តារា Hollywood ជើងចាស់ ដែលមានកេរ្តិ៍ឈ្មោះបោះសំលេង លោក Jackie Chan ឬយើងស្គាល់ថាឈិន ឡុង បានប្រកាសថា ខ្លួននឹងបរិច្ចាកទ្រព្យសម្បត្តិ មុននៅពេលដែលគាត់ស្លាប់។
ឈិន ឡុង ត្រូវបានគេប៉ាន់ប្រមាណថា មានទ្រព្យសម្បត្តិ៤០០លានដុល្លារ ដែលលោកបានសរសេរនៅក្នុងលិខិតមរតក កាលពីឆ្នាំ១០៥កន្លងទៅ។ ចំពោះ ៤០០លានដុល្លារនោះ នឹងត្រូវបរិច្ចាកទៅកាន់អង្គការ ឬកម្មវិធីសប្បុរសធម៌ទាំងអស់ ដោយមិនមានឈ្មោះកូនប្រុសរបស់លោកនោះទេ។
ការធ្វើបែបនេះក៏ព្រោះតែ ឈិន ឡុង យល់ឃើញថា៖ “ប្រសិនបើកូនខ្ញុំមានសមត្ថភាព គាត់អាចរកលុយបានដោយខ្លួនឯង។ ប្រសិនបើគាត់មិនមានទេ គាត់នឹងខ្ជះខ្ជាយរបស់ខ្ញុំ។ ខ្ញុំមិនចង់ចំណាយលុយទៅអ្វីដែលគ្មានប្រយោជន៍នោះទេ”។
បុរសវ័យ ៥៨ឆ្នាំ មានកូន២នាក់ ស្រីមួយ និង ប្រុសមួយ ហើយកូនប្រុសមានឈ្មោះថា Jaycee ដែលជាតន្ត្រីករ និងធ្លាប់បានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តមួយចំនួន ក៏ប៉ុន្តែគាត់មិនបានទទួលជោគជ័យ នៅក្នុងអាជីព ដូជាឪពូករបស់គាត់នោះទេ។
មិនតែប៉ុណ្ណោះក្នុងឆ្នាំ ២០១៤ គាត់ត្រូវបានចាប់ខ្លួនក្នុងប្រទេសចិនពីបទកាន់កាប់កញ្ឆា ហើយបានជាប់ពន្ធនាគាររយៈពេល ៦ ខែថែមទៀតផងដែរ៕
ប្រភព៖ Ladbible