នៅកន្លែងធ្វើការ គ្មានអ្នកណាម្នាក់ចង់ក្លាយជាបុគ្គលិកដែលត្រូវគេចាំចាប់កំហុសគ្រប់ពេលនោះទេ ហើយក៏គ្មានអ្នកណាម្នាក់ចង់ឱ្យមិត្តរួមការងារមិនចង់សេពគប់ដែរ ។ ដូច្នេះ យើងមិនត្រូវធ្វើអាកប្បកិរិយាណាពុំគប្បីនៅក្នុងការិយាល័យទេ ។

១-សុំច្បាប់ឈឺញឹកញាប់
កុំធ្វើជាអ្នកឈឺញឹកញាប់ពេក ព្រោះអ្នកធ្វើការជាមួយយើងគេដឹងច្បាស់ថា បែបណាឈឺពិតប្រាកដ ឬបែបណាកុហកថាឈឺ ។ នៅពេលយើងសុំច្បាប់ឈឺញឹកញាប់ពេក អ្នកហត់នឿយបំផុត គឺអ្នកដែលធ្វើការជំនួសយើង និងមិត្តរួមការងារជាមួយគ្នាជាច្រើននាក់ទៀត ។Workplace communication: It's now more important than ever

២-មកធ្វើការយឺតជាប្រចាំ និងមានលេស
នៅកន្លែងធ្វើការតែងមានអ្នកមកយឺតយឺវជាប្រចាំ និងត្រឡប់ទៅផ្ទះវិញមុនគេជានិច្ច ហើយពាក្យថា ស្ទះចរាចរណ៍ មិនស្រួលខ្លួន មានធុរៈនៅផ្ទះ និងពុលអាហារ គឺជាហេតុផលសម្រាប់ការមកធ្វើការយឺត ហើយពេលខ្លះ រកលេសមិនបានក៏មាន ។ ការកុហកបែបនេះមិនល្អឡើយ ហេតុនេះ ចូរឈប់មកធ្វើការយឺត ឈប់រកលេសផ្សេងៗទៅ ព្រោះវានឹងធ្វើឱ្យមិត្តរួមការងារមានអារម្មណ៍មិនល្អ ហើយពេលមកដល់ការិយាល័យ យើងនឹងអាចត្រូវគេសម្លឹងមើលដោយក្រសែភ្នែកប្លែកៗ ដែលធ្វើឱ្យយើងមានអារម្មណ៍មិនស្រួលក្នុងការធ្វើការពេញ១ថ្ងៃផងដែរ ។ ហេតុនេះ គួរទៅធ្វើការឱ្យទាន់ពេលវេលា ហើយមិនចាំបាច់ស្វែងរកលេសឈប់ដែរ ។Apparently This is What the Ideal Workplace Looks Like – Do You Agree?

៣-ចរិតរឹងរូស និងមិនអត់ធ្មត់
បើទោះជាយើងនិយាយថា ខ្លួនជាមនុស្សស្មោះត្រង់ជាមួយអ្នកដទៃ ប៉ុន្តែប្រធាន ឬមិត្តរួមការងារពួកគេមើលដឹងថា យើងជាមនុស្សស្មោះត្រង់ ឬមិនស្មោះត្រង់ ។ ដូច្នេះ ចូរចៀសវាងមើលងាយអ្នកដទៃ ហើយគិតថា ពួកគេមិនដឹងពីចរិតរបស់យើង ប៉ុន្តែត្រូវបង្ហាញអាកប្បកិរិយាទន់ភ្លន់ជាមួយមិត្តរួមការងារ ។7 Ways to Build Influence in the Workplace | Inc.com

៤-យកការងារខាងក្រៅមកធ្វើក្នុងការិយាល័យ
វាជាបញ្ហាធំបំផុត បើដឹងដល់ចៅហ្វាយនាយ ឬប្រធានការិយាល័យធានាថា យើងនឹងមានបញ្ហាជាមិនខាន ព្រោះគ្មានអ្នកណាម្នាក់ចង់ឱ្យយើងយកពេលវេលាការងារទៅធ្វើអ្វីផ្សេងឡើយ ។ លើសពីនេះ បើមិត្តរួមការងារឃើញនោះ ទោះជាពួកគេមិននិយាយ ប៉ុន្តែជឿទៅ មនុស្ស១០០នាក់ពិតជាមានអារម្មណ៍មិនល្អជាមួយយើងទេ ហើយយើងនឹងទទួលបានលទ្ធផលអាក្រក់ ហេតុនេះ ត្រូវយកការងារខាងក្រៅទៅធ្វើនៅផ្ទះប្រសើរជាង ។Ideal Work Environment | Ideal Workplace | Most Important Things in a  Workplace

៥-និយាយដើមគេ
ជាអាកប្បកិរិយាមិនគួរឱ្យស្រឡាញ់សោះ យើងសាកគិតមើលថា បើមួយថ្ងៃៗ បុគ្គលិកក្នុងការិយាល័យនាំគ្នានិយាយដើមគ្នាទៅវិញទៅមក តើបរិយាកាសការងារនឹងឈានដល់កម្រិតណា ? ដូច្នេះ យើងកុំពាក់ព័ន្ធនឹងក្រុមនិយាមដើមគេ ព្រោះអាចនឹងធ្វើឱ្យផ្ទុះសង្គ្រាមក្នុងការិយាល័យ និងខាតបង់ពេលវេលាទៀតផង៕

(នៅមានត)