ប្រទេសជប៉ុន ៖ ប្រធានាធិបតីប្រទេសហ្វីលីពីន លោក ម៉ាកូស ជូនៀ (Marcos Junior) បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុនជាលើកដំបូង ក្នុងឋានៈលោកជាមេដឹកនាំហ្វីលីពីន ។ គេរំពឹងថា ការមកកាន់ប្រទេសជប៉ុនលើកនេះ នឹងជួយហ្វីលីពីនអាចត្រួសត្រាយផ្លូវសម្រាប់ទំនាក់ទំនងសន្តិសុខកាន់តែជិតស្និទ្ធជាមួយជប៉ុន ក្រោយពីហ្វីលីពីនមានគោលនយោបាយការបរទេសជាមួយអាមេរិកកាន់តែច្រើនឡើង ។Philippine President Marcos Jr visits Japan as security in focus | South  China Sea News | Al Jazeera

ប្រធានាធិបតីហ្វីលីពីន លោក ម៉ាកូស ជូនៀ ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា នឹងសហការគ្នាបន្ថែមទៀតក្នុងការសង្គ្រោះគ្រោះមហន្តរាយ រួមទាំងលទ្ធភាពនៃកិច្ចសហប្រតិបត្តិការដើម្បីឱ្យកងកម្លាំងជប៉ុនចូលមកប្រទេសហ្វីលីពីនកាន់តែងាយស្រួលផងដែរ ។ ការធ្វើទស្សនកិច្ចមកកាន់ជប៉ុនលើកនេះ ក្រោយពីលោក ម៉ាកូស ជូនៀ បានចុះកិច្ចព្រមព្រៀងកាលពីសប្តាហ៍មុន ដែលអនុញ្ញាតឱ្យអាមេរិកបង្កើតមូលដ្ឋានទ័ពនៅប្រទេសហ្វីលីពីនបន្ថែមទៀត ។

គួរបញ្ជាក់ថា កាលពីខែមករាកន្លងមក លោក ម៉ាកូស ជូនៀ បានធ្វើដំណើរទៅកាន់ប្រទេសចិន និងថ្លែងទៅកាន់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ថា ប្រទេសហ្វីលីពីននឹងមានគោលនយោបាយការបរទេសឯករាជ្យ ។ ទោះយ៉ាងណា ការដាក់ពង្រាយកងទ័ពជប៉ុននៅប្រទេសហ្វីលីពីន នឹងជួយឱ្យលោក ម៉ាកូស ជូនៀ អាចដោះស្រាយឥទ្ធិពលរបស់ចិននៅសមុទ្រចិនខាងត្បូង ។Factbox: Key policies of Japan's next PM Kishida, a consensus builder |  Reuters

ចំណែកអ្នកជំនាញនៅវិទ្យាស្ថានជាតិក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន លោក Narushige Michizita និយាយថា ប្រទេសហ្វីលីពីនគឺជាដៃគូសន្តិសុខដ៏សំខាន់សម្រាប់ជប៉ុន ហើយជម្លោះផ្សេងៗនៅច្រកសមុទ្រតៃវ៉ាន់ នឹងធ្វើឱ្យសមុទ្រជប៉ុនមានសារសំខាន់ជាយុទ្ធសាស្ត្រ ៕

ប្រភព ៖ TNN World