Home Blog Page 1843

សហភាពអឺរ៉ុប កាត់បន្ថយប្រាក់ចំណូលរបស់រុស្ស៊ី សម្រាប់ធ្វើសង្គ្រាមនៅអ៊ុយក្រែន

0

ទីក្រុងប៊្រុចសែល៖ ការលុកលុយរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែ ធ្វើឲ្យសហភាពអឺរ៉ុប បង្កើនសកម្មភាពយ៉ាងខ្លាំងក្លា ដើម្បីកាត់ផ្ដាច់មូលនិធិផ្គត់ផ្គង់ ដល់សង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន ហើយឥឡូវ ប្លុកសេរីមួយនេះ កំពុងតែពង្រីកគម្រោង កាត់បន្ថយនូវការប្រើប្រាស់ឧស្ម័នបន្ថែមទៀត។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ថា ក្រុមរដ្ឋមន្រ្ដីក្រសួងថាមពលរបស់សហភាពអឺរ៉ុប បានបញ្ជាក់ ថា ប្លុកសេរីមួយនេះ កំពុងតែរៀបចំគម្រោង ពង្រីកនូវវិធានការនានា កាត់បន្ថយនូវការប្រើប្រាស់ឧស្ម័នរបស់ខ្លួន នៅក្នុងរដូវរងារ នាឆ្នាំក្រោយ។EU brings great prosperity to its members | Kiel Institute

ជាមួយនឹងការប្រឈមមុខនឹងការចំណាយលើថាមពល បានកើនឡើង ក្រោយពេលកម្លាំងទាហានរុស្ស៊ី បានចូលឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក សហភាពអឺរ៉ុប ដែលមានសមាជិក ចំនួន២៧ប្រទេស កាលពីខែកក្កដា ឆ្នាំ២០២២ បានយល់ព្រម កាត់បន្ថយនូវការប្រើប្រាស់ឧស្ម័ន ចំនួន១៥ភាគរយ ចន្លោះពីខែសីហា ឆ្នាំ២០២២ ដល់ខែមីនា ឆ្នាំ២០២៣។

បើតាមទីភ្នាក់ងារស្ថិតិរបស់សហភាពអឺរ៉ុប Eurostat បានឲ្យដឹង ថា ការប្រើប្រាស់ឧស្ម័ន ឬ ហ្កាស នៅក្នុងប្លុកសេរីមួយនេះ បានធ្លាក់ចុះ រហូតដល់១៩,៣ភាគរយ ចន្លោះពីខែសីហា ឆ្នាំ២០២២ រហូតដល់ខែមករា ឆ្នាំ២០២៣ បើធៀបនឹងអំឡុងពេលដូចគ្នា ចន្លោះពីឆ្នាំ២០១៧ ដល់២០២២។India Finds Russian Oil an Irresistible Deal, No Matter the Diplomatic  Pressure - The New York Times

លោក កាឌ្រី ស៊ីមសុន (Kadri Simson) ស្នងការថាមពលរបស់សហភាពអឺរ៉ុប បានបញ្ជាក់ ថា បទប្បញ្ញត្តិរបស់សហភាពអឺរ៉ុប ដែលបានអនុម័ត កាលពីឆ្នាំ២០២២ នឹងផុតកំណត់ នៅចុងខែមីនា ឆ្នាំ២០២៣។ គណៈកម្មការនេះ នឹងពិចារណា លើការបន្តកាត់បន្ថយនូវតម្រូវការ។ ចំណែករដ្ឋជាសមាជិក នឹងព្រមព្រៀងលើគោលដៅថ្មីណាមួយ ចំពោះការកាត់បន្ថយនូវការប្រើប្រាស់ឧស្ម័ន នៅក្នុងរដូវរងារ នាឆ្នាំក្រោយ ដោយសារតែអាល្លឺម៉ង់ ជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងជាងគេ នៅក្នុងសហភាពអឺរ៉ុប កំពុងតែអំពាវនាវ ឲ្យកំណត់គោលដៅ កាត់បន្ថយការប្រើប្រាស់ឧស្ម័ន លើសពីជាង១៥ភាគរយ៕

តម្លៃស៊ុតនៅជប៉ុនកើនឡើងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ

0

ប្រទេសជប៉ុន ៖ តម្លៃស៊ុតឆៅនៅក្រុងតូក្យូក្នុងខែកុម្ភៈ ឆ្នាំ២០២៣ បានកើនឡើង៨៦% បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០២២ កន្លងមក ។ គេចាត់ទុកថា តម្លៃស៊ុតឆៅបានកើនឡើងខ្ពស់បំផុតក្នុងរយៈពេល៣០ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៣ មក ។

ភ្នាក់ងារពាក់ព័ន្ធបញ្ជាក់ថា មូលហេតុដែលធ្វើឱ្យតម្លៃស៊ុតកើនឡើងបែបនេះ ដោយសារតម្លៃអាហារសត្វកើនឡើងខ្ពស់បណ្តាលមកពីសង្គ្រាមនៅអ៊ុយក្រែន ធ្វើឱ្យការចំណាយដើមទុនផលិតអាហារសត្វកើនឡើងជាបន្តបន្ទាប់ ហើយកត្តាមួយទៀត គេបានចំណាយប្រាក់ច្រើនក្នុងការដឹកជញ្ជូន ទើបធ្វើឱ្យប៉ះពាល់ដល់តម្លៃស៊ុតឆៅដែលបានចែកចាយនៅជប៉ុន ។How to Maximize Chicken Egg Production—3 Things to Know | Freedom Ranger  Hatcheries

លើសពីនេះ មានការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីនៅជប៉ុន ធ្វើឱ្យប្រទេសនេះត្រូវសម្លាប់បក្សីជាច្រើនបណ្តាលឱ្យខ្វះខាតស៊ុត ។ អាជ្ញាធរជប៉ុនរំពឹងថា បន្ទាប់ពីនេះ ស្ថានការណ៍នឹងល្អប្រសើរឡើងវិញនៅពេលការរាតត្បាតនៃជំងឺផ្តាសាយបក្សីធ្លាក់ចុះ ។ ផលប៉ះពាល់នេះធ្វើឱ្យភោជនីយដ្ឋានល្បីៗមួយចំនួន រួមទាំងអាហារដ្ឋានក្នុងសាកលវិទ្យាល័យប្រកាសឈប់ធ្វើមុខម្ហូបពីស៊ុត មិនថាស៊ុតស្ងោរ ស៊ុតចៀន ឬយកសាច់ជ្រូកមកជំនួសស៊ុត ជាដើម ។

មុននេះ Skylark ជាក្រុមហ៊ុនផ្តល់សេវាកម្មម្ហូបអាហារធំមួយរបស់ជប៉ុន ក៏បានប្រកាសផ្អាកការធ្វើមុខម្ហូបពីស៊ុតផងដែរ ដោយសារពួកគេមិនអាចស្វែងរកស៊ុតឆៅមកធ្វើម្ហូបឱ្យបានគ្រប់គ្រាន់ និងមានតម្លៃកើនឡើង ។We try all-you-can-eat raw eggs for 730 yen, turns out to be way better  than it sounds | SoraNews24 -Japan News-

ចំណែកសាកលវិទ្យាល័យជាតិយូកូហាម៉ា ក៏បានប្រកាសផ្អាកធ្វើមុខម្ហូបពីស៊ុតដូចគ្នា ដោយសារមិនអាចស្វែងរកស៊ុតធ្វើគ្រឿងផ្សំសម្រាប់ចម្អិនម្ហូប ហើយចាំបាច់ត្រូវរកមុខម្ហូបផ្សេងមកជំនួសវិញ ។ ម្យ៉ាងទៀត អាហារដ្ឋាននៅសាកលវិទ្យាល័យមួយចំនួនបានសម្រេចចិត្តដំឡើងថ្លៃម្ហូបធ្វើពីស៊ុត បើទោះជាពួកគេបានព្យាយាមស្វែងរកស៊ុតឆៅក្នុងតម្លៃថោកជាងក្តី ៕ ប្រភព ៖ Mono29News

កសិករបង្កើនការដាំផ្កាស្បៃរឿងឱ្យទាន់រដូវកាលចូលឆ្នាំថ្មី

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៧ ខែកុម្ភៈ កន្លងមក គេសង្កេតឃើញថា កសិករដាំដុះផ្កាស្បៃរឿងនៅខេត្តខនកែន ជាពិសេស នៅក្នុងឃុំសិលា បាននាំគ្នាកម្ចាត់ស្មៅចេញពីចម្ការ និងធ្វើការពូនដី ដើម្បីត្រៀមផ្ទៃដីសម្រាប់ដាំដុះ និងប្រមូលផលឱ្យទាន់ពេលបុណ្យចូលឆ្នាំថ្មី និងទាន់រដូវកាលរកសំឡេងឆ្នោតខាងមុខ ខណៈបច្ចុប្បន្ន មានតម្រូវការប្រើប្រាស់ផ្កាស្បៃរឿងជាច្រើន ។

អ្នកស្រី បាងអន ភីមលី អាយុ៥២ឆ្នាំ រស់នៅឃុំសិលា ខេត្តខនកែន ជាកសិករដាំដុះផ្កាស្បៃរឿង បាននិយាយថា នៅឆ្នាំ២០២៣នេះ តម្លៃផ្កាស្បៃរឿងមិនស្ថិតស្ថេរទេ ។ ជាក់ស្តែង កាលពី២សប្តាហ៍កន្លងមក តម្លៃបានធ្លាក់ចុះខ្លាំង ហើយចូលមកដល់សប្តាហ៍នេះ ផ្កាស្បៃរឿងមានតម្លៃខ្ពស់ឡើងវិញ ។ អ្នកស្រីបន្តថា ក្រុមគ្រួសាររបស់គាត់បានដាំផ្កាស្បៃរឿងនៅលើផ្ទៃដី១រ៉ៃ ហើយប្រមូលផលម្តងៗបានប្រមាណ៥ម៉ឺនផ្កា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr_y-RHU3q0TYiNoBFc9RFxfHKbAYcphaahRZjJZMf3pOs1qsaZC-BZ7DzLzdkC5MBJyhv2ORNmh0e7_uh_wY-tsTPBNQMET2zGFhysU179j1O7UJTkWrJFIhZoWIHb8IWFuNTz7jKqEnQj0qHqQLcshYmmI3Qpgxo6yA1imKdwB0Yq6vJuRVnAno5/s784/photo_2023-02-28_15-27-17%20(2).jpgអ្នកស្រី បាងអន និយាយថា ៖ «នៅរដូវត្រជាក់ ខ្ញុំអាចប្រមូលផលបានយូរ គឺប្រមាណ២ខែទើបកាត់ដើមរបស់វាចោល ប៉ុន្តែផ្កាស្បៃរឿងមានតម្លៃមិនខ្ពស់ទេ ព្រោះវាចេញផ្កាច្រើន ប៉ុន្តែបើរដូវភ្លៀងវិញ នឹងអាចប្រមូលផលរយៈពេល១ខែទើបកាត់ដើមវាចោល ហើយតម្លៃផ្កាក៏ខ្ពស់ដែរ ព្រោះវាចេញផ្កាតិច ។ ប៉ុន្តែអតិថិជននៅតែត្រូវការទិញដូចដើម ហើយពេលនេះ ខ្ញុំត្រូវបង្កើនការដាំដុះដើម្បីឱ្យវាចេញផ្កាទាន់ឱកាសបុណ្យចូលឆ្នាំថ្មី រហូតដល់រដូវកាលរកសំឡេងឆ្នោត» ៕

អ្នកស្រីបន្តថា គេបានប្រើប្រាស់ផ្កាស្បៃរឿងគ្រប់រដូវកាលទាំងអស់ ហើយពេលនេះ ក៏ជិតដល់ពេលឃោសនារកសំឡេងឆ្នោតរបស់អ្នកនយោបាយ ដែលវាជាឱកាសរបស់អ្នកដាំផ្កាស្បៃរឿងដែលមានអតិថិជនកុម្ម៉ង់ទិញច្រើន ហើយកសិករអាចទទួលបានចំណូលកើនឡើង ។ ជាមួយគ្នានេះ ក៏មានការទិញច្រើនផងដែរក្នុងអំឡុងពេលបុណ្យចូលឆ្នាំ ពីព្រោះផ្កាស្បៃរឿងនឹងប្រើសម្រាប់ធ្វើពិធីផ្សេងៗផ្នែកសាសនា ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUl4Hdk5C6hXdAc1tHFh6jwoYchpeLboWRegEL88ntvmReW_bv8AYUGe6ZxDagC2tXbK9QYr39YD_ZXH5nFbzr9o0OvyhFjksjZoypq7ZlW7tWft8NnIO-q3icQooGVg0EFfAM6WgEWQqgizE3Zrl9WbVbPiiSHUejP0PgevRcFnZc2hUiffahXnGR/s1024/photo_2023-02-28_15-27-17.jpg

ប្រភព ៖ newpapertoday

តន់ ចន្ទសីម៉ា ក្តោបឱកាសច្រៀងចម្រៀងផ្លូវ​ការ​សម្រាប់​កីឡា​ស៊ីហ្គេម ២០២៣ ជាមួយតារាចម្រៀងជើងចាស់២រូប

0

យោងតាមការបញ្ជាក់របស់ឯកឧត្តម ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ​២០២៣ បានឱ្យដឹងថា​តារា​ចម្រៀងឧកញ៉ា ព្រាប សុវត្ថិ និងអ្នកនាង ឱក សុគន្ធកញ្ញា រួមជាមួយកញ្ញា តន់ ចន្ទសីមា នឹងច្រៀង​បទ​ចម្រៀង​ផ្លូវ​ការ​សម្រាប់​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣។ ជុំវិញរឿងនេះឯកឧត្តម មិនទាន់បានប្រាប់អំពីចំណងជើងបទចម្រៀងនៅឡើយនោះទេ។May be an image of 6 people, people sitting, people standing and indoor

តន់ ចន្ទសីម៉ា ជាតារាស្រីជួរមុខនាពេលបច្ចុប្បន្ន របស់ផលិត Galaxy Navatra ដែលធ្លាប់ជាកូនក្រុមរបស់អ្នកនាង ឱក សុគន្ធកញ្ញា នៅក្នុងកម្មវិធី The Voice Cambodia កាលពីប៉ុន្មានឆ្នាំមុន។ ឥឡូវនេះ កញ្ញាបានមានឱកាសច្រៀងចម្រៀងរួមគ្នាជាមួយអតីតគ្រូ ដែលកាន់តែធ្វើឱ្យអ្នកគាំទ្រអន្ទះសារចង់ស្តាប់បទមួយនេះថែមទៀត។

ជាពិសេសទៀតនោះ អ្នកគាំទ្រក៏ចង់ស្តាប់សំនៀងដ៏ពិរោះរណ្តំរបស់លោក ឧកញ៉ា ព្រាប សុវត្ថិ ផងដែរ ដោយលោកឧកញ៉ា ហាក់ស្ងាត់មិនសូវបញ្ចេញបទនូវមួយរយៈចុងក្រោយនេះ

សូមរំលឹកផងដែរថា ព្រឹត្តិការណ៍សុីហ្គេមឆ្នាំ២០២៣ នៅសល់ពេលមិនដល់៦៥ថ្ងៃទៀតនោះទេ ពោលព្រឹត្តិការណ៍នេះ នឹងចាប់ផ្តើមនៅថ្ងៃ៥ ខែឧសភា ដល់១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ៕May be an image of 1 person, standing and indoor

 

មានឈ្មោះជាបក្សី តែសត្វទាំង៥នេះមិនអាចហើរបាន

0

អ្នកប្រាកដជាធ្លាប់បានដឹងនឹងស្គាល់ពីសត្វបក្សីដែលមានស្លាប ហើយពួកគេសុទ្ធតែអាចហោះហើរបានអាស្រ័យលើខ្លួន នឹងឆ្អឹងរបស់វា។ សូម្បីតែសត្វបក្សីស្រុកដូចជា មាន់ ទា ជាដើមក៏អាចហោះបានខ្លះៗដែរ។ ប៉ុន្តែក្នុងពេលនេះ ខ្ញុំនឹងនាំប្រិយមិត្តឲ្យទៅបានដឹងអំពីសត្វបក្សី៥ប្រភេទ ដែលពួកគេមិនអាចហោះហើរបានទាល់តែសោះ។
១. ផេនឃ្វីន(Penguin)
ជាការពិតណាស់សត្វផេនឃ្វីន គឺជាសត្វបក្សីដែលមិនអាចហោះហើរបាននោះទេ។ ប៉ុន្តែវាមានលក្ខណៈពិសេសត្រង់ថា វាអាចហែលជ្រមុជទឹកក្នុងរយៈពេលណាមួយ។ ថ្វីត្បិតតែសត្វផេនឃ្វីមានជើងខ្លី ប៉ុន្តែពួកគេគឺអាចហែលបានលឿនផងដែរ។ គួរបញ្ជាក់ផងដែរថា សត្វផេនឃ្វីនគឺមានចំនួន ១៨ ប្រភេទ ហើយគ្រប់ប្រភេទទាំងអស់គឺសុទ្ធតែមិនអាចហោះហើរបាន។

Penguin | Species | WWF

 ២. Steamer duck
នេះគឺជាសត្វទាមួយប្រភេទដែលមាននៅក្នុង អាមេរិកខាងត្បូង។ សត្វទាប្រភេទនេះគឺមិនអាចហោះហើរបាននោះទេ ប៉ុន្តែសត្វទាទាំងអស់ណេះត្រូវបានគេដឹងថា ជាប្រភេទសត្វដែលមានការតស៊ូ ពួកវាហ៊ានប្រយុទ្ធដើម្បីការពារកុំឲ្យមានការឈ្លានពានពីសត្វដទៃដូចជាសត្វទោចទឹកជាដើម។ ម្យ៉ាងទៀតសត្វទោចទឹកជាច្រើនក្បាលផងដែរ ដែលត្រូវបានសត្វទាប្រភេទនេះសម្លាប់។

https://1.bp.blogspot.com/-XKDGFgdrvms/X9LmY8Jdx8I/AAAAAAAAd_s/4r4ouaYF_78YsHNmr9WsG3B9XNgRC4QvQCLcBGAsYHQ/s1280/photo_2020-12-11_09-33-07.jpg ៣.​Weka
បក្សី Weka គឺជាបក្សីមួយប្រភេទទៀតដែលស្ថិតនៅក្នុងប្រទេស នូវែលហ្សេឡង់។ បក្សីនេះមានពណ៌ត្នោត ហើយវាមានទំហំប៉ុននឹងសត្វមាន់ទូទៅដែរ ដែលវាត្រូវបានគេចាត់ចូលជាធនធានដ៏សំខាន់សម្រាប់ប្រជាជន នូវែលហ្សេឡង់ និងអ្នកដែលតាំងទីលំនៅនៅអឺរ៉ុប។ ក៏ប៉ុន្តែសត្វប្រភេទនេះគឺកំពុងតែមានការថយចុះចំនួន ខណៈដែលប្រជាជននូវែលហ្សេឡង់ធ្វើការអំពារវនាវឲ្យមានការចូលរួមថែរក្សាពួកវា។ សត្វនេះគឺអាចហែលទឹកបានយ៉ាងស្ទាត់ជំនាញ និងអាចចាប់ត្រីក្នុងទឹកបានទៀតផង។Weka - Wikipedia

៤. អូទ្រីស
សត្វអូទ្រីស គឺជាសត្វបក្សីដែលមានទំហំធំមួយ ហើយពងរបស់វាគឺមានទំហំធំបំផុតនៅក្នុងពិភពលោក។ សត្វអូទ្រីសអាចមានទំហំធំបំផុតដល់ទៅ ៩ហ្វីដ និងមានទំងន់រហូតដល់ជាង៣០០ផោន។ ជើងរបស់វាក៏ត្រូវបានគេនិយាយថាមានកម្លាំងខ្លាំងបំផុតដែលអាចទាត់ និងរត់បានយ៉ាងលឿនផងដែរ។Ostrich Fact Sheet | Blog | Nature | PBS

 ៥. Cassowary
បក្សីនេះគឺជា បក្សីយក្សមួយប្រភេទដែលមានដើមកំណើតនៅប្រទេសអូស្រ្តាលី។ គេចាត់ទុកថាវាគឺជាបក្សីដែលមានទំហំធំដូចទៅនឹងសត្វអូទ្រីសដែរ ប៉ុន្តែវាមានទម្ងន់ធ្ងន់ជាង។ គេបាននិយាយថា សត្វនេះគឺអាចសម្លាប់មនុស្សបានប្រសិនបើមានអ្នកណាម្នាក់ហ៊ានទៅរញ៉េរញ៉ៃនឹងវា។ ប៉ុន្តែយ៉ាងណាបក្សីប្រភេទនេះក៏នៅតែមិនអាចហោះហើរបានឡើយ ៕

https://1.bp.blogspot.com/-efy5fKlakXc/X9LmSKxI9LI/AAAAAAAAd_o/1SBIdwC3msQ8nIE6pMYo8Sls473a5pd6ACLcBGAsYHQ/s1800/IMG_1575.JPG

 

មន្ត្រីជំនាញកសិកម្មណែនាំកសិករពីការដាំម្នាស់

0

ប្រទេសថៃ ៖ ក្រុមមន្ត្រីមកពីនាយកដ្ឋានកសិកម្មថៃបានណែនាំដល់កសិករដាំម្នាស់ឱ្យប្រុងប្រយ័ត្ន ជាពិសេស ពេលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងភ្លៀងធ្លាក់ខ្លាំង ព្រោះម្នាស់ច្រើនជួបនឹងជំងឺឫសស្អុយ ដែលគេអាចឃើញក្នុងពេលវាកំពុងលូតលាស់ ។ រោគសញ្ញាដំបូង គឺស្លឹកម្នាស់ស្លេក ឬមានស្នាមជាំពណ៌ស និងលឿង ដើមរបស់វាមានក្លិនស្អុយ ហើយពេលទាញចេញមក ស្លឹកវានឹងងាយជ្រុះ ។State of Thailand's pineapple industry - Linbro.com

ក្រុមមន្ត្រីបន្តថា ក្នុងករណីមានរោគសញ្ញាធ្ងន់ធ្ងរ គឺស្លឹកភាគច្រើននៅផ្នែកកណ្តាលនឹងបាក់ធ្លាក់ចុះ និងមានរោគនៅឫស ហើយស្លឹករបស់វាស្លេកស្រដៀងគ្នានឹងដើមម្នាស់ដែរ រីឯស្លឹកខាងក្រោមទន់ជាងធម្មតា និងស្ងួតងាប់ជាបន្តបន្ទាប់ ។ លើសពីនេះ ដើមម្នាស់នឹងមិនលូតលាស់ទេ បើឫសរបស់វាមានដំបៅពណ៌ត្នោត រលួយ និងស្អុយ ហើយបើទាញគល់នោះចេញ វានឹងរបូតពីដីយ៉ាងងាយ ។ ដើមម្នាស់ភាគច្រើនដែលមានជំងឺ វានឹងផ្តល់ផ្លែទំហំតូចៗ ហើយផ្លែនោះស្អុយនៅផ្នែកខ្លះ បើយកម្នាស់នោះពុះជាពីរ គេនឹងឃើញសាច់ខាងក្នុងរលួយ និងមានពណ៌ត្នោត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBxhKHqrl_lGiiy284SL6MtKOU7FYdYjIpiQYGeOzmZeiPHOltAtrzTxU5-yZk6_JX5138sVn7wXEuQdRptwjIkO17GBJy_Vkoiu56IQ-FNMfRvV1Nl7nGUdAdXSUqHNJDku_q-aDd4_DjMl5tckIjGeUYJ2-0e9CgExQ5Chwz0biPRAKKAErHUQdx/s640/photo_2023-02-28_14-38-05%20(2).jpg

ក្រុមមន្ត្រីបានណែនាំទៀតថា កសិករត្រូវពិនិត្យ និងកម្ចាត់ស្មៅឱ្យបានទៀងទាត់ ហើយបើឃើញដើមណាចាប់ផ្តើមចេញរោគសញ្ញា ត្រូវបាញ់ថ្នាំសម្លាប់មេរោគដើម្បីឱ្យដើមរបស់វាលូតលាស់បានល្អ ។ លើសពីនេះ កសិករអាចជីកដើមម្នាស់មានមេរោគនោះយកទៅដុតចោលភ្លាមៗដើម្បីកាត់បន្ថយការប្រមូលផ្តុំនៃមេរោគ ។ បន្ទាប់មក ត្រូវរោយកំបោរពណ៌សនៅបរិវេណរណ្តៅដែលបានជីក ដើម្បីការពារកុំឱ្យមេរោគរាតត្បាត ហើយគួរតែសម្អាតឧបករណ៍កសិកម្មដែលបានប្រើប្រាស់ជាមួយដើមម្នាស់មានរោគនោះ មុននឹងយកវាមកប្រើឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOMT5JwE3py9S0gmJV9vWo9yHzKHq5ibdy69XGUsh-gaV6tvXTerJgfqVx6hJvgNoVZsa9GFm5DN8-e5OVN20W97TK9c6bKVjaTod59NdKHfvQHRBA8K6tIBkxfr4Wibp5LrQsiBhVdbA4oxOx3uCqdk93EuqS2VJxF_nHK2RsvkwOthBUl0g6jZJE/s960/photo_2023-02-28_14-38-05.jpg

ក្រុមមន្ត្រីបញ្ជាក់ថា បន្ទាប់ពីកសិករបានប្រមូលទិន្នផលរួចហើយ ត្រូវយកកម្ទេចកម្ទីម្នាស់ផ្សេងៗដែលមានរោគយកទៅដុតចោល ។ បើកសិករចង់ដាំម្នាស់នៅរដូវបន្ទាប់ទៀត គួរតែជ្រើសរើសពូជណាល្អ គ្មានជំងឺ ហើយធ្វើប្រព័ន្ធទឹកឱ្យហូរឆ្លងកាត់បានល្អ និងមិនត្រូវមានទឹកដក់ ។ បើករណីមានទឹកដក់ក្នុងចម្ការ គឺប្រញាប់បង្ហូរទឹកចេញក្រៅឱ្យបានឆាប់រហ័ស ហើយរើសចម្ការណាដែលអាចដាំម្នាស់ឱ្យលូតលាស់បានល្អ ចៀសវាងពីមេរោគផ្សេងៗ ៕

ប្រភព ៖ kasetnews

ជប៉ុន អូស្ដ្រាលី ហ្វីលីពីន និងអាមេរិក ចេញល្បាតរួមគ្នា មិនឲ្យចិនវាតទីនៅសមុទ្រចិនខាងត្បូង

0

រាជធានីតូក្យូ៖ ការបង្កើននូវឥទ្ធិពលយោធារបស់ចិន នៅក្នុងតំបន់សមុទ្រចិន ក៏កំពុងតែធ្វើឲ្យបណ្ដាប្រទេសជិតខាង មានការព្រួយបារម្ភ កាន់តែខ្លាំងឡើង ហើយចាត់ទុកជាការគំរាមកំហែង ដល់សន្ដិសុខរបស់ពួកគេ ទើបជប៉ុន អូស្ដ្រាលី សហរដ្ឋអាមេរិក និង ហ្វីលីពិន គ្រោងនឹងចេញល្បាតរួមគ្នា នៅក្នុងសមុទ្រចិនខាងត្បូង។

សារព័ត៌មានរបស់ជប៉ុន The Asahi Shimbun (ឌឺ អាសាហ៊ី ស៊ីមប៊ុន) បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ថា មន្រ្ដីជាន់ខ្ពស់ការទូតមួយរូប បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា ហ្វីលីពីន កំពុងតែពិភាក្សា អំពីការចូលរួមជាមួយកងទ័ពជើងទឹកអូស្ត្រាលី និង ជប៉ុន ចេញល្បាតរួមគ្នា នៅក្នុងសមុទ្រចិនខាងត្បូង តាមការគ្រោងទុករបស់សហរដ្ឋអាមេរិក។ សកម្មភាពបែបនេះ ក៏ជាសញ្ញាមួយផ្សេងទៀត បង្ហាញអំពីការព្រួយបារម្ភ ចំពោះសកម្មភាពយោធារបស់ក្រុងប៉េកាំង នៅក្នុងដែនទឹកយុទ្ធសាស្ត្រ ដែលកំពុងតែមានជម្លោះជាមួយប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ាន។Japan and Australia may conduct South China Sea patrols with U.S. and  Philippines, ambassador says | The Japan Times

លោក ចូសេ ម៉ាញូល រ៉ូមូលដែស (Jose Manuel Romualdez) ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅសហរដ្ឋអាមេរិក បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា «កិច្ចប្រជុំនេះ បានកំណត់រួចរាល់អស់ហើយ ហើយប្រហែលជាយើងអាច មានជប៉ុន និង អូស្ដ្រាលី ចូលរួមផងដែរ។ ប្រទេសទាំងនេះ ទំនងជានឹងចូលរួមល្បាតរួមគ្នា ដើម្បីធ្វើឲ្យប្រាកដ អំពីក្រមសីលធម៌ និង មានសេរីភាព នៅក្នុងការធ្វើនាវាចរណ៍»។

ប្រសិនបើផែនការនេះ បានសម្រេច វានឹងក្លាយជាលើកទី១ សម្រាប់ហ្វីលីពីន បានចូលរួមល្បាត នៅក្នុងដែនសមុទ្រពហុភាគី នៅសមុទ្រចិនខាងត្បូង។ សកម្មភាពបែនេះ ទំនងជានឹងធ្វើឱ្យក្រុងប៉េកាំង ខឹងសម្បា កាន់តែខ្លាំងឡើង ដោយសារតែចិន តែងតែទាមទារដែនសមុទ្រ ចិនខាងត្បូង មានទំហំ៣,៥លានគីឡូម៉ែត្រការ៉េ ភាគច្រើន ជាទឹកដីរបស់ខ្លួន។Japan, Australia may conduct South China Sea patrols with US, PH –  ambassador

ទោះជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសអូស្ដ្រាលី និង ជប៉ុន ហើយស្ថានទូតរបស់សហរដ្ឋអាមេរិក និង ចិន ប្រចាំនៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន នៅតែមិនទាន់ឆ្លើយតបភ្លាមៗ ជុំវិញបញ្ហានេះនៅឡើយ។

ការពិភាក្សា អំពីការល្បាត និង ការចូលរួមសាជាថ្មី ជាមួយសហរដ្ឋអាមេរិក បានគូសបញ្ជាក់ ថា ប្រធានាធិបតីហ្វីលីពីន លោក ហ័្វរឌីណង់ដ៍ ម៉ាកូស (Ferdinand Marcos Jr.) បានរៀបចំប្រទេសរបស់គាត់ឡើងវិញ ជាមួយសម្ពន្ធមិត្ត ជាប្រវត្តិសាស្ត្ររបស់ខ្លួន ដោយងាកចេញពីវិធីសាស្រ្តអរិភាពរបស់មេដឹកនាំមុន គឺលោក រ៉ូឌ្រីហ្គោ ឌូទើរទេ (Rodrigo Duterte) ប្រឆាំងនឹងក្រុងវ៉ាស៊ីនតោន ខណៈនៅតែបន្តទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធ ជាមួយមហាអំណាចចិនក្នុងតំបន់។Japan, Australia may conduct South China Sea patrols with US, Philippines -  ambassador - BusinessWorld Online

ឥឡូវនេះ អូស្ត្រាលី និង សហរដ្ឋអាមេរិក កំពុងតែពិភាក្សាដាច់ដោយឡែកពីគ្នា លើការល្បាតរួមគ្នា ជាមួយហ្វីលីពីន ចំពេលមានការព្រួយបារម្ភ អំពីការអះអាងរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង ដោយមានទំហំពាណិជ្ជកម្ម ប្រហែល៣,៤ពាន់ពាន់លានដុល្លារ ឆ្លងកាត់ ទៅកាន់ទីផ្សាររបស់ពិភពលោក ជារៀងរាល់ឆ្នាំ។

លោក Romualdez ឯកអគ្គរដ្ឋទូតហ្វីលីពីន បានសង្កត់ធ្ងន់ ថា «សហរដ្ឋអាមេរិក ជប៉ុន និង អូស្ត្រាលី បាន និង កំពុងធ្វើសមយុទ្ធកងទ័ពជើងទឹកត្រីភាគី ហើយចេញល្បាតរួមគ្នា ជាមួយប្រទេសទាំងនេះ។ សកម្មភាពបែបនេះ នឹងក្លាយជារឿងល្អមួយ សម្រាប់ហ្វីលីពីន និង សម្រាប់តំបន់ទាំងមូល។ ចំណែកការល្បាតជាដំបូង អាចចេញពីប្រទេសមួយទៅប្រទេសមួយ ហើយត្រូវពង្រីកបន្ដទៀត ដោយសារតែប្រទេសទាំងនេះ ជាសម្ពន្ធមិត្តរបស់យើង ដែលមានគំនិតដូចគ្នា»។Competing Visions of International Order in the South China Sea | Crisis  Group

ជាការរំពឹងសម្រាប់ប្លុកប្រទេសទាំង៤ ដែលកំពុងតែល្បាតរួមគ្នា នៅក្នុងដែនទឹកសមុទ្រចិនខាងត្បូង នឹងផ្ញើសារួមគ្នា ទៅកាន់ប្រទេសចិន ដែលរក្សាវត្តមានរបស់កងនាវា រាប់រយគ្រឿង ឆ្លងកាត់សមុទ្រចិនខាងត្បូង ដែលបានអះអាងជាដែនទឹករបស់ខ្លួន។ ប្រទេសជិតខាង នៅតំបន់អាស៊ាន រួមមាន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង ប៊្រុយណេ បានចោទប្រកាន់ដល់ក្រុងប៉េកាំង អំពីការដាក់ពង្រាយឆ្មាំសមុទ្រចិន និង កងទ័ពជើងទឹក សម្លុតអ្នកនេសាទរបស់ពួកគេ ហើយវាបានរំខានដល់បេសកកម្មផ្គត់ផ្គង់ និង ការរុករកថាមពលរបស់ប្រទេសទាំងនេះ។ ប៉ុន្ដែក្រុងប៉េកាំង នៅតែរក្សានូវការអះអាង ថា ចិន កំពុងតែការពារដែនទឹក ជាប្រវត្តិសាស្ត្ររបស់ខ្លួន៕

មកស្គាល់ទីក្រុងអង្គរធំ អតីតរាជធានីខ្មែរដ៏អស្ចារ្យ

0

ទីក្រុងបុរាណអង្គរធំ លាតសន្ធឹងពីមាត់សឹ្ទងសៀមរាបដែលជាដៃនៃបឹងទន្លេសាប ចម្ងាយប្រហែល ០,៤០គីឡូម៉ែត្រពីស្ទឹង។ ទីក្រុងនេះមានផ្លូវចូលចំនួន៥នៅទិសនីមួយៗ, ទ្វារខ្មោច នៅទិសខាងកើត, ទ្វារដីឆ្នាំង នៅទិសខាងជើង, ទ្វារតាកៅ នៅទិសខាងលិច, ទ្វារទន្លេអ៊ុំ នៅទិសខាងត្បូង និងទ្វារជ័យ។ទីក្រុងអង្គរធំ Angkor Thom - អ្ហូ! កម្ពុជា – Ohh! Cambodia

គោបរៈនៃទ្វារនីមួយៗមានព្រហ្មមុខបួន។ ទ្វារនៅទិសខាងត្បូងក្រុងអង្គរធំស្ថិតនៅ ចម្ងាយ៧,២គីឡូម៉ែត្រពីខាងជើងក្រុងសៀមរាប និង ១,៧គីឡូម៉ែត្រពីខាងជើងច្រក ចូលប្រាសាទអង្គរវត្ត។ កំពែងព័ទ្ធជុំវិញនីមួយៗមានប្រវែង៣គីឡូម៉ែត្របួនជ្រុង និងមានកំពស់៨ម៉ែត្រព័ទ្ធជុំវិញដោយគូទឹក ហ៊ុំព័ទ្ធលើផ្ទៃដី ៩គីឡូម៉ែត្រការេ។

កំពែងជុំវិញអង្គរធំគឺតំណាងអោយជញ្ជាំងថ្មជុំវិញផែនដី និងជាជួរភ្នំព័ទ្ធជុំវិញភ្នំព្រះសុមេរុ រីឯគូទឹកព័ទ្ធជុំវិញតំណាងអោយសមុទ្រ។ នៅចំកណ្តាលនៃទីក្រុងនេះមានប្រាសាទមួយតំណាងអោយ ព្រះបាទជ័យវរ្ម័នទី៧គឺ ប្រាសាទបាយ័ន៕ទីក្រុងអង្គរធំ Angkor Thom - អ្ហូ! កម្ពុជា – Ohh! CambodiaNo photo description available.

អ្នកចិញ្ចឹមជ្រូកសំណូមពរឱ្យទប់ស្កាត់ការនាំចូលសាច់ជ្រូកខុសច្បាប់

0

ប្រទេសថៃ ៖ ការលួចនាំចូលសាច់ជ្រូកខុសច្បាប់ពីក្រៅប្រទេស កំពុងតែធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អ្នកចិញ្ចឹមជ្រូកក្នុងស្រុក ។ ជាក់ស្តែង អ្នកចិញ្ចឹមជ្រូកម្នាក់នៅខេត្តរាជបុរី បានលើកឡើងថា បច្ចុប្បន្ន តម្លៃជ្រូកនៅក្នុងកសិដ្ឋានបានធ្លាក់ចុះជាបន្តបន្ទាប់ធ្វើឱ្យខាតដើមទុនជាខ្លាំង ។ អ្នកចិញ្ចឹមជ្រូករូបនេះបានសំណូមពរទៅកាន់ស្ថាប័នពាក់ព័ន្ធរកវិធីដោះស្រាយ មុននឹងកសិករទ្រាំទ្រលែងបាន ហើយបោះបង់មុខរបរនេះ ។

លោក និផាត់ នឿនីម ប្រធានសមាគមអ្នកចិញ្ចឹមជ្រូកប្រចាំខេត្តរាជបុរី បង្ហាញថា តាំងពីដើមឆ្នាំ២០២៣មក តម្លៃជ្រូកនៅកសិដ្ឋានបានធ្លាក់ចុះជាបន្តបន្ទាប់ វាជាការធ្លាក់ចុះខុសធម្មតា ហើយមិនស្របនឹងយន្តការទីផ្សារ ។ លោកបន្តថា មូលហេតុចម្បង គឺដោយសារការលួចនាំចូលសាច់ជ្រូកខុសច្បាប់ពីប្រទេសដែលបានចំណាយដើមទុនតិចក្នុងការចិញ្ចឹមដូចជា អឺរ៉ុប ប្រេស៊ីល អូស្ត្រាលី និងអាមេរិក ដែលបានធ្វើឱ្យតម្លៃជ្រូកក្នុងស្រុកធ្លាក់ចុះនៅសល់ត្រឹមតែ៧០បាតប៉ុណ្ណោះ/១គីឡូក្រាម ខណៈនៅចុងឆ្នាំ២០២២ កន្លងមក ជ្រូកមានតម្លៃ១០០បាត/១គីឡូក្រាម ។Thailand to expedite pig farm inspections to prevent swine fever

ប្រធានសមាគមអ្នកចិញ្ចឹមជ្រូករូបនេះបន្តថា បើទោះជាតម្លៃជ្រូកក្នុងទីផ្សារធ្លាក់ចុះ ហើយមានផលល្អសម្រាប់អ្នកទិញ ដែលពួកគេអាចទិញសាច់ជ្រូកក្នុងតម្លៃថោកក្តី ប៉ុន្តែក៏មានបញ្ហាប្រឈមផងដែរ គឺសាច់ទាំងនោះអាចមានលាយសារធាតុគ្រោះថ្នាក់ ជាពិសេស សារធាតុដាក់ឱ្យសាច់ពណ៌ក្រហម រួមទាំងនាំជំងឺរាតត្បាតចូលមក ។

លោក នឿនីម និយាយថា ៖ «ខ្ញុំចង់ឱ្យភ្នាក់ងារពាក់ព័ន្ធ ទាំងនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ និងគយ ដាក់ទោសពួកឈ្មួញកណ្តាលដែលលួចនាំចូលសាច់ជ្រូកខុសច្បាប់ និងរកវិធីទប់ស្កាត់ ពីព្រោះបើយើងមិនអាចដោះស្រាយបញ្ហាបានទេ វាជាការបំផ្លាញដល់ឧស្សាហកម្មផលិតកម្ម ជាពិសេស អាជីវកម្មខ្នាតតូចដែលទើបរកស៊ីឡើងវិញ បន្ទាប់ពីប្រទេសថៃរកឃើញមេរោគ African Swine Fever នៅក្នុងសាច់ជ្រូក ។ ពេលនេះ មកជួបនឹងតម្លៃធ្លាក់ចុះដោយសារសាច់ជ្រូកនាំចូលពីក្រៅប្រទេស និងត្រូវចំណាយដើមទុនខ្ពស់ក្នុងការចិញ្ចឹម ធ្វើឱ្យកសិករបោះបង់មុខរបរនេះចោល» ៕Thailand to expedite pig farm inspections to prevent swine fever | The  Straits Timesប្រភព ៖ PPTVHD36

ឃើញហើយស្លុតចិត្ត! អាហារសម្រាប់សិល្បៈករហាត់ត្រៀមសម្តែងសុីហ្គេម២០២៣

0

មហាជនបានធ្វើការរិះគន់ជាខ្លាំងទៅកាន់គណកម្មធិការរៀបចំអូឡាំពិក (NOCC) ជុំវិញបញ្ហាម្ហូបចំណីរបស់សិល្បៈករ ដែលកំពុងហាត់សមសម្តែងសុីហ្គេម២០២៣។

យោងតាមគណនីឈ្មោះ សកល កិត្យា បានបង្ហោះរូបមួយសន្លឹក ដផយមានបាយស ជ្រក់ល្ហុក ទឹកសុីអុីម្ទេស ជាមួយទាមួយជំហៀង និងបានសរសេរថា៖ ” បាយសិក្ប:ករហាត់សម SG2023?!!! “។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPaTHhQigS48s9j03bMKdtAK-rV4xnjzcVo6CVefE-ZZlepmNxDvBuIJu3JQOw9H8W8RiFCZmHYjOIfxLpDomqpimnOvuOsCoKTzvaWv_742thDSGxhix_0Ta_JhObz1coVyM81zsj5CaYKRwBulyhlHiZPC_5qTdvTxS0-5oWZxJLdP-BaKUOEdbb/s726/Screenshot%202023-02-28%20132905.jpg

នៅក្នុងការបង្ហោះនោះ មនុស្សម្នាបាននាំគ្នាបញ្ចេញមតិ រិះគន់ទៅកាន់ NOCC ដោយលើកឡើងថា៖ ប្អូនខ្ញុំអាយុ 14 ឆ្នាំហាត់មួយថ្ងៃពេញ ហាត់បាន 2 ថ្ងៃមកផ្ទះកោសខ្យល់ ហើយព្រឹកឱ្យគ្នាសុីនំប៉ាវ នំបុ័ង បាយថ្ងៃពងទាខកន្លះគ្រាប់មានកំលាំងពីណាហាត់? លុយចូលហោប៉ាវអស់ហើយ? អាណិតប្អូនខ្លោចចិត្តខ្ចប់បាយពីផ្ទះ ទិញបាយខ្លួនឯងទៅរាល់ថ្ងៃព្រោះការរៀបចំល្អពេកទទួលយកអត់ចង់បាន”។ អ្នកខ្លះទៀតបានចោទសួរថា៖ មានការកិបកេងលុយឬក៏យ៉ាង?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3sa52DDVdVL00pLgqAha0j24CGOWdNkwFutqMViDA2cLstBReDpoZh7537KHbKMI5rQz146ihyKqlzsyx7zuhQM6yfX74QC3rbcg99snsYoCC6a7xaMSJqp6qB0rYx7IgmrvqM8XxdpN8LYBUGkLUVZADh5yti0yi3z8coT1IaQjSplhxQkRY1LCB/s746/photo_2023-02-28_10-40-11.jpg

តែយ៉ាងណាមិញ មានអ្នកបញ្ចេញមតិម្នាក់បានសរសេរថា៖ “បាយនឹង ខាងចិនជាអ្នករៀបចំទេ មិនមែនខាងខ្មែរយើងអ្នកចែកឡើយ”។

ជុំវិញករណីនេះ មិនទាន់ឃើញគណកម្មធិការរៀបចំអូឡាំពិក (NOCC) ចេញសេចក្តីប្រកាសបកស្រាយអ្វីមួយនៅឡើយនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhapATRYkcth4N6fu1qX4IDzLjFIAUGvqkEoXTTHOqWj4FJCndSC9FZKwoLn-tUgsXnqZnziZmfsPTEbLY3KrEeROYwhR6YExnYcg71UGniDkJr8C7pjq8isfT4DJzTFR_ItTmE72rNCkAzQlE2hZi5LhGkgJcjAjTGB87IeiW_Jg3eKhtfbai7ByO2/s758/Screenshot%202023-02-28%20133115.jpg