យោងតាមការបញ្ជាក់របស់ឯកឧត្តម ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ​២០២៣ បានឱ្យដឹងថា​តារា​ចម្រៀងឧកញ៉ា ព្រាប សុវត្ថិ និងអ្នកនាង ឱក សុគន្ធកញ្ញា រួមជាមួយកញ្ញា តន់ ចន្ទសីមា នឹងច្រៀង​បទ​ចម្រៀង​ផ្លូវ​ការ​សម្រាប់​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣។ ជុំវិញរឿងនេះឯកឧត្តម មិនទាន់បានប្រាប់អំពីចំណងជើងបទចម្រៀងនៅឡើយនោះទេ។May be an image of 6 people, people sitting, people standing and indoor

តន់ ចន្ទសីម៉ា ជាតារាស្រីជួរមុខនាពេលបច្ចុប្បន្ន របស់ផលិត Galaxy Navatra ដែលធ្លាប់ជាកូនក្រុមរបស់អ្នកនាង ឱក សុគន្ធកញ្ញា នៅក្នុងកម្មវិធី The Voice Cambodia កាលពីប៉ុន្មានឆ្នាំមុន។ ឥឡូវនេះ កញ្ញាបានមានឱកាសច្រៀងចម្រៀងរួមគ្នាជាមួយអតីតគ្រូ ដែលកាន់តែធ្វើឱ្យអ្នកគាំទ្រអន្ទះសារចង់ស្តាប់បទមួយនេះថែមទៀត។

ជាពិសេសទៀតនោះ អ្នកគាំទ្រក៏ចង់ស្តាប់សំនៀងដ៏ពិរោះរណ្តំរបស់លោក ឧកញ៉ា ព្រាប សុវត្ថិ ផងដែរ ដោយលោកឧកញ៉ា ហាក់ស្ងាត់មិនសូវបញ្ចេញបទនូវមួយរយៈចុងក្រោយនេះ

សូមរំលឹកផងដែរថា ព្រឹត្តិការណ៍សុីហ្គេមឆ្នាំ២០២៣ នៅសល់ពេលមិនដល់៦៥ថ្ងៃទៀតនោះទេ ពោលព្រឹត្តិការណ៍នេះ នឹងចាប់ផ្តើមនៅថ្ងៃ៥ ខែឧសភា ដល់១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ៕May be an image of 1 person, standing and indoor