កុមារា Duangphet Phromthep ជាក្មេងប្រុសម្នាក់ក្នុងចំណោមក្មេងប្រុសទាំង១២នាក់ដែលត្រូវបានជួយសង្គ្រោះចេញពីរូងភ្នំថៃដែលលិចទឹកក្នុងឆ្នាំ២០១៨ បានទទួលមរណភាពនៅចក្រភពអង់គ្លេស។
ការិយាល័យទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាលថៃ ប្រចាំអង់គ្លេស បាននិយាយនៅលើបណ្តាញសង្គមហ្វេកប៊ុកថា” Duangphet Phromthep អាយុ១៧ ឆ្នាំបានស្លាប់ដោយសារឧបទ្ទវហេតុ”។ ក៏ប៉ុន្តែពួកគេមិនបានបញ្ជាក់ច្បាស់អំពីមូលហេតុនោះទេ។
សូមរំលឹកផងដែរថា Phromthep ទទួលបានអាហារូបករណ៍មកសិក្សា និងលេងបាល់នៅអង់គ្លេស បន្ទាប់ពីរូបគេ និងគ្នីគ្នារួចខ្លួនពីការជាប់ក្នុងរូបភ្នំមួយនៅក្នុងប្រទេសថៃ៕
ប្រភព៖ CNN










