ប្រទេសថៃ ៖ ក្រុមមន្ត្រីមកពីនាយកដ្ឋានកសិកម្មថៃបានណែនាំដល់កសិករដាំម្នាស់ឱ្យប្រុងប្រយ័ត្ន ជាពិសេស ពេលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងភ្លៀងធ្លាក់ខ្លាំង ព្រោះម្នាស់ច្រើនជួបនឹងជំងឺឫសស្អុយ ដែលគេអាចឃើញក្នុងពេលវាកំពុងលូតលាស់ ។ រោគសញ្ញាដំបូង គឺស្លឹកម្នាស់ស្លេក ឬមានស្នាមជាំពណ៌ស និងលឿង ដើមរបស់វាមានក្លិនស្អុយ ហើយពេលទាញចេញមក ស្លឹកវានឹងងាយជ្រុះ ។State of Thailand's pineapple industry - Linbro.com

ក្រុមមន្ត្រីបន្តថា ក្នុងករណីមានរោគសញ្ញាធ្ងន់ធ្ងរ គឺស្លឹកភាគច្រើននៅផ្នែកកណ្តាលនឹងបាក់ធ្លាក់ចុះ និងមានរោគនៅឫស ហើយស្លឹករបស់វាស្លេកស្រដៀងគ្នានឹងដើមម្នាស់ដែរ រីឯស្លឹកខាងក្រោមទន់ជាងធម្មតា និងស្ងួតងាប់ជាបន្តបន្ទាប់ ។ លើសពីនេះ ដើមម្នាស់នឹងមិនលូតលាស់ទេ បើឫសរបស់វាមានដំបៅពណ៌ត្នោត រលួយ និងស្អុយ ហើយបើទាញគល់នោះចេញ វានឹងរបូតពីដីយ៉ាងងាយ ។ ដើមម្នាស់ភាគច្រើនដែលមានជំងឺ វានឹងផ្តល់ផ្លែទំហំតូចៗ ហើយផ្លែនោះស្អុយនៅផ្នែកខ្លះ បើយកម្នាស់នោះពុះជាពីរ គេនឹងឃើញសាច់ខាងក្នុងរលួយ និងមានពណ៌ត្នោត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBxhKHqrl_lGiiy284SL6MtKOU7FYdYjIpiQYGeOzmZeiPHOltAtrzTxU5-yZk6_JX5138sVn7wXEuQdRptwjIkO17GBJy_Vkoiu56IQ-FNMfRvV1Nl7nGUdAdXSUqHNJDku_q-aDd4_DjMl5tckIjGeUYJ2-0e9CgExQ5Chwz0biPRAKKAErHUQdx/s640/photo_2023-02-28_14-38-05%20(2).jpg

ក្រុមមន្ត្រីបានណែនាំទៀតថា កសិករត្រូវពិនិត្យ និងកម្ចាត់ស្មៅឱ្យបានទៀងទាត់ ហើយបើឃើញដើមណាចាប់ផ្តើមចេញរោគសញ្ញា ត្រូវបាញ់ថ្នាំសម្លាប់មេរោគដើម្បីឱ្យដើមរបស់វាលូតលាស់បានល្អ ។ លើសពីនេះ កសិករអាចជីកដើមម្នាស់មានមេរោគនោះយកទៅដុតចោលភ្លាមៗដើម្បីកាត់បន្ថយការប្រមូលផ្តុំនៃមេរោគ ។ បន្ទាប់មក ត្រូវរោយកំបោរពណ៌សនៅបរិវេណរណ្តៅដែលបានជីក ដើម្បីការពារកុំឱ្យមេរោគរាតត្បាត ហើយគួរតែសម្អាតឧបករណ៍កសិកម្មដែលបានប្រើប្រាស់ជាមួយដើមម្នាស់មានរោគនោះ មុននឹងយកវាមកប្រើឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOMT5JwE3py9S0gmJV9vWo9yHzKHq5ibdy69XGUsh-gaV6tvXTerJgfqVx6hJvgNoVZsa9GFm5DN8-e5OVN20W97TK9c6bKVjaTod59NdKHfvQHRBA8K6tIBkxfr4Wibp5LrQsiBhVdbA4oxOx3uCqdk93EuqS2VJxF_nHK2RsvkwOthBUl0g6jZJE/s960/photo_2023-02-28_14-38-05.jpg

ក្រុមមន្ត្រីបញ្ជាក់ថា បន្ទាប់ពីកសិករបានប្រមូលទិន្នផលរួចហើយ ត្រូវយកកម្ទេចកម្ទីម្នាស់ផ្សេងៗដែលមានរោគយកទៅដុតចោល ។ បើកសិករចង់ដាំម្នាស់នៅរដូវបន្ទាប់ទៀត គួរតែជ្រើសរើសពូជណាល្អ គ្មានជំងឺ ហើយធ្វើប្រព័ន្ធទឹកឱ្យហូរឆ្លងកាត់បានល្អ និងមិនត្រូវមានទឹកដក់ ។ បើករណីមានទឹកដក់ក្នុងចម្ការ គឺប្រញាប់បង្ហូរទឹកចេញក្រៅឱ្យបានឆាប់រហ័ស ហើយរើសចម្ការណាដែលអាចដាំម្នាស់ឱ្យលូតលាស់បានល្អ ចៀសវាងពីមេរោគផ្សេងៗ ៕

ប្រភព ៖ kasetnews