នៅលើពិភពលោកយើងមានទ្វីចំនួន៧ ក្នុងរួមមាន៖ ទ្វីបអាស៊ី,អាហ្វ្រិក,អូសេអានី,អឺរ៉ុប,អង់តាកទិក,អាមេរិកខាងជើង និង អាមេរិកខាងត្បូង។
ក្នុងចំណោមទ្វីបទាំង៧នេះ អាសុីយើងគឹជាទ្វីដែលធំជាងគេ ដោយមានផ្ទៃដី៤៤ ៥៧៩ ០០០គីឡូម៉ែត្រការ៉េ ដែលស្មើនឹង ៣០% នៃផ្ទៃដីសរុបនៅលើផែនដី។ ដោយមានប្រជាជនជាង ៤ ពាន់លាននាក់ដែលស្មើនឹងប្រមាណ ៦០% នៃប្រជាជនទាំងអស់នៅលើពិភពលោក អាស៊ីគឺមានចំនួនប្រជាជនច្រើនជាងប្រជាជននៅទ្វីបផ្សេងទៀតទាំងអស់បូកបញ្ចូលគ្នាទៅទៀត។
ត្បិតតែអាសុីជាងទ្វីបធំជាងគេមែន ក៏ប៉ុន្តែអាសុីយើងមានប្រទេសត្រឹមតែ ៤៤ប្រទេសតែប៉ុណ្ណោះ ពោលគឺតិចជាងទ្វីបអឺរ៉ុបដែលមាន ៤៧ប្រទេស និងទ្វីបដែលមានប្រទេសច្រើនជាងគេគឺអាហ្រ្វិកមាន៥៤ប្រទេស។
ទ្វីបអាស៊ី មានព្រំប្រទល់ ខាងកើតជាប់នឹងមហាសមុទ្រប៉ាស៊ីហ្វិក, ខាងត្បូងជាប់នឹងមហាសមុទ្រឥណ្ឌា និងខាងជើងជាប់នឹងមហាសមុទ្រអាកទិក។

១ តំបន់អាស៊ីអាគ្នេយ៍ មានប្រទេសចំនួន ១១៖
- ឥណ្ឌូណេស៊ី
- ថៃ
- ហ្វីលីពីន
- ម៉ាឡេស៊ី
- មីយ៉ាន់ម៉ា
- សិង្ហបុរី
- វៀតណាម
- ម៉ាឡេស៊ី
- កម្ពុជា
- ព្រុយណេ
- និង ទីម័រខាងកើត
២ តំបន់អាស៊ីបូព៌ា មានប្រទេសចំនួន ៥៖
- ចិន
- ជប៉ុន
- កូរ៉េខាងត្បូង
- កូរ៉េខាងជើង
- និង ម៉ុងហ្គោលី
៣ អាស៊ីខាងត្បូង មានប្រទេសចំនួន ៨៖
- ឥណ្ឌា
- ប៉ាគីស្ថាន
- បង់ក្លាដេស
- នេប៉ាល់
- ប៉ូតង់
- ស្រីលង្កា
- អាហ្វហ្គានីស្ថាន
- និង ម៉ាល់ឌីវ។
៤ អាស៊ីខាងលិច(មជ្ឈិមបូព៌ា) មានប្រទេសចំនួន ១៨៖
- ទួរគី
- អារ៉ាប៊ីសាអ៊ូឌីត
- អ៊ីរ៉ង់
- អេមីរ៉ាត អារ៉ាប់រួម
- អ៊ីស្រាអែល
- អ៊ីរ៉ាក់
- កាតា
- អូម៉ង់
- ស៊ីរី
- អាស៊ែបៃសង់
- ស៊កដានី
- យេមែន
- លីបង់
- ប៉ាឡេស្ទីន
- គុយវ៉ែត
- បារ៉ែន
- ជកជី
- និង អាមេនី។
៥ អាស៊ីកណ្ដាល មានប្រទេសចំនួន ៥៖
- កាហ្សាក់ស្ថាន
- អ៊ូបេគីស្ថាន
- កៀគីស៊ីស្ថាន
- តាហ្ស៊ីគីស្ថាន
- និង ទួរមេនីស្ថាន៕










