ប្រទេសចិន ៖ ភ្នាក់ងារឧតុនិយមប្រទេសចិនបានដាស់តឿនទៅកាន់ពលរដ្ឋ ឱ្យត្រៀមខ្លួនទប់ទល់នឹងសីតុណ្ហភាពកើនឡើងជាបន្តបន្ទាប់ ។ វានឹងធ្វើឱ្យមានគ្រោះរាំងស្ងួតធ្ងន់ធ្ងរក្នុងឆ្នាំ២០២៣ ចំណែកពលរដ្ឋរស់នៅខេត្តភាគខាងជើង ក៏ត្រូវត្រៀមខ្លួនទប់ទល់នឹងទឹកជំនន់ខ្លាំងអាចកើតឡើងក្នុងឆ្នាំនេះផងដែរ ដោយសារការឡើងកំដៅផែនដី ។China issues first nationwide drought alert in 9 years | CNN

កាលពីឆ្នាំ២០២១ សីតុណ្ហភាពជាមធ្យមនៅទូទាំងប្រទេសចិនបានឡើងដល់១០,៥អង្សារសេ ដែលខ្ពស់ជាងមធ្យមភាគធម្មតា ០,៦២អង្សារសេ ។ សីតុណ្ហភាពក្នុងរដូវផ្ការីក រដូវក្តៅ និងរដូវស្លឹកឈើជ្រុះ ស្ថិតក្នុងកម្រិតខ្ពស់គ្រប់ពេលវេលា ខណៈបរិមាណទឹកភ្លៀងជាមធ្យមរបស់ចិនក្នុងឆ្នាំ២០២២ កន្លងមក ទាបជាងកម្រិតធម្មតា៥% ។Red alert' in China as drought dries up country's biggest lake | Drought  News | Al Jazeera

គួរបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០២២ ប្រទេសចិនបានប្រឈមនឹងអាកាសធាតុក្តៅខ្លាំងក្នុងរយៈពេលជាង៧០ថ្ងៃ ដែលធ្វើឱ្យដំណាំជាច្រើនមុខខូចខាតអស់ ។ លើសពីនេះ អាងស្តុកទឹកជាច្រើនកន្លែងបានរីងស្ងួត ហើយមានភ្លើងឆេះព្រៃជាច្រើនកន្លែងទៀត ។ ភ្នាក់ងារឧតុនិយមចិនបានរកឃើញតំបន់ចំនួន២៦៧ មានសីតុណ្ហភាពកើនឡើងខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្ត្រ ៕

ប្រភព ៖ Mono News