ក្រោយពីថ្ងៃបុណ្យនៃក្តីស្រលាញ់មិនបានប៉ុន្មានថ្ងៃផង ក្រសួងអប់រំថៃ បានចេញបទប្បញ្ញត្តិថ្មី មួយដែលតម្រូវឱ្យគ្រឹះស្ថានសិក្សាទាំងអស់ មិនមានសិទ្ធបណ្ដេញសិស្សដែលមានផ្ទៃពោះ ចេញពីសាលានោះទេ។
រដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងថា៖ ” សិស្សដែលមានផ្ទៃពោះនឹងមិនត្រូវបានបណ្ដេញចេញពីគ្រឹះស្ថានសិក្សានោះទេ លុះត្រាតែសិស្សនោះចង់បោះបង់ការសិក្សាខ្លួនឯង”។
បទប្បញ្ញត្តិរបស់ក្រសួងមានគោលបំណងការពារសិទ្ធិរបស់និស្សិតទាំងអស់ ដើម្បីទទួលបានការអប់រំត្រឹមត្រូវ រួមទាំងអ្នកដែលកំពុងមានមានផ្ទៃពោះ ខណៈពេលដែលពួកគេកំពុងសិក្សានៅសាលា មហាវិទ្យាល័យ ឬសាកលវិទ្យាល័យ។
កន្លងមក សិស្សដែលមានផ្ទៃពោះត្រូវបានបណ្តេញចេញ ឬបង្ខំឱ្យចាកចេញពីសាលារៀន មហាវិទ្យាល័យ ឬសាកលវិទ្យាល័យ ដោយសារពួកគេត្រូវបានគេចាត់ទុកថា នាំមកនូវភាពអាម៉ាស់ដល់វិទ្យាស្ថានរបស់ពួកគេ៕
ប្រភព៖ Bangkok Post










