យោងតាមអ្នកជំនាញផ្នែកសុខភាពបាននិយាយថា បើប្រៀបធៀបនឹងសណ្តែកបៃតង សមាសធាតុអាហារូបត្ថម្ភរបស់សណ្តែកបណ្តុះមានការកើនឡើងខ្លាំង។ ការទទួលទានសណ្តែកបណ្តុះ មានប្រសិទ្ធភាពពន្យារអាយុជីវិត ល្អខ្លាំងក្នុងករណី hypogonadism ហើយក៏មានប្រសិទ្ធភាពសម្រាប់ស្ត្រីពិបាកសម្រាលកូន ល្អសម្រាប់ស្ត្រីមានផ្ទៃពោះ និងការពារការរលូតកូន។
សណ្តែកបណ្តុះក៏ល្អជាពិសេសសម្រាប់ការគ្រប់គ្រងសម្ពាធឈាម។ សារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន E វីតាមីន C ដែលមាននៅក្នុងសណ្តែកបណ្តុះ មានប្រសិទ្ធភាពស្រូបយកកាំរស្មីអ៊ុលត្រាវីយូឡេ បំបាត់ស្នាមអុចខ្មៅនៅលើផ្ទៃមុខ កាត់បន្ថយភាពជ្រីវជ្រួញ និងភាពខ្មៅនៃស្បែក ជួយអោយស្បែកមុខមិនស្ងួត រលោង និងមានពណ៌សភ្លឺថ្លា។
ទោះជាយ៉ាងណាក៏ដោយ មិនមែនមនុស្សគ្រប់គ្នាទាំងអស់សុទ្ធតែស័ក្តិសមក្នុងការញ៉ាំសណ្តែកបណ្តុះនោះទេ ។ យ៉ាងណាមិញមនុស្សទាំង៤ក្រុមនេះមិនត្រូវណែនាំឱ្យបរិភោគសណ្ដែកបណ្ដុះឡើយ ដែលមានដូចជា៖:max_bytes(150000):strip_icc()/mung-bean-sprout-stir-fry-recipes-4066656-hero-01-e36aa980f58c4c22957def1fdfc47663.jpg)
១.អ្នកដែលមានជំងឺក្រពះ៖ ការទទួលទានសណ្តែកបណ្តុះធ្វើឱ្យរោគសញ្ញានៃជំងឺកាន់តែធ្ងន់ធ្ងរ អាចបណ្តាលឱ្យឈឺពោះ រាគ នាំឱ្យខ្សោះជាតិទឹក ក្រពះក៏ខ្សោយ ហើយស្ថានភាពអាចទៅជារ៉ាំរ៉ៃ។
២.អ្នកមានរាងកាយទន់ខ្សោយ៖ អ្នកដែលឧស្សាហ៍មានរាងកាយទន់ខ្សោយ ឆាប់អស់កម្លាំង វិលមុខ ឈឺក្បាល ឬមានលាមកចេញឈាមជាដើម បើទទួលទានសណ្តែកច្រើនអាចធ្វើឱ្យស្ថានភាពនេះកាន់តែធ្ងន់ធ្ងរឡើង។
៣.ស្ត្រីមានផ្ទៃពោះនិងបំបៅដោះកូន៖ ស្ត្រីដែលមានផ្ទៃពោះ ឬបំបៅដោះកូនមិនគួរទទួលទានសណ្តែកបណ្តុះឆៅឡើយ។ ដោយសារតែសណ្តែកបណ្តុះត្រូវបានបង្កើតនៅសីតុណ្ហភាព ៣៥ អង្សារសេ វាជាបរិយាកាសអំណោយផលសម្រាប់បាក់តេរីក្នុងការលូតលាស់ បើអ្នកចង់ញ៉ាំសណ្តែកបណ្តុះ អ្នកគួរយកវាទៅស្ងោរ ឬចម្អិន។
៤.មនុស្សឧស្សាហ៍ឃ្លាន៖ សណ្តែកបណ្តុះត្រូវបានគេលក់នៅតាមផ្លូវឬតាមផ្សារនានា ដូច្នេះការញ៉ាំនៅពេលឃ្លាននឹងប៉ះពាល់ដល់ក្រពះ។ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃគ្រាប់សណ្តែកអ្នកគួរញ៉ាំសណ្ដែកបណ្ដុះជាមួយនឹងអាហារផ្សេងៗទៀតទើបល្អដល់សុខភាព៕
ប្រភព៖phuntoday.com










