កាលពីពេលថ្មីៗនេះ អ្នកស្រាវជ្រាវនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (ប.ប.ឌ.) នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបង្កើតមនុស្សយន្តដំបូងគេបង្អស់ នៅក្នុងស្រុក ដែលចេះនិយាយភាសាខ្មែរ។

មនុស្សយន្តនេះមានឈ្មោះថា សុខ ហើយអ្វីដែលជំរុញឱ្យក្រសួងបង្កើតមនុស្សយន្តនេះឡើង គឺក្នុងគោលបំណងសំខាន់បំផុតមួយគឺការលើកកម្ពស់ការប្រើប្រាស់ “ភាសាជាតិ” របស់យើងនៅក្នុងបច្ចេកវិទ្យាឌីជីថលឱ្យបានកាន់តែច្រើន។ នេះជាសមិទ្ធិផលថ្មីមួយទៀតរបស់ ប.ប.ឌ. ដែលបានស្រាវជ្រាវ និងជំរុញប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងបង្កើតផលិតផលផ្សេងៗជាច្រើនទៀត ដើម្បីផ្តល់ដំណោះស្រាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងការបង្កើនប្រសិទ្ធភាពការងារ នៅក្នុងក្រសួង-ស្ថាប័នរដ្ឋ និងវិស័យឯកជនឱ្យបានទូលំទូលាយ៕