ស្ថាបនិកក្រុមហ៊ុន Meta លោក Mark Zuckerberg បានប្រកាសពីសេវាកម្មបង់ប្រាក់ថ្មីមួយដែលមានឈ្មោះថា Meta Verified ដែលតម្រូវឱ្យអ្នកប្រើប្រាស់បង់លុយ ដើម្បីទទួលបាន Blue Verify ឬសញ្ញា ធីកពណ៌ខៀវ នៅលើគណនី ឬ Page របស់ខ្លួន។
មុខងារថ្មី Meta Verified នឹងដាក់ទៅលើទាំង Facebook និង Instagram ដែលគ្រោងនឹងតម្រូវឱ្យបង់ប្រាក់ចាប់ផ្តើមពី ១១.៩៩ដុល្លារ/ខែ នៅលើវេបសាយ និង១៤.៩៩ដុល្លារ/ខែ នៅលើ iOS។
បច្ចុប្បន្នមុខងារនេះ បានដាក់ឱ្យដំណើរការនៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដើម្បីជាការតេស្តសាកល្បង មុននឹងដាក់ឱ្យប្រទេសជុំវិញពិភពលោកប្រើប្រាស់។
គួរជម្រាបផងដែរថា Blue Verify ឬសញ្ញា ធីកពណ៌ខៀវ គឺជាសញ្ញាសម្គាល់បានយ៉ាងច្បាស់មួយ ដែលថាយើងជាម្ចាស់គណនី ឬ Page នោះ ដោយលោកអ្នកគ្រាន់តែផ្ទៀងផ្ទាត់គណនីរបស់លោកអ្នកជាមួយលេខអត្តសញ្ញាប័ណ្ណ និងទាក់ទងទៅកាន់ Facebook Support ជាការស្រេច។
លើសពីនេះទៅទៀតវាក៏នឹងជួយបង្កើនសុវត្ថិភាពគណនីរបស់លោកអ្នកថែមមួយកម្រិតទៀត ដោយមិនមាននរណាអាចក្លែងបន្លំបានគណនីរបស់យើងបាននោះទេ៕
ប្រភព៖ Business Insider










