ប្រទេសថៃ ៖ កាលពីថ្ងៃទី២៦ ខែមីនា កន្លងមក វែបសាយឈ្មោះ IQAir បានផ្សព្វផ្សាយពីការចាត់ចំណាត់ថ្នាក់ទៅលើទីក្រុងនានា ដែលមានការបំពុលបរិយាកាសនៅលើពិភពលោកឃើញថា ខេត្តឈៀងម៉ៃ ប្រទេសថៃ បានជាប់ចំណាត់ថ្នាក់ទី១ ផ្ទួនៗគ្នា គឺជាខេត្តមានអាកាសធាតុអាក្រក់បំផុតនៅលើពិភពលោក ។

វែបសាយ IQAir បានសរសេរថា ខេត្តឈៀងម៉ៃមានការបំពុលបរិយាកាសនៅទូទាំងខេត្តទាំងអស់ ហើយខ្យល់អាក្រក់ធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋរស់នៅក្នុងខេត្តនេះយ៉ាងធ្ងន់ធ្ងរ ។ ចំណែកទីក្រុងបាងកកវិញ បានជាប់ចំណាត់ថ្នាក់ទី៣៥ នៅលើពិភពលោក គឺជាទីក្រុងដែលមានខ្យល់អាកាសមិនបរិសុទ្ធ ។

មជ្ឈមណ្ឌលដោះស្រាយការបំពុលបរិយាកាសបានរាយការណ៍ពីការតាមដានអាកាសធាតុថា មិនត្រឹមតែនៅខេត្តឈៀងម៉ៃ និងទីក្រុងបាងកកប៉ុណ្ណោះទេ ដែលមានអាកាសធាតុអាក្រក់ ប៉ុន្តែនៅខេត្តជាច្រើនទៀតរបស់ប្រទេសថៃ ក៏មានអាកាសធាតុអាក្រក់ដូចគ្នាដែរដូចជា ខេត្តឈៀងរ៉ាយ, ខេត្តណាន, ខេត្តម៉ែហុងសុន, ខេត្តផាយ៉ាវ, ខេត្តឡាំពូន, ខេត្តប្រា, ខេត្តឧត្តរឌីត, ខេត្តសុខោទ័យ, ខេត្តពិស្ណុលោក, ខេត្តតាក, ខេត្តកំផែងពេជ្រ, ខេត្តភីឈិត, ខេត្តពេជ្របូរណ៍, ខេត្តបឹងកាប, ខេត្តណងខាយ, ខេត្តឡឺយ, ខេត្តណាខនផានុម, ខេត្តមុកដាហាន និងខេត្តអុប៊ុនរ៉ាជថានី ។Tourism in Chiang Mai may be damaged by air pollution | Thaiger

រដ្ឋាភិបាលប្រទេសថៃបានស្នើទៅកាន់ពលរដ្ឋទាំងអស់ឱ្យថែទាំសុខភាពរបស់ខ្លួន ដោយកាត់បន្ថយការធ្វើសកម្មភាពនៅក្រោមកំដៅថ្ងៃ ឬប្រើប្រាស់ឧបករណ៍ការងារខ្លួន បើមានការចាំបាច់ត្រូវធ្វើសកម្មភាពក្រោមកំដៅថ្ងៃ ហើយគួរតែកាត់បន្ថយរយៈពេលធ្វើសកម្មភាពក្រោមកំដៅថ្ងៃផងដែរ ។ លើសពីនេះ បើពលរដ្ឋមានបញ្ហាសុខភាព គួរទៅប្រឹក្សាជាមួយគ្រូពេទ្យ ។

ចំណែកពលរដ្ឋដែលរស់នៅខេត្តមានអាកាសធាតុអាក្រក់ខ្លាំង (តំបន់ក្រហម) រដ្ឋាភិបាលថៃបានណែនាំថា គួរតែចៀសវាងធ្វើសកម្មភាពក្រោមកំដៅថ្ងៃ ឬប្រើប្រាស់ឧបករណ៍ការពារខ្លួនបើមានការចាំបាច់ និងថែទាំសុខភាពរបស់ខ្លួន ក៏ដូចជាក្រុមគ្រួសារផងដែរ ៕ Chiang Mai tops list of most polluted cities on Monday - Pattaya Mailប្រភព ៖ Tnn earth