ប្រទេសចិន ៖ កាលពីថ្ងៃទី៣០ ខែមករា លោកស្រី ម៉ៅ នីង (Mao Ning) អ្នកនាំពាក្យក្រសួងការបរទេសចិន បានដាស់តឿនសមាជិកសភាតំណាងរាស្ត្រអាមេរិកថា កុំធ្វើដំណើរទៅកាន់ទឹកដីតៃវ៉ាន់ជាដាច់ខាត បន្ទាប់ពីមានព័ត៌មានថា ក្រសួងការពារជាតិអាមេរិកកំពុងត្រៀមបញ្ជូនលោក Kevin McCarthy ប្រធានសភាតំណាងរាស្ត្រអាមេរិក ឱ្យធ្វើដំណើរទៅកាន់តៃវ៉ាន់នៅឆ្នាំ២០២៣នេះ ។Foreign Ministry Spokesperson Mao Ning's Regular Press Conference on  September 9, 2022

លោកស្រី ម៉ៅ នីង បានឆ្លើយតបសំណួររបស់ក្រុមអ្នកសារព័ត៌មានទាក់ទងនឹងព័ត៌មានខាងលើនេះ ដោយលោកស្រីមិនបានលើកឈ្មោះលោក Kevin នោះទេ ប៉ុន្តែលោកស្រីនិយាយថា សមាជិកសភាតំណាងរាស្ត្រអាមេរិកដែលពាក់ព័ន្ធត្រូវគិតពីការប្រព្រឹត្តរបស់ខ្លួនផងដែរ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សម្ព័ន្ធមិត្តរវាងប្រទេសចិន និងអាមេរិក ។ លើសពីនេះ វានឹងបំផ្លាញសន្តិភាព និងស្ថេរភាពនៃច្រកសមុទ្រតៃវ៉ាន់ ។Kevin McCarthy and House GOP weigh debt ceiling demands ahead of Biden  meeting | CNN Politics

គួរបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០២២ កន្លងមក លោកស្រី Nancy Pelosi អតីតប្រធានសភាតំណាងរាស្ត្រអាមេរិក បានធ្វើដំណើរទៅកាន់តៃវ៉ាន់តាមយន្តហោះយោធាអាមេរិក ។ វាជាការធ្វើដំណើរទៅកាន់តៃវ៉ាន់លើកដំបូងក្នុងរយៈពេល២៥ឆ្នាំមកនេះ ។

ការធ្វើដំណើរទៅកាន់តៃវ៉ាន់នេះ ធ្វើឱ្យប្រទេសចិនមិនពេញចិត្តយ៉ាងខ្លាំង និងសងសឹកវិញដោយការបាញ់កាំជ្រួចផ្លោងជាលើកដំបូងឆ្លងកាត់ក្រុងតៃប៉ិរបស់តៃវ៉ាន់ ខណៈប្រទេសចិនមិនធ្លាប់ធ្វើបែបនេះពីមុនមក ព្រមទាំងកាត់ផ្តាច់ទំនាក់ទំនងជាមួយអាមេរិកផងដែរ ៕The United States, China, and Taiwan: A Strategy to Prevent War | Council  on Foreign Relations

ប្រភព ៖ TNN World