ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី២៩ ខែមករា កន្លងមក សារព័ត៌មានវៀតណាម (Vietnam News) រាយការណ៍ថា ចំនួនការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់វៀតណាម ស្មើ១៩ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២២ ធ្វើឱ្យវៀតណាមជាប់ចំណាត់ថ្នាក់ក្នុងចំណោម១០ប្រទេស ដែលទទួលបានប្រាក់ផ្ទេរពីក្រៅប្រទេស ។ បច្ចុប្បន្ន ពលករវៀតណាមចំនួន៥,៣លាននាក់ធ្វើការនៅ១៣០ប្រទេសទូទាំងពិភពលោក ។

សារព័ត៌មានវៀតណាមបានដកស្រង់របាយការណ៍ថ្មីៗរបស់ធនាគារពិភពលោកថា ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់វៀតណាមបានកើនឡើង៥% នៅឆ្នាំ២០២២ ហើយអាចកើនឡើងពី៣,៦% ទៅ៤,៥% នៅឆ្នាំបន្ទាប់ទៀត ។ ក្នុងចំណោមប្រភពនៃការផ្ទេរប្រាក់ពីបរទេស សហរដ្ឋអាមេរិកជាទឹកដីដែលជនអន្តោប្រវេសន៍វៀតណាមរស់នៅច្រើនជាងគេ បន្ទាប់មកគឺ អង់គ្លេស អូស្ត្រាលី និងកាណាដា ខណៈជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ បានជួលពលករវៀតណាមច្រើនបំផុត ។Remittances to HCM City drop 13% in H1 | Business | Vietnam+ (VietnamPlus)

បើទោះជាមានការរាតត្បាតនៃជំងឺកូវីដ-១៩ ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកក្នុងរយៈពេល២ឆ្នាំកន្លងមក និងអត្រាអតិផរណាកើនឡើងនៅប្រទេសជាច្រើនក្តី ប៉ុន្តែការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់វៀតណាម នៅតែមានស្ថេរភាពបើធៀបជាមួយឆ្នាំមុនៗ ។

ធនាគារមួយចំនួនជឿថា ការផ្ទេរប្រាក់ពីបរទេសកើនឡើង មិនត្រឹមតែជួយឱ្យធនាគារទទួលប្រាក់ចំណូលពីការប្រើប្រាស់សេវាកម្មកាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែវាជួយបង្កើនទុនបម្រុងរូបិយប័ណ្ណបរទេសផងដែរ ស្របនឹងគោលនយោបាយទាក់ទាញរូបិយប័ណ្ណបរទេសរបស់វៀតណាម ។Vietnamese workers earn half of Thai counterparts in Japanese companies -  VnExpress International

តាមរបាយការណ៍បង្ហាញថា ទីក្រុងហូជីមិញបានទទួលការផ្ទេរប្រាក់ពីក្រៅប្រទេសច្រើនបំផុត ស្មើ៦,៨ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២២ ។ Committee for Overseas Vietnamese រាយការណ៍ថា បច្ចុប្បន្ន មានជនជាតិវៀតណាម៥,៣លាននាក់រស់នៅ និងធ្វើការនៅ១៣០ប្រទេសទូទាំងពិភពលោក ។

តាមទិន្នន័យរបស់ក្រសួងការងារថា ចំនួនពលករវៀតណាមទាំងអស់ដែលធ្វើការនៅក្រៅប្រទេសក្នុងឆ្នាំ២០២២ ស្មើ១៤២.៧៧៩នាក់ ។ ចំនួននេះបានកើនឡើងខ្ពស់បំផុតក្នុងរយៈពេល៣ឆ្នាំកន្លងមក ។ គេរំពឹងថា នៅឆ្នាំ២០២៣នេះ ពលករវៀតណាមទៅធ្វើការក្រៅប្រទេសស្មើប្រមាណ១១ម៉ឺននាក់ ហេតុនេះ នៅឆ្នាំខាងមុខ ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់វៀតណាមនឹងកាន់តែច្រើន ៕

ប្រភព ៖ The Better News