាណបានបង្កើតប្លង់មួយបែបទៀតសំរាប់លំអនិងបន្ថែមទំហំប្រាសាទគឺការបន្ថែមមុខនិងបន្ទប់រាងចតុកោណកែងមួយទៀតនៅផ្នែកខាងមុខ ហៅថា មណ្ឌល ។
– នៅដើមស.វទី១១ ការវិលទៅរកប្លង់រាងការេវិញដោយបន្ថែមយ៉ មួយទិស ដែលជាប្រភពនៃប្លងកាកបាទ ។
– នៅដើមស.វទី១២ ប្លង់កាកបាទ គេបានបន្ថែមតាមជ្រុងទាំងបួន និង បន្ថែមបន្ទប់រាងចតុ កោណកែង។
– នៅក្នុងស.វទី១៣ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ប្លង់ប្រាសាទថ្មីមួយទៀតត្រូវបានបង្កើតឡើងនោះគឺប្លង់រាងមូលចែកជា៨កំាហ៊ុមពទ្ធ័បន្ទប់ កណ្តាលសំរាប់តំកល់ព្រះពុទ្ធបដិមាករ(ប្រាសាទសក្ការៈនៃប្រាសាទ បាយ័ន)
សរុបមក យើងសង្កេតឃើញថា ប្លង់ស្ថាបត្យកម្មខ្មែរមានការវិវត្តន៏ ពីប្លង់រាងការេ ចតុកោណកែង និង ប្លង់រាងមូល៕News

ប្រភពអត្ថបទ៖ សោ ប៊ុនថា