Home Blog Page 1852

ចាប់ពីថ្ងៃទី២៩ មីនា ដល់ថ្ងៃទី៤ ខែមេសា កម្ពុជា អាចមានភ្លៀងធ្លាក់កម្រិតខ្សោយទៅមធ្យមលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

0

តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុអាកាសបានឱ្យដឹងថាចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យម រលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដោយបន្តទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប។

ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ទៀតថា ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី១ ខែមេសា បន្តទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប និងខ្យល់ប្រែប្រួល និងពីថ្ងៃទី២-៤ ខែមេសា ទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប (ចិន) ។

ក្នុងស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖ តំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមា ពី ២៣-២៥ C និង សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧ °C អាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះក៏អាចមានផ្នែកខ្លះភ្លៀងធ្លាក់ក្នុងបរិមាណបង្ហូរលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
នៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C សីតុណ្ហភាពអតិបរមា មានពី ៣៥- ៣៧ °C អាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ចំពោះតំបន់មាត់សមុទ្រវិញសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C អាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕May be an image of text

ស្គាល់អត្តសញ្ញាណបុរសដែលប្រើអំពើហិង្សាលើនារីរងគ្រោះហើយ ខណៈស្នងការនគរបាលបញ្ជាឱ្យ ស្វែងរកបុរសនោះមកសួរនាំនិងចាត់ការតាមផ្លូវច្បាប់

0

នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នេះ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យតាមស្វែងរកបុរស ដែលប្រើអំពើហិង្សា ដោយយកមួកសុវត្ថិភាពវាយលើក្បាលស្ដ្រីម្នាក់ ក្រោយវីដេអូផ្ទុះកក្រើកពេញបណ្តាញសង្គម។ បើតាមការឱ្យដឹងពីអធិការនគរបាលខណ្ឌទួលគោកបានឱ្យដឹងថា បុរសនិងស្រ្តីរូបនោះគឺជាប្តីប្រពន្ធនឹងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmaTYZVdGTBcDoGQ7iLTgYOl2VLRIHxhhQ9GfMB4DaUASmBu38JxR7jADPe31JNmL_OKVujJP0h1BI60ANeq33zMWqtIegplgDeID4jcPGxnSl5G5XaEDlfWYRaeWb60GQRrnqM8T_GmCYuOZTmgv5mCybLPrhupDWQTtN66fe51O1s6OiMACw67dB/s2048/337372281_1467844863747400_7078875943386845491_n.jpg

អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ត្រី សាន សុខសីហា បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យស្វែងរកបុរសម្នាក់ដែលប្រើអំពើហិង្សាលើនារីម្នាក់ដោយយកមួកសុវត្ថិភាពវាយលើក្បាល នៅស្ដុបសន្ធរម៉ុខ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់។

ជាមួយគ្នានេះដែរ តាមការបញ្ជាក់ពីលោក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានឱ្យដឹងថា ពួកគេទាំង២នាក់ជាប្តីប្រពន្ធ ហើយរស់នៅសង្កាត់បឹងសាឡាង ខណៈសមត្ថកិច្ចកំពុងតាមស្រាវជ្រាវ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៦ ខែមីនា មានគណនីហ្វេកប៊ុក មួយបានបង្ហោះវីដេអូខ្លីប្រមាណ៩វិនាទី ដោយមានបុរសម្នាក់យកមួកសុវត្ថិភាពវាយលើនារីម្នាក់យ៉ាងដំណំដោយមិនដឹងមូលហេតុ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-IlSdrr65x32-nH7B_eDWOBcllHfhfGKPAUmHpQzT4gMvVnOe4p_qeJZX3oqOellzoMEeWSXSWaWY0K-w5Za_sJ439OqQ5ODIRG_X0ToVYcp2lpWbkkSGgJOConUGZiEzwVieNlj_IKdKz6RnOtax2RIon6hGTnxvTP6Xm4Jwt9OuVCF5ejc70FgI/s882/Capture%20(7).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjynxWyxJ6eg9g3yFbgSDE9pcPH5NsrUe_1XGSC6WoeJbxGRrn4t7zHzjnpVmQh5dX_YKlaEVptprV4g4vSL4RfjCYMOFFlsPD5fTNUdR700UxABxIqlXoDkDQHu10Udj9irqX30pRUUnP00iAsMplk7pLiYUAXgoewaOHXa3r4iNofrIZxJeYo7Wau/s889/%E1%9E%90%20(2).PNG

មហាជនផ្ទុះការវែកញែកគ្នា ចំពោះតម្លៃចូលរួមពិធីបើកព្រឹត្តិការណ៍សុីហ្គេម២០២៣

0

យោងតាមគេហទំព័រផ្លូវការរបស់សុីហ្គេមឆ្នាំ ២០២៣ បានឱ្យដឹងថា ចំពោះសំបុត្រតម្លៃ នៅថ្ងៃបើកព្រឹត្តិការណ៍សុីហ្គេម នឹងមានតម្លៃចាប់ពី១០មុឺនរៀល ដល់២០មុឺនរៀល ដោយចែកចេញជា ៧តំបន់។

នៅក្នុង៧តំបន់នោះ៖

  • តំបន់ D និង E ២០មុឺនរៀល
  • តំបន់ A B C F G ១០មុឺនរៀល

ទាក់ទងនឹងតម្លៃនេះ មានមហាជនមួយចំនួនធំបានសម្តែងការពេញចិត្តនឹងតម្លៃនេះដោយលើកហេតុផលថា៖” នេះប្រកួត ១០ ឆ្នាំ មានតែម្តងទេសម្រាប់ធ្វើម្ចាស់ផ្ទះ ហើយ បើគិតពី កម្ពុជាយើងវិញ ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្តបានធ្វើម្ចាស់ផ្ទះ តម្លៃនេះ សម្រាប់អ្នកស្រលាញ់កីឡាជាតិពិត ដែលចង់មើលចង់ចូលរួមផ្ទាល់ ហើយបើគ្មានលទ្ធភាព មើល live បានតើ។ បើគ្រាន់តែចេញតម្លៃមកស្រែកចឹង កុំចាំបាច់ចង់ធ្វើជាម្ចាស់ផ្ទះ seagames អីទៀតអីអ្នក cmt មួយចំនួនតូច” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEianagx1H4q45w2t7RUVRvvlB0lOo5fkDHVG66bf9vPBvqkpPp6k8kfm37V7PbgjyjgwoqADvxMKBNsUQDGlmRtassD_CLfs8z60VSdxtzC4Je-KC8jtBC3JgiBPeFth1D1H0JZLIvmuStYXf1JSGmFV4xvJTuolBIGCeuofB0OG-krG26CAY1D5_D0/s765/KBN%20Feature%20.png

ដោយឡែកក៏នឹងតែមានមហាជនមួយចំនួនតូច ស្រែកថាថ្លៃផងដែរចំពោះតម្លៃសំបុត្រនេះ ដោយពួកគេលើកឡើងថាលើសពីសមត្ថភាព។

តែយ៉ាងណាមិញចំពោះតម្លៃសំបុត្រ ការចូលរួមទស្សនាកីឡាផ្សេងៗ មិនទាន់បញ្ចេញឱ្យដឹងនៅឡើយនោះទេ។ សូមជម្រាបផងដែរថា ព្រឹត្តិការណ៍សុីហ្គេម០២៣ លើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តិទៅជាផ្លូវការនៅថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ ដោយកីឡាខ្លះត្រូវចាប់ផ្តើមមុននៅថ្ងៃទី២៩ ខែមេសា ខាងមុខនេះ៕

បង្រៀនកូនតូចពីវិធីយករួចខ្លួនពេលជាប់ក្នុងរថយន្ត

0

ប្រទេសថៃ ៖ យើងសង្កេតឃើញថា កន្លងមក សារព័ត៌មានជាច្រើននៅប្រទេសថៃបានចុះផ្សាយថា មានឪពុកម្តាយបានភ្លេចកូនតូចក្នុងរថយន្ត រហូតបណ្តាលឱ្យកូននោះស្លាប់បាត់បង់ជីវិត និងមិនអាចជួយសង្គ្រោះអ្វីបានឡើយ ។

នៅពេលក្មេងតូចត្រូវជាប់ក្នុងរថយន្តតែម្នាក់ឯង មិនថាដោយសារមូលហេតុអ្វីទេ ទាំងរថយន្តផ្ទាល់ខ្លួន ឬរថយន្តរបស់សាលារៀន គឺគ្រោះថ្នាក់អាចកើតឡើងបានទាំងអស់ ជាពិសេស ក្មេងតូចៗរៀននៅថ្នាក់មត្តេយ្យ ។ ការជាប់ក្នុងរថយន្តតែម្នាក់ឯងមានគ្រោះថ្នាក់ដោយសារខ្វះខ្យល់ដកដង្ហើម ខណៈអាកាសធាតុក្តៅខ្លាំង ហើយគ្មានអ្នកណាដឹងថា ក្មេងតូចជាប់ក្នុងរថយន្ត ។ ឪពុកម្តាយគ្រប់រូបត្រូវតែបង្រៀនកូនៗអំពីវិធីយករួចខ្លួន ពេលពួកគេជាប់ក្នុងរថយន្តម្នាក់ឯង ។5 car's escaping skills for children when they stuck inside

ការិយាល័យលើកកម្ពស់សុខភាពប្រទេសថៃបានណែនាំថា ឪពុកម្តាយគួរតែបង្រៀនកូនតូចៗអំពីវិធីយករួចខ្លួននៅពេលជាប់ក្នុងរថយន្តតែម្នាក់ឯង ដូចជា ៖
១-តាំងស្មារតី ហើយធ្វើចិត្តឱ្យត្រជាក់
២-ចុចស៊ីផ្លេរថយន្តឱ្យច្រើនដងដើម្បីសុំការជួយសង្គ្រោះ
៣-បើកភ្លើងអាសន្នក្នុងរថយន្តដើម្បីសុំការជួយសង្គ្រោះ
៤-គោះកញ្ចក់រថយន្ត និងបង្រៀនកូនឱ្យចេះបើក-បិទកញ្ចក់រថយន្ត
៥-បង្រៀនកូនឱ្យចេះបើកទ្វាររថយន្តhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1NRdsVrj40mz5DN-Ndqhc9lnuHheKpzobZYEIFnUfS9cR0VE3LN-BXIRZsR0U-JbYFla9USk2r7ld0KLBKJAwmUeVde6ZRDtSyK2OGExVEh8M84SJiG33EF95ab-EJrzMznxEgF_efsegXyXpK_vlGScSY2cDFPdLE0sCPTC19vHDUizfUbkG6CE9/s1280/photo_2023-03-28_07-40-52.jpg

ការិយាល័យលើកកម្ពស់សុខភាពប្រទេសថៃបន្តថា យើងអាចនាំកូនៗទៅអនុវត្តជាក់ស្តែងនៅក្នុងរថយន្ត ព្រោះក្មេងតូចអាចរៀនសូត្រឆាប់ចេះ នៅពេលពួកគេបានអនុវត្តជាក់ស្តែង ។ ប៉ុន្តែបើយើងបង្រៀនកូនដោយមាត់ទទេនោះ គឺមិនអាចធ្វើឱ្យពួកគេចងចាំបានទេ ។ លើសពីនេះ វាជារឿងល្អដើម្បីឱ្យពួកគេបានត្រៀមខ្លួន បើត្រូវជួបស្ថានការណ៍ជាប់ក្នុងរថយន្ត ហើយពួកគេនឹងចេះដោះស្រាយបញ្ហាដោយខ្លួនឯងបាន ។

ការបង្រៀនកូនតូចឱ្យមានស្មារតីចេះជួយខ្លួនឯងគឺជារឿងសំខាន់បំផុត ប៉ុន្តែទោះយ៉ាងណា សូមកុំភ្លេចកូននៅក្នុងរថយន្តតែម្នាក់ឯងឱ្យសោះ បើយើងចូលទិញអ្វីមួយ គឺត្រូវនាំកូនទៅជាមួយដែរ ចៀសវាងកើតគ្រោះថ្នាក់នឹកស្មានមិនដល់ ។ ខែនេះ នៅប្រទេសកម្ពុជាមានអាកាសធាតុក្តៅខ្លាំង ដូច្នេះ សូមឪពុកម្តាយគ្រប់រូបប្រយ័ត្នប្រយែងចំពោះកូនយើង ចៀសវាងភ្លេចពួកគេចោលក្នុងរថយន្ត ព្រោះនឹងបណ្តាលឱ្យកូនស្លាប់ ហើយមានការស្តាយក្រោយអស់មួយជីវិត ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2NaC50LlL8tPG9_cPaKK1Az8I31XG4CPM8dtsy9FGbmegKZ-XNMfKAyv9lYmsXGEykd69oZOTJ1c3CXHvvYDwuhxJ-QVzLBzp0znwN0y__Y_P22_1qDVnbmmnzgnQnMG36yP-sVeabuUaaqWsPJPkf6KRxMLyS3rx5sR9dvCU5sMoSCsc4tPH90Ly/s950/photo_2023-03-28_07-40-52%20(2).jpgប្រភព ៖ Thai Health

ជម្លោះរវាងចិន និងអាមេរិកនឹងបង្កបញ្ហាដល់ប្រទេសនានា

0

ប្រទេសសិង្ហបុរី ៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានដាស់តឿនពីជម្លោះរវាងប្រទេសចិន និងអាមេរិកថា នឹងបង្កភាពក្តៅក្រហាយដល់ប្រទេសនានា ជាពិសេស នៅពេលក្រុងប៉េកាំងមានឥទ្ធិពលផ្នែកនយោបាយ និងសេដ្ឋកិច្ចកាន់តែខ្លាំងឡើងនៅលើពិភពលោក ។

លោក Lee Hsien Loong បានថ្លែងទៅកាន់ស្ថានីយទូរទស្សន៍ CCTV របស់ប្រទេសចិនកាលពីដើមខែមីនា ហើយការិយាល័យនាយករដ្ឋមន្ត្រីសិង្ហបុរីបានយកបទសម្ភាសន៍នេះមកផ្សព្វផ្សាយកាលពីថ្ងៃទី២៥ ខែមីនា ថា ៖ «ជម្លោះរវាងប្រទេសចិនជាមួយប្រទេសផ្សេងៗ គឺជារឿងមួយដែលពិភពលោកមិនអាចដោះស្រាយបាន ជាពិសេស ជម្លោះជាមួយអាមេរិក ។ ប្រទេសចិនកាន់តែមានភាពរីកចម្រើនខ្លាំងឡើង និងបានគាំទ្រសេដ្ឋកិច្ចពិភពលោកកាន់តែច្រើន ហើយមានសំឡេងកាន់តែច្រើនក្នុងកិច្ចការអន្តរជាតិ» ។Lee Hsien Loong: The world cannot afford a conflict between China and the  US, Politics News - ThinkChina

លោក Lee Hsien Loong បន្តថា ៖ «ខ្ញុំគិតថា យើងចាំបាច់ត្រូវដើរទៅមុខ១ជំហាន ដោយធ្វើឱ្យទំនាក់ទំនងមានស្ថេរភាព និងស្តារទំនុកចិត្តឡើងវិញបន្តិចម្តងៗ ហើយព្យាយាមដើរទៅមុខរួមគ្នា ។ ទោះយ៉ាងណា យើងត្រូវការប្រើពេលវេលាផងដែរ ហើយវាមិនមែនជារឿងងាយស្រួលឡើយ ដោយសារសម្ពាធនយោបាយពីភាគីទាំងពីរ» ។

នៅឆ្នាំ២០២៣នេះ សម្ព័ន្ធភាពរវាងប្រទេសចិន និងអាមេរិកបានធ្លាក់ចុះដល់ចំណុចទាបលើសដើម ក្រោយពីក្រុងវ៉ាស៊ីនតោនបានបញ្ជូនយន្តហោះចម្បាំងទៅបាញ់កំទេចបាឡុងរបស់ចិន ខណៈអាមេរិកលើកឡើងថា ចិនបានបញ្ជូនបាឡុងមកស៊ើបការណ៍លើទឹកដីរបស់ខ្លួន ហើយចោទប្រកាន់ចិនថា មានផែនការបញ្ជូនអាវុធជួយរុស្ស៊ីដើម្បីធ្វើសង្គ្រាមជាមួយអ៊ុយក្រែនផងដែរ ។Singapore's PM Lee makes first official visit to China since pandemic

បើតាមប្រភពព័ត៌មានច្បាស់ការណ៍បានបញ្ជាក់ថា មន្ត្រីអាមេរិកគិតថា ការជជែកគ្នាតាមទូរស័ព្ទរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង អាចមិនកើតឡើងឆាប់ៗតាមភាគីជាច្រើនរំពឹងទុកទេ ។ វាបានឆ្លុះបញ្ចាំងពីសម្ព័ន្ធភាពតឹងតែងរវាងប្រទេសមហាអំណាចទាំងពីរនេះ ដោយសារក្នុងរយៈពេល២-៣ខែកន្លងមក ប្រទេសទាំងពីរបានប្រឈមមុខនូវបញ្ហាផ្សេងៗជាមួយគ្នា៕
ប្រភព ៖ mgronline

នៅក្រៅប្រទេសជាង១ឆ្នាំ Jack Ma ត្រលប់ទៅប្រទេសចិនដីគោកវិញក្នុងគោលបំណងនេះ

0

Jack Ma ដែលជាស្ថាបនិកក្រុមហ៊ុន Alibaba Group Holding បានត្រលប់ទៅប្រទេសចិនដីគោកវិញកាលពីពេលថ្មីៗនេះ បន្ទាប់ពីធ្វើដំណើរទៅក្រៅប្រទេសអស់រយៈពេលជាងមួយឆ្នាំ។ ក្នុងដំណើរការវិលត្រលប់នេះមហាសេដ្ឋីរូបនេះ បានទៅទស្សនៈកិច្ចនៅសាលា Yungu ក្នុងទីក្រុង Hangzhou ដែលជាស្រុកកំណើតរបស់លោកផ្ទាល់ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន scmp( South China Morning Post) ចុះផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។Jack Ma, second from right, visited the school in Hangzhou on Monday. Photo: Handout

កាលពីថ្ងៃច័ន្ទ លោក Ma បានជួបជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលា Yungu ដែលជាសាលាឯកជនដែលសិក្សាពីថ្នាក់មត្តេយ្យដល់វិទ្យាល័យ បានផ្តល់មូលនិធិដោយស្ថាបនិក Alibaba ក្នុងឆ្នាំ ២០១៧។ មហាសេដ្ឋីរូបនេះបានពិភាក្សាអំពីបញ្ហាអប់រំ និងបច្ចេកវិទ្យា ChatGPT ជាមួយសាលាផងដែរ។

គួរបញ្ជាក់ថា លោក Jack Ma បានចូលនិវត្តន៍ក្នុងនាមជាប្រធាន Alibaba ក្នុងថ្ងៃខួបកំណើតអាយុ៥៥ឆ្នាំរបស់លោកក្នុងឆ្នាំ២០១៩ ដោយបានធ្វើដំណើរទៅកាន់ប្រទេសផ្សេងៗគ្នាដើម្បីស្វែងយល់អំពីបច្ចេកវិទ្យាកសិកម្ម។ ការធ្វើដំណើររបស់លោកត្រូវបានតាមដានយ៉ាងជិតស្និទ្ធដោយអ្នកឃ្លាំមើលប្រទេសចិន។Jack Ma in Thailand earlier this year, where he was pictured visiting a local food stall. Photo: Facebook

ទោះបីជាលោក Ma បានបាត់ខ្លួនពីទិដ្ឋភាពសាធារណៈក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ប៉ុន្តែកន្លែងរស់នៅរបស់លោកត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ជាពិសេសបន្ទាប់ពីក្រុមហ៊ុនដែលលោកបានបង្កើត – រួមទាំង Alibaba និងក្រុមហ៊ុន Ant Group ដែលជាសាខារបស់ក្រុមហ៊ុន Fintech ស្ថិតនៅក្រោមការត្រួតពិនិត្យបទប្បញ្ញត្តិចំពេលមានការបង្ក្រាបកាន់តែខ្លាំងរបស់ទីក្រុងប៉េកាំងលើវិស័យបច្ចេកវិទ្យា។

បន្ទាប់ពីបានលាឈប់ពីតំណែងជាប្រធានប្រតិបត្តិរបស់ Alibaba អតីតគ្រូបង្រៀនភាសាអង់គ្លេស រូបនេះបាននិយាយថា លោកចង់លះបង់ថ្ងៃក្រោយចូលនិវត្តន៍របស់លោក ដើម្បីសប្បុរសធម៌ ការអប់រំជនបទ និងបន្តចំណាប់អារម្មណ៍របស់ខ្លួនក្នុងការធ្វើឱ្យវិស័យជនបទរបស់ប្រទេសចិនរស់ឡើងវិញ៕

ត្រៀមៗ ខេត្តកំពតនឹងរៀបចំសង្រ្កាន្ត៣ថ្ងៃអមដោយកម្មវិធីកម្សាន្តសប្បាយជាច្រើន

0

រដ្ឋបាលខេត្តកំពតបានចេញសេចក្តីជូនដំណឹងជាផ្លូវការកាលពីថ្ងៃទី២៦ ខែមីនា នេះថា ខេត្តកំពតនឹងរៀបចំព្រឹត្តិការណ៍ កំពតសង្ក្រាន្តរយៈពេលថ្ងៃ៣អមដោយកម្មវិធីកម្សាន្តជាច្រើន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK4IJVuSK7GGS10c8H6tziSi9gj3qp1pFAnYYAITen_4KiPJVkqvAXiWh10VJY3_AeNxq6NDefiDH5D-2AG7u_DkjI-m_zdFDHkzvmigCPUbw1i4ACaBdOKWXGYWAIixxY_NeMueugEntiN7V0GD1AcGEXcC06ilwyh0_GHVbxEx83nH76_M60PVJi/s1391/56949285_2195388114060508_394869625222856704_n.jpg

ក្នុងសេចក្តីជូនដំណឹងដដែលបានឱ្យដឹងថា កម្មវិធី កំពតសង្ក្រាន្ត មានរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី១៤ , ១៥ និង១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។ ជាមួយគ្នានេះដែរ កម្មវិធីខាងលើរៀបចំកម្មវិធីកម្សាន្តជាច្រើនដែលមានដូចជា៖
– ការលេងល្បែងប្រជាប្រិយ – ការសម្តែងសិល្បៈ – ការប្រគុំតន្រ្តី (ឆ្នេរកោះស្មៅ)
– ការប្រកួតប្រដាល់ក្បាច់គុណបុរាណខ្មែរ – ការបាញ់ទឹករាំកម្សាន្ត (រង្វង់មូលទុរេន)
– ពិធីស្រង់ព្រះ – ការបាញ់កាំជ្រួចជូនទស្សនា – ការៀបចំពិព័ណភូមិមួយ ផលិតផលមួយ (សួនមុខសាលាខេត្ត) – ការតាំងបង្ហាញនំខ្មែរថែវប្បធម៌
រួមជាមួយនឹងការតុបតែងលម្អអគ្គីសនីបំភ្លឺតាមដងផ្លូវសារធារណៈសំខាន់ៗ និងរមណីដ្ឋាននានាក្នុងខេត្តផងដែរ។

ទន្ទឹមនឹងសេចក្តីប្រកាសខាងលើដើម្បីឱ្យប្រជាពលរដ្ឋចូលរួមកម្សាន្តសប្បាយ កំពតសង្ក្រាន្ត រដ្ឋបាលខេត្តក៏សូមអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នាផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjybNlRKfsOahx-NoT-TuoZ40b3c7UB-vHw4NfvsfGAjAh53HhYWwiAtnTJp5deZerI32Ys0D_vSz1IBUfMZVPPS5urHXc70KLjk7h5Isy_0ry2UqWisWG2gWOTcSWDyhLp_G6g2ZsUHurygS-ZFarKvH8y1o_ZrDl2VnX_q8qlDKdwurSev3z3x8Md/s1280/329802136_928969481578352_4463389268570904790_n.jpg

ផ្លែឈើនិងបន្លែដែលមិនមានជាតិម្សៅសម្រាប់មនុស្សនៅលើរបបអាហារ “ketogenic”

0

ប្រភេទផ្សេងគ្នានៃផ្លែឈើ និងបន្លែមានបរិមាណសារធាតុចិញ្ចឹម ជាតិស្ករ និងកាបូអ៊ីដ្រាតខុសៗគ្នា។ សម្រាប់អ្នកដែលធ្វើតាមរបបអាហារ ketogenic ដែលកាត់បន្ថយការប្រើប្រាស់ម្សៅ ប្រហែលជាត្រូវប្រុងប្រយ័ត្ននៅពេលជ្រើសរើសផ្លែឈើ។

ជំរាបសួរលោកវេជ្ជបណ្ឌិត Mee បន្លែ និងផ្លែឈើដែលមានម្សៅតិច។ តោះ​ណែនាំ​សម្រាប់​អ្នក​ដែល​កំពុង​តម​អាហារ​ទុក​ឲ្យ​គ្នា​យើង​មើល​ថា​មាន​បន្លែ​និង​ផ្លែ​ឈើ​ដែល​មាន​កាបូអ៊ីដ្រាត​តិច​ឬ​អត់? អ្វីដែលអាចបរិភោគបាន។

ផ្លែឈើ និងបន្លែដែលមានជាតិម្សៅ ដែលមនុស្ស ketogenic គួរជ្រើសរើសញ៉ាំ
ការ​ទទួល​ទាន​បន្លែ និង​ផ្លែ​ឈើ​ឱ្យ​បាន​គ្រប់​គ្រាន់​ក្នុង​មួយ​ថ្ងៃ​គឺ​ជា​រឿង​សំខាន់។ ដោយសារតែបន្លែ និងផ្លែឈើមានសារធាតុចិញ្ចឹមច្រើនដែលរាងកាយអ្នកត្រូវការ។ សារធាតុចិញ្ចឹមទាំងនោះជួយឱ្យរាងកាយដំណើរការបានល្អ។ ហើយវាក៏ជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកប្រភេទមួយចំនួនផងដែរ។Fruit On Keto: Eat This Not that - Keto Nutrition

ផ្លែឈើ និងបន្លែគឺជាអាហារដែលមាន អត្ថប្រយោជន៍ជាច្រើនចំពោះ សុខភាព សម្រាប់អ្នកដែលគ្រប់គ្រងទម្ងន់។ ដូច្នេះការទទួលទានបន្លែ និងផ្លែឈើគឺជាជម្រើសដ៏ល្អ។ ដោយសារតែវាមានកាឡូរីទាប និងជាតិខ្លាញ់ ប៉ុន្តែសម្រាប់អ្នកដែលធ្វើតាមរបបអាហារ ketogenic ឬរបបអាហារដែលកាត់បន្ថយម្សៅ ប្រហែលជាត្រូវជ្រើសរើស ផ្លែឈើ និងបន្លែកាបូអ៊ីដ្រាតទាប

ផ្លែឈើម្សៅ
ផ្លែឈើមានជាតិកាបូអ៊ីដ្រាតខ្ពស់ជាងបន្លែ។ ដោយសារតែផ្លែឈើមានជាតិស្ករធម្មជាតិខ្ពស់ជាងបន្លែ។ ប៉ុន្តែ​នោះ​មិន​បាន​បង្ហាញ​ថា​ផ្លែ​ឈើ​នោះ​មិន​មាន​សុខភាព​ល្អ​នោះ​ទេ។ ផ្លែឈើភាគច្រើនមានជាតិទឹកច្រើន។ បរិមាណកាបូអ៊ីដ្រាតគឺទាបជាងផ្លែឈើដទៃទៀត។ ផ្លែឈើម្សៅ ដែលយើងណែនាំមានដូចខាងក្រោម៖

ឪឡឹក
ឪឡឹកគឺជាផ្លែឈើរដូវក្តៅ។ ជាមួយនឹងបរិមាណកាបូអ៊ីដ្រាតទាបបំផុត។ ជាមួយនឹងកាបូអ៊ីដ្រាតត្រឹមតែ 7,55 ក្រាមក្នុង 100 ក្រាម ឪឡឹកក៏ជាប្រភពដ៏ល្អនៃវីតាមីន A ផងដែរ។ និងជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតលឿនជាងមុន ធ្វើឱ្យរាងកាយទទួលបានកាឡូរីតិចTop 9 Health Benefits of Eating Watermelon

ផ្លែប៊ឺរី
ផ្លែប៊ឺរីគឺជាជម្រើសដ៏ពេញនិយម។ សម្រាប់អ្នកដែលកាត់បន្ថយការទទួលទានកាបូអ៊ីដ្រាត ផ្លែស្ត្របឺរីគឺជាផ្លែប៊ឺរីដែលមានបរិមាណកាបូអ៊ីដ្រាតទាបបំផុត។ ផ្លែស្ត្របឺរី 100 ក្រាមផ្តល់ជាតិកាបូអ៊ីដ្រាត 7.68 ក្រាម វាក៏ជាប្រភពដ៏ល្អនៃប៉ូតាស្យូម និងវីតាមីន C ផងដែរ។The Berry Business in 2020 Is Good, But Not Easy - Growing Produce

ផ្លែបឺរ
ផ្លែបឺរមានកាបូអ៊ីដ្រាតទាប។ ផ្លែបឺរ 100 ក្រាមផ្តល់ជាតិកាបូអ៊ីដ្រាតត្រឹមតែ 1.83 ក្រាមប៉ុណ្ណោះ។ សំខាន់ផ្លែបឺរមានផ្ទុកខ្លាញ់ monounsaturated fats ដែលមានសុខភាពល្អបេះដូង។Benefits of avocados: 4 ways they are good for your health | CNN

cantaloupe
Cantaloupe គឺជាផ្លែឪឡឹកដែលមានសាច់ពណ៌ទឹកក្រូច រសជាតិផ្អែម និងក្លិនក្រអូបពិសេស។ ញ៉ាំច្រើនក្នុងរដូវក្តៅ កាន់តែស្រស់ស្រាយ។​ ផ្លែ​កា​តា​លូ​ប​១០០​ក្រាម​មាន​ជាតិ​កាបូ​អ៊ី​ដ្រា​ត​៧,២៦​ក្រាម លើសពីនេះ​ផ្លែ​កា​តា​លូ​ជា​ផ្លែឈើ​ដែលមាន​ជាតិ​ហ្វ្រូ​កូ​ស​ទាប​។What Is Cantaloupe?

បន្លែម្សៅ
បន្លែគឺជាប្រភពដ៏សំខាន់បំផុតមួយនៃសារធាតុចិញ្ចឹម ដោយសារតែមាតិកាជាតិសរសៃខ្ពស់របស់វា។ សំខាន់ជាងនេះទៅទៀត វាមានមាតិកាកាឡូរីទាប បើប្រៀបធៀបទៅនឹងក្រុមអាហារដទៃទៀត។ បន្លែក៏មានវីតាមីន និងសារធាតុរ៉ែដែលមានសារៈសំខាន់ចំពោះរាងកាយផងដែរ។ បន្លែម្សៅទាំងនេះល្អសម្រាប់អ្នកដែលទទួលទានអាហារដែលមានជាតិកាបូអ៊ីដ្រាត។Vegetable | Description, Types, Farming, & Examples | Britannica

ត្រសក់
ត្រសក់ជាបន្លែដែលបន្ថែមភាពស្រស់ស្រាយដល់រាងកាយ។ ត្រសក់ស្រស់ ១០០ ក្រាមមានផ្ទុកកាបូអ៊ីដ្រាត ២,១៦ ក្រាម។ ផ្តល់កាបូអ៊ីដ្រាត 3.63 ក្រាម។Cucumbers | SNAP-Ed

សាឡាត់ទឹកកក
សាឡាត់ Iceberg គឺជាបន្លែដ៏ពេញនិយមមួយ។ ព្រោះ​វា​ងាយ​ស្រួល​ញ៉ាំ ហើយ​មាន​រស់ជាតិ​ឈ្ងុយ​ឆ្ងាញ់ ទោះបីជាវាមានតម្លៃអាហារូបត្ថម្ភសរុបទាបក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ សាឡាត់ទឹកកក 100 ក្រាមផ្តល់នូវកាបូអ៊ីដ្រាត 2.97 ក្រាម។Iceberg Lettuce Deserves More Than the Wedge Salad | The New Yorker

ផ្សិតពណ៌ស
ផ្សិត 100 ក្រាមផ្តល់នូវកាបូអ៊ីដ្រាត 3.26 ក្រាម វាក៏មានការស្រាវជ្រាវមួយចំនួនផងដែរ។ ផ្សិត​ត្រូវ​បាន​គេ​បង្ហាញ​ថា​អាច​ជួយ​រក្សា​សុខភាព​បេះដូង និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​មួយ​ចំនួន និង ​ជំងឺ​ទឹកនោមផ្អែម ​ប្រភេទ​ទី​២ ។FreshPoint | Mushrooms, White

ស្ពៃខ្មៅ
ស្ពៃខ្មៅ 100 ក្រាមផ្តល់កាបូអ៊ីដ្រាត 3.63 ក្រាម លើសពីនេះការទទួលទាន spinach ក៏ផ្តល់ជាតិដែកផងដែរ។ កាល់ស្យូម និងម៉ាញ៉េស្យូម Spinach គឺជាបន្លែដែលមានប្រយោជន៍ខ្លាំងណាស់។ សម្រាប់ការបន្ថែមសារធាតុរ៉ែនៅក្នុងរបបអាហារបួស15,700+ Black Cabbage Stock Photos, Pictures & Royalty-Free Images - iStock  | Savoy cabbage, Cavolo nero

asparagus
100 ក្រាមនៃ asparagus មាន 3.88 ក្រាមនៃកាបូអ៊ីដ្រាត។Easy Boiled Asparagus - Plant Based School

ប៉េងប៉ោះ
ប៉េងប៉ោះ 100 ក្រាមផ្តល់នូវកាបូអ៊ីដ្រាត 2.69 ក្រាម មនុស្សជាច្រើនទទួលទានប៉េងប៉ោះឆៅជាអាហារសម្រន់សម្រាប់សុខភាព។ ប៉េងប៉ោះគឺជាផ្លែឈើចម្រុះ។ នឹងត្រូវបានបន្ថែមទៅសាឡាត់ នំសាំងវិចមានរសជាតិឆ្ងាញ់សម្រាប់ធ្វើស៊ុប ឬធ្វើទឹកជ្រលក់។Growing Tomato Plants: Planting, Growing, and Harvesting Tomatoes  Information | The Old Farmer's Almanac

ខាត់ណាផា្កស្ព
ខាត់ណាផា្កស្ព 100 ក្រាមមានផ្ទុកកាបូអ៊ីដ្រាត 2.97 ក្រាម។ វាមានសារធាតុដែលជួយប្រឆាំងនឹងកោសិកាមហារីក។ លើសពីនេះ ខាត់ណាផា្កស្ព គឺជាបន្លែដែលមានផ្ទុកវីតាមីន C ខ្ពស់។ នេះ​ក៏​អាច​ជួយ​ការពារ​ជំងឺ​ក្រិន​សរសៃឈាម ផ្តាសាយ និង​ជំងឺ​ស្កូវ​ដែរ​។Cauliflower | SNAP-Ed

សម្រាប់អ្នកដែលមានរបបអាហារកាបូអ៊ីដ្រាតទាប។ ភាគច្រើន អ្នកប្រហែលជាផ្តោតលើប្រូតេអ៊ីន និងខ្លាញ់ជាចម្បង ប៉ុន្តែការពិត បន្លែ និងផ្លែឈើគឺជាអាហារមួយផ្សេងទៀតដែលដើរតួយ៉ាងសំខាន់ក្នុងអាហារូបត្ថម្ភ។ ផ្លែឈើ និងបន្លែកាបូអ៊ីដ្រាតទាប ទាំងនេះត្រូវបានចាត់ទុកថាជាជម្រើសមួយផ្សេងទៀតដែលជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមកាន់តែច្រើន។ វាក៏មានកាបូអ៊ីដ្រាតទាបផងដែរ។

តារាសម្តែងកូរ៉េដ៏ល្បីលោក Yoo Ah In ត្រូវបានប៉ូលីសកោះហៅ

0

កូរ៉េខាងត្បូង៖ យោងតាមប្រភព Dispatch តារាសម្តែងប្រុស Yoo Ah In វ័យ ៣៧ ឆ្នាំរូបនេះមានវត្តមាននៅស្ថានីយ៍ប៉ូលីសទីក្រុងសេអ៊ូលនៅថ្ងៃទី២៧ ខែមីនា វេលាម៉ោង ៩:២០ ព្រឹកដើម្បីឆ្លើយសំណួររបស់អង្គភាពស៊ើបអង្កេតឧក្រិដ្ឋកម្មគ្រឿងញៀន។ លោកបានសុំទោសទស្សនិកជន ដោយនិយាយថាលោកដឹងកំហុសរបស់ខ្លួន ហើយតារារូបនេះសន្យាឆ្លើយគ្រប់សំណួរដោយស្មោះត្រង់។

អាជ្ញាធរចង់បញ្ជាក់ពីមូលហេតុរបស់លោក Yoo Ah In ដែលប្រើសារធាតុហាមឃាត់ និងប្រភពដើមរបស់វា។ ពីមុនគាត់ត្រូវបានកំណត់ថាជាវិជ្ជមានសម្រាប់ថ្នាំចំនួន ៤ រួមមាន propofol កញ្ឆា កូកាអ៊ីន និង ketamine ។Police review arrest warrant for &#39;drug charges&#39; Yoo Ah-in "There is  no plan to investigate accomplices" < TV·entertainment < Entertainment <  기사본문 - SPOTVក្រៅពីលោក Yoo Ah In អ្នកគ្រប់គ្រង មិត្តភ័ក្តិ និងបុគ្គលិកពេទ្យមួយចំនួនក៏ត្រូវបានប៉ូលីសផ្តល់ការសម្ភាសផងដែរ។ ប៉ូលីសបានឆែកឆេរលំនៅដ្ឋានរបស់លោក Yoo Ah In ចំនួនពីរ និងកន្លែងពេទ្យចំនួនពីរ ដែលគេសង្ស័យថាបានផ្គត់ផ្គង់ថ្នាំខុសច្បាប់ដល់តារាសម្តែងផ្សេងទៀត។

តារាសម្តែងលោកYoo Ah In បានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវ តាំងពីដើមខែកុម្ភៈ ដោយហាមមិនឱ្យចាកចេញពីប្រទេសកូរ៉េឡើយ។ ដោយសារតែរឿងអាស្រូវនេះ តារាសម្តែងរូបនេះបានបាត់បង់តួនាទីរបស់គាត់នៅក្នុង គម្រោងរឿងថ្មី Hellbound វគ្គ ២ ដែលគ្រោងនឹងថតនៅរដូវក្តៅ។
លោក Yoo Ah In បានចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេល ២០ ឆ្នាំមកហើយ នឹងទទួលបានការកោតសរសើរពីអ្នកជំនាញចំពោះការសម្ដែងដ៏សម្បូរបែបរបស់លោក។Actor Yoo Ah-in tests positive for marijuana use

គួរបញ្ជាក់ផងដែរលោក Yoo Ah In គឺជាតារាសម្តែងដ៏ល្បីល្បាញនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលខ្សែភាពយន្តទាំងនោះមានដូចជា៖ រឿងVeteran , រឿងBurning , រឿងForbidden Love ដែលរឿងនេះបានជួយលោក Yoo Ah In ឡើងដល់តារាក្នុងបញ្ជី A ដោយឈ្នះពានរង្វាន់ជាច្រើន។ ជាពិសេសជាមួយនឹង រឿង The Throne (២០១៥) លោក Ah In បានក្លាយជា “អធិរាជ” ក្មេងជាងគេក្នុងប្រវត្តិសាស្រ្តនៃពានរង្វាន់ Blue Dragon Award កាលពីលោកនៅអាយុ ២៩ ឆ្នាំ។ ប្រភព៖vnexpress

ចិនបង្កើតសម្ព័ន្ធមិត្តជាមួយប្រទេសហុងឌូរ៉ាសជាផ្លូវការ

0

ប្រទេសចិន ៖ រដ្ឋាភិបាលចិន និងប្រទេសហុងឌូរ៉ាស (Honduras ជាប្រទេសនៅអាមេរិកកណ្តាល) បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ខណៈតៃវ៉ាន់ចោទប្រកាន់ចិនថា បានប្រើប្រាស់វិធីគំរាម និងដាក់សម្ពាធឱ្យប្រទេសហុងឌូរ៉ាសផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ ហើយងាកទៅធ្វើមិត្តជាមួយចិន ។

ប្រទេសចិន និងហុងឌូរ៉ាស បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ក្រោយពីប្រទេសហុងឌូរ៉ាសប្រកាសផ្តាច់ចំណងការទូតជាមួយតៃវ៉ាន់ និងប្រកាសថា ទទួលស្គាល់រដ្ឋាភិបាលចិនតែមួយប៉ុណ្ណោះ កាលពីថ្ងៃទី២៥ ខែ មីនា កន្លងមក ។Honduras establishes ties with China after ending recognition of Taiwan |  PBS NewsHour

លោក Enrique Reina រដ្ឋមន្ត្រីការបរទេសហុងឌូរ៉ាស និងលោក Qin Kang រដ្ឋមន្ត្រីការបរទេសចិន បានចូលរួមក្នុងពិធីចុះហត្ថលេខាបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នានៅទីក្រុងប៉េកាំង ប្រទេសចិន ។ ក្រសួងការបរទេសចិនបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាលប្រទេសទាំងពីរបានប្រកាសទទួលស្គាល់គ្នាទៅវិញទៅមកដោយបង្កើតទំនាក់ទំនងការទូត និងអនុវត្តចាប់ពីពេលនេះតទៅ ។

លោក Qin Kang រដ្ឋមន្ត្រីការបរទេសចិនថ្លែងថា រដ្ឋាភិបាលចិននឹងទទួលស្វាគមន៍ជានិច្ចនូវដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហុងឌូរ៉ាស លោកស្រី Iris Ciomara Castro Sarmiento មកកាន់ប្រទេសចិន ។

កាលពីថ្ងៃទី២៥ ខែមីនា ក្រសួងការបរទេសហុងឌូរ៉ាសបានចេញសេចក្តីថ្លែងការណ៍មួយថា លោកស្រីប្រធានាធិបតី Castro Sarmiento បានជូនដំណឹងទៅកាន់រដ្ឋាភិបាលតៃវ៉ាន់អំពីការសម្រេចចិត្តផ្តាច់ទំនាក់ទំនងការទូតជាមួយគ្នា ហើយប្រទេសហុងឌូរ៉ាសទទួលស្គាល់នយោបាយចិនតែមួយ ។ សេចក្តីថ្លែងការណ៍បញ្ជាក់ទៀតថា រដ្ឋាភិបាលចិនជារដ្ឋាភិបាលសុចរិត និងតំណាងឱ្យប្រទេសចិនទាំងមូល ហើយហុងឌូរ៉ាសនឹងគ្មានការសន្យាណាមួយក្នុងសម្ព័ន្ធភាព ឬទំនាក់ទំនងជាផ្លូវការជាមួយតៃវ៉ាន់ទៀតឡើយ ។China, Honduras establish diplomatic relations, cutting Taiwan's diplomatic  allies to 13 - Global Times

ចំណែកលោកស្រីប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ថ្លែងថា មូលហេតុដែលហុងឌូរ៉ាសងាកមកបង្កើតទំនាក់ទំនងការទូតជាមួយចិន ដោយសាររដ្ឋាភិបាលចិនប្រើប្រាស់វិធីគំរាមកំហែង និងដាក់សម្ពាធឱ្យផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ ខណៈពេលមុននេះ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu ថ្លែងថា មេដឹកនាំប្រទេសហុងឌូរ៉ាសត្រូវបានគេនាំទៅរកផ្លូវខុស ដោយសារចិនសន្យាថា នឹងផ្តល់ជំនួយហិរញ្ញវត្ថុដល់ហុងឌូរ៉ាស ហើយចិនថា តៃវ៉ាន់បានផ្តាច់ទំនាក់ទំនងការទូតជាមួយហុងឌូរ៉ាសដូចគ្នា ។

ក្រោយមក លោក Joseph Wu ថ្លែងទៀតថា រដ្ឋាភិបាលហុងឌូរ៉ាសបានអំពាវនាវឱ្យតៃវ៉ាន់ឧបត្ថម្ភប្រាក់រាប់លានដុល្លារអាមេរិកដើម្បីជួយផ្នែកសេដ្ឋកិច្ច ក្នុងនោះនៅឆ្នាំ២០២២ ហុងឌូរ៉ាសបានអំពាវនាវឱ្យតៃវ៉ាន់ជួយផ្តល់ប្រាក់ចំនួន៤៥លានដុល្លារអាមេរិកដើម្បីសាងសង់មន្ទីរពេទ្យ, សាងសង់ទំនប់វារីអគ្គិសនីចំនួន៣០០លានដុល្លារអាមេរិក និងស្នើឱ្យតៃវ៉ាន់យល់ព្រមលុបចោលបំណុលចំនួន២.០០០លានដុល្លារអាមេរិក ។ លើសពីនេះ នៅឆ្នាំ២០២៣ ហុងឌូរ៉ាសបានស្នើឱ្យតៃវ៉ាន់ជួយផ្តល់ប្រាក់បន្ថែមទៀតដល់ខ្លួន ដែលធ្វើឱ្យតៃវ៉ាន់ជឿថា ហុងឌូរ៉ាសមិនចង់បានមន្ទីរពេទ្យ ឬទំនប់វារីអគ្គិសនីទេ ប៉ុន្តែពួកគេត្រូវការប្រាក់ពីតៃវ៉ាន់ច្រើនជាង ។Honduras establishes ties with China after Taiwan break - POLITICO

មុនពេលហុងឌូរ៉ាសផ្តាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ធ្វើឱ្យបច្ចុប្បន្ននេះ នៅសល់តែប្រទេសចំនួន១៣ ប៉ុណ្ណោះដែលទទួលស្គាល់តៃវ៉ាន់ជាផ្លូវការ បន្ទាប់ពីប្រទេស Nicaragua, El Salvador, Panama, Dominican Republic និង Costa Rica បានប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់កាលពីប៉ុន្មានឆ្នាំមុន ។

ប្រទេសហុងឌូរ៉ាសបានប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ក្រោយពីប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen មានគម្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសហ្គាតេម៉ាឡា និងបេលីស (ជាប្រទេសមិត្តរបស់តៃវ៉ាន់នៅអាមេរិកកណ្តាល) នៅចុងខែមីនា ឆ្នាំ២០២៣នេះ ព្រមទាំងមានគម្រោងទៅកាន់អាមេរិករយៈពេលខ្លីផងដែរ ៕ ប្រភព ៖ TNN World