កាលពី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុន យ៉ាឌា ខេមបូឌា បានរៀបចំពិធីដាក់លក់នូវផលិតផលកង់ និង ម៉ូតូអគ្គិសនី ម៉ាក យ៉ាឌា នៅទីស្នាក់ការកណ្តាលដែលមានអាសយដ្ឋាន អាគាលេខ០០១ ផ្លូវ ៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ ភ្នំពេញ។
កម្មវិធីប្រកាសលក់ផលិតផលកង់ ម៉ូតូអគ្គិសនីនេះក៏មានការចូលរួមពីលោក ទុយ ច័ន្ទ, អភិបាលរង នៃគណៈអភិបាលខណ្ឌដង្កោ, លោក Liu Jia ជា General Manager, Asia Pacific Northwest Operation Center, តំណាង Yadea មកពីប្រទេសចិន រួមជាមួយអ្នកជំនាញមកពីបណ្តា ប្រទេសថៃ វៀតណាម និងប្រទេសឡាវ ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ធុរជន ដៃគូសហការ និង ក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់នៅកម្ពុជាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXK_qKLEUiURECQ1mxT9KkEApMxFGXDE4Drr6cWqQL73iJyXx-5GQ07d3csgqCBa0yWjJAdOakOZForj0Zit6nrxOr9h2oRPHn53xiSrx_WreTpw0YaxV2SBTH2puTnpmrQi2vcSsMrgYjVlw1AaixOVRC3-NGd8pGwc1OEUB8njn0yoZW8tifMvD3/s1280/photo_2023-03-26_14-45-01.jpg

សូមរំលឹកផងដែរថា យ៉ាឌា ត្រូវបានបង្កើតឡើងជាង ២២ឆ្នាំមកហើយ ដោយមានរោងចក្រផលិតកង់ និងម៉ូតូអគ្គិសនីផ្ទាល់ខ្លួនធំៗ ចំនួន៨ ព្រមទាំងបានចរាចរលើទីផ្សារជាង ១០០ ប្រទេសទូទាំងពិភពលោក។ យ៉ាឌា គឺជាក្រុមហ៊ុនឈានមុខគេខាងផលិត កង់ និងម៉ូតូអគ្គិសនី ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជនច្រើនជាងគេនៅលើពិភពលោក ។ ឥឡូវនេះ យ៉ាឌា បាននាំចូលមកកាន់ទីផ្សារកម្ពុជាយើងជាផ្លូវការហើយ ដែលមានឈ្មោះថា YADEA Cambodia តាមរយៈក្រុមហ៊ុន ហុង ហ៊ា ថេកណូឡជី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikgVqz0Q2E767cgw4lpYc8_g_jxfQZd-_eXTzhtmd5KxEDFvpxP-uJvVQt1pLRb9ZSuyq2bdKoWX6SbuF4Np8xhsyKzp3aXvmb2mWsbfm8S6iI5kSOgizEnTuzWLVEoZn_DPRAY9dYpcltSp7AEfTQBJgRQtUJYtLUH3k9d9DSbPAjqtoTHnS4UVf1/s1280/photo_2023-03-26_14-42-26.jpg
នាឱកាសនេះដែរ លោក យីវ ផាន់ណា ជានាយកប្រតិបត្តិ នៃក្រុមហ៊ុន YADEA Cambodia បានមានប្រសាសន៍ថា៖ កង់ និង ម៉ូតូអគ្គិសនី ម៉ាក YADEA លក់ដាច់ជាងគេ និង មានការទទួលស្គាល់ពីសាធារណជន អំពីគុណភាពផលិតផល ទំនុកចិត្ត និងមានការពេញនិយម គាំទ្របំផុតនៅប្រទេសកម្ពុជា ស្របជាមួយពាក្យស្លោកថា៖ “ YADEA បន្តរួមដំណើរជាមួយក្តីស្រមៃ និងគោលដៅ”។
ដោយការមានឆន្ទៈចូលរួមជាមួយបេសកកម្មរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួមក្នុងការការពារបរិស្ថាន ព្រមទាំងការឆ្លើយតប និងគាំទ្រនូវគោលនបាយរបស់រដ្ឋាភិបាល ក្រុមហ៊ុន ហុង ហ៊ា ថេកណូឡជី បាននាំចូលកង់ និងម៉ូតូអគ្គិសនីដែលមានគុណភាពខ្ពស់លំដាប់ពិភពលោក មកលក់ជូនប្រជាពលរដ្ឋកម្ពុជាសម្រាប់ជាមធ្យាបាយធ្វើដំណើរជាប្រចាំថ្ងៃដោយចំណាយតិចបំផុតបើធៀបជាមួយនឹងម៉ូតូប្រើសាំង។
លោក យីវ ផាន់ណា នាយកប្រតិបត្តិក្រុមហ៊ុន បានបន្ដទៀតថា “យើងមានជំនឿចិត្តយ៉ាងមុតមាំក្នុងការផ្ដល់នូវផលិតផល និងសេវាកម្មដ៏ល្អទៅកាន់អតិថិជនដែលជ្រើសរើសកង់ និងម៉ូតូអគ្គិសនី យ៉ាឌា យកទៅប្រើប្រាស់។ លោក យីវ ផាន់ណា មានសេចក្តីសង្ឃឹមនិងជឿជាក់ថា ប្រភេទកង់ និងម៉ូតូអគ្គិសនី យ៉ាឌា នេះនឹងលក់ដាច់ខ្លាំងនៅលើទីផ្សារតាមរយៈ គុណភាព និងសេវាកម្មរបស់យើង បន្ថែមពីនេះទៅទៀត ក្រុមហ៊ុនមានសេវាកម្មជួសជុល និងមានគ្រឿងបន្លាស់គ្រប់គ្រាន់ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់។
ជាចុងក្រោយ លោក យីវ ផាន់ណា ក៏បានបន្ថែមទៀតថា លោកពិតជាមានមោទនភាពដែលបានយកកង់ និងម៉ូតូអគ្គិសនីដែលមានគុណភាពខ្ពស់ និងជាម៉ាកយីហោដ៏ធំមកលក់ជូនប្រជាពលរដ្ឋប្រើប្រាស់សម្រាប់ជាមធ្យាបាយ ធ្វើដំណើរប្រចាំថ្ងៃ និង ប្រកបអាជីវកម្ម ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរស័ព្ទ៖ ០១០ ៧៦ ១៣ ១៣/ ០៩៩ ៧៦ ១៣ ១៣ ឬតាមរយៈហ្វេសប៊ុកផេក Yadea Cambodia៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFZIb2Sil4jBAZmG15t3K2Dzswvem37MoF4Ko8vWpeBL-u-Yw1ob14nA08ahiTJvAg40LGzGLuHNMrkwjfUa-XhlLDGEthjzFkJ9_MECmlGSqLGSKsAY4NC4oaGNcF_SU5LIR05tpGgA-pvO-Mee5q4wyPevqrs6jFZddxlCSnYObzaewK_u7SUAPT/s1280/C0042T01.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtSNw6tTrtWlg6V5fCfKoA1YlFx-DPh6MejQlQ0xfOtUzXHO0Gply6Izst1aRWRbI1hU6hu8qz03ukujcDtgAKlPTvri5DqyGbavgHpHXxcCYfBZf9PjM-2dEBsP2vUUdh3RnSnLEOafdHJaoBchKEdCe6Nmq_1Lk64cYhKs2q8_5sYHjqAYsX0JfI/s1280/C0064T01.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLRnWSwnPjd70kzGHbHRa60icFZ4EiBkA7TiFBybasAs8cvdeC2IX3IR7oOOpmrP1WZAbczxgh9DrBzH7Bt8dTVlTXU-6FTxn_lpn1q8uUnJGr4_yPcjGwHN8wnC4uaPijPEsDGrXUVfB-kmWNX5ieu3fLyfV0xbRuXLxEFUkRvhizJJXyWPIOAcoq/s1280/C0062T01.JPG