ប្រទេសថៃ ៖ ការលួចនាំចូលសាច់ជ្រូកខុសច្បាប់ពីក្រៅប្រទេស កំពុងតែធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អ្នកចិញ្ចឹមជ្រូកក្នុងស្រុក ។ ជាក់ស្តែង អ្នកចិញ្ចឹមជ្រូកម្នាក់នៅខេត្តរាជបុរី បានលើកឡើងថា បច្ចុប្បន្ន តម្លៃជ្រូកនៅក្នុងកសិដ្ឋានបានធ្លាក់ចុះជាបន្តបន្ទាប់ធ្វើឱ្យខាតដើមទុនជាខ្លាំង ។ អ្នកចិញ្ចឹមជ្រូករូបនេះបានសំណូមពរទៅកាន់ស្ថាប័នពាក់ព័ន្ធរកវិធីដោះស្រាយ មុននឹងកសិករទ្រាំទ្រលែងបាន ហើយបោះបង់មុខរបរនេះ ។

លោក និផាត់ នឿនីម ប្រធានសមាគមអ្នកចិញ្ចឹមជ្រូកប្រចាំខេត្តរាជបុរី បង្ហាញថា តាំងពីដើមឆ្នាំ២០២៣មក តម្លៃជ្រូកនៅកសិដ្ឋានបានធ្លាក់ចុះជាបន្តបន្ទាប់ វាជាការធ្លាក់ចុះខុសធម្មតា ហើយមិនស្របនឹងយន្តការទីផ្សារ ។ លោកបន្តថា មូលហេតុចម្បង គឺដោយសារការលួចនាំចូលសាច់ជ្រូកខុសច្បាប់ពីប្រទេសដែលបានចំណាយដើមទុនតិចក្នុងការចិញ្ចឹមដូចជា អឺរ៉ុប ប្រេស៊ីល អូស្ត្រាលី និងអាមេរិក ដែលបានធ្វើឱ្យតម្លៃជ្រូកក្នុងស្រុកធ្លាក់ចុះនៅសល់ត្រឹមតែ៧០បាតប៉ុណ្ណោះ/១គីឡូក្រាម ខណៈនៅចុងឆ្នាំ២០២២ កន្លងមក ជ្រូកមានតម្លៃ១០០បាត/១គីឡូក្រាម ។Thailand to expedite pig farm inspections to prevent swine fever

ប្រធានសមាគមអ្នកចិញ្ចឹមជ្រូករូបនេះបន្តថា បើទោះជាតម្លៃជ្រូកក្នុងទីផ្សារធ្លាក់ចុះ ហើយមានផលល្អសម្រាប់អ្នកទិញ ដែលពួកគេអាចទិញសាច់ជ្រូកក្នុងតម្លៃថោកក្តី ប៉ុន្តែក៏មានបញ្ហាប្រឈមផងដែរ គឺសាច់ទាំងនោះអាចមានលាយសារធាតុគ្រោះថ្នាក់ ជាពិសេស សារធាតុដាក់ឱ្យសាច់ពណ៌ក្រហម រួមទាំងនាំជំងឺរាតត្បាតចូលមក ។

លោក នឿនីម និយាយថា ៖ «ខ្ញុំចង់ឱ្យភ្នាក់ងារពាក់ព័ន្ធ ទាំងនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ និងគយ ដាក់ទោសពួកឈ្មួញកណ្តាលដែលលួចនាំចូលសាច់ជ្រូកខុសច្បាប់ និងរកវិធីទប់ស្កាត់ ពីព្រោះបើយើងមិនអាចដោះស្រាយបញ្ហាបានទេ វាជាការបំផ្លាញដល់ឧស្សាហកម្មផលិតកម្ម ជាពិសេស អាជីវកម្មខ្នាតតូចដែលទើបរកស៊ីឡើងវិញ បន្ទាប់ពីប្រទេសថៃរកឃើញមេរោគ African Swine Fever នៅក្នុងសាច់ជ្រូក ។ ពេលនេះ មកជួបនឹងតម្លៃធ្លាក់ចុះដោយសារសាច់ជ្រូកនាំចូលពីក្រៅប្រទេស និងត្រូវចំណាយដើមទុនខ្ពស់ក្នុងការចិញ្ចឹម ធ្វើឱ្យកសិករបោះបង់មុខរបរនេះចោល» ៕Thailand to expedite pig farm inspections to prevent swine fever | The  Straits Timesប្រភព ៖ PPTVHD36