Home Blog Page 1839

សម្តេចតេជោហ៊ុនសែន កំណត់គោលដៅឱ្យសិស្សក្រីក្ររៀន “វិជ្ជាជីវៈដូនតា”

0

ថ្លែងក្នុងពិធីពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់អំពីការដាក់គោលដៅបណ្ដុះបណ្ដាលសិស្សនិងនិស្សិតក្រីក្រប្រមាណ១លាន៥សែននាក់ ដែលក្នុងនោះសម្ដេចអះអាងថាមាន២ទៅ៤ភាគរយនឹងត្រូវតម្រង់ឱ្យទទួលការបណ្ដុះបណ្ដាលជំនាញ “វិជ្ជាជីវៈដូនតា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-uYASeotIYtVEc2_q-Lq92XbNalK8q8LG1YszXT6nMJVpMbav0JXSKV1pyJiju4oAkZQtctWPxBcUY0z74Hsiop7PUQoyBfTiZzPt4NMXm36ts9WZQSbn1ycECuhGVWsyVhYERDQWr_B7OViu_P6eKwhZtb0Bw_OY5jFc4y6wbHqyj9FCQSrSb0IK/s862/Screenshot%202023-02-20%20091633.jpg

សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍ថាវិជ្ជាជីវៈនេះ មានដូចជាជំនាញតម្បាញ ចម្លាក់ គំនូរ និងស្មូនរូបជាដើម។ សម្ដេចបានណែនាំឱ្យរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិភាក្សាគ្នាធ្វើការងារនេះ។ សម្ដេចបានបន្ថែមថាជំនាញវិជ្ជាជិវៈនេះ ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

បើតាមសម្ដេចតេជោ ការសិក្សារបស់និស្សិតក្រីក្រទាំង១លាន៥សែននាក់ រាប់ទាំងក្រុមសិស្សនិងនិស្សិតត្រូវបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា មិនជួបការលំបាកការសិក្សានោះទេ ពីព្រោះពួកគេទទួលបានការបណ្ដុះបណ្ដាលឥតគិតថ្លៃផង និងទទួលបានទាំងប្រាក់ឧត្ថម្ភពីរដ្ឋថែមទៀត។ សម្ដេចអះអាងថាជំនាញវិជ្ជាជីវៈនេះជាបញ្ហាធំមួយ ហើយអ្នករៀនងាយនឹងមានឱកាសធ្វើការងារ។

ថ្លែងអំពីការរៀនជំនាញវិជ្ជាជីវៈ សម្ដេចប្រមុខរាជរដ្ឋាភិបាលបានបន្ថែមថា “ជួនកាលបងប្អូនយើងមើលស្រាលទៅលើវិជ្ជាជីវៈក៏មិនចង់រៀន ហើយទៅរៀននៅកន្លែងផ្សេង។ រៀនវាត្រូវហើយគ្មាននរណាហាមឃាត់ទេ ប៉ុន្តែបើយើងនិយាយពីរឿងការងារធ្វើវិញ អ្នកដែលទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈទើបជាអ្នកដែលងាយរកការងារធ្វើ។ អ៊ីចឹងឱកាសអ្នកមានវិជ្ជាជីវៈ គឺទទួលបានច្រើនជាង”៕

 

អាមេរិកដាស់តឿនចិនកុំគិតជួយគាំទ្ររុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន

0

ក្នុងកិច្ចប្រជុំសន្តិសុខនៅទីក្រុង Munich ប្រចាំឆ្នាំនេះមានប្រធានបទជាច្រើនគួរឱ្យចាប់អារម្មណ៍ ក្រោយពីប្រទេសធំៗបានបង្ហាញពីគោលជំហររបស់ខ្លួនកាន់តែច្បាស់អំពីសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលអូសបន្លាយអស់រយៈពេលជិត១ឆ្នាំ ។ ក្នុងកិច្ចប្រជុំនេះ លោក Anthony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានដាស់តឿនទៅកាន់លោក Wang Yi មន្ត្រីទូតជាន់ខ្ពស់របស់ចិនថា អាមេរិកនឹងចាត់វិធានការវិញ បើចិននៅតែគាំទ្រផ្តល់ជំនួយសម្ភារៈឱ្យរុស្ស៊ី ។

មន្ត្រីជាន់ខ្ពស់ទាំងពីររូបរបស់ប្រទេសមហាអំណាចលំដាប់ពិភពលោកបានជួបគ្នាក្រៅកិច្ចប្រជុំសន្តិសុខ ខណៈលោក Wang Yi រិះគន់អាមេរិកថា ធ្វើហួសហេតុពេកករណីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ចេញបញ្ជាឱ្យយន្តហោះចម្បាំង F-22 បាញ់ទម្លាក់បាឡុងស៊ើបការណ៍របស់ចិន កាលពីថ្ងៃទី៤ ខែកុម្ភៈ កន្លងមក ។ វាជាស្ថានការណ៍ដាក់សម្ពាធដល់សម្ព័ន្ធភាពប្រទេសទាំងពីរឱ្យកាន់តែតានតឹង ស្របពេលអាមេរិកកំពុងតាមដានមើលចិនយ៉ាងដិតដល់ថា តើចិននឹងធ្វើយ៉ាងណាចំពោះសង្គ្រាមនៅអ៊ុយក្រែន ។Blinken meets China's Wang Yi, warns against helping Russia | Politics News  | Al Jazeera

លោក Anthony Blinken បានផ្តល់សម្ភាសន៍ទៅកាន់សារព័ត៌មាន NBC News ថា អាមេរិកបារម្ភថា ចិនកំពុងពិចារណាជួយគាំទ្ររុស្ស៊ី ហើយលោកបាននិយាយទៅកាន់លោក Wang Yi យ៉ាងច្បាស់លាស់ថា បើចិនធ្វើបែបនេះ នឹងធ្វើឱ្យសម្ព័ន្ធមិត្តរវាងប្រទេសទាំងពីរកាន់តែតានតឹង ។ លោកថ្លែងថា ៖ «ចិនកំពុងពិចារណាផ្តល់ជំនួយ និងបញ្ជូនអាវុធគ្រោះថ្នាក់ជាច្រើនឱ្យរុស្ស៊ី ហើយអាមេរិកនឹងត្រៀមធ្វើសេចក្តីថ្លែងការណ៍អំពីរឿងនេះបន្ថែមទៀតនាពេលឆាប់ៗ» ។

ជាមួយគ្នានេះ មន្ត្រីក្រសួងការបរទេសអាមេរិកមួយរូបបង្ហើបថា ចិនព្យាយាមចាប់ត្រីដៃពីរ គឺព្យាយាមអះអាងថា ចិនត្រូវការរួមចំណែកកសាងសន្តិភាព និងស្ថេរភាពរវាងអ៊ុយក្រែន និងរុស្ស៊ី ប៉ុន្តែចិនក៏ជួយគាំទ្រដល់រុស្ស៊ីផងដែរ ហើយលោក Anthony Blinken ក៏បានដាស់តឿនចិនត្រង់ទៅត្រង់មកអំពីលទ្ធផលនឹងទទួលបានមកវិញ បើចិនជួយដល់រុស្ស៊ីផ្នែកអាវុធ ក៏ដូចជាជួយឱ្យរុស្ស៊ីគេចផុតពីការដាក់ទណ្ឌកម្មក្តី ។Blinken meets with China's top diplomat in first meeting since balloon  controversy | Georgia Public Broadcasting

កាលពីសប្តាហ៍កន្លងមក មុនពេលរុស្ស៊ីវាយលុកអ៊ុយក្រែន ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានជួបគ្នានៅក្រុងប៉េកាំង និងប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរដោយគ្មានកំណត់ ។ ការជួបគ្នារបស់មេដឹកនាំទាំងពីររូបនេះ ធ្វើឱ្យគេចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេស អាមេរិក និងប្រទេសលោកខាងលិច ដោយគិតថា តើចិននឹងមានគោលជំហរគាំទ្រ ឬប្រឆាំងនឹងការធ្វើសង្គ្រាមរបស់រុស្ស៊ី ខណៈចិនមិនធ្លាប់ចេញមកថ្កោលទោសពីសកម្មភាពរបស់រុស្ស៊ីទេ ហើយចិនក៏មិនធ្លាប់និយាយថា សង្គ្រាមដែលកើតឡើងនេះ គឺដោយសារការលុកលុយរបស់រុស្ស៊ីដែរ ៕

ប្រភព ៖ thestandard

ថៃចេញច្បាប់ថ្មី “នាយកសាលា គ្មានសិទ្ធបណ្តេញសិស្សស្រីដែលមានផ្ទៃពោះអំឡុងពេលសិក្សា ចេញពីសាលា”

0

ក្រោយពីថ្ងៃបុណ្យនៃក្តីស្រលាញ់មិនបានប៉ុន្មានថ្ងៃផង ក្រសួងអប់រំថៃ បានចេញបទប្បញ្ញត្តិ​ថ្មី មួយដែល​តម្រូវឱ្យគ្រឹះស្ថានសិក្សាទាំងអស់ មិន​មានសិទ្ធ​បណ្ដេញ​សិស្ស​ដែល​មាន​ផ្ទៃពោះ ចេញពីសាលានោះទេ។

រដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងថា៖ ” សិស្ស​ដែល​មាន​ផ្ទៃ​ពោះ​នឹង​មិន​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​គ្រឹះស្ថានសិក្សានោះទេ លុះត្រា​តែ​សិស្សនោះចង់បោះបង់ការសិក្សាខ្លួនឯង”។Teenage Pregnancy in Thailand | Weeboon and the blog

បទប្បញ្ញត្តិរបស់ក្រសួងមានគោលបំណងការពារសិទ្ធិរបស់និស្សិតទាំងអស់ ដើម្បីទទួលបានការអប់រំត្រឹមត្រូវ រួមទាំងអ្នកដែលកំពុងមានមានផ្ទៃពោះ ខណៈពេលដែលពួកគេកំពុងសិក្សានៅសាលា មហាវិទ្យាល័យ ឬសាកលវិទ្យាល័យ។

កន្លងមក សិស្សដែលមានផ្ទៃពោះត្រូវបានបណ្តេញចេញ ឬបង្ខំឱ្យចាកចេញពីសាលារៀន មហាវិទ្យាល័យ ឬសាកលវិទ្យាល័យ ដោយសារពួកគេត្រូវបានគេចាត់ទុកថា នាំមកនូវភាពអាម៉ាស់ដល់វិទ្យាស្ថានរបស់ពួកគេ៕Thai Student Pictures | Download Free Images on Unsplash

ប្រភព៖ Bangkok Post

 

ចង់បានBlue Tick ពី Meta លែងមានបញ្ហាពិបាកទៀតហើយ

0

ស្ថាបនិកក្រុមហ៊ុន Meta លោក Mark Zuckerberg បានប្រកាសពីសេវាកម្មបង់ប្រាក់ថ្មីមួយដែលមានឈ្មោះថា Meta Verified ដែលតម្រូវឱ្យអ្នកប្រើប្រាស់បង់លុយ ដើម្បីទទួលបាន Blue Verify ឬសញ្ញា ធីកពណ៌ខៀវ នៅលើគណនី ឬ Page របស់ខ្លួន។

មុខងារថ្មី Meta Verified នឹងដាក់ទៅលើទាំង Facebook និង Instagram ដែលគ្រោងនឹងតម្រូវឱ្យបង់ប្រាក់ចាប់ផ្តើមពី ១១.៩៩ដុល្លារ/ខែ នៅលើវេបសាយ  និង១៤.៩៩ដុល្លារ/ខែ នៅលើ iOS។Mark Zuckerberg | Biography & Facts | Britannica

បច្ចុប្បន្នមុខងារនេះ បានដាក់ឱ្យដំណើរការនៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដើម្បីជាការតេស្តសាកល្បង មុននឹងដាក់ឱ្យប្រទេសជុំវិញពិភពលោកប្រើប្រាស់។

គួរជម្រាបផងដែរថា  Blue Verify ឬសញ្ញា ធីកពណ៌ខៀវ គឺជាសញ្ញាសម្គាល់បានយ៉ាងច្បាស់មួយ ដែលថាយើងជាម្ចាស់គណនី ឬ Page នោះ  ដោយលោកអ្នកគ្រាន់តែផ្ទៀងផ្ទាត់គណនីរបស់លោកអ្នកជាមួយលេខអត្តសញ្ញាប័ណ្ណ និងទាក់ទងទៅកាន់ Facebook Support ជាការស្រេច។

លើសពីនេះទៅទៀតវាក៏នឹងជួយបង្កើនសុវត្ថិភាពគណនីរបស់លោកអ្នកថែមមួយកម្រិតទៀត ដោយមិនមាននរណាអាចក្លែងបន្លំបានគណនីរបស់យើងបាននោះទេ៕How to Get Verified on Facebook: Step-by-Step Guide | FreewaySocial

ប្រភព៖ Business Insider

Twitter បើកឱកាសឱ្យក្រុមហ៊ុននានាអាចផ្សព្វផ្សាយលក់កញ្ឆា

0

សហរដ្ឋអាមេរិក ៖ សារព័ត៌មានរ៉យទ័របានរាយការណ៍ថា Twitter នឹងក្លាយជាបណ្តាញសង្គមដំបូងគេ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនកញ្ឆានៅអាមេរិកអាចផ្សព្វផ្សាយម៉ាក និងផលិតផលធ្វើពីកញ្ឆារបស់ខ្លួននៅអាមេរិកបាន ។ វាជាព្រឹត្តិការណ៍សំខាន់មួយទៀតរបស់ Twitter ក្រោមការដឹកនាំរបស់លោក Elon Musk ។

មុននេះ Twitter បានអនុញ្ញាតឱ្យគេអាចផ្សព្វផ្សាយពាណិជ្ជកម្មបានសម្រាប់តែផលិតផលមានសារធាតុចម្រាញ់ពី CBD (Cannabidiol) ប៉ុណ្ណោះ ខណៈបណ្តាញសង្គមផ្សេងៗដូចជា ហ្វេសប៊ុក Instagram និង Tik Tok នៅតែប្រកាន់ភ្ជាប់គោលការណ៍គ្មានការផ្សព្វផ្សាយកញ្ឆា ដោយសារវានៅតែខុសច្បាប់របស់រដ្ឋាភិបាលកណ្តាលអាមេរិក ។

ការប្រកាសឱ្យផ្សព្វផ្សាយកញ្ឆារបស់ Twitter លើកនេះចាត់ទុកថា ជាការបំពានច្បាប់នៃប្រព័ន្ធផ្សព្វផ្សាយអនឡាញ ខណៈគេបានអនុវត្តច្បាប់របស់រដ្ឋាភិបាលកណ្តាល ដែលចាត់ទុកថា ការប្រើប្រាស់កញ្ឆា គឺខុសច្បាប់នៅអាមេរិក ។ កន្លងមក កញ្ឆានៅអាមេរិកទទួលបានការអនុញ្ញាតឱ្យចែកចាយសម្រាប់ការកម្សាន្តប៉ុណ្ណោះ ដែលបច្ចុប្បន្ននេះ មានរដ្ឋចំនួន២១ បានអនុញ្ញាតឱ្យលក់កញ្ឆា ។

Twitter បញ្ជាក់ថា ខ្លួននឹងអនុញ្ញាតឱ្យក្រុមហ៊ុនកញ្ឆានានាអាចផ្សព្វផ្សាយ ដរាបណា ពួកគេមានលិខិតអនុញ្ញាតយ៉ាងត្រឹមត្រូវ តាមរយៈដំណើរការអនុម័តរបស់ក្រុមហ៊ុន និងមានគោលដៅផ្សព្វផ្សាយចំពោះតែតំបន់ដែលទទួលបានការអនុញ្ញាត និងធ្វើតាមច្បាប់ប៉ុណ្ណោះ ហើយរឿងសំខាន់បំផុត គឺហាមឃាត់ការផ្សព្វផ្សាយផ្តោតទៅលើពលរដ្ឋដែលមានអាយុក្រោម២១ឆ្នាំ ។

ចំណែក Cresco Labs ជាក្រុមហ៊ុនកញ្ឆាសម្រាប់វេជ្ជសាស្ត្រ ដែលប្រតិបត្តិការក្នុងរដ្ឋជាច្រើនបញ្ជាក់ថា ការប្រកាសអនុញ្ញាតឱ្យផ្សព្វផ្សាយកញ្ឆារបស់ Twitter នេះ គឺជាឱកាសមាសសម្រាប់អ្នកទីផ្សារផ្នែកកញ្ឆាស្របច្បាប់ ៕ ប្រភព ៖ TheBetterNew

អត្ថប្រយោជន៍របស់គ្រាប់ខ្នុរ

0

តើលោកអ្នកបានស្គាល់ពីអត្ថប្រយោជន៍នៃ គ្រាប់ខ្នុរ ដែររឺទេ? វាក៏អាចយកទៅធ្វើម្ហូបបានច្រើនមុខ រួមទាំងជាអាហារសម្រន់ផងដែរ ។ តោះមកមើលអត្ថប្រយោជន៍នៃគ្រាប់ខ្នុរទាំងអស់គ្នា!!


ស្វែងយល់ពីគ្រាប់ខ្នុរ
គ្រាប់ខ្នុរ ជាអាហារូបត្ថម្ភដែលមានតម្លៃខ្ពស់ និងចាំបាច់សម្រាប់សុខភាព មិនងាយប្រតិកម្មឡើយ។ លើសពីនេះទៀត វាក៏អាចយកទៅធ្វើម្ហូបបានទាំងរសជាតិ និងផ្អែមផងដែរដូចជា សម្លម្ជូរត្រីគ្រាប់ខ្នុរ ការីបៃតងជាមួយគ្រាប់ខ្នុរ សម្លការីដូងជាមួយគ្រាប់ខ្នុរ គ្រាប់ដូងខ្ចី គ្រាប់ខ្នុរស្ងោរ។ល។


តម្លៃអាហារូបត្ថម្ភ
គ្រាប់ខ្នុរ 28 ក្រាម មានតម្លៃអាហារូបត្ថម្ភដូចខាងក្រោម៖
ថាមពល 53 កាឡូរី
កាបូអ៊ីដ្រាត ១១ ក្រាម
ប្រូតេអ៊ីន 2 ក្រាម
0.5 ក្រាមនៃជាតិសរសៃ
វីតាមីន B2 8%
Thiamine 7%
ម៉ាញ៉េស្យូម 5% នៃការទទួលទានប្រចាំថ្ងៃដែលបានណែនាំ
ផូស្វ័រ 4% នៃការទទួលទានប្រចាំថ្ងៃដែលបានណែនាំ
អត្ថប្រយោជន៍ដ៏អស្ចារ្យរបស់គ្រាប់ខ្នុរ
គ្រាប់ខ្នុរមានគុណតម្លៃអាហារូបត្ថម្ភដែលមានប្រយោជន៍ដល់សុខភាពរាងកាយដូចខាងក្រោម៖

១-ប្រឆាំងមហារីក
គ្រាប់ខ្នុរសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។ ជាពិសេសសមាសធាតុ flavonoid (Flavonoid), saponin (Saponin) និង phenolic (Phenolic) ដែលសមាសធាតុទាំងនេះអាចប្រឆាំងនឹងការរលាក សម្រួលប្រព័ន្ធការពាររាងកាយ និងជួសជុលផ្នែកដែលខូចនៃ DNA ជាពិសេសកាត់បន្ថយអត្រាកើតមហារីកក្នុងសរសៃឈាមបាន 61% (នៅក្នុងការសិក្សាលើសត្វប៉ុណ្ណោះ)។

២-ធ្វើឱ្យប្រព័ន្ធរំលាយអាហារមានតុល្យភាព
គ្រាប់ខ្នុរមានជាតិសរសៃខ្ពស់អាចជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារមានតុល្យភាព បំបាត់ការទល់លាមក ការធូរស្បើយពីជំងឺឬសដូងបាត និងការពារជំងឺរលាកពោះវៀន។ លើសពីនេះទៅទៀតជាតិសរសៃក៏ត្រូវបានគេចាត់ទុកថាជាសារធាតុ prebiotic ដែលមានលក្ខណៈសម្បត្តិជួយដល់ការលូតលាស់នៃបាក់តេរីមានប្រយោជន៍នៅក្នុងពោះវៀន។

៣-អង់ទីប៊ីយ៉ូទិក
គ្រាប់ខ្នុរមានសកម្មភាពប្រឆាំងនឹងបាក់តេរី និងអាចការពារជំងឺដែលបណ្តាលមកពីការបរិភោគដូចជារាគជាដើម។
ការប្រុងប្រយ័ត្នចំពោះការបរិភោគគ្រាប់ខ្នុរ
ថ្វីត្បិតតែ គ្រាប់ខ្នុរ មានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព។ ប៉ុន្តែការទទួលទានគ្រាប់ខ្នុរ ត្រូវមានការប្រុងប្រយ័ត្នផងដែរដូចជាការទទួលទានគ្រាប់ខ្នុរជាមួយនឹងថ្នាំមួយចំនួន វាអាចបង្កហានិភ័យនៃការហូរឈាម ដូច្នេះលោកអ្នកគួរចៀសវាងការទទួលទានគ្រាប់ខ្នុរ។

កំណើនមនុស្សចាស់នៅពាសពេញប្រទេសជាបញ្ហាថ្មីរបស់ចិន

0

ប្រទេសចិន ៖ បើគេក្រឡេកមើលកាលពីប៉ុន្មានឆ្នាំមុន ចិនជាប្រទេសមានដើមទុនផលិតទំនិញទាបជាងប្រទេសជាច្រើនក្នុងពិភពលោក រហូតធ្វើឱ្យចិនមានឈ្មោះថា ជារោងចក្ររបស់ពិភពលោក ព្រោះចិនមានប្រៀបដោយសារមានពលរដ្ឋក្នុងវ័យធ្វើការច្រើន ហើយតម្លៃកម្លាំងពលកម្មថោក ប៉ុន្តែបច្ចុប្បន្ន ចិនកំពុងឈានមកដល់សង្គមមួយមានមនុស្សចាស់ច្រើន អត្រាកំណើតធ្លាក់ចុះ ហើយថ្លៃកម្លាំងពលកម្មខ្ពស់ ដែលធ្វើឱ្យមានការប្រៀបពីមុនរបស់ចិននោះ កំពុងតែបាត់បង់បន្តិចម្តងៗ ។ តើចិននឹងដោះស្រាយបញ្ហានេះរបៀបណា ?

ដូចយើងឃើញស្រាប់ហើយ ស្ថានការណ៍បច្ចុប្បន្ន ចិនកំពុងប្រឈមនឹងបញ្ហាបម្រែបម្រួលចំនួនពលរដ្ឋ ។ ជាក់ស្តែង នៅឆ្នាំ២០២២ ចំនួនពលរដ្ឋចិនស្មើ១,៤១១លាននាក់ ធ្លាក់ចុះ៨៥ម៉ឺននាក់ពីឆ្នាំ២០២១ ។ ចំណែកអត្រាកំណើត ក៏ធ្លាក់ចុះខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ ដោយនៅសល់តែ៦,៧៧នាក់ក្នុងចំណោមពលរដ្ឋ១.០០០នាក់ ហើយវាជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេល៦០ឆ្នាំ ។ ហេតុនេះ ធ្វើឱ្យឥណ្ឌានាំមុខចិន ហើយឥណ្ឌាបានក្លាយជាប្រទេសមានពលរដ្ឋច្រើនបំផុតក្នុងពិភពលោក ។

គេឃើញថា ចំនួនមនុស្សចាស់មានអាយុច្រើននៅចិនបានកើនឡើងយ៉ាងឆាប់រហ័ស ។ នៅឆ្នាំ២០២០ ចំនួនមនុស្សចាស់ស្មើ១៧,៨% ហើយគេរំពឹងថា នៅឆ្នាំ២០៣០ ឬ៧ឆ្នាំទៀត ចំនួនមនុស្សចាស់នឹងកើនឡើងដល់២៦,២% ។ ជាច្រើនឆ្នាំកន្លងមក ចិនក៏បានមើលឃើញពីបញ្ហានេះ ដូច្នេះហើយ ចិនព្យាយាមចេញវិធានការផ្សេងៗធ្វើឱ្យពលរដ្ឋមានកូនកាន់តែច្រើន មិនថាលុបចោលវិធានការមានកូនតែម្នាក់តាំងពីឆ្នាំ២០១៦ ឬកាត់បន្ថយការចំណាយពេលមានផ្ទៃពោះ ការសម្រាលកូន ការថែទាំកូន និងថ្លៃសិក្សាក្តី ប៉ុន្តែនៅតែមិនអាចដោះស្រាយបញ្ហាបាន ។

ពិតណាស់ អត្រាកំណើតធ្លាក់ចុះ ខណៈចំនួនមនុស្សចាស់កើនឡើង ធ្វើឱ្យកម្លាំងពលកម្មផលិតរបស់ចិនធ្លាក់ចុះជាបន្តបន្ទាប់ ដែលបានប្រឈមនឹងកំណើនសេដ្ឋកិច្ចជាខ្លាំងក្នុងរយៈពេលយូរ ព្រោះថា ចិនបានរួមចំណែកក្នុងការផលិតផ្នែកឧស្សាហកម្មទូទាំងពិភពលោកប្រមាណ៣០% ។ ហេតុនេះ ការធ្លាក់ចុះកម្លាំងពលកម្មចិនក្នុងវិស័យផលិតកម្ម រួមទាំងថ្លៃកម្លាំងពលកម្មកើនឡើងខ្ពស់ តាមការអភិវឌ្ឍសេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្វើឱ្យដើមទុនផលិតទំនិញកើនឡើងខ្ពស់ ។ ដូច្នេះ ការមានប្រៀបរបស់ចិនជាប្រទេសមានដើមទុនផលិតកម្មទាប ដែលចិនធ្លាប់ប្រើដើម្បីជំរុញសេដ្ឋកិច្ចជាច្រើនទសវត្សមកនោះ ក៏អាចបាត់បង់នៅទីបំផុត ។

វិធីដោះស្រាយបញ្ហា គឺការលើកកម្ពស់កម្រិតពលកម្ម ជាពិសេស ផ្តោតលើការបង្កើតសេដ្ឋកិច្ចឌីជីថល និងឧស្សាហកម្មប្រើបច្ចេកវិទ្យាខ្ពស់ ។ ចិនមានផែនការអភិវឌ្ឍន៍កម្លាំងជំនាញផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាច្រើនជាបន្តបន្ទាប់ ដែលផែនការនេះបានដំណើរការតាំងពីឆ្នាំ២០០០ មក ឬ២០ឆ្នាំមុន ដែលធ្វើឱ្យបច្ចុប្បន្ន ចិនអាចបង្កើតធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាច្រើនជាងអាមេរិករហូតដល់៨ដង ។ លើសពីនេះ ចិនបានលើកទឹកចិត្តដោយការផ្តល់សិទ្ធិពិសេសផ្សេងៗជាច្រើនសម្រាប់ទាក់ទាញកម្លាំងពលកម្មពីក្រៅប្រទេសផងដែរ ជាពិសេស ក្រុមអ្នកវិទ្យាសាស្ត្រនាំមុខ អ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រួមទាំងអ្នកទើបបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ និងវិស្វកម្ម ។

ខណៈចិនបានប្រើយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងឧស្សាហកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ តាមរយៈការលើកកម្ពស់ពលកម្មក្នុងស្រុក រួមទាំងការទាក់ទាញកម្លាំងពលកម្មមានជំនាញពីបរទេសចូលមក តើវានឹងជួយចិនអាចជំរុញសេដ្ឋកិច្ចឱ្យរីកចម្រើនជាបន្តបន្ទាប់ដូចពេលកន្លងមកឬអត់ ។ ហេតុនេះ ការដែលចិនមានប្រៀបរឿងមានចំនួនពលរដ្ឋក្នុងវ័យធ្វើការច្រើន និងកម្លាំងពលកម្មថោក ចិនមិនអាចយកមកប្រើប្រាស់បានទៀតទេនាថ្ងៃអនាគត ៕ ប្រភព ៖ longtunman

ថៃរកឃើញរោងចក្រធ្វើប្រហិតគ្មានអនាម័យ និងប្រើសារធាតុបូរ៉ាក់

0

ប្រទេសថៃ ៖ កាលពីចុងខែមករា ឆ្នាំ២០២៣ កន្លងមក មានក្មេងចំនួន៦នាក់មានអាការៈក្អួតចង្អោរ ឈឺក្បាល ដកដង្ហើមញាប់ និងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ក្រោយពីពួកគេហូបសាច់ក្រកគ្មានម៉ាកសញ្ញា ។ ហេតុនេះ ប៉ូលិសក៏បានស៊ើបអង្កេតរកប្រភពសាច់ក្រក និងបានចុះពិនិត្យរោងចក្រមួយកន្លែងនៅខេត្តឈុនបុរី កាលពីថ្ងៃទី២ ខែកុម្ភៈ ដោយបានរឹបអូសយកផលិតផល៣២មុខ ក្នុងតម្លៃ៧០ម៉ឺនបាត ។

ដោយឡែក មន្ត្រីប៉ូលិសមកពីនាយកដ្ឋានបង្ក្រាបបទល្មើស និងការពារអ្នកប្រើប្រាស់ សហការជាមួយការិយាល័យចំណីអាហារ និងឱសថ បានរកឃើញរោងចក្រមួយកន្លែងទៀតធ្វើប្រហិតគ្មានអនាម័យ និងប្រើសារធាតុបូរ៉ាក់ ស្ថិតនៅឃុំខ្លងហ្លួង ស្រុកខ្លងហ្លួង ខេត្តប៉ាធុមថានី ដោយប៉ូលិសបានរឹបអូសផលិតផលជាង២០មុខផងដែរ ។ ការចុះពិនិត្យទីតាំងរោងចក្រនេះឃើញថា គេបានយកឃ្លាំងចាស់មកធ្វើជារោងចក្រប្រហិត ក្នុងនោះលោក សំរិទ្ធ អះអាងថា ជាម្ចាស់រោងចក្រ ។ មន្ត្រីប៉ូលិស និងភ្នាក់ងារពាក់ព័ន្ធបានបញ្ជាឱ្យបិទរោងចក្រនេះ ដោយដកហូតប្រហិតធ្វើពីសាច់សត្វ វត្ថុផ្សំផ្សេងៗ និងឧបករណ៍ផលិត ។

គេរកឃើញថា រោងចក្របានដំណើរការធ្វើប្រហិតសាច់ជ្រូកគ្មានអនាម័យ មិនត្រូវតាមលក្ខខណ្ឌដែលច្បាប់កំណត់ ខណៈប្រហិតសាច់ជ្រូកត្រូវបានផ្សព្វផ្សាយថា ធ្វើពីសាច់ជ្រូកនោះ ប៉ុន្តែការពិត ម្ចាស់រោងចក្របានលួចយកសាច់មាន់មកផ្សំជាមួយសាច់ជ្រូក ដើម្បីកាត់បន្ថយថ្លៃដើមផលិត ធ្វើឱ្យអ្នកទទួលទានយល់ខុស និងទិញទៅបរិភោគ ។ លើសពីនេះ រោងចក្រខាងលើគ្មានការគ្រប់គ្រងផលិតកម្មត្រឹមត្រូវ ខណៈគេបានយកធាតុផ្សំមកពិនិត្យឃើញថា មានសារធាតុបូរ៉ាក់នៅក្នុងប្រហិត ។ ដូច្នេះ គេសន្និដ្ឋានថា ប្រហិតទាំងអស់ដែលរោងចក្រនេះធ្វើមានសារធាតុបូរ៉ាក់ ។

ម្ចាស់រោងចក្រសារភាពថា ការធ្វើប្រហិតទាំងអស់គ្មានលិខិតអនុញ្ញាតណាមួយទេ ហើយសាច់ជ្រូក និងសាច់មាន់ដែលយកមកធ្វើប្រហិត ខ្លួនបានទិញពីទីផ្សារនានា ចំណែកសារធាតុប្រើសម្រាប់រក្សាទុកឱ្យបានយូរ ខ្លួនបានទិញពីហាងមួយកន្លែងនៅតំបន់ចាក់តុចាក់ ក្រុងបាងកក ។ បន្ទាប់មក ក៏បានយកវត្ថុផ្សំទាំងអស់មកធ្វើប្រហិតមិនស្របតាមស្តង់ដារ ហើយបញ្ជូនទៅលក់ឱ្យអតិថិជនតាមផ្សារនានានៅក្រុងបាងកក ខេត្តប៉ាធុមថានី ណុនថៈបុរី និងសមុទ្រប្រាកាន ចំនួន៤១កន្លែង ។ ម្ចាស់រោងចក្របន្តថា បានប្រកបអាជីវកម្មនេះអស់រយៈពេល២ឆ្នាំហើយ ដោយចែកចាយប្រហិតប្រមាណ៣០០-៨០០គីឡូក្រាមក្នុង១ថ្ងៃ ។

តាមការពិនិត្យបន្ថែមទៀតលើឈ្មោះអតិថិជនទិញប្រហិត គេបានរកឃើញវិក្កយបត្រមួយបញ្ជាក់ពីការលក់ប្រហិតទៅឱ្យសាលារៀនអន្តរជាតិមួយកន្លែងនៅខេត្តប៉ាធុមថានី ក្នុងចំនួន៦៥គីឡូក្រាម ដូច្នេះ មន្ត្រីប៉ូលិសបានទំនាក់ទំនងទៅខាងសាលារៀន ដើម្បីហាមយកប្រហិតនេះមកធ្វើម្ហូបឱ្យក្មេងៗ ៕ ប្រភព ៖ topnews

ស្រីលង្ការប្រកាសហាមប្រើប្រាស់ផ្លាស្ទិក

0

ប្រទេសស្រីលង្ការ ៖ រដ្ឋាភិបាលប្រទេសស្រីលង្ការបានត្រៀមចេញបញ្ជាហាមប្រើប្រាស់ផ្លាស្ទិកតែម្តងបោះចោល (Single use plastic) បន្ទាប់ពីមានការរាយការណ៍ថា ដំរីព្រៃ និងក្តាន់ជាច្រើនក្បាលត្រូវងាប់ ដោយសារវាស៊ីសារធាតុពុលពីសំរាមផ្លាស្ទិក ។

អ្នកនាំពាក្យគណៈរដ្ឋមន្ត្រី និងជាមន្ត្រីផ្សព្វផ្សាយពាណិជ្ជកម្មស្រីលង្ការបង្ហាញថា ការផលិត និងចែកចាយវត្ថុសម្រាប់វេចខ្ចប់អាហារធ្វើពីផ្លាស្ទិកប្រើប្រាស់តែម្តងបោះចោល រួមទាំងផ្កាជ័រផ្លាស្ទិក រដ្ឋាភិបាលនឹងហាមប្រើប្រាស់ចាប់ពីខែមិថុនា ឆ្នាំ២០២៣ តទៅ ។ បម្រាមនេះ ជាការស្នើសុំពីគណៈកម្មការដែលរៀបចំឡើងកាលពី១៨ខែមុន ដើម្បីសិក្សាពីផលប៉ះពាល់ដោយសារសំរាមផ្លាស្ទិកទៅលើបរិស្ថាន និងជីវិតសត្វព្រៃ ។

កាលពីឆ្នាំ២០១៧ ប្រទេសស្រីលង្ការធ្លាប់បានហាមឃាត់ការប្រើប្រាស់ផ្លាស្ទិកផងដែរ ដោយសារវាមិនអាចរលាយងាយៗ និងហាមនាំចូលវត្ថុសម្រាប់វេចខ្ចប់អាហារធ្វើពីផ្លាស្ទិក ។ លើសពីនេះ របស់ក្មេងលេងធ្វើពីផ្លាស្ទិកដែលនាំចូលពីក្រៅប្រទេស ក៏ត្រូវហាមឃាត់ដែរ ។ ការហាមឃាត់ប្រើប្រាស់ផ្លាស្ទិក ខណៈកាលពី២ឆ្នាំមុន មានដំរី និងក្តាន់ងាប់បន្តបន្ទាប់គ្នា ដោយសារវាស៊ីអាហារក្នុងធុងសំរាមដែលមិនបានបិទគំរប ហើយតាមលទ្ធផលពិនិត្យឃើញថា សត្វព្រៃទាំងនេះបានងាប់ដោយសារវាស៊ីផ្លាស្ទិកផ្សំជាមួយកាកសំណល់អាហារ ។

គួរបញ្ជាក់ថា មិនមែនមានតែប្រទេសស្រីលង្ការមួយទេ ដែលបានហាមឃាត់ការប្រើប្រាស់ផ្លាស្ទិក ក្នុងនោះប្រទេសមួយចំនួនក៏មានយុទ្ធនាការកាត់បន្ថយការប្រើផ្លាស្ទិកផងដែរ ដើម្បីជួយរក្សាបរិស្ថានពិភពលោក ដូចជា អង់គ្លេស បារាំង និងប្រទេសមួយចំនួនទៀតនៅអឺរ៉ុប ខណៈពិភពលោកកំពុងតែប្រឈមនឹងបញ្ហាសំរាមផ្លាស្ទិកកាន់តែធ្ងន់ធ្ងរ ៕ ប្រភព ៖ TNN Earth

រដ្ឋាភិបាលហុងកុងប្រកាសពីការខ្វះខាតអ្នកមានជំនាញមកធ្វើការ

0

ហុងកុង ៖ ការិយាល័យស្ថិតិ និងជំរឿនពលរដ្ឋរបស់រដ្ឋាភិបាលហុងកុង ស្ថិតនៅភាគខាងត្បូងប្រទេសចិន បានរាយការណ៍ជាបណ្តោះអាសន្នពីចំនួនពលរដ្ឋហុងកុងថា នៅចុងឆ្នាំ២០២២ ស្មើប្រមាណ៧.៣៣៣.២០០នាក់ ធ្លាក់ចុះ៦៨.៣០០នាក់ ឬ០,៩% ពីចំនួន៧.៤០១.៥០០នាក់នៅចុងឆ្នាំ២០២១ ។ លើសពីនេះ រដ្ឋាភិបាលក៏បានប្រកាសថា ហុងកុងកំពុងតែខ្វះខាតអ្នកមានជំនាញពីបរទេសមកធ្វើការផងដែរ ។

សេចក្តីរាយការណ៍បញ្ជាក់ថា ការធ្លាក់ចុះចំនួនពលរដ្ឋតាមធម្មជាតិនៅចុងឆ្នាំ២០២១ រហូតដល់ចុងឆ្នាំ២០២២ ស្មើប្រមាណ២៩.៥០០នាក់ និងមានអត្រាកំណើតថ្មីចំនួន៣២.៥០០នាក់ ហើយមានពលរដ្ឋស្លាប់ចំនួន៦២.១០០នាក់ ។Hong Kong Travel Guide

អ្នកនាំពាក្យរដ្ឋាភិបាលហុងកុងបានឱ្យដឹងថា ជំងឺរាតត្បាតបានធ្វើឱ្យប៉ះពាល់ដល់ការមករស់នៅហុងកុងរបស់អ្នកមានទេពកោសល្យ ជាពិសេស អ្នកកាន់ទិដ្ឋាការការងារ ទិដ្ឋាការស្នាក់នៅរយៈពេលខ្លី ខណៈចំនួនពលរដ្ឋបានធ្លាក់ចុះនៅឆមាសទី២ ឆ្នាំ២០២២ គឺតិចជាង បើធៀបនឹងឆមាសទី១ ឆ្នាំ២០២២ ។ វាឆ្លុះបញ្ចាំងឱ្យឃើញពីការផ្លាស់ប្តូរនៃចំនួនពលរដ្ឋហុងកុងត្រឡប់មកសភាពធម្មតាឡើងវិញបន្តិចម្តងៗ ។

គេសង្កេតឃើញថា មានកត្តាជាច្រើនបានជះឥទ្ធិពលដល់លំហូរចូលរបស់អ្នកមានជំនាញកាន់តែតិចទៅៗ នៅពេលសង្គម និងសេដ្ឋកិច្ចរបស់ហុងកុងត្រឡប់មករកសភាពធម្មតាវិញ ខណៈហុងកុងបានបើកឱ្យមានការធ្វើដំណើរជាធម្មតារវាងពលរដ្ឋហុងកុងជាមួយប្រទេសចិន និងប្រទេសនានាទូទាំងពិភពលោក ។Hong Kong Panduan Wisata | Aktivitas di Hong Kong | Jetstar

អ្នកនាំពាក្យរដ្ឋាភិបាលហុងកុងបន្ថែមថា រដ្ឋាភិបាលហុងកុងមានគោលដៅទទួលយកអ្នកមានជំនាញយ៉ាងតិចចំនួន៣៥.០០០នាក់ក្នុង១ឆ្នាំ ដោយអនុញ្ញាតឱ្យពួកគេអាចរស់នៅហុងកុងយ៉ាងតិច១២ខែ តាមរយៈផែនការទទួលយកអ្នកមានជំនាញមករស់នៅហុងកុង រវាងឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ ៕

ប្រភព ៖ newpapertoday