ប្រទេសថៃ ៖ កាលពីថ្ងៃទី១៦ ខែកុម្ភៈ លោក អនុឆា ប៊ូរ៉ាផាឆៃស្រ៊ី អគ្គលេខាធិការរងនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការនយោបាយ និងជាអ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី បានថ្លែងថា លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ រីករាយណាស់ដែល Agoda ជាវេទិកាឌីជីថលផ្នែកទេសចរណ៍លំដាប់ពិភពលោក បានបង្ហាញព័ត៌មានពីការស្វែងរកកន្លែងស្នាក់នៅសម្រាប់ថ្ងៃ១៤ កុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងនោះបាងកកបានទទួលចំណាត់ថ្នាក់ទី២ ជាទីក្រុងពេញនិយម ដែលគេបានស្វែងរកច្រើនបំផុតសម្រាប់ដំណើរកម្សាន្តក្នុងថ្ងៃក្តីស្រឡាញ់ ខណៈក្រុងតូក្យូ ប្រទេសជប៉ុន ជាប់លេខ១ និងសិង្ហបុរីជាប់លេខ៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYzMPH6WbIP0iS0vaaU6d-aMRqkSDpmqXNDQD6G5e5v_c9PJiK_jqqwoIUVAXGpyrPabmXnXzSRY7cD_ADVbMLRNG3Rzy5ZoTOC9RJnowXmXRO9F_WYG8oHNuWm9SGHp_y8WczYRQRHwidvBDmcx5tcngBkCD2KO9-3qPZe5N5lcwoRcwFQMW-Vp9j/s1280/photo_2023-02-16_16-33-06.jpg

អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី លោក អនុឆា បានថ្លែងថា ទិន្នន័យរបស់ Agoda ដែលយកមកចាត់ចំណាត់ថ្នាក់លើកនេះ គឺផ្អែកលើការស្វែងរកកន្លែងស្នាក់នៅសម្រាប់ថ្ងៃក្តីស្រឡាញ់ពីកម្មវិធីរបស់ Agoda ។ ក្រៅពីនេះ Agoda បានរៀបចំសកម្មភាពស្វាគមន៍សម្រាប់ថ្ងៃក្តីស្រឡាញ់ ដោយការយកទិន្នន័យការស្វែងរកកន្លែងស្នាក់នៅក្នុងកម្មវិធី Agoda រួមបញ្ចូលជាមួយបច្ចេកវិទ្យា chatbot ChatGPT ដោយសរសេរពាក្យពេចន៍ចេញមកសម្រាប់ជារង្វាន់ដល់អ្នកធ្វើដំណើរកម្សាន្ត ។ ពាក្យពេចន៍ទាំងនេះបានទាញយកគុណសម្បត្តិនៃទីក្រុងទេសចរណ៍នីមួយៗ ក្នុងនោះសម្រាប់ក្រុងបាងកក ប្រទេសថៃ ChatGPT បានបង្ហាញពីចំណុចលេចធ្លោ ដោយសរសេរថា ៖ «ពីផាត់ថៃ ទៅសម្លតុមយាំ អាហារនៅក្រុងបាងកកមានរសជាតិឆ្ងាញ់មិនគួរឱ្យជឿ» ។ ការសរសេរនេះបានឆ្លុះបញ្ចាំងពីភាពល្បីល្បាញរបស់ទីក្រុងបាងកក ជាពិសេស វប្បធម៌ប្រពៃណី និងចំណីអាហារ ។Bangkok's Street Food Stalls Won't Be Banned After All | Condé Nast Traveler

លោក អនុឆា ថ្លែងបន្តថា ៖ «ការចាត់ចំណាត់ថ្នាក់នេះ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានសរសើរ និងអរគុណដល់ភ្នាក់ងារពាក់ព័ន្ធដែលបានរួមគ្នាអភិវឌ្ឍន៍វិស័យទេសចរណ៍ថៃយ៉ាងមានប្រសិទ្ធភាព និងធ្វើឱ្យថៃក្លាយជាប្រទេសទាក់ទាញភ្ញៀវទេសចរអន្តរជាតិ» ៕Bangkok ranked one of top 5 expat cities | Thaiger5 Places to Celebrate Valentine's Day in Bangkok - FYI: Gentlemen, Remember That Valentine's is on February 14! – Go Guides

ប្រភព ៖ travel360