Home Blog Page 1853

ហ្សេឡែនស្គី ប្រាប់មេដឹកនាំបារាំង-អាល្លឺម៉ង់ត្រូវផ្ដល់អាវុធធុនធ្ងន់ ដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ីឲ្យបានលឿន

0

រដ្ឋធានីប៉ារីស៖ នៅក្នុងដំណើរទៅកាន់ប្រទេសមហាអំណាចលោកខាងលិច ខណៈក្រុងកៀវកំពុងតែធ្វើសង្គ្រាម ទប់ទល់នឹងការលុកលុយរបស់ក្រុងមូស្គូ នោះ ប្រធានាធិបតីអ៊ុយក្រែន បានស្នើសុំជាដដែលៗ ទៅដល់មេដឹកនាំបារាំង និង អាល្លឺម៉ង់ ត្រូវតែផ្ដល់គ្រឿងសព្វាវុធធុនធ្ងន់ទំនើបៗ សម្រាប់ផ្លាស់ប្ដូរស្ថានការណ៍សង្គ្រាម នៅក្នុងប្រទេសរបស់គាត់។

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ នៅក្នុងអំឡុងដំណើរបំពេញទស្សនកិច្ច នៅក្នុងរដ្ឋធានីប៉ារីស កាលពីថ្ងៃពុធ ថា បារាំង និង អាល្លឺម៉ង់ មានឱកាស ក្លាយជាអ្នកផ្លាស់ប្ដូរល្បែងសង្គ្រាម ប្រឆាំងនឹងរុស្ស៊ី ដោយមិនត្រូវមានការស្ទាក់ស្ទើរ ចំពោះការផ្ដល់គ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ និង យន្ដហោះចម្បាំងទំនើបៗរបស់លោកខាងលិច ជួយដល់ប្រទេសអ៊ុយក្រែន នោះឡើយ។Ukraine needs extra gas and weapons, Zelensky tells G7 | News | Bangladesh  Sangbad Sangstha (BSS)

លោក ហ្សេឡែនស្គី បានទៅដល់រដ្ឋធានីប៉ារីស ប្រទេសបារាំង ដើម្បីទទួលទានអាហារពេលល្ងាច ជាមួយនឹងប្រធានាធិបតីបារាំង លោក អែមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) និង លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់។ ជំនួបមេដឹកនាំទាំងនេះ បានកើតឡើង ក្រោយពេលប្រធានាធិបតីអ៊ុយក្រែន បានជួបចរចាជាមួយនឹងលោក រីស៊ី ស៊ូណាក់ (Rishi Sunak) នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស កាលពីព្រឹក ថ្ងៃពុធ ជាកន្លែងដែលគាត់បានជំរុញដល់សម្ពន្ធមិត្តលោកខាងលិច ត្រូវផ្ដល់យន្ដហោះជាច្រើនគ្រឿង ជួយដល់អ៊ុយក្រែន ដើម្បីការពារសេរីភាព ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ បើតាមគម្រោងនេះ លោកប្រធានាធិបតី ហ្សេឡែនស្គី នឹងត្រូវធ្វើដំណើរ បន្ដទៅកាន់ទីក្រុងប៊្រុចសែល ប្រទេសប៊ែលហ្ស៊ិក នៅថ្ងៃព្រហស្បតិ៍ ជាទីដែលគាត់នឹងចូលរួម នៅក្នុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំអឺរ៉ុប។Macron, Scholz and Draghi pledge support for Ukraine during Kyiv visit

លោកប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ ថា «យើងមានពេលវេលាតិចតូចណាស់ ហើយឥឡូវខ្ញុំកំពុងតែចរចា អំពីគ្រឿងសព្វាវុធ ដែលមានតម្រូវការចាំបាច់ សម្រាប់ការនាំមកនូវសន្ដិភាព សេរីភាព និង ការបញ្ចប់សង្គ្រាម បង្កឡើង ដោយរុស្ស៊ី។ បារាំង និង អាល្លឺម៉ង់ មានអានុភាពខ្លាំង ក្លាយជាអ្នកផ្លាស់ប្ដូរល្បែងសង្គ្រាមនេះ ហើយនោះជារបៀប ដែលខ្ញុំមើលឃើញ នៅក្នុងការពិភាក្សារបស់យើង នៅថ្ងៃនេះ។ បើយើងទទួលបានអាវុធ បាញ់រយៈចម្ងាយឆ្ងាយ ហើយកងទ័ពអាកាសរបស់យើង ទទួលបានយន្តហោះទំនើបៗ កាន់តែឆាប់ … ការឈ្លានពានរបស់រុស្ស៊ី នឹងកាន់តែឆាប់បញ្ចប់»។

បណ្តាប្រទេសលោកខាងលិច បានបង្កើននូវការសន្យាផ្តល់ជំនួយយោធា សម្រាប់អ៊ុយក្រែននៅឆ្នាំនេះ ជាមួយនឹងការប្ដេជ្ញា ផ្ដល់រថក្រោះ និង រថពាសដែក រាប់រយគ្រឿង ព្រមទាំងគ្រឿងសព្វាវុធទំនើបៗ បាញ់រយៈចម្ងាយឆ្ងាយ។ ប៉ុន្តែរហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក និង សម្ពន្ធមិត្តបស្ចិមលោកមួយចំនួន នៅតែបដិសេធ ផ្តល់យន្តហោះចម្បាំង ផលិតដោយលោកខាងលិច។Emmanuel Macron | Biography, Political Party, Age, Presidency, & Facts |  Britannica

លោក អែមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង បានបញ្ជាក់ ថា បញ្ហាប្រតិបត្តិការ នឹងត្រូវពិភាក្សា នៅក្នុងអំឡុងអាហារពេលល្ងាច។ លោកប្រធានាធិបតី ម៉ាក្រុង បានរំឭកឡើងវិញ ថា រុស្ស៊ី នឹងមិនអាចអនុញ្ញាត ឲ្យឈ្នះសង្រ្គាមនៅអ៊ុយក្រែន នោះឡើយ ហើយថា ក្រុងប៉ារីស ក៏ដូចជា ក្រុងប៊ែរឡាំង នឹងបន្តគាំទ្រដរាបណា ជំនួយយោធាដ៏ចាំបាច់ ដែលអ៊ុយក្រែន អាចធានា អំពីអនាគតរបស់ខ្លួនបាន។

នៅមុនពេលកិច្ចប្រជុំកំពូល នាថ្ងៃព្រហស្បតិ៍ នៅក្នុងប្រទេសប៊ែលហ្ស៊ិក នោះ លោក អូឡាហ្វ សូលហ្ស៍ អធិការបតីអាល្លឺម៉ង់ បានព្យាយាមសង្កត់ធ្ងន់ ទៅលើគោលជំហររបស់ក្រុងកៀវ នៅក្នុងសហភាពអឺរ៉ុប។ លោកអធិការបតី បានសង្កត់ធ្ងន់ ថា «ខ្ញុំកំពុងតែផ្ញើសារយ៉ាងច្បាស់ ទៅកាន់ទីក្រុងប៊្រុចសែល ថា អ៊ុយក្រែន ជាសមាជិកគ្រួសាររបស់សហភាពអឺរ៉ុប»៕

ការបែកចែកតំបន់សំខាន់ៗ​នៅក្នុងទ្វីបអាសុី

0

នៅលើពិភពលោកយើងមានទ្វីចំនួន៧ ក្នុងរួមមាន៖ ទ្វីបអាស៊ី,អាហ្វ្រិក,អូសេអានី,អឺរ៉ុប,អង់តាកទិក,អាមេរិកខាងជើង និង អាមេរិកខាងត្បូង។

ក្នុងចំណោមទ្វីបទាំង៧នេះ​ អាសុីយើងគឹជាទ្វីដែលធំជាងគេ ដោយមានផ្ទៃដី៤៤ ៥៧៩ ០០០គីឡូម៉ែត្រការ៉េ ដែលស្មើនឹង ៣០% នៃផ្ទៃដីសរុបនៅលើផែនដី។ ដោយ​មាន​ប្រជាជន​ជាង ៤ ពាន់លាន​នាក់ដែលស្មើនឹងប្រមាណ ៦០% នៃ​ប្រជាជន​ទាំងអស់នៅលើពិភពលោក អាស៊ីគឺមានចំនួនប្រជាជនច្រើនជាងប្រជាជននៅទ្វីបផ្សេងទៀតទាំងអស់បូកបញ្ចូលគ្នាទៅទៀត។

ត្បិតតែអាសុីជាងទ្វីបធំជាងគេមែន ក៏ប៉ុន្តែអាសុីយើងមានប្រទេសត្រឹមតែ ៤៤ប្រទេសតែប៉ុណ្ណោះ ពោលគឺតិចជាងទ្វីបអឺរ៉ុបដែលមាន ៤៧ប្រទេស និងទ្វីបដែលមានប្រទេសច្រើនជាងគេគឺអាហ្រ្វិកមាន៥៤ប្រទេស។

ទ្វីបអាស៊ី មាន​ព្រំប្រទល់ ខាងកើត​ជាប់នឹង​មហាសមុទ្រប៉ាស៊ីហ្វិក, ខាងត្បូង​ជាប់នឹង​មហាសមុទ្រឥណ្ឌា និង​ខាងជើង​ជាប់នឹង​មហាសមុទ្រអាកទិក​។

 

នៅក្នុងទ្វីបអាស៊ីនេះផងដែរ ត្រូវ​បាន​បែងចែក​ជា ៥​ តំបន់សំខាន់ៗ ក្នុង​នោះ​មាន​ដូចជា អាស៊ីអាគ្នេយ៍​ អាស៊ីបូព៌ា​ អាស៊ី​ខាងត្បូង អាស៊ី​និរតី​(មជ្ឈិមបូព៌ា) និង​អាស៊ី​កណ្តាល។What Are The Five Regions of Asia? - WorldAtlas

១ តំបន់​អាស៊ីអាគ្នេយ៍ មាន​ប្រទេស​ចំនួន ១១៖

  • ឥណ្ឌូណេស៊ី
  • ថៃ
  • ហ្វីលីពីន
  • ម៉ាឡេស៊ី
  • មីយ៉ាន់ម៉ា
  • សិង្ហបុរី
  • វៀតណាម
  • ម៉ាឡេស៊ី
  • កម្ពុជា
  • ព្រុយណេ
  • និង​ ទីម័រខាងកើត

២ តំបន់​អាស៊ី​បូព៌ា មាន​ប្រទេស​ចំនួន ៥៖

  • ចិន
  • ជប៉ុន
  • កូរ៉េខាងត្បូង
  • កូរ៉េខាងជើង
  • និង​ ម៉ុងហ្គោលី​

៣ អាស៊ី​ខាងត្បូង​ មាន​ប្រទេស​ចំនួន ៨៖

  • ឥណ្ឌា
  • ប៉ាគីស្ថាន
  • បង់ក្លាដេស
  • នេប៉ាល់
  • ប៉ូតង់
  • ស្រីលង្កា​
  • អាហ្វហ្គានីស្ថាន
  • និង​ ម៉ាល់ឌីវ។

៤ អាស៊ី​ខាងលិច​(មជ្ឈិមបូព៌ា) មាន​ប្រទេស​ចំនួន​ ១៨៖

  • ទួរគី​
  • អារ៉ាប៊ីសាអ៊ូឌីត​
  • អ៊ីរ៉ង់​
  • អេមីរ៉ាត អារ៉ាប់​រួម
  • អ៊ីស្រាអែល
  • អ៊ីរ៉ាក់​
  • កាតា
  • អូម៉ង់
  • ស៊ីរី
  • អាស៊ែបៃសង់​
  • ស៊កដានី​
  • យេមែន​
  • លីបង់
  • ប៉ាឡេស្ទីន​
  • គុយវ៉ែត
  • បារ៉ែន​
  • ជកជី​
  • និង ​អាមេនី។

៥ ​អាស៊ី​កណ្ដាល​ មាន​ប្រទេស​ចំនួន ៥៖

  • កាហ្សាក់ស្ថាន​
  • អ៊ូបេគីស្ថាន
  • កៀគីស៊ីស្ថាន​
  • តាហ្ស៊ីគីស្ថាន​
  • និង​ ទួរមេនីស្ថាន​៕

 

ចក្រភពអង់គ្លេស អត់ទាន់និយាយពីយន្ដហោះ គិតរឿងបង្ហាត់បង្រៀនទ័ពអាកាសរបស់អ៊ុយក្រែនជាមុនសិន

0

រាជធានីឡុងដ៍៖ ស្របពេលប្រធានាធិបតីអ៊ុយក្រែន បានធ្វើដំណើរទៅបំពេញទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើល ជាលើកដំបូង នៅចក្រភពអង់គ្លេស ចាប់តាំងពីរុស្ស៊ី បានចូលុកលុយ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នោះមក ក្រុងឡុងដ៍ បានសម្រេចផ្ដល់ការបណ្ដុះបណ្ដាល ដល់កងទ័ពអាកាសរបស់ក្រុងកៀវ ឲ្យចេះប្រើប្រាស់យន្ដហោះចម្បាំង តាមមាត្រដ្ឋាន ឬ ស្ដង់ដាររបស់អង្គការណាតូ។Zelensky in UK on rare visit abroad - Chinadaily.com.cn

សារព័ត៌មាន Breaking Defense បានចេញផ្សាយ កាលពីថ្ងៃពុធ ទី៨ ខែកុម្ភៈ ថា លោក រីស៊ី ស៊ូណាក់ (Rishi Sunak) នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បានស្នើសុំជាផ្លូវការ ដល់រដ្ឋមន្ត្រីការពារជាតិ លោក បែន វ៉ាលឡេស (Ben Wallace) ឲ្យពិនិត្យមើល ថាតើយន្តហោះចម្បាំងរបស់កងទ័ពអាកាសភូមិន្ទចក្រភព (RAF) អាចនឹងត្រូវបានផ្គត់ផ្គង់ ទៅជួយដល់កងទ័ពអាកាសអ៊ុយក្រែន ដែរឬយ៉ាងណា ក្រោយពេលមានការប្រកាស ថា ក្រុងឡុងដ៍ នឹងផ្តល់ការបណ្តុះបណ្តាល ដល់អ្នកបើកយន្តហោះចម្បាំងចម្បាំងរបស់ក្រុងកៀវ ជាលើកដំបូង។

ទោះជាយ៉ាងណា សកម្មភាពផ្ទេរយន្ដហោះចម្បាំងនេះ នៅមិនទាន់មកដល់នៅឡើយ ខណៈនាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស លោក រីស៊ី ស៊ូណាក់ បានអះអាង ថា ក្រុងឡុងដ៍ ចង់មានដំណោះស្រាយ រយៈពេលវែង ជាជាងសមត្ថភាព រយៈពេលខ្លី។ ប៉ុន្តែចក្រភពអង់គ្លេស អាចកត់សម្គាល់ អំពីពេលវេលាដ៏សំខាន់មួយ នៅក្នុងការប្រយុទ្ធ ប្រឆាំងនឹងរុស្ស៊ី ដោយការចាប់ផ្តើមផ្គត់ផ្គង់យន្តហោះ មានសមត្ថភាពខ្ពស់ ផលិតដោយលោកខាងលិច។Volodymyr Zelenskyy tells UK 'freedom will win,' pushes for warplanes | Mint

ការិយាល័យរបស់លោកនាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានចេញសេចក្ដីថ្លែងការណ៍មួយ នៅមុនដំណើរបំពេញទស្សនកិច្ចរបស់លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) កាលពីថ្ងៃពុធ ថា ក្រុងឡុងដ៍ បានបញ្ជាក់ជាផ្នែកមួយ នៃកិច្ចពិភាក្សា រវាងមេដឹកនាំទាំងពីរ។លោក Sunak នឹងជំរុញដល់ការបណ្តុះបណ្តាលរបស់ចក្រភពអង់គ្លេស សម្រាប់កងទ័ពអាកាសរបស់អ៊ុយក្រែន រួមទាំងការពង្រីកសមត្ថភាព ជួយដល់អ្នកបើកយន្តហោះចម្បាំង ដើម្បីធានា ថា អ៊ុយក្រែន អាចការពារដែនអាកាសរបស់ខ្លួនបានយ៉ាងល្អ ទៅថ្ងៃអនាគត។

រហូតមកដល់ពេលនេះ កងទ័ពអាកាសរបស់អ៊ុយក្រែន កំពុងតែប្រតិបត្ដិការ នៅលើយន្ដហោះចម្បាំង សន្សល់ទុកតាំងតែពីសម័យសហភាពសូវៀត រួមមាន Su-24 (ស៊ូ-២៤) Su-25 និង MiG-29 (មីគ-២៩)។ ប៉ុន្ដែប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី បានអំពាវនាវ អស់រយៈពេលជាយូរមកហើយ ដល់ដៃគូ និង សម្ពន្ធមិត្ត សុំឲ្យជួយផ្គត់ផ្គង់យន្តហោះចម្បាំង ផលិតដោយសហរដ្ឋអាមេរិក ប្រភេទ F-16 ជួយដល់ក្រុងកៀវ។ យន្ដហោះប្រភេទនេះ ត្រូវបានកងទ័ពអាកាសភូមិន្ទចក្រភព លែងប្រតិបត្ដិការ ហើយសហរដ្ឋអាមេរិក តែងតែបដិសេធនូវការផ្គត់ផ្គង់ ដល់ប្រទេសអ៊ុយក្រែន រហូតមក។Sukhoi Su-24 - Wikidata

ការិយាល័យរបស់លោកនាយករដ្ឋមន្រ្ដី ស៊ូណាក់ បានសង្កត់ធ្ងន់ ថា «ការបណ្ដុះបណ្ដាលជំនាញបើកបរយន្ដហោះ ត្រូវតែធ្វើឲ្យប្រាកដ ថា អាកាសយានិកទាំងនោះ មានសមត្ថភាពហោះហើរយន្ដហោះប្រយុទ្ធ តាមស្ដង់ដារដ៏សាំញ៉ាំរបស់អង្គការណាតូ»។

បច្ចុប្បន្ន កងយន្ដហោះចម្បាំងរបស់កងទ័ពអាកាសភូមិន្ទចក្រភព ប្រតិបត្ដិការ លើយន្ដហោះ Eurofighter Typhoon (អឺរ៉ូហ្វាយធ័រ ថៃហ្វូន) និង យន្ដហោះចម្បាំងបំបាំងកាយដ៏ទំនើប F-35 ផលិតដោយអាមេរិក។ វាជាការពិតណាស់ មានតែយន្ដហោះ Eurofighter Typhoon ប៉ុណ្ណោះ ទំនងជាផ្នែកមួយ នៃការពិចារណាលើការហ្វឹកហ្វឺន ដល់កងទ័ពអាកាសរបស់អ៊ុយក្រែន ខណៈយន្ដហោះចម្បាំងមួយចំនួន កំពុងស្ថិតក្នុងការកំណត់ សម្រាប់ការចូលនិវត្តន៍ ស្របពេលកងយន្តហោះ F-35 របស់ចក្រភពអង់គ្លេស កំពុងតែប្រតិបត្ដិការ។ យន្តហោះ F-35 ផលិត ដោយក្រុមហ៊ុន Lockheed Martin មានតម្លៃថ្លៃបំផុត ហើយត្រូវបានប្រើ ដោយសម្ពន្ធមិត្តមួយចំនួនរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែយន្ដហោះប្រភេទនេះ នៅតែមិនទាន់ជាផ្នែក សម្រាប់ការពិភាក្សាណាមួយ សម្រាប់អ៊ុយក្រែន នៅឡើយ៕Typhoon FGR4 | Royal Air Force

ធ្លាប់ដឹងអត់! ទន្លេមេគង្គ ឈរនៅលេខប៉ុន្មានជាទន្លេវែងជាងគេបំផុតលើលោក?

0

បើនិយាយទៅដល់ទន្លេវែងជាងគេនៅលើលោក ច្បាស់ណាស់គេប្រាកដជានឹកឃើញដល់ទន្លេនីល (Nile) នៃទ្វីបអាហ្រ្វិក ដែលមានប្រវែង៦៦៥០គីឡូម៉ែត្រ។  ចុះអ្នកទាំងអស់គ្នាដែរដឹងឬអត់ទន្លេមេគង្គ  ដែលជាសរសៃឈាមនៃប្រទេសកម្ពុជា ឈរនៅលេខប៉ុន្មានជាទន្លេវែងជាងគេបំផុតលើលោក?Mekong River Commission (MRC)

ទន្លេមេគង្គជាទន្លេវែងជាងគេលំដាប់លេខ១២ នៅលើពិភពលោក និងឈរនៅលេខ៣នៅទ្វីបអាសុី។  ទន្លេនេះមានប្រវែងប្រហែល ៤៩០៩គីឡូម៉ែត្រ ដែលឆ្លងកាត់ប្រទេសចំនួន៦ប្រទេសគឺ ប្រទេសចិន ប្រទេសភូមា ប្រទេសថៃ ប្រទេសឡាវ ប្រទេសកម្ពុជា ប្រទេសវៀតណាម និងហូរចាក់ចូលក្នុងសមុទ្រចិនខាងត្បូង។ ទន្លេនេះមានទំហំគ្រប់ដណ្តប់លើផ្ទៃដីប្រហែល ២.៦លានគីឡូម៉ែត្រការ៉េ។Best time for Mekong River Boat Trip in Cambodia 2023 - Best Season

ទន្លេមេគង្គជាសរសៃឈាមរបស់ប្រទេសកម្ពុជា ដោយហូរកាត់៥ខេត្ត​​ដែលមានដូចជា ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម រាជធានីភ្នំពេញ និងព្រៃវែង ហើយបានបញ្ចប់នៅព្រំប្រទល់វៀតណាម។ ទន្លេមេគង្គក៏បានហូរកាត់ផ្លូវជាតិលេខ១ត្រង់ចំនុចស្ពានអ្នកលឿងផងដែរ។

ទន្លេមេគង្គជាធម្មតាត្រូវបានបំបែកទៅជា២គឺ អាងទន្លេមេគង្គលើនៅក្នុងប្រទេសចិន និងអាងទន្លេមេគង្គក្រោមរាប់ចាប់ពីប្រទេសមីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម៕Mekong River | Facts, Definition, Map, History, & Location | Britannica

ទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីអ៊ុយក្រែននៅអង់គ្លេស

0

ប្រទេសអង់គ្លេស ៖ សារព័ត៌មាន CNN រាយការណ៍ថា ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Volodymy Zelensky បានធ្វើដំណើរទៅដល់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសកាលពីថ្ងៃទី៨ ខែកុម្ភៈ ។ ប្រធានាធិបតីអ៊ុយក្រែនបានអំពាវនាវឱ្យប្រទេសលោកខាងលិចបញ្ជូនអាវុធបន្ថែមទៀតដើម្បីទប់ទល់ជាមួយកងទ័ពរុស្ស៊ី ។

មន្ត្រីអង់គ្លេសបង្ហាញថា លោក Zelensky បានជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Richie Sunak ហើយនឹងថ្លែងសុន្ទរកថានៅក្នុងសភា ។ ជាមួយគ្នានេះ សារព័ត៌មាន BBC រាយការណ៍ថា ព្រះរាជវាំង Buckingham បានជូនដំណឹងថា លោក Zelensky នឹងចូលគាល់ព្រះមហាក្សត្រអង់គ្លេស Charles ទី៣ ផងដែរ ។

កាលពីថ្ងៃទី៨ ខែកុម្ភៈ ប្រទេសអង់គ្លេសបានប្រកាសតាមសេចក្តីថ្លែងការណ៍ថា នឹងបញ្ជូនអាវុធឱ្យអ៊ុយក្រែនបន្ថែមទៀតដើម្បីទប់ទល់នឹងការវាយលុកពីកងទ័ពរុស្ស៊ី ។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Sunak ថ្លែងថា អង់គ្លេសនឹងបណ្តុះបណ្តាលអ្នកបើកយន្តហោះ និងកងម៉ារីនអ៊ុយក្រែន ព្រមទាំងបញ្ជាក់ថា ពាក្យសន្យារបស់អង់គ្លេសជាមួយអ៊ុយក្រែន គឺជាពាក្យសន្យារយៈពេលវែង ។ លើសពីនេះ អង់គ្លេសនឹងស្វែងរកកាំជ្រួចបាញ់បានឆ្ងាយជាងមុនឱ្យអ៊ុយក្រែន ប៉ុន្តែអង់គ្លេសមិនបាននិយាយលម្អិតទាក់ទងនឹងការបញ្ជូនយន្តហោះចម្បាំងតាមការស្នើសុំរបស់អ៊ុយក្រែនទេ ។Zelensky makes plea to MPs for jets during visit to Britain | News | The  Times

ការធ្វើទស្សនកិច្ចមកកាន់អង់គ្លេសរបស់លោក Zelensky លើកនេះចាត់ទុកថា ជាការធ្វើដំណើរចេញក្រៅប្រទេសលើកទី២ តាំងពីរុស្ស៊ីវាយលុកអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។ កាលពីខែធ្នូ ឆ្នាំ២០២២ លោក Zelensky បានធ្វើដំណើរទៅកាន់អាមេរិក ដើម្បីសុំជំនួយផ្នែកកងទ័ពពីប្រទេសលោកខាងលិច ដោយអ៊ុយក្រែននិយាយថា រុស្ស៊ីកំពុងតែត្រៀមខ្លួនវាយលុកអ៊ុយក្រែនក្នុងរដូវនិទាឃរដូវខាងមុខ ។

សេចក្តីថ្លែងការណ៍បញ្ជាក់ដែរថា អង់គ្លេសនឹងដាក់ទណ្ឌកម្មរុស្ស៊ីបន្ថែមទៀត ដើម្បីឆ្លើយតបនឹងរុស្ស៊ីបានទម្លាក់គ្រាប់បែកជាបន្តបន្ទាប់មកលើអ៊ុយក្រែន រួមទាំងកំណត់គោលដៅបុគ្គលដែលជួយលោក ពូទីន ក៏ដូចជាក្រុមហ៊ុននានាទទួលប្រយោជន៍ពីសង្គ្រាម ។Rishi Sunak meets Zelensky for first time on surprise Ukraine visit

គួរបញ្ជាក់ថា អង់គ្លេសជាប្រទេសដំបូងបានប្រកាសកាលពីពាក់កណ្តាលខែមករាថា នឹងបញ្ជូនរថក្រោះ Challenger 2 ឱ្យអ៊ុយក្រែន បន្ទាប់ពីនេះមានប្រទេសអាល្លឺម៉ង់ និងអាមេរិកប្រកាសថា នឹងបញ្ជូនរថក្រោះ Leopard 2 និង M1 Abrams ឱ្យអ៊ុយក្រែនដែរ ក្រោយពីរងការដាក់សម្ពាធពីប្រទេសនានាឱ្យបញ្ជូនរថក្រោះជួយអ៊ុយក្រែន ៕

ប្រភព ៖ TNN World

ពហុកីឡដ្ឋានជាតិមរតកតេជោ ឈរនៅលេខប៉ុន្មាននៅក្នុងតារាងកីឡដ្ឋានធំៗនៅអាស៊ាន?

0

ពហុកីឡដ្ឋានជាតិមរតកតេជោ ជាកីឡដ្ឋានបាល់ទាត់ និងអត្តពលកម្មក្នុង ដែល​ជា​កីឡដ្ឋាន​ទំនើប​ផុត​លេខ​នៅ​កម្ពុជា។

ពហុកីឡាដ្ឋាន​នេះ បាន​បានចាប់ផ្ដើមដំណើរការសាងសង់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ហើយបញ្ចប់គម្រោងសាងសង់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ រដ្ឋាភិបាលចិនបានផ្តល់ជំនួយ ១៦០ លានដុល្លារ សម្រាប់ការសាងសង់កីឡដ្ឋាននេះ ដែលត្រូវបានអភិវឌ្ឍដោយ សាជីវកម្មវិស្វកម្មសំណង់រដ្ឋចិន ។ពហុកីឡដ្ឋានមរតកតេជោតម្លៃជិត ១៦០លានដុល្លារ នឹងត្រូវចូលរួមសម្ពោធដោយលោក វ៉ាង យី នៅថ្ងៃទី ១២ ខែកញ្ញា — Cambonomist

រចនាសម្ព័នពហុកីឡដ្ឋានជាតិមរតកតេជោ មានការ​ធ្វើ​កីឡដ្ឋាន​រាង​ជា​សំពៅ​គឺ​ដើម្បី​រំលឹក​ដល់​​ទំនាក់ទំនងដែលកន្លង​មក​កម្ពុជា​មានជាមួយ​មិត្ត​ចិន​ជា​យូរ​មក​ហើយ​តាំង​ពី​សម័យ​ធ្វើ​ដំណើរ​ដោយ​សំពៅ​ម្ល៉េះ។ មួយ​វិញ​ទៀត ​វា​ក៏​ជា​ការ​ភ្ជាប់​ទំនាក់ទំនង​តាម​គំនិត​ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ​សូត្រ​សតវត្ស​ទី​២១​ផង​ដែរ។

ពហុកីឡាដ្ឋានជាតិមរតកតេជោ ជាកីឡដ្ឋានធំជាងគេទី៣ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានចំនួនកៅអីរហូតដល់ ៦០ ០០០ កៅអី ដែលមានទំហំផ្ទៃដី ១៤,៩ ហិកតា ទំហំអាគារ ៨៦ ០០០ ម៉ែត្រក្រឡា។ កីឡដ្ឋាន​នេះ​ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​ដោយ​កសិណ​រចនា​ម៉ូដ ​អង្គរ និង​លម្អ​ដោយ​គំនូរ​ដែល​ផ្អែក​លើ​ផ្កា​រំដួល ដែល​ជា​ផ្កា​ជាតិ​របស់​កម្ពុជា៕ក្រសួង​ទេសចរណ៍​រៀបចំ​កញ្ចប់​ទស្សនកិច្ច​ទៅកាន់​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ | ភ្នំពេញ ប៉ុស្ដិ៍ពហុកីឡដ្ឋានជាតិ មរតកតេជោ អាចផ្ទុកអ្នកទស្សនា ជាង៦ម៉ឺននាក់ និងអាចជម្លៀស ទស្សនិកជន ត្រឹម៧នាទី – DAP Newsពហុកីឡដ្ឋានជាតិមរតកតេជោ – ខ្មែរប៉ុស្ដិ៍ពហុកីឡាដ្ឋានដែលជាជំនួយរបស់ប្រទេសចិនបានធ្វើអោយចំណងមិត្តភាពចិន-កម្ពុជា កាន់តែមានភាពជិតស្និទ្ធ - Khmer Times

ប្រភព៖ Wikipedia

អ្នកជំនាញអាមេរិកពិនិត្យកម្ទេចបាឡុងរបស់ចិន

0

សហរដ្ឋអាមេរិក ៖ អាមេរិកបានផ្សព្វផ្សាយពីរូបភាពការប្រមូលវត្ថុដែលសង្ស័យថាជាបាឡុងចារកម្មរបស់ចិន ដែលអាមេរិកបានបាញ់ធ្លាក់កាលពីថ្ងៃទី៤ ខែកុម្ភៈ កន្លងមក ត្រៀមបញ្ជូនទៅឱ្យអ្នកជំនាញពិនិត្យយ៉ាងលម្អិតបន្តទៀត ។

កងម៉ារីន និងកងទ័ពជើងទឹកអាមេរិកបានបង្ហាញរូបភាពភារកិច្ចរបស់ខ្លួនជាមួយអាជ្ញាធរឆ្នេរសមុទ្រក្នុងការប្រមូលកម្ទេចបាឡុង ដែលយន្តហោះចម្បាំង F-22 របស់អាមេរិកបានបាញ់បំផ្លាញតាមបញ្ជារបស់លោកប្រធានាធិបតី ចូ បៃដេន ខណៈវាហោះនៅលើផ្ទៃសមុទ្រនៅរដ្ឋ Carolina ។ កងទ័ពអាមេរិកបានប្រមូលកម្ទេចបាឡុងយ៉ាងប្រុងប្រយ័ត្នចេញពីផ្ទៃទឹក ដូចជា ក្រណាត់ពណ៌ស គ្រោងឆ្អឹងបាឡុងមានកម្ពស់៦០ម៉ែត្រ និងឧបករណ៍ចាប់សញ្ញានៅផ្នែកខាងក្រោម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAPPPw3L-AbNVCG1yp3FDS2tBrv_x5hYyk2Klv2zLIQDPS_Wft_Dvg9d44Q7GcfyxL_1PJHLlkzUX6gQ35owWSH9OaTy1XgdPiKzkbptaQDm1k8st2v46kklI86yiesr25uAKMyVtS0EhpyWuQsje4tg7r8w-LLobFMZQDKAYbBza-kVK4ssrRZNYp/s930/photo_2023-02-09_08-52-35%20(2).jpg

ក្រៅពីនេះ កងម៉ារីនអាមេរិកបានត្រៀមស្វែងរកកម្ទេចបាឡុងនៅសល់ក្រោមទឹកទាំងអស់ ដើម្បីឱ្យអ្នកវិភាគអាចសិក្សាច្បាស់លាស់ថា ឧបករណ៍ចាប់សញ្ញាប្រភេទអ្វីដែលចិនបំពាក់លើបាឡុងនេះ ហើយបាឡុងអាចផ្លាស់ទីបានដូចម្តេច ។ ក្រុមវិស្វករនៃការិយាល័យស៊ើបអង្កេតកណ្តាលនៃក្រុង Quantico រដ្ឋ Virginia បានពិនិត្យកម្ទេចបាឡុងទាំងអស់ដើម្បីឱ្យដឹងថា វាអាចប្រមូលបានទិន្នន័យអ្វីខ្លះ ហើយរកវិធីតាមដានបាឡុងចារកម្មនាថ្ងៃអនាគត ។

អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman បានថ្លែងទៅកាន់មន្ត្រីស្ថានទូតចំនួន១៥០នាក់មកពី៤០ប្រទេសថា វាជាបាឡុងចារកម្មកាន់កាប់ដោយកងទ័ពចិន ហើយអាមេរិកនឹងផ្សព្វផ្សាយព័ត៌មាននេះទៅកាន់ពិភពលោក ព្រោះប្រទេសទាំងអស់អាចប្រឈមនឹងការគំរាមកំហែងដូចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkUyZJ-yHYEns4omtvEREr5S9sf4arKlZBj-Aejc7sNkYpHYVEO11DBZpU7q2VSfGV5Qu5sFZXm7OMySYELax8JEfQd5Y4OudgRiKpD8zgf1BRAq7niMPF2KubDmwjdMPfW4j2U5zDMxRsIwUt4HnN2_nY4dWoz3OUSn1IwHVbv0GAYU3mlrhIuXDQ/s1280/photo_2023-02-09_08-52-35%20(3).jpg

មុននេះ ក្រសួងការបរទេសចិនបញ្ជាក់ថា បាឡុងហោះមកកាន់ដែនអាកាសរបស់អាមេរិកនេះគ្មានចេតនាទេ វាជាបាឡុងប្រមូលទិន្នន័យឧតុនិយមរបស់ជនស៊ីវិលប៉ុណ្ណោះ ។ ចិនទទួលស្គាល់ថា បាឡុងទី២ ដែលគេប្រទះឃើញនៅដែនអាកាសនៃតំបន់អាមេរិកឡាទីនកាលពីសប្តាហ៍មុន ក៏ជារបស់ចិនដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2ukiTEItdgVDgA4HfoSmA6Pw-nHRrXd8CLPM8bxtiImrjxLIxYY_kWbvDW0u_bHjvls1bqJwJgAFJBVkGsQFOuLgLIhWqJKEnp2X-Ajp8IJe9qJtwvM5ih4nqCMJgigYfDTZUdRcmJxjjgmrZ_O0H7mHTOAH6urGjBMQkJ6kfRM_JsxjIgN1uqG6D/s930/photo_2023-02-09_08-52-35.jpg

ប្រភព ៖ TNN World

ប្រទេសមហាអំណាចបច្ចេកវិទ្យា បែរជារងការវាយប្រហារតាមអុីតធឺណេតច្រើនជាងគេទៅវិញ

0

កាលពីឆ្នាំ២០២២កន្លងទៅ ឥណ្ឌាដែលជាប្រទេសមហាអំណាចបច្ចេកវិទ្យាធំជាំងគេបំផុតនៅលើពិភពលោក បានក្លាយជាជនរងគ្រោះតាមរយៈការវាយប្រហារតាមប្រព័ន្ធអុីតធឺណេតច្រើនជាងគេនៅអាសុី។

របាយការណ៍មួយបានចេញផ្សាយកាលពីថ្ងៃពុធថា ប្រទេសឥណ្ឌាគឺជាប្រទេសដែលមានការវាយប្រហារខ្ពស់បំផុតដោយពួក Hacker នៅអាស៊ី និងជាប្រទេសដែលមានការវាយប្រហារច្រើនជាងគេទីពីរនៅទូទាំងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ក្នុងឆ្នាំ 2022។

ចំនួននៃការវាយប្រហារតាមអ៊ីនធឺណិតលើប្រទេសឥណ្ឌាបានកើនឡើង 24.3 ភាគរយកាលពីឆ្នាំមុន។ អាស៊ីប៉ាស៊ីហ្វិកនៅតែជាតំបន់គោលដៅបំផុតនៅលើពិភពលោក ដោយទទួលបាន 20.4 ភាគរយនៃការវាយប្រហារទាំងអស់ក្នុងឆ្នាំ 2021 និង 24.1 ភាគរយនៃការវាយប្រហារទាំងអស់ក្នុងឆ្នាំ 2022៕167,210 Cyber Attack Stock Photos, Pictures & Royalty-Free Images - iStock  | Cybersecurity, Hacker, Cyber attack icon

ប្រភព៖ ShortPedia

ជួយគ្នាពេលមានអាសន្ន! កម្ពុជា ផ្តល់ជំនួយមួយសែនដុល្លារ ទៅដល់ប្រទេសតួកគី

0

កាលពីថ្ងៃ៦ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ ប្រទេសតួកគី បានជួបគ្រោះរញ្ជួដី​កម្រិត ៧,៨ វ៉ិចទ័រ ដែលបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ប្រទេសយ៉ាងធ្ងន់ធ្ងរ  និងបានសម្លាប់មនុស្សរាប់ពាន់នាក់ ហើយរាប់មុឺននាក់ទៀតគ្មានទីជំរក។Turkey earthquake: Bodies in street after quake as anger grows over aid -  BBC News

ក្រោយតែហេតុការណ៍នេះកើតភ្លាម រដ្ឋាភិបាលកម្ពុជាមិនឈរអោបដៃមើលនោះទេ ដោយរាជរដ្ឋាភិបាលកម្ពុជា បានចូលរួម រំលែកទុក្ខយ៉ាងស្មោះស្ម័គ្រជូនចំពោះរដ្ឋាភិបាល និងប្រជាជនតួកគី ជាពិសេស ក្រុមគ្រួសារនៃសព ព្រមទាំងបានប្រសិទ្ឋពរសព្វសាធុការជូនចំពោះអ្នករងរបួសទាំងអស់ និងតំបន់នានាដែលរងផល ប៉ះពាល់ សូមឆាប់ជាសះស្បើយ និងត្រូវបានស្ដារឡើងវិញឆាប់រហ័ស។Timeline: Turkey hit by most devastating earthquake since 1999 | Earthquakes  News | Al Jazeera

លើសពីនេះទៅទៀត កម្ពុជាក៏បានបរិច្ចាគវិភាគទាន ជាទឹកប្រាក់ចំនួន ១០០,០០០ដុល្លារអាមេរិក ជាជំនួយមនុស្សធម៌ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះផងដែរ៕

កំណើនសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុននៅក្នុងអាស៊ាន

0

ចាប់ពីដើមឆ្នាំ២០២៣នេះ ផលិតកម្មរបស់ក្រុមហ៊ុនក្នុងបណ្តាប្រទេសអាស៊ានបានងើបឡើងវិញ ។ អាស៊ានមានសុទិដ្ឋិនិយមថា ការបើកប្រទេសឡើងវិញរបស់ចិន នឹងជួយប៉ះប៉ូវផ្នែកសេដ្ឋកិច្ចពិភពលោកដែលបានធ្លាក់ចុះកន្លងមក ។

តាមទិន្នន័យរបស់ S&P Global Manufacturing Purchasing Managers’ Indexes (PMIs) បង្ហាញថា រោងចក្រផ្សេងៗនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍បានបន្ថែមការផលិត និងការទិញនៅខែមករាកន្លងមក បន្ទាប់ពីការបញ្ជាទិញថ្មីបានកើនឡើងខ្លាំង ។ ដូច្នេះ វាបង្ហាញឱ្យឃើញថា តម្លៃកំពុងតែធ្លាក់ចុះ, ការឈប់ដំណើរការនៃខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែធូរស្រាល ហើយវាបានបង្កើនទំនុកចិត្តដល់ក្រុមហ៊ុនអាជីវកម្មផងដែរ ក្នុងផ្នែកផលិតកម្មរោងចក្រក្នុងរយៈពេល១ឆ្នាំខាងមុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUjg3BX6rkoJNgZAgB1tuL5cEm39AOuJ2s3MLM2r_v5WaGq98jdb5D9Pc6J_wp4SOsqiYtnAipvoWW8J2O0wtmvDUCC2L8_I2aYcExt-N1p8uHcwjMDasqbSnjl5_expCcHo5g8jykmmY0v1BNfD31sFs_j1Z5iE4_kw0Z_DTIs40f3cx4oxLPBeHE/s900/photo_2023-02-08_16-17-43.jpg

គេសង្កេតឃើញថា សន្ទស្សន៍ PMI ក្នុងខែមករារបស់ប្រទេសថៃ ខ្ពស់ជាងគេក្នុងភូមិភាគ គឺស្មើ៥៤,៥ កើនឡើងពី៥២,៥ កាលពីខែធ្នូ ឆ្នាំ២០២២ ។ ចំណែកសន្ទស្សន៍ PMI របស់ប្រទេសហ្វីលីពីន និងឥណ្ឌូណេស៊ី នៅតែស្ថិតក្នុងកម្រិតខ្ពស់លើសពី៥០ ហេតុនេះ ឧស្សាហកម្មនានាមាននិន្នាការកើនឡើង ។

ចំណែកប្រទេសផ្សេងៗនៅភូមិភាគអាស៊ីអាគ្នេយ៍ស្ថិតក្នុងកម្រិតក្រោមនេះកាលពីខែមករា ប៉ុន្តែមានផលិតកម្មល្អប្រសើរ លើកលែងតែម៉ាឡេស៊ី ជាប្រទេសតែមួយក្នុងភូមិភាគ ដែលមានផលិតកម្មកាន់តែធ្លាក់ចុះ ដោយសារសន្ទស្សន៍ PMI ធ្លាក់ចុះមកនៅត្រឹម៤៦,៥ ទាបបំផុតក្នុងរយៈពេល១៧ខែ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmQrXUx3salq2pJWhbuAU2bGomus37o0Gj5Q_hCKuSXwe7trdJlknsz-oNjfpIfvrzFBKsRRXJB89RuvICBk68zFrJhC-26Z-1SmTB8ArmOL6aWcGdlwqEHS2wIR0NQc7Mf7AxRj4vPzdTL4V10Tk74Xs3kFWNZ4sC1aMRpPU4fEw7Sl8ekl0xgxXA/s800/photo_2023-02-08_16-17-43%20(2).jpg

ប្រភព ៖ AEC Connect