ប្រទេសចិន ៖ កាលពីថ្ងៃទី១៥ ខែកុម្ភៈ កន្លងមក មនុស្សចាស់នៅប្រទេសចិនជាច្រើនរយនាក់នៅក្រុងវូហាន និងក្រុងតាលៀន បាននាំគ្នាធ្វើបាតុកម្មនៅតាមដងផ្លូវដើម្បីសម្តែងការមិនពេញចិត្ត ខណៈរដ្ឋាភិបាលកាត់ប្រាក់បំណាច់សម្រាប់ព្យាបាលជំងឺអ្នកចូលនិវត្តន៍ ។ កាលពីមុន ពលរដ្ឋក្នុងប្រទេសចិនកម្រចេញមកធ្វើបាតុកម្មណាស់ ប៉ុន្តែចាប់ពីពលរដ្ឋចេញមកធ្វើបាតុកម្មប្រឆាំងជាមួយរដ្ឋាភិបាលពាក់ព័ន្ធនឹងគោលនយោបាយទប់ស្កាត់ជំងឺកូវីដយ៉ាងតឹងតែងកាលពីចុងឆ្នាំ២០២២ កន្លងមក ឃើញថា ការធ្វើបាតុកម្មនៅចិនបានចាប់ផ្តើមកើតឡើងជាបន្តបន្ទាប់ ។Hundreds of pensioners demonstrate in China against cuts in health spending  - Plataforma Media

តាមរូបភាពពីបណ្តាញផ្សព្វផ្សាយបង្ហាញពីមនុស្សជាច្រើននាក់បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅមុខសួនច្បារសាធារណៈ Zhongshan ស្ថិតនៅកណ្តាលក្រុងវូហាន ហើយពេលខ្លះ គេឃើញក្រុមបាតុកររុញច្រានគ្នាជាមួយសន្តិសុខរក្សាសណ្តាប់ធ្នាប់ ។ ការធ្វើបាតុកម្មលើកនេះ កើតឡើងមុនកិច្ចប្រជុំរដ្ឋសភាប្រចាំឆ្នាំ នៅដើមខែមីនា ឆ្នាំ២០២៣ ហើយវាជាការដាក់សម្ពាធលើប្រធានាធិបតីចិន លោក ស៊ី ជិនពីង ម្តងទៀត ។Can't stand it! Chinese elderly protesters in Wuhan, Dalian After the  government cut the budget for reimbursement

ពលរដ្ឋរស់នៅក្រុងវូហានជាច្រើននាក់បានផ្តល់សម្ភាសន៍ទៅកាន់សារព័ត៌មានថា ក្រុមបាតុករគឺជាអ្នកចូលនិវត្តន៍ ហើយពួកគេមិនពេញចិត្តនឹងកំណែទម្រង់នយោបាយក្នុងស្រុក រួមទាំងការកាត់បន្ថយអត្ថប្រយោជន៍សម្រាប់ការព្យាបាលជំងឺរបស់អ្នកចូលនិវត្តន៍នៅមន្ទីរពេទ្យ ។ ក្រុមបាតុករនិយាយថា ថ្លៃព្យាបាលពីមុនស្មើ២៦០យាន់ក្នុង១ខែ ពេលនេះ រដ្ឋាភិបាលកាត់នៅសល់ត្រឹមតែ៨៣យាន់ប៉ុណ្ណោះក្នុង១ខែ ស្របពេលបច្ចុប្បន្ន ថ្លៃព្យាបាលជំងឺនៅតាមមន្ទីរពេទ្យកើនឡើងខ្ពស់ ។

Zhang Hai ពលរដ្ឋរស់នៅក្រុងវូហាន លើកឡើងថា ៖ «លុយប៉ុណ្ណឹងតិចខ្លាំងណាស់ តែសម្រាប់មនុស្សចាស់ជរា វាជាលុយសម្រាប់បន្តជីវិតពួកគេ ហើយមិនមែនគ្រប់គ្នាសុទ្ធតែមានលុយច្រើននោះទេ ហេតុនេះ ទោះលុយតិចតួចក្តី វាសំខាន់ទាំងអស់» ។Thousands hit streets in China's Wuhan against cuts in medical benefits |  ummid.com

សារព័ត៌មាន Reuters រាយការណ៍ថា បច្ចុប្បន្ន រដ្ឋាភិបាលក្នុងតំបន់ជាច្រើនកំពុងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ ដោយសារពួកគេបានប្រើប្រាស់លើគោលនយោបាយតឹងតែងដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ អស់រយៈពេល៣ឆ្នាំមកហើយ ដូច្នេះ វាប៉ះពាល់ដល់សេដ្ឋកិច្ចចិន និងធ្វើឱ្យមូលនិធិរបស់រដ្ឋាភិបាលថយចុះ ៕ ប្រភព ៖ thestandard