រដ្ឋធានីប៉ារីស៖ នៅក្នុងដំណើរទៅកាន់ប្រទេសមហាអំណាចលោកខាងលិច ខណៈក្រុងកៀវកំពុងតែធ្វើសង្គ្រាម ទប់ទល់នឹងការលុកលុយរបស់ក្រុងមូស្គូ នោះ ប្រធានាធិបតីអ៊ុយក្រែន បានស្នើសុំជាដដែលៗ ទៅដល់មេដឹកនាំបារាំង និង អាល្លឺម៉ង់ ត្រូវតែផ្ដល់គ្រឿងសព្វាវុធធុនធ្ងន់ទំនើបៗ សម្រាប់ផ្លាស់ប្ដូរស្ថានការណ៍សង្គ្រាម នៅក្នុងប្រទេសរបស់គាត់។

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ នៅក្នុងអំឡុងដំណើរបំពេញទស្សនកិច្ច នៅក្នុងរដ្ឋធានីប៉ារីស កាលពីថ្ងៃពុធ ថា បារាំង និង អាល្លឺម៉ង់ មានឱកាស ក្លាយជាអ្នកផ្លាស់ប្ដូរល្បែងសង្គ្រាម ប្រឆាំងនឹងរុស្ស៊ី ដោយមិនត្រូវមានការស្ទាក់ស្ទើរ ចំពោះការផ្ដល់គ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ និង យន្ដហោះចម្បាំងទំនើបៗរបស់លោកខាងលិច ជួយដល់ប្រទេសអ៊ុយក្រែន នោះឡើយ។Ukraine needs extra gas and weapons, Zelensky tells G7 | News | Bangladesh  Sangbad Sangstha (BSS)

លោក ហ្សេឡែនស្គី បានទៅដល់រដ្ឋធានីប៉ារីស ប្រទេសបារាំង ដើម្បីទទួលទានអាហារពេលល្ងាច ជាមួយនឹងប្រធានាធិបតីបារាំង លោក អែមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) និង លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់។ ជំនួបមេដឹកនាំទាំងនេះ បានកើតឡើង ក្រោយពេលប្រធានាធិបតីអ៊ុយក្រែន បានជួបចរចាជាមួយនឹងលោក រីស៊ី ស៊ូណាក់ (Rishi Sunak) នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស កាលពីព្រឹក ថ្ងៃពុធ ជាកន្លែងដែលគាត់បានជំរុញដល់សម្ពន្ធមិត្តលោកខាងលិច ត្រូវផ្ដល់យន្ដហោះជាច្រើនគ្រឿង ជួយដល់អ៊ុយក្រែន ដើម្បីការពារសេរីភាព ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ បើតាមគម្រោងនេះ លោកប្រធានាធិបតី ហ្សេឡែនស្គី នឹងត្រូវធ្វើដំណើរ បន្ដទៅកាន់ទីក្រុងប៊្រុចសែល ប្រទេសប៊ែលហ្ស៊ិក នៅថ្ងៃព្រហស្បតិ៍ ជាទីដែលគាត់នឹងចូលរួម នៅក្នុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំអឺរ៉ុប។Macron, Scholz and Draghi pledge support for Ukraine during Kyiv visit

លោកប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ ថា «យើងមានពេលវេលាតិចតូចណាស់ ហើយឥឡូវខ្ញុំកំពុងតែចរចា អំពីគ្រឿងសព្វាវុធ ដែលមានតម្រូវការចាំបាច់ សម្រាប់ការនាំមកនូវសន្ដិភាព សេរីភាព និង ការបញ្ចប់សង្គ្រាម បង្កឡើង ដោយរុស្ស៊ី។ បារាំង និង អាល្លឺម៉ង់ មានអានុភាពខ្លាំង ក្លាយជាអ្នកផ្លាស់ប្ដូរល្បែងសង្គ្រាមនេះ ហើយនោះជារបៀប ដែលខ្ញុំមើលឃើញ នៅក្នុងការពិភាក្សារបស់យើង នៅថ្ងៃនេះ។ បើយើងទទួលបានអាវុធ បាញ់រយៈចម្ងាយឆ្ងាយ ហើយកងទ័ពអាកាសរបស់យើង ទទួលបានយន្តហោះទំនើបៗ កាន់តែឆាប់ … ការឈ្លានពានរបស់រុស្ស៊ី នឹងកាន់តែឆាប់បញ្ចប់»។

បណ្តាប្រទេសលោកខាងលិច បានបង្កើននូវការសន្យាផ្តល់ជំនួយយោធា សម្រាប់អ៊ុយក្រែននៅឆ្នាំនេះ ជាមួយនឹងការប្ដេជ្ញា ផ្ដល់រថក្រោះ និង រថពាសដែក រាប់រយគ្រឿង ព្រមទាំងគ្រឿងសព្វាវុធទំនើបៗ បាញ់រយៈចម្ងាយឆ្ងាយ។ ប៉ុន្តែរហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក និង សម្ពន្ធមិត្តបស្ចិមលោកមួយចំនួន នៅតែបដិសេធ ផ្តល់យន្តហោះចម្បាំង ផលិតដោយលោកខាងលិច។Emmanuel Macron | Biography, Political Party, Age, Presidency, & Facts |  Britannica

លោក អែមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង បានបញ្ជាក់ ថា បញ្ហាប្រតិបត្តិការ នឹងត្រូវពិភាក្សា នៅក្នុងអំឡុងអាហារពេលល្ងាច។ លោកប្រធានាធិបតី ម៉ាក្រុង បានរំឭកឡើងវិញ ថា រុស្ស៊ី នឹងមិនអាចអនុញ្ញាត ឲ្យឈ្នះសង្រ្គាមនៅអ៊ុយក្រែន នោះឡើយ ហើយថា ក្រុងប៉ារីស ក៏ដូចជា ក្រុងប៊ែរឡាំង នឹងបន្តគាំទ្រដរាបណា ជំនួយយោធាដ៏ចាំបាច់ ដែលអ៊ុយក្រែន អាចធានា អំពីអនាគតរបស់ខ្លួនបាន។

នៅមុនពេលកិច្ចប្រជុំកំពូល នាថ្ងៃព្រហស្បតិ៍ នៅក្នុងប្រទេសប៊ែលហ្ស៊ិក នោះ លោក អូឡាហ្វ សូលហ្ស៍ អធិការបតីអាល្លឺម៉ង់ បានព្យាយាមសង្កត់ធ្ងន់ ទៅលើគោលជំហររបស់ក្រុងកៀវ នៅក្នុងសហភាពអឺរ៉ុប។ លោកអធិការបតី បានសង្កត់ធ្ងន់ ថា «ខ្ញុំកំពុងតែផ្ញើសារយ៉ាងច្បាស់ ទៅកាន់ទីក្រុងប៊្រុចសែល ថា អ៊ុយក្រែន ជាសមាជិកគ្រួសាររបស់សហភាពអឺរ៉ុប»៕