អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន បានចុះពីរថយន្តជួយសម្រួលចរាចរណ៍លើតាមបណ្ដោយផ្លូវជាតលេខ៦ និងផ្លូវមួយចំនួនទៀតក្នុងរាជធានីភ្នំពេញ នេះបើយោងតាមរយៈទំព័រហ្វេសប៊ុកឯកឧត្តមផ្ទាល់។
ឯកឧត្តម បានបង្ហោះថា៖ “មកពីខេត្តចូលក្រុងបានចុះជួយសម្រួលការកកស្ទះចរាចរណ៌ផ្លូវជាតិលេខ៦ និងក្នុងក្រុងបាន៣កន្លែង។ មិនមែនចង់ជំនួសការងារប៉ូលីសទេ តែការកកស្ទះអាចកើតមានម្តងម្កាលដែលអាចជួយបាន។សូមគោរពច្បាប់ចរាចរណ៌ទាំងអស់គ្នានិងការអធ្យាស្រ័យគ្នា!”។
សូមបញ្ជាក់ថាឯកឧត្តម ញ៉ែម សំអឿន បានចូលកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលខេត្តរតនគិរីជំនួសឯកឧត្តម ថង សាវុន ដែលប្ដូរទៅធ្វើជាអភិបាលខេត្តមណ្ឌលគិរី កាលពីអំឡុងឆ្នាំ២០២១។ មុនឡើងធ្វើជាអភិបាលខេត្ត ឯកឧត្តមបានកាន់មុខតំណែងអភិបាលរងខេត្តរតនគិរីរយៈពេល៨ឆ្នាំ៕
ប្រភព៖ ឯកឧត្តម ញ៉ែម សំអឿន










