Home Blog Page 1844

អាមេរិកប្រកាន់ជំហរនៅខាងអ៊ុយក្រែន និងត្រៀមផ្តល់ប្រាក់បន្ថែមទៀត

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៧ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen បានធ្វើដំណើរទៅកាន់ទីក្រុងគៀវ ប្រទេសអ៊ុយក្រែន ដោយមិនបានជូនដំណឹងជាមុន ។ លោកស្រី Yellen ប្រកាសថា អាមេរិកនឹងឈរនៅខាងអ៊ុយក្រែនក្នុងសង្គ្រាមលើកនេះ ព្រមទាំងត្រៀមស្វែងរកប្រាក់បន្ថែមទៀតចំនួន១,២ពាន់លានដុល្លារអាមេរិកផ្តល់ឱ្យអ៊ុយក្រែន ។

លោកស្រី Yellen ជាមន្ត្រីតំណាងជាន់ខ្ពស់មួយរូបរបស់អាមេរិក ដែលបានធ្វើដំណើរមកកាន់អ៊ុយក្រែនបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីសប្តាហ៍មុន ។ លោកស្រីបានផ្តល់បទសម្ភាសន៍ទៅកាន់សារព័ត៌មានបរទេស CNN ថា បើទោះជាពេលនេះ សេដ្ឋកិច្ចរបស់រុស្ស៊ីមើលទៅមិនទាន់រងផលប៉ះពាល់ខ្លាំងក្លាប៉ុន្មានពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក និងបណ្តាប្រទេសលោកខាងលិចក្តី ប៉ុន្តែលោកស្រីសង្ឃឹមថា សេដ្ឋកិច្ចរុស្ស៊ីនឹងទន់ខ្សោយនាពេលខាងមុខ ។Janet Yellen visits Ukraine and pledges even more U.S. economic aid : NPR

លោកស្រីបញ្ជាក់ទៀតថា សមត្ថភាពបង្កើនប្រសិទ្ធភាពកងទ័ពរបស់រុស្ស៊ីត្រូវប្រឈមមុខនឹងការវិនាសបន្តិចម្តងៗ ដូច្នេះ ការបញ្ជូនអាវុធផ្សេងៗពីចិនជួយកងទ័ពរុស្ស៊ី នឹងអាចមានផលវិបាកធ្ងន់ធ្ងរជាងនេះ ។ លោកស្រីចង្អុលបង្ហាញថា ៖ «យើងមានគោលជំហរច្បាស់លាស់ថា យើងនឹងមិនព្រមឱ្យប្រទេសណាមួយរំលោភវិធានការដាក់ទណ្ឌកម្មដែលពួកយើងបានកំណត់ទុក ដើម្បីរារាំងរុស្ស៊ីមិនឱ្យទទួលបានអាវុធសម្រាប់កងទ័ពប្រើប្រាស់ក្នុងការធ្វើសង្គ្រាមលើកនេះ ហើយយើងក៏បានបំភ្លឺដល់ស្ថាប័នហិរញ្ញវត្ថុរបស់ចិនយ៉ាងច្បាស់ហើយថា ចិននឹងទទួលបានលទ្ធផលធ្ងន់ធ្ងរមកវិញ បើចិននៅតែរំលោភលើវិធានការដាក់ទណ្ឌកម្មទាំងនេះ» ។

ចំណែកប្រធានាធិបតីអ៊ុយក្រែន លោក Volodymy Zelensky បានបង្ហាញពីស្ថានភាពប្រយុទ្ធគ្នានៅសមរភូមិ Baghmut ដែលចាត់ទុកជាសមរភូមិជួរមុខនៃជម្លោះនៅ Donbass ឬភូមិភាគខាងកើតរបស់អ៊ុយក្រែន ដែលកំពុងប្រឈមមុខខ្លាំងក្លា និងអាក្រក់បំផុត ។ លោក Zelensky បានអំពាវនាវឱ្យបណ្តាប្រទេសជាមិត្តបញ្ជូនអាវុធទំនើបផ្នែកកងទ័ពមកជួយអ៊ុយក្រែន និងសហការគ្នាទប់ទល់ជាមួយអំពើអាក្រក់របស់រុស្ស៊ី ដែលបានចូលឈ្លានពានអ៊ុយក្រែនអស់ជាង១ឆ្នាំ ៕Yellen visits Ukraine, underscores US economic support ប្រភព ៖ thestandard

កូវីដនៅថៃអាចឆ្លងរាលដាលច្រើននៅថ្ងៃបុណ្យចូលឆ្នាំថ្មី

0

ប្រទេសថៃ ៖ អនុប្រធាននៃក្រសួងសុខាភិបាល លោក Opas Karnkawinpong បានថ្លែងក្រោយពីកិច្ចប្រជុំតាមដានស្ថានការណ៍ជំងឺកូវីដ-១៩ ថា ចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺកូវីដ-១៩ បានធ្លាក់ចុះនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអាស៊ី ។

សម្រាប់ប្រទេសថៃវិញ តាមទិន្នន័យកាលពីថ្ងៃទី១៩-២៥ ខែកុម្ភៈ កន្លងមក មានអ្នកជំងឺកូវីដព្យាបាលនៅមន្ទីរពេទ្យចំនួន២០៤នាក់, អ្នកជំងឺធ្ងន់ធ្ងរ៦៦នាក់, អ្នកជំងឺដាក់បំពង់ខ្យល់ដកដង្ហើម៤៤នាក់ និងអ្នកស្លាប់៩នាក់ ។ ចំនួននេះមានស្ថេរភាព ខណៈអ្នកស្លាប់ភាគច្រើនមិនបានចាក់វ៉ាក់សាំងការពារកូវីដ ឬទទួលវ៉ាក់សាំងលើសពី៣ខែ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិបានឆ្លងកូវីដក្នុងចំនួនតិចតួច ដោយសារផ្នែកវេជ្ជសាស្ត្ររបស់ថៃអាចទប់ទល់នឹងស្ថានការណ៍នេះបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjutcHQOIStg9D65pWLU4zt4XYWyCcvPt-qGU47W-1I5HO4AZoxZS5gzJsvBx-GfLrP_WoOt6r6RIgMB_0I-fiMpCjh55Ql_lVKrbMMImT47NjaKmRhIKr_yMPOcjPwPRoAthQ0Ik9tVjC9p5rWNM0mxFWLfNyzq_3vl6c5f0N2JEMLnzcRYcM4OCXO/s644/photo_2023-02-28_11-06-48.jpg

គេប៉ាន់ស្មានថា ជំងឺកូវីដនឹងឆ្លងរាលដាលច្រើននៅអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីក្នុងប្រទេសថៃ និងពេលបើកបវេសនកាលចូលរៀនខាងមុខនេះ ។ ដូច្នេះ មន្ត្រីសុខាភិបាលបានផ្តោតលើការផ្សព្វផ្សាយដល់ពលរដ្ឋដើម្បីអនុវត្តតាមវិធានការបង្ការ និងគ្រប់គ្រងជំងឺ ដោយនាំគ្នាទៅចាក់វ៉ាក់សាំងការពារកូវីដឱ្យបានគ្រប់គ្នា ហើយបើពលរដ្ឋណាមានអាការៈជំងឺផ្លូវដង្ហើម ត្រូវពិនិត្យមើលតាម ATK និងពាក់ម៉ាស់ ខណៈនៅជិតអ្នកដទៃ ។ ចំណែកក្រុមពលរដ្ឋមិនបានចាក់វ៉ាក់សាំង បើពួកគេឆ្លងជំងឺត្រូវប្រញាប់ទៅព្យាបាល រួមទាំងពាក់ម៉ាស់ក្នុងទីសាធារណៈផងដែរ ដូចជា មន្ទីរពេទ្យ ហាងលក់ទំនិញ និងកន្លែងដឹកជញ្ជូនសាធារណៈ ។ រីឯក្មេងតូចៗ គ្រូពេទ្យបានណែនាំឱ្យពួកគេពាក់ម៉ាស់នៅពេលមានជំងឺផ្លូវដង្ហើម ។

ក្រសួងសុខាភិបាលបានបន្តតាមដានជំងឺកូវីដយ៉ាងខ្លាំងក្លា ដោយនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្របានតាមដានស្ថានការណ៍ជំងឺ និងពូជផ្សេងៗគ្នានៃជំងឺកូវីដជាបន្តបន្ទាប់ ។ រីឯនាយកដ្ឋានគ្រប់គ្រងជំងឺបានរៀបចំយុទ្ធសាស្ត្រ និងនយោបាយចាក់វ៉ាក់សាំងនៅឆ្នាំ២០២៤ ខាងមុខ ខណៈនាយកដ្ឋានសេវាវេជ្ជសាស្ត្របានបង្កើតគោលការណ៍ណែនាំសម្រាប់ការថែទាំនៅឆ្នាំ២០២៤ ដូចគ្នា រួមមាន ការធ្វើតេស្តនៅមន្ទីរពិសោធន៍ ថ្នាំ និងការព្យាបាលអ្នកជំងឺ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiv9BwkFt5T-31uPmQQ7lrpP2ArKfAXWXF9RvdN_FNGGahxnNpo4FrB8Xm9ObkiyWVOGqWPwzRjI5Nmcy9YwFAUNI69UBC4MF7rhG9cCzfX2TQsM1XmyFcqEIwPBTgdQ2kECDcqdwV8ymoJ_ZjMbgKzhf5OJLQ_FPlGeSsQobnhSP2Cj_lBSlOUwCv/s1080/photo_2023-02-28_11-06-49.jpg ប្រភព ៖ TNNHealth

សម្តេចតេជោ បញ្ជាឱ្យសម្ថកិច្ចដែលចាប់សត្វក្ងោកថ្ងៃមុន យកមកឱ្យម្ចាស់គេវិញជាបន្ទាន់

0

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារជាសំឡេងតាមប្រព័ន្ធតេឡេក្រាមមុននេះ​បន្តិច ដោយសម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យយកសត្វក្ងោកដែលចាប់នោះ ទៅជូនម្ចាស់វិញ ជាបន្ទាន់។

នៅក្នុងសារសំឡេងនោះសម្តេចតេជោ បានមានប្រសាសន៍ថា “ផ្ញើជូនឯឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលពេលនេះកំពុងស្ថិតនៅក្នុងប្រទេសបារាំង និងមន្ត្រីពាក់ព័ន្ធខាងសត្វ ក្នុងប៉ុន្មានថ្ងៃមានបញ្ហាពាក់ព័ន្ធការចាប់យកសត្វក្ងោកដែលប្រជាពលរដ្ឋបានចិញ្ចឹម។ ប្រជាពលរដ្ឋបានស្រែកឱ្យខ្ញុំជួយទៅបញ្ហានេះ ខ្ញុំមិនបានដឹងច្បាស់ថា ការចាប់សត្វក្ងោកនេះ មូលហេតុអ្វីនោះទេ ប៉ុន្តែរឿងរ៉ាវទាំងនោះគឺទុកមួយឡែក តែខ្ញុំសូមចេញបទបញ្ជាបន្ទាន់ សូមឱ្យអ្នកទទួលខុសត្រូវ ដែលបានយកសត្វចេញពីផ្ទះរបស់ក្រុមគ្រួសារ យកទៅជូនម្ចាស់គេវិញ គឺខ្ញុំមិនយល់ស្របជាមួយទង្វើបែបនេះទេ។ យើងគួរលើកទឹកចិត្តឱ្យប្រជាជនចិញ្ចឹមសត្វ ដែលជិតផុតពូជ ជៀសជាងចាប់យកសត្វដែលប្រជាជនខំចិញ្ចឹម យកមកទុកនៅទីកន្លែងមួយ ដែលមិនយូរប៉ុន្មានទេ សត្វនេះ និងស្លាប់ ប្រសិនបើខ្វះការថែទាំ និងខ្វះការយកចិត្តទុកដាក់ » ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា៖ « មុននេះខ្ញុំក៏មានចិញ្ចឹមសត្វក្ងោកច្រើនដែរ ក៏ប៉ុន្តែដោយសារការបារម្ភទៅលើចៅៗរបស់ខ្ញុំ។ ខ្ញុំក៏បានយកសត្វក្ងោកនេះ ទៅទុកនៅកូនប្រុសរបស់ខ្ញុំវិញ។ អ៊ីចឹងទេ គ្មានហេតុផលណាមួយ ដែលនឹងត្រូវចាប់សត្វក្ងោកដែលប្រជាជនចិញ្ចឹម យកមកទុកនៅកន្លែងចិញ្ចឹមសត្វ ហើយចាត់ទុកថាជា អំពើខុសច្បាប់។ ក្នុងករណីដែលច្បាប់មានចែង ខ្ញុំក៏សូមស្នើឱ្យអ្នកច្បាប់ ធ្វើការជាបន្ទាន់ ដើម្បីធ្វើវិសោធនកម្មច្បាប់ លុបចោលនូវកថាខណ្ឌណា ដែលទាក់ទិនចាប់យកសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋ ដែលយើងត្រូវគួរលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចិញ្ចឹមជាការដែលធ្វើរារាំងទៅដល់ចលនានៃការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋ។ ទទួលបានបទបញ្ជានេះហើយ មន្ត្រីពាក់ព័ន្ធក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវដឹកជញ្ជូនសត្វក្ងោកនេះ ទៅដល់ផ្ទះម្ចាស់គេវិញ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន គឺធ្វើនៅក្នុងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ តែម្ដង ទទួលបានបទបញ្ជានេះ សូមអនុវត្តភ្លាម គឺគ្មានការរង់ចាំ នេះជាបទបញ្ជារបស់នាយករដ្ឋមន្ត្រី ដែលមិនអាចនិងមិនអនុវត្តបានឡើយ”៕

សមត្ថកិច្ចកំពុងស្វែងរកមុខសញ្ញា ករណីគប់កញ្ចក់រថយន្ត នៅស្រុកមោងឫស្សី

0

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែកុម្ភៈ ឃើញខ្លឹមសារនិងរូបភាពដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គមដោយគណនីហ្វេសប៊ុកឈ្មោះ បងអេង ចែប៉ុច ដែលលើកឡើងពីករណី ជនសង័្សយធ្វើសកម្មភាពគប់ដុំថ្មលើកញ្ចក់រថយន្តធុនធំមួយគ្រឿងដែលកំពុងធ្វើដំណើរលើដងផ្លូវពេលយប់នៅចំណុច ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8ntNiFEBE93bNty-wzHljU_8Ts8aLgWi9JgEK2bUpCykrWNHEz3vBoae56BnTY1D-w-41e78ywjQqPbsxImNAojWqxLYimb9zItMWqXc48MPY-VnCf4ICSBNFrW1wdmkg7R9xJrdUDXT_mAnjCn7F9a28FZAaeeTNlLGX42V0MGan2KjUfq_BGGFw/s1280/photo_2023-02-28_10-39-42.jpg

ទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការខេត្តបាត់ដំបង បានចាត់តាំងឱ្យធ្វើការស្រាវជ្រាវជាបន្ទាន់ចំពោះករណីនេះហើយ ដែលក្នុងនោះលោកអធិការនគរបាលស្រុកមោងឫស្សី និងផែនជំនាញកំពុងស្វះស្វែងរកប្រភពនិងព័ត៌មានផ្សេងៗទាក់ទងនឹងករណីនេះដើម្បីស្វែងរកមុខសញ្ញាដែលបានប្រព្រឹត្តិដើម្បីយកមកអនុវត្តទោសតាមផ្លូវច្បាប់។

ដូចបានជម្រាបជូនខាងលើសូមសាធារណជន អ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការជាមួយសមត្ថកិច្ចនគរបាលដោយភាតរភាព៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZD6P76Fn5JTRK0-b7N7haFtm-O8RRUJh22n1zvK-p9xHYiLzYdc5Mhy8AUHP2hh2-eWwLkBQndnK3p5MPYEEWaByn-yS72Bs--6UFMODOEiH3DM2NbqDe1DuYGOW3jYWndK_nnDwSgF79lxJrM9mc_4WlMJoij7qUr6PCvAKing06mHaSzNZ7mrSQ/s805/photo_2023-02-28_10-40-11.jpg

ប្រាក់ចំណូលធ្លាក់ចុះ Twitter ប្រកាសកាត់បន្ថយបុគ្គលិក

0

យោងតាមវែបសាយ Information រាយការណ៍ថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ កន្លងមក Twitter ជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមបានប្រកាសកាត់បន្ថយបុគ្គលិករបស់ខ្លួនប្រមាណ៥០នាក់ ។ គេចាត់ទុកថា វាជាការកាត់បន្ថយបុគ្គលិកលើកទី៨ហើយ តាំងពីលោក Elon Musk បានទិញយក Twitter កាលពីចុងខែតុលា ឆ្នាំ២០២២ កន្លងមក ។Elon Musk | Biography, SpaceX, Tesla, Twitter, & Facts | Britannica

ការកាត់បន្ថយបុគ្គលិកលើកនេះ ដោយសារតែប្រាក់ចំណូលរបស់ក្រុមហ៊ុនបានធ្លាក់ចុះ បន្ទាប់ពីលោក Elon Musk បានចូលគ្រប់គ្រងក្រុមហ៊ុន ។ បច្ចុប្បន្ន ក្រុមហ៊ុនបានកាត់បន្ថយបុគ្គលិករបស់ខ្លួនយ៉ាងតិច៧០% រហូតនៅសល់បុគ្គលិកបម្រើការងារត្រឹមតែ២.០០០នាក់ប៉ុណ្ណោះ ។

ប្រភពព័ត៌មានផ្ទៃក្នុងបានបង្ហាញថា ការកាត់បន្ថយបុគ្គលិករបស់ក្រុមហ៊ុននេះ គឺសំដៅលើក្រុមបុគ្គលិកផ្នែកវិស្វករដូចជា ក្រុមគាំទ្របច្ចេកវិទ្យាផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម, ក្រុមគ្រប់គ្រងកម្មវិធីសំខាន់ និងក្រុមគ្រប់គ្រងគម្រោងបច្ចេកទេស ដើម្បីធ្វើឱ្យក្រុមហ៊ុន Twitter អាចដំណើរការបន្តបាន។Twitter employees 'battle-weary' as Elon Musk deal drags on | Financial  Times

គួរបញ្ជាក់ថា លោក Elon Musk បានទិញយក Twitter កាលពីខែតុលា ឆ្នាំ២០២២ កន្លងមក ក្នុងទឹកប្រាក់ចំនួន៤៤ពាន់លានដុល្លារអាមេរិក ។ ក្រោយមក នៅខែវិច្ឆិកា Twitter បានប្រកាសកាត់បន្ថយបុគ្គលិកចំនួន៣.៧០០នាក់ដើម្បីកាត់បន្ថយការចំណាយនានា ។ មិនតែប៉ុណ្ណោះ ប្រាក់ចំណូលរបស់ Twitter បានធ្លាក់ចុះខ្លាំង ខណៈអ្នកផ្សព្វផ្សាយពាណិជ្ជកម្មបានបញ្ឈប់យុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មជាមួយ Twitter ៕

ប្រភព ៖ beartaiBRIEF

ការរញ្ជួយដីនៅតួកគី បំផ្លាញអស់៣៤,២ពាន់លានដុល្លារ និងសម្លាប់មនុស្សរាប់ម៉ឺននាក់

0

រដ្ឋធានីអង់ការ៉ា៖ គ្រោះរញ្ជួយដីផ្ទួនគ្នា ចំនួន២លើក កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានសម្លាប់មនុស្ស ជាង៤៤ ៣០០នាក់ ទាំងនៅក្នុងប្រទេសតួកគី និង ស៊ីរី ហើយគ្រោះធម្មជាតិដ៏កំណាចនេះ បានបំផ្លិចបំផ្លាញ អស់រាប់សិបពាន់លានដុល្លារ។Turkey earthquake: Where did it hit and why was it so deadly? - BBC News

សារព័ត៌មាន Taiwan News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ថា ធនាគារពិភពលោក បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា គ្រោះរញ្ជួយដីដ៏ធំចំនួន២លើក ដែលមានកម្រិត 7.8 រ៉ិចទ័រ និង 7.5 រ៉ិកទ័រ កាលពីថ្ងៃទី៦ ខែកុម្ភៈ បានវាយប្រហារយ៉ាងខ្លាំងទៅលើប្រទេសតួកគី ដោយបានធ្វើឲ្យខូចខាត អស់ប្រហែល ៣៤,២ពាន់លានដុល្លារ។ ប៉ុន្ដែការចំណាយលើការសាងសង់ឡើងវិញ នឹងធ្វើឲ្យប្រទេសនេះ ប្រឈមមុខនឹងការចំណាយខ្ព ស់កើនឡើងទ្វេដង។Turkey earthquakes: Collapsed buildings investigation widens - BBC News

លោក Humberto Lopez នាយកធនាគារពិភពលោក ប្រចាំនៅក្នុងប្រទេសតួកគី បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មាន ថា ធនាគារកំពូលរបស់ពិភពលោកមួយនេះ បានប៉ាន់ប្រមាណ ថា ការរញ្ជួយដីនេះ ក៏នឹងកាត់បន្ថយព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសតួកគី យ៉ាងហោចណាស់ពាក់កណ្តាលភាគរយ ចន្លោះពី៣,៥ទៅ៤ភាគរយ នៅក្នុងឆ្នាំ២០២៣។Goza Humberto López de inmunidad ante los tribunales cubanos por ser  miembro del Comité Central del PCC? | DIARIO DE CUBA

លោកស្រី អានណា ប៊ីជឺរដេ (Anna Bjerde) អនុប្រធានធនាគារពិភពលោក ប្រចាំតំបន់អឺរ៉ុប និង អាស៊ីកណ្ដាល បានបញ្ជាក់ ថា ស្ថានការណ៍ នៅក្នុងប្រទេសស៊ីរី ក៏រងផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដីនេះផងដែរ ព្រោះវាជាគ្រោះមហន្ដរាយដ៏ធំបំផុតមួយ។ រីឯធនាគារ នឹងចេញនូវការវាយតម្លៃដាច់ដោយឡែក អំពីការខូចខាត នៅក្នុងប្រទេសស៊ីរី នៅថ្ងៃអង្គារ។ ដោយឡែការ វាយតម្លៃបឋមចំពោះការខូចខាត នៅក្នុងប្រទេសតួកគី មានប្រហែល៣៤,២ពាន់លានដុល្លារ ដែលស្មើនឹង៤ភាគរយ នៃទិន្នផលសេដ្ឋកិច្ច នៅក្នុងឆ្នាំ២០២១៕Anna Bjerde, World Bank Vice President for Europe and Central Asia

ពលរដ្ឋមីយ៉ាន់ម៉ាសម្រុកធ្វើលិខិតឆ្លងដែនតាមអនឡាញ

0

ប្រទេសមីយ៉ាន់ម៉ា ៖ ក្រោយពីការធ្វើរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ាកាលពីខែកុម្ភៈ ឆ្នាំ២០២១ កន្លងមក បានធ្វើឱ្យសេដ្ឋកិច្ចប្រទេសនេះជួបការលំបាកជាខ្លាំង ហើយមានពលរដ្ឋមីយ៉ាន់ម៉ាជាច្រើននាក់នាំគ្នាចេញទៅរកការងារធ្វើនៅក្រៅប្រទេស និងទៅបន្តការសិក្សា ។ ពួកគេបាននាំគ្នាធ្វើលិខិតឆ្លងដែន រហូតដល់ក្រុមការងារប្រកាសផ្អាកជាបណ្តោះអាសន្នសម្រាប់ការធ្វើលិខិតឆ្លងដែនតាមរយៈវែបសាយ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២២ កន្លងមក ។Halting passport services adversely affecting young people's future | Burma  News International

ការផ្អាកធ្វើលិខិតឆ្លងដែនតាមវែបសាយនេះ ធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាជាច្រើននាក់បាននាំគ្នាទៅតម្រង់ជួរនៅការិយាល័យលិខិតឆ្លងដែន ។ គេសង្កេតឃើញថា មានឈ្មួញកណ្តាលបានប្រមូលប្រាក់ជាច្រើនពីពលរដ្ឋ ដោយពួកគេអះអាងថា អាចចុះឈ្មោះធ្វើលិខិតឆ្លងដែនតាមអនឡាញបាន ។ នៅទីបំផុត នៅខែមករា ឆ្នាំ២០២៣ កន្លងមក មន្ត្រីមីយ៉ាន់ម៉ាបានបញ្ឈប់ការចេញលិខិតឆ្លងដែនថ្មីទាំងស្រុង ហើយធ្វើឱ្យពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ទោះយ៉ាងណា មកដល់ថ្ងៃទី២៤ ខែកុម្ភៈ កន្លងមក មន្ត្រីមីយ៉ាន់ម៉ាបានអនុញ្ញាតឱ្យពលរដ្ឋខ្លួនអាចធ្វើលិខិតឆ្លងដែនម្តងទៀតតាមរយៈវែបសាយ ប៉ុន្តែពួកគេបានជួបបញ្ហាក្នុងពេលចុះឈ្មោះលើវែបសាយនេះ ដោយសារមានពលរដ្ឋជាច្រើននាក់ត្រូវការធ្វើលិខិតឆ្លងដែនព្រមៗគ្នា ។Myanmar's Yangon international airport reopens after two-year suspension |  The Star

ទីភ្នាក់ងារព័ត៌មាន Nikkei Asia រាយការណ៍ថា នៅឆ្នាំ២០២២ មានពលរដ្ឋមីយ៉ាន់ម៉ាប្រមាណ២៣.០០០នាក់បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុនដើម្បីរកការងារធ្វើ ហើយចំនួននេះបានកើនឡើងយ៉ាងខ្លាំង ក្រោយពីជប៉ុនប្រកាសបើកប្រទេសឡើងវិញ ។ ដូច្នេះ ការធ្វើលិខិតឆ្លងដែនតាមរយៈវែបសាយធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាអស់ការបារម្ភ ៕

ប្រភព ៖ beartaiBRIEF

យន្ដហោះឈ្លបយកការណ៍របស់អាមេរិក ហោះលើច្រកសមុទ្រតៃវ៉ាន់ ធ្វើឲ្យចិនផ្ទុះការតវ៉ា

0

រដ្ឋធានីប៉េកាំង៖ ក្រោយពេលក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ចិន អំពីការបញ្ជូនបាឡុងចារកម្ម ទៅលើដែនអាកាសរបស់ខ្លួននោះមក ឥឡូវក្រុងប៉េកាំង បានចាប់ផ្ដើមខឹងសម្បា តវ៉ាប្រឆាំងនឹងសហរដ្ឋអាមេរិក បញ្ជូនយន្ដហោះឈ្លបយកការណ៍ ហោះពីលើដែនអាកាស នៃច្រកសមុទ្រតៃវ៉ាន់។

សារព័ត៌មាន Military Times បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ថា ក្រុងប៉េកាំង បានបញ្ជាក់ ថា ចិន បានតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើការហោះហើររបស់យន្ដហោះឈ្លបយកការណ៍របស់សហរដ្ឋអាមេរិក នៅលើដែនអាកាស នៃច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃចន្ទ។ ជាមួយគ្នានេះ ចិនបានចោទប្រកាន់សហរដ្ឋអាមេរិក ថា កំពុងតែរំខានដោយចេតនា និង ធ្វើឱ្យប៉ះពាល់ដល់ស្ថានភាព នៅក្នុងតំបន់។P-8A Poseidon | Military.com

ទីបញ្ជាការបូព៌ារបស់កងទ័ពរំដោះប្រជាជនចិន បានបញ្ជាក់ នៅលើបណ្ដាញសង្គម ថា កងទ័ពចិន បានរៀបចំតាមដានយន្តហោះល្បាត ប្រឆាំងនឹងនាវាមុជទឹក ប្រភេទ P-8A Poseidon របស់សហរដ្ឋអាមេរិក។

ក្រុងប៉េកាំង តែងតែចាត់ទុកកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯង តាមបែបប្រជាធិបតេយ្យ ជាទឹកដីរបស់ចិន។ ទន្ទឹមគ្នានេះ ក្រុងប៉េកាំង ក៏តែងតែគំរាមកំហែង អំពីការប្រើប្រាស់កម្លាំងយោធា រឹបអូសដែនកោះមួយនេះ យកមកគ្រប់គ្រងវិញ ប្រសិនបើមានការចាំបាច់។ ការចាត់ទុកការឆ្លងកាត់របស់នាវា និង យន្តហោះយោធារបស់បរទេស តាមរយៈច្រកសមុទ្រ ដែលមានទទឹង ប្រវែង១៦០គីឡូម៉ែត្រនេះ ក៏ជាការមើលងាយ និង ជាការបង្កហេតុ ដោយចេតនាផងដែរ។Taiwan fears war as China holds another military drillដោយឡែក នាវាចម្បាំងរបស់សហរដ្ឋអាមេរិក តែងតែឆ្លងកាត់សមុទ្រតៃវ៉ាន់ ជាទៀតទាត់ ព្រោះវាជាផ្លូវទឹកដឹកជញ្ជូនយ៉ាងមមាញឹកបំផុតមួយរបស់ពិភពលោក។ រីឯយន្ដហោះចម្បាំងរបស់សហរដ្ឋអាមេរិក ក៏កម្រនឹងហោះឆ្លង កាត់ច្រកសមុទ្រនេះណាស់។ ប៉ុន្ដែផ្ទុយទៅវិញ ចិនបានចោទប្រកាន់សហរដ្ឋអាមេរិក កំពុងតែហោះហើរលេងសើច បង្កគ្រោះថ្នាក់ដល់សន្ដិភាព និង ស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់។

ទីបញ្ជាការបូព៌ារបស់កងទ័ពរំដោះប្រជាជនចិន បានបញ្ជាក់ ថា «យើងសូមប្រឆាំងយ៉ាងដាច់ខាត ចំពោះសកម្មភាពហោះហើររបស់យន្ដហោះសហរដ្ឋអាមេរិក។ កងទ័ពរបស់យើង នៅតែរក្សាកម្រិតប្រកាសអាសន្នខ្ពស់ ហើយនឹងការពារឲ្យបានយ៉ាងដាច់ខាតនូវដែនអធិបតេយ្យភាព និង បូរណភាពជាតិរបស់ខ្លួន»។Chinese and Taiwanese warships play 'cat and mouse' as drills due to end

កងនាវាទី៧របស់សហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយ ថា យន្ដហោះ ប្រភេទ P-8A Poseidon របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានហោះហើរ នៅពីលើច្រកសមុទ្រតៃវ៉ាន់ ស្ថិតក្នុងដែនអាកាសរបស់អន្ដរជាតិ។ សហរដ្ឋអាមេរិក នឹងបន្តហោះហើរ ធ្វើនាវាចរណ៍ និង ធ្វើប្រតិបត្តិការគ្រប់ទីកន្លែងទាំងអស់ នៅលើពិភពលោក ស្របតាមច្បាប់អន្តរជាតិ រួមទាំងច្រកសមុទ្រតៃវ៉ាន់ ផងដែរ។ ចំណែកការធ្វើប្រតិបត្តិការ នៅតាមច្រកសមុទ្រតៃវ៉ាន់ គឺធ្វើឡើង ស្របតាមច្បាប់អន្តរជាតិ ហើយសហរដ្ឋអាមេរិក នៅតែរក្សាសិទ្ធិ និង មានសេរីភាពធ្វើនាវាចរណ៍ សម្រាប់ប្រទេសទាំងអស់ នៅលើពិភពលោក។

ដោយឡែក ក្រុងប៉េកាំង តែងតែបញ្ជូននាវាចម្បាំង យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ និង យន្ដហោះប្រដេញ ចូលទៅក្នុងដែនទឹក និង ដែនអាកាស នៅក្បែរកោះតៃវ៉ាន់។ សកម្មភាពយោធារបស់ចិន ជាការប៉ុនប៉ង បំភិតបំភ័យដល់រដ្ឋាភិបាលក្រុងតៃប៉ិ ដែលមានសហរដ្ឋអាមេរិក ជាអ្នកគាំទ្រយ៉ាងសំខាន់បំផុត៕China accuses US of 'endangering' peace after military plane flies over  Taiwan Strait - ABC News

ហេតុអ្វីបានជារុស្ស៊ីផ្អាកការផ្គត់ផ្គង់ប្រេងដល់ប៉ូឡូញ ?

0

ប្រទេសប៉ូឡូញ ៖ សារព័ត៌មានស៊ីនហួរបានរាយការណ៍ថា PKN Orlen ជាក្រុមហ៊ុនប្រេងឥន្ធនៈ និងឧស្ម័ននាំមុខគេរបស់ប្រទេសប៉ូឡូញបង្ហាញថា រុស្ស៊ីបានផ្អាកការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់ប៉ូឡូញ តាមរយៈបំពង់បង្ហូរប្រេង (Druzhba) ។ABB technology to drive production and energy efficiency at Olefin III, Europe's largest petrochemical investment in 20 years

ក្រុមហ៊ុន PKN Orlen បញ្ជាក់ថា ក្រុមហ៊ុនបានត្រៀមខ្លួនជាស្រេចដើម្បីទប់ទល់នឹងស្ថានការណ៍នេះ ។ ការបញ្ជូនប្រេងទៅកាន់រោងចក្រចម្រាញ់របស់ក្រុមហ៊ុនអាចដំណើរការតាមផ្លូវសមុទ្រទាំងអស់ ។

លោក Daniel Obajtek ជា CEO របស់ក្រុមហ៊ុន PKN Orlen បានបង្ហោះសារនៅលើ Twitter របស់លោកថា ប្រេងឥន្ធនៈពីរុស្ស៊ីមានត្រឹមតែ១០%ប៉ុណ្ណោះ ហើយក្រុមហ៊ុននឹងយកប្រេងពីប្រភពផ្សេងទៀតមកជំនួសប្រេងរបស់រុស្ស៊ី ។93. Daniel Obajtek - 2021 Formula 1 Power List - Paddock Magazine

ចំណែកសារព័ត៌មានក្នុងប្រទេសប៉ូឡូញរាយការណ៍ថា ការផ្អាកការផ្គង់ផ្គង់ប្រេងតាមរយៈបំពង់បង្ហូរប្រេង Druzhba បានកើតឡើង១ថ្ងៃក្រោយពីប៉ូឡូញបញ្ជូនរថក្រោះ Leopard ជាលើកដំបូងទៅកាន់អ៊ុយក្រែន ។

គួរបញ្ជាក់ថា បំពង់បង្ហូរប្រេង Druzhba បានទទួលការលើកលែងពីវិធានការដាក់ទណ្ឌកម្មរុស្ស៊ីរបស់សហភាពអឺរ៉ុប (EU) ដែលបានបង្ខំឱ្យអនុវត្តក្រោយពីរុស្ស៊ីធ្វើប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅអ៊ុយក្រែន ៕Poland's PKN Orlen Q4 net profit surges on takeovers, refining | Reuters

ប្រភព ៖ TNN World

សម្តេចតេជោ ហ៊ុន សែន ៖យើងមិនទទួលយកការសុំទោសនោះឡើយ យើងចង់បញ្ចប់វប្បធម៍លាបពណ៍និងការប្រមាថយើងទទួលយកមិនបាននូវការចោទប្រកាន់ថាយើងជាអ្នកលួចសន្លឹកឆ្នោត

0

សារឆ្លងឆ្លើយរវាង សម្តេចតេជោ ហ៊ុន សែន នៅវៀងចន្ធ័ប្រទេសឡាវជាមួយ សយ សុភាពរឿងស៊ុន ឆ័យចងសូមទោស។
ថ្ងៃ១៣កុម្ភះ២០២៣ឆ្លើយពីវៀងចន្ទ័ប្រទេសឡាវ។
សម្តេចតេជោ ហ៊ុន សែន ៖ យើងមិនទទួលយកការសុំទោសនោះឡើយ។យើងចង់បញ្ចប់វប្បធម៍លាបពណ៍និងការប្រមាថ។យើងទទួលយកមិនបាននូវការចោទប្រកាន់ថាយើងជាអ្នកលួចសន្លឹកឆ្នោត។យើងធ្លាប់បានគេសុំទោសច្រើនដង ហើយតែរឿងច្រំដែលនៅតែកើតឡើងទើបយើងចង់បញ្ចប់វប្បធម៍រឿងដដែលហើយសូមទោសតាមផ្លូវតុលាការ ដើម្បីឲ្យមនុស្យអាក្រក់វារាងចាល។ ភាពខ្លួនឯងបានដឹងច្បាស់ហើយតើ សម រង្សុីធ្លាប់បានសូមទោសខ្ញុំតែទីបំផុតវាកើតដដែល។ អ្នកគាំទ្រវាគឺដូចគ្នាដែលយើងត្រូវតែប្រើផ្លូវច្បាប់ដើម្បីបញ្ចប់រឿងច្រំដែលនេះ។
បាទសម្តេច,ក្មួយនឹងបញ្ជូនសាររបស់សម្តេចទៅគាត់។ ដោយក្តីគោរព។Cambodia's PM wants US-born grandchild to not be Americanhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGUSI7yOTJ2HIeyp_6WlISkaNxQNbo0MLI_Iml-RIY693jJQLhunB70nxHrVwikecKXVe2H57Kg-7cm6eNg-Byb8QjbAKfZBku2__ea1AhQb4IvQl4W0UXjCZKpRULQRH3cie26Aij97nrp0HtjZBh6v3mP2mSABkMtgWSqY313Kfp6iFLzl2PqOcQ/s1280/photo_2023-02-28_08-01-02.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieOuxf5RTioVXQV3DicMLT4-WYofdQmL5NRSWcclGN3kUwgDxKc_5UHupiXAo6Carq0JQ5tpu_QbvNRFC44t_YV-PK9WjmPF2agSbVIiogh743uIvI9aToEZhynl3YrYIQof0msudujmHVop2bG_Oi9h0AmuPCHnrbz66VdgUAsQBUN-JBPVNNN3U2/s1280/photo_2023-02-28_08-01-00.jpg