ប្រទេសវៀតណាម ៖ សមាគមបន្លែ និងផ្លែឈើវៀតណាមបង្ហាញថា ទុរេនរបស់វៀតណាមមានប្រៀបជាងទុរេនថៃ និងហ្វីលីពីន ក្នុងការនាំចេញទៅកាន់ប្រទេសចិន ។ ប្រទេសទាំងពីរអាចនាំចេញទុរេនបានតាមរដូវកាលប៉ុណ្ណោះ ចំណែកវៀតណាមវិញអាចនាំចេញពេញមួយឆ្នាំ ហើយប្រើពេលដឹកជញ្ជូនទុរេនទៅកាន់ចិន ត្រឹមតែ១ថ្ងៃកន្លះប៉ុណ្ណោះ ។ ការចំណាយពេលខ្លីក្នុងការដឹកជញ្ជូនបញ្ជាក់ថា ទុរេនវៀតណាមនៅស្រស់ៗ ខណៈថ្លៃដឹកជញ្ជូនក៏ថោកជាងប្រទេសទាំងពីរផងដែរ ។

នាពេលថ្មីៗនេះ តម្លៃទុរេនវៀតណាមបានកើនឡើងពី៦.៤០ដុល្លារ ដល់៨.១០ដុល្លារអាមេរិក/១គីឡូក្រាម ដោយសារតម្រូវខ្ពស់ពីចិន ។ កាលពីឆ្នាំ២០២២ តម្លៃការនាំចេញទុរេនវៀតណាមស្មើប្រមាណ៤០០លានដុល្លារអាមេរិក ក្នុងនោះការនាំចេញទៅចិនស្មើ៣០០លានដុល្លារអាមេរិក ។

លោក Khang អាជីវករលក់ទុរេននៅ ក្រុង Can Tho និយាយថា លោកមិនអាចរកទិញទុរេនគ្រប់គ្រាន់មកលក់ឱ្យអតិថិជនទេ ដោយសារទុរេនឡើងថ្លៃ គឺ១គីឡូក្រាមតម្លៃ១៥ម៉ឺនដុងវៀតណាម តម្លៃនេះខ្ពស់ខុសពីធម្មតា ហើយមានចំនួនតិចទៀត ។ ចំណែកកសិករក្នុងស្រុកនិយាយថា តម្លៃទុរេននៅខេត្ត Tien Giang បានកើនឡើង៣ដងឯណោះ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ។Vietnamese durian growers causing a stink for Thai farmers exporting to  China | South China Morning Post

លើសពីនេះ អាជីវករវៀតណាមបានលក់ឱ្យចិនក្នុងតម្លៃខ្ពស់ជាងនេះទៀត ដោយសារតម្រូវការទុរេនពីចិនបានកើនឡើងជាបន្តបន្ទាប់បើធៀបនឹងឆ្នាំ២០២២ ។ ហេតុនេះ អាជីវករចាំបាច់ត្រូវប្រមូលទុរេនរាប់រយតោនក្នុង១ថ្ងៃដើម្បីនាំចេញទៅចិន ប៉ុន្តែអាចបំពេញតម្រូវការរបស់ចិនបានត្រឹមពី៣០% ដល់៥០% ប៉ុណ្ណោះ ។

កាលពីខែកញ្ញា ឆ្នាំ២០២២ វៀតណាមបាននាំចេញទុរេនស្រស់ដំបូងទៅចិនជាផ្លូវការ ក្រោយពីវៀតណាម និងចិនបានចុះកិច្ចព្រមព្រៀងអនុញ្ញាតឱ្យកសិករវៀតណាមដាំទុរេនក្រោមស្តង់ដារចិន និងសម្រាប់ការនាំចេញប៉ុណ្ណោះ ។ ទុរេនស្រស់អាចដាំនៅលើផ្ទៃដីដែលចិនអនុញ្ញាត និងត្រូវឆ្លងកាត់ការវិនិច្ឆ័យយ៉ាងច្រើនទាំងការវេចខ្ចប់ និងគុណភាព ហើយមានទុរេនតែបន្តិចប៉ុណ្ណោះដែលត្រូវតាមស្តង់ដារការនាំចេញ ដូច្នេះ ធ្វើឱ្យតម្លៃកើនឡើង ។First approved batch of Vietnamese durians en route to China | Business |  Vietnam+ (VietnamPlus)

បច្ចុប្បន្ន ខេត្ត Tien Sang មានផ្ទៃដីដាំដុះទុរេនប្រមាណ២ម៉ឺនហិកតា ហើយអាចផ្តល់ទិន្នផលបានប្រមាណ៣០ម៉ឺនតោន ។ ទោះយ៉ាងណា ខេត្ត Tien Sang មានផ្ទៃដីដាំដុះតិចតួចប៉ុណ្ណោះដែលចិនអនុញ្ញាត ដូច្នេះ ខេត្តបានស្នើចិនផ្តល់សិទ្ធិដាំដុះទុរេនលើផ្ទៃដី១.០០០ហិកតាបន្ថែមទៀតដើម្បីនាំចេញ ហើយសង្ឃឹមថា ចិននឹងអនុញ្ញាតឱ្យដាំនៅលើផ្ទៃដីប្រមាណ៥០% ៕Protocols Signed, Vietnamese Durians One Step Closer to China Market |  Produce Report

ប្រភព ៖ AEC Connect