Home Blog Page 1837

មកស្គាល់ផ្កាដំណាងជាតិខ្មែរ​ ដែលបានរំលេចនៅលើមេដាយសុីហ្គេមឆ្នាំ២០២៣

0

កាលពីពេលថ្មីៗនេះ គណៈកម្មាធិការជាតិអូឡាំពិករៀបចំព្រឹត្តិការណ៍សុីហ្គេមឆ្នាំ ២០២៣ បានបញ្ចេញរូបរាងនៃមេដាយ ដែលត្រៀមផ្តល់ជូនអត្តពលិក ដែលមានសមត្ថភាពទទួលបានជ័យជំនះ។No photo description available.

នៅក្នុងនោះផងដែរ អ្វីដែលគេចាប់អារម្មណ៍នោះ គឺផ្កាមួយប្រភេទ ដែលជាផ្កាដំណាងជាតិ ក៏ត្រូវបានដាក់បញ្ចូលអមជុំវិញ មេដាយថែម ដែលវាបានរំលេចនូវភាពស្រស់ស្អាតកាន់តែខ្លាំងថែមទៀតផងដែរ។

ផ្កានោះគឺជាផ្ការំដួល ដែលជាផ្កាតំណាងជាតិរបស់កម្ពុជា តាំងពីយូរលង់ណាស់មកហើយ ។ ផ្ការំដួលបានផ្សាភ្ជាប់អត្ថន័យយ៉ាងជ្រាលជ្រៅទៅនឹងប្រជាជនកម្ពុជា ទាំង ប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ធម៌ សិល្បៈ ចម្លាក់ នៅតាមប្រសាទនានា ដូចជាចម្លាក់អប្សរានៅប្រាសាទអង្គរវត្តជាដើម។តើ​អ្នក​យល់​ដឹង​អ្វី​ខ្លះ​ពី​«រំដួល»​ដែល​ជា​ផ្កា​តំណាង​ជាតិ​ខ្មែរ? — Cambonomist

ផ្ការំដួលមានដុះ ស្ទើរតែពាសពេញផ្ទៃប្រទេសកម្ពុជា ជាពិសេសមានដាំភាគច្រើននៅតាម លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋនៅស្រុកខ្មែរចម្ការ និងតាមទីសួនសារធារណ: មានក្លិនក្រអូបពិដោរ។ បងប្អូនខ្មែរយើងតែងតែសំដៅផ្ការំដួល តំណាងឱ្យកុលស្ត្រីខ្មែរ ដែលមាន អត្តចរិតស្លូតបូត សុភាពរាបសារ និងប្រកបទៅដោយចរិយាសម្បតិ្ត សម្រស់ស្រស់ស្អាតល្អផូរផង់ ក៏ដូចជាតំណាងឲ្យភាពរួសរាយរាក់ទាក់ ស្នាមញញឺមរបស់ប្រជាជនខ្មែរផងដែរ។

ដោយឡែកផ្ទៃខាងក្រោយនៃមេដាយមានរូបវិមានឯករាជ្យ វិមានឈ្នះឈ្នះ ពហុកីឡដ្ឋាន អមជាមួយក្បាច់ផ្កាចន្ទន៍៕No photo description available.

កីឡាករ កីឡាការិនី ​នឹងទទួលបានការព្យាបាលឥតគិតថ្លៃ នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព

0

ក្រោយពីមើលឃើញការលំបាករបស់បងប្អូនកីឡាករ កីឡាការិនីមួយចំនួន ដែលពួកគេបានរងរបួស ហើយពិបាកព្យាបាល និងចំណាយថ្លៃនោះ ពេលនេះសម្តេចតេជោហ៊ុនសែន បានចេញសេចក្តីប្រកាស ដោយផ្តល់ការព្យាបាលឥតគិតថ្លៃ នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព លើកីឡាករ កីឡាការិនី ទាំងអស់។

សម្តេចតេជោហ៊ុនសែន បានមានប្រសាសន៍ថា៖ “បងប្អូនកីឡាករកីឡាការិនី! កន្លងមកបងប្អូនកីឡាករ កីឡាការិនីមួយចំនួនបានរងរបួសដោយការប្រកួតពិសេសកីឡាបាល់ទាត់និងប្រដាល់។ ក្រោយត្រូវរបួសបងប្អូនជួបការលំបាក ក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋនិងឯកជនដោយរាប់ទាំងការលំបាកលើថវិកាលើការព្យាបាលផងដែលជាញឹកញាប់ភរិយាខ្ញុំបានផ្តល់នូវការឧបត្ថម្ភសម្រាប់ការព្យាបាលចំពោះកីឡាករប្រដាល់មួយចំនួនផងដែរ។ ដោយមើលឃើញនូវការលំបាកបែបនេះ ព្រឹកនេះខ្ញុំបានពិភាក្សាជាមួយឯកឧត្តមម៉ម ប៊ុនហេងនិងលោកជំទាវយក់ សម្បត្តិ ដើម្បីរៀបចំទីកន្លែងសម្រាប់ព្យាបាល កីឡាករ កីឡាការិនីនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាពដែលមានចំនួនគ្រែពី ១០០ទៅ២០០គ្រែ។ ការព្យាបាលមិនតម្រូវឲ្យមានការបង់ប្រាក់ និងត្រូវមានឯកទេសគ្រប់គ្រាន់ស្របតាមស្ថានភាពរបួស។ សូមក្រសួងសុខាភិបាលរៀបចំឲ្យបានឆាប់ដែលនឹងអាចចូលរួមផងដែរដល់ការប្រកួតសុីហ្គេមនាពេលខាងមុខ។ សូមកីឡាករ កីឡាការិនីទទួលយកនូវ សេវាព្យាបាលនៅមន្ទីរពេទ្យនេះដោយការពេញចិត្ត”៕

ថៃនឹងបញ្ចុះតម្លៃប្រេងឥន្ធនៈលើទីផ្សារ ដើម្បីជួយពលរដ្ឋរបស់ខ្លួន

0

ប្រទេសថៃ ៖ តម្លៃប្រេងឥន្ធនៈក្នុងប្រទេសថៃនឹងធ្លាក់ចុះ បន្ទាប់ពីគណៈកម្មការគ្រប់គ្រងនយោបាយថាមពលត្រៀមកាត់បន្ថយថ្លៃដើមទីផ្សារប្រេងឥន្ធនៈ ហើយសង្ឃឹមថា នឹងអាចបញ្ចុះតម្លៃប្រេងសម្រាប់ការលក់រាយជួយដល់ពលរដ្ឋរបស់ខ្លួន ។

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ក្នុងកិច្ចប្រជុំរបស់គណៈកម្មការគ្រប់គ្រងនយោបាយថាមពល ដែលមានលោក សុផាត់ថាណាផុង ផាន់មីឆាវ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងថាមពល ធ្វើជាប្រធានកិច្ចប្រជុំ បានថ្លែងថា ស្ថានការណ៍តម្លៃប្រេងម៉ាស៊ូតក្នុងពិភពលោកមាននិន្នាការធ្លាក់ចុះនាពេលកន្លងមក ហើយគណៈរដ្ឋមន្ត្រីបានចាត់វិធានការកាត់បន្ថយពន្ធលើប្រេងម៉ាស៊ូត ដោយរក្សាតម្លៃបង់ពន្ធត្រឹម១,៣៤បាត/១លីត្រ រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ។Plan to make E20 fundamental petrol

ក្នុងកិច្ចប្រជុំនេះ គណៈកម្មការគ្រប់គ្រងនយោបាយថាមពលបានសម្រេចគ្នាដោះស្រាយអនុម័តតម្លៃប្រេងឥន្ធនៈសមស្របមួយ ដោយកែតម្រូវតម្លៃប្រេងឥន្ធនៈក្នុងទីផ្សារមកសភាពធម្មតាវិញដូចឆ្នាំ២០២០ ក្នុងនោះមាន ប្រេងម៉ាស៊ូត និងប្រេងសាំង ។ ជាលទ្ធផល ប្រាក់ចំណូលរបស់មូលនិធិប្រេងពីប្រេងម៉ាស៊ូត ត្រូវបានកាត់បន្ថយប្រមាណ៣៧,២៣លានបាត/១ថ្ងៃ (ឬប្រមាណ១១១៧លានបាត/១ខែ) ។ ហេតុនេះ វានឹងធ្វើឱ្យតម្លៃលក់រាយសម្រាប់ប្រេងសាំងធ្លាក់ចុះប្រមាណ០,៩០ ទៅ១,២០បាត/១លីត្រ ដោយអនុវត្តចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ ។Oblivious to Where I'm Going: My Petrol Phobia in Thailand

គណៈកម្មការគ្រប់គ្រងនយោបាយថាមពលបានផ្តល់សិទ្ធិទៅឱ្យលេខាធិការទំនាក់ទំនងជាមួយការិយាល័យមូលនិធិប្រេងឥន្ធនៈ ដើម្បីបង្ហាញជូនក្រុមប្រឹក្សាភិបាលមូលនិធិប្រេងឥន្ធនៈ ក្នុងការគ្រប់គ្រងអត្រាមូលនិធិប្រេង ដើម្បីឱ្យតម្លៃលក់នៅក្នុងទីផ្សារ រួមមាន ប្រេងម៉ាស៊ូត និងប្រេងសាំង ស្របតាមការឯកភាពគ្នាក្នុងកិច្ចប្រជុំរបស់គណៈកម្មការគ្រប់គ្រងនយោបាយថាមពល ៕ ប្រភព ៖ topnews

យោធា២រូប បានបាត់បង់ជីវិត ក្រោយក្រឡាប់រថក្រោះ

0

មន្ត្រីយោធាពីរនាក់បានស្លាប់ បន្ទាប់ពីរថក្រោះធុនស្រាល Scorpion របស់ពួកគេក្រឡាប់ អំឡុងពេលធ្វើសមយុទ្ធនៅឯបន្ទាយកងទ័ពក្នុងទីក្រុង Lopburi កាលពីព្រឹកថ្ងៃអង្គារ។

ហេតុការណ៍នេះ បានកើតឡើងដោយសារតែ រថក្រោះព្យាយាម​គេច​ពី​រថយន្ត​យោធា​នៅ​ផ្លូវ​កោង​ខ្លាំង រួចក៏ទៅបុកពំនូកដី បណ្តាលឱ្យក្រឡាប់តែម្តង។

មន្ត្រី​ពីរ​នាក់​ក្នុង​ចំណោម​មន្ត្រី​ទាំង​បី​នាក់​ដែល​ស្ថិត​ក្នុង​រថក្រោះ ជា​សេនាធិការ​ថ្នាក់​ទី១ និង​នាយទាហាន​ម្នាក់​បាន​ស្លាប់ និងរងរបួស​ធ្ងន់ម្នាក់។ ​

សមយុទ្ធនេះ ត្រូវបានធ្វើឡើងដោយកងពលធំទ័ពសេះទី២ នៃកងអង្គរក្ស ដើម្បីធានាប្រសិទ្ធភាពក្នុងប្រតិបត្តិការបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ៕

ប្រភព៖ National Thailand

អាមេរិកប្រាប់ពលរដ្ឋកុំឱ្យភ្ញាក់ផ្អើលនឹងវត្ថុចម្លែកហោះលើអាកាស

0

សហរដ្ឋអាមេរិក ៖ បន្ទាប់ពីវត្ថុចម្លែកហោះចូលមកដែនអាកាសអាមេរិកខាងជើងជាច្រើនលើកកាលពី២សប្តាហ៍មុន ហើយអាមេរិកក៏តបតវិញជាបន្តបន្ទាប់ គឺបញ្ជាឱ្យយន្តហោះចម្បាំងវាយប្រហារដោយគ្រាប់រ៉ុក្កែត រហូតបណ្តាលឱ្យទូទាំងពិភពលោកភ័យស្លន់ស្លោ និងមានពាក្យចចាមអារ៉ាមផ្សេងៗ ក្រោយពីមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិកខ្លួនឯងក៏បាននិយាយថា មិនច្បាស់ថា វត្ថុទាំងនេះជាអ្វី ធ្វើឱ្យគេនិយាយថា វាមកពីក្រៅភព ។Pentagon spokesman John Kirby moving to the White House | CNN Politics

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បញ្ជាក់ថា ៖ «យើងមិនទាន់អាចប៉ាន់ស្មានច្បាស់លាស់ថា វត្ថុទាំងនេះជាអ្វីឱ្យប្រាកដ ប៉ុន្តែវាមើលទៅមិនដូចធម្មជាតិទេ ខ្ញុំគិតថា ពលរដ្ឋអាមេរិកមិនបាច់បារម្ភពីវាថា ជា Alien ទេ» ។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បានថ្លែងទៅកាន់សារព័ត៌មានថា ៖ «ក្នុងការវាយប្រហារជាច្រើនលើកកន្លងមក នៅមិនទាន់មានអ្វីបញ្ជាក់ថា វត្ថុនេះគឺ Alien ឬមានឥរិយាបថប្លែកដូចធម្មជាតិ» ។White House reporters assess Karine Jean-Pierre as she grows into job:  She's 'literally by the book' | Fox News

បើទោះជាមន្ត្រីសន្តិសុខជាតិបដិសេធព័ត៌មានក្តី ប៉ុន្តែរហូតមកដល់ពេលនេះ គេក៏នៅតែមិនអាចពិសោធន៍បានថា វត្ថុទាំងនេះជាអ្វីទេ ។ ក្រសួងការពារជាតិអាមេរិកបានផ្តល់ព័ត៌មានបន្ថែមអំពីវត្ថុដែលបានបាញ់ធ្លាក់ដូចជា វាមានទំហំស្មើនឹងរថយន្តតូច ដែលហោះនៅលើអាកាសក្នុងកម្ពស់១.២២០០ម៉ែត្រ មិនអាចផ្លាស់ទីបាន និងគ្មានមនុស្សបញ្ជា ។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby ថ្លែងបន្តថា ៖ «វាគ្មានការបញ្ជាណាមួយទេ ហើយក៏គ្មានប្រព័ន្ធផ្លាស់ទីដែរ ។ ការសន្និដ្ឋានពេលនេះ គឺវាបានអណ្តែតទៅមកតាមខ្យល់» ។

ទោះយ៉ាងណា មនុស្សចំនួនថា វត្ថុនេះពាក់ព័ន្ធនឹងបាឡុងស៊ើបការណ៍របស់ចិន ដែលត្រូវអាមេរិកបាញ់ធ្លាក់កាលពីដើមខែកុម្ភៈ ប៉ុន្តែគ្មានប្រទេសណាមួយទទួលស្គាល់វាជារបស់ខ្លួនទេ ខណៈចិនបញ្ជាក់ថា ចិនមិនដឹងរឿងវត្ថុនេះទេ ចិនគ្រាន់តែបានបង្ហោះបាឡុងលើកដំបូងប៉ុណ្ណោះ ហើយបាឡុងនេះគ្រាន់តែជាកម្មសិទ្ធឯកជន ។

មន្ត្រីក្រសួងការពារជាតិមួយរូបមិនបញ្ចេញឈ្មោះនិយាយថា កងទ័ពរកមិនឃើញភស្តុតាងទេ ដូច្នេះបង្ហាញថា វត្ថុខាងលើនេះមនុស្សក្រៅភពបញ្ជូនមក ។ វាមានរាង៨ជ្រុង មានខ្សែ១ព្យួរ និងមិនអាចពិនិត្យទម្ងន់ទេ ៕

ប្រភព ៖ TNN Tech

កម្ពុជាត្រៀមបង្កើតកំណត់ត្រាពិភពលោក២ នៅថ្ងៃអង្គរសង្ក្រាន្ត

0
យោងតាមការចុះផ្សាយរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» ឆ្នាំ២០២៣ និងបំបែកឯតទគ្គកម្មពិភពលោកចំនួន ២ គឺ ប្រកួតរាំម៉ាឌីហ្សុន និង Beyond The Games បត់បេះដូងក្រដាសឱ្យបាន ១លានបេះដូង។
ឯតទគ្គកម្មទាំង២នេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» ឆ្នាំ២០២៣, ដែលរៀបចំឡើងដោយលោក សំកុល សុចិត្រា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បានដឹកនាំសមាជិក សមាជិកា ក្រុមការងារលេខាធិការដ្ឋាន និងយុវជនស្ម័គ្រចិត្តលេខាធិការដ្ឋាន សហការជាមួយរដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាព លោកជំទាវ ម៉ននី រង្សី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីមន្ទីរ-អង្គភាព ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ៣ប្រភេទ រដ្ឋបាលក្រុងស្រុកទាំង១២ និងស.ស.យ.ក. តាមបណ្ដាក្រុង-ស្រុកទាំង១២ ប្រមាណជា៧០នាក់។May be an image of 10 people, people sitting and people standing
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការផ្សព្វផ្សាយពីព្រឹត្តិការណ៍ “អង្គរសង្ក្រាន្ត” ឆ្នាំ២០២៣, យុទ្ធនាការប្រកួតរាំម៉ាឌីហ្សុនបំបែកឯតទគ្គកម្មពិភពលោក និងយុទ្ធនាការ Beyond The Games (លើសពីការប្រកួត) បត់បេះដូងក្រដាសបំបែកឯតទគ្គកម្មពិភពលោក ដល់មន្ទីរ-អង្គភាព ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ ៣ប្រភេទ រដ្ឋបាលក្រុងស្រុកទាំង១២ និងស.ស.យ.ក. តាមបណ្ដាក្រុង-ស្រុកទាំង១២ ដើម្បីបន្តធ្វើការផ្សព្វផ្សាយអោយកាន់តែទូលំទូលាយ និងផុសផុលជាទីបំផុត ដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សនៅតាមគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងវិស័យឯកជន ព្រមទាំងសាធារណៈជននានា ក្នុងការចូលរួមរាំម៉ាឌីហ្សុនបំបែកឯតទគ្គកម្មពិភពលោក នៅក្នុងថ្ងៃព្រឹត្តិការណ៍ “អង្គរសង្ក្រាន្ត” ឆ្នាំ២០២៣ និងចូលរួមបត់បេះដូងក្រដាសបំបែកឯតទគ្គកម្មពិភពលោក ១លានបេះដូង “បេះដូងលោតក្នុងចង្វាក់តែមួយ” ដែលជាភាសាបេះដូងរួមគ្នាតែមួយសម្រាប់ជាតិមាតុភូមិ និងបង្ហាញពីការរួបរួមសាមគ្គីភាពជាធ្លុងមួយរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈទូទាំងប្រទេស ក្នុងយុទ្ធនាការ Beyond The Games (លើសពីការប្រកួត) នៃព្រឹត្តិការណ៍ SEA Games លើកទី៣២ និង ASEAN Para Games លើកទី១២ ដែលប្រទេសកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី១ ៕No photo description available.

សម្ដេចតេជោហ៊ុនសែនសម្រេចផ្ដល់ក្របខណ្ឌរដ្ឋ ដល់បុគ្គលិក VOD ដែលបានបាត់បង់ការងារ

0

កាលពីយប់​ថ្ងៃ​អាទិត្យ​ថ្ងៃទី១២ ខែកម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោហ៊ុនសែន បាន​បញ្ជា​ឱ្យ​ក្រសួង​ព័ត៌មាន​ដក​អាជ្ញាបណ្ណ​សារព័ត៌មានវីអូឌី (VOD) ក្រោយ​មាន​ភាព​ចម្រូង​ចម្រាស​លើ​ការ​ចុះ​ផ្សាយ​នា​សប្តាហ៍​នេះ ជុំវិញរឿង​រ៉ាវ​ដែល​មាន​ការ​លើក​ឡើង​ថា ​លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បាន​ចុះ​ហត្ថ​លេខា​លើ​លិខិត​មួយ​ច្បាប់​ ស្តីពី​ការ​ផ្តល់​ជំនួយ​ដល់​ប្រទេស​តួកគី។

តែយ៉ាងណាមិញ​ មកទល់ពេលនេះ​ សម្តេចតេជោហ៊ុនសែន ក៏បានផ្តល់ឱ្យអតីតបុគ្គលិកវីអូឌី នៅក្របខ័ណ្ឌរដ្ឋ ដោយសម្តេចបានមានប្រសាសន៍ថា៖ “ដោយសារតែវិទ្យុវីអូឌីត្រូវបានបិទនិងគ្មានឱកាសបើកឡើងវិញនិងដោយគិតទៅដល់ជីវភាពបុគ្គលឹកដែលបាត់បង់ការងារធ្វើដោយកំហុសមេដឹកនាំ។ ខ្ញុំសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បងប្អូនដែលមានបំណងចូលបំរើកិច្ចការរដ្ឋ។ សូមបងប្អូនធ្វើទំនាក់ទំនងជាមួយក្រសួងមុខងារសាធារណៈដើម្បីដាក់ពាក្យសុំ ធ្វើការ។
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈត្រូវទទួលយកពាក្យសុំនិងបែងចែកទៅតាមក្រសួងនានាស្របតាមមុខជំនាញនិងត្រូវសុំការសម្រេចចុងក្រោយពីខ្ញុំ។ សូមអ្នកដទៃកុំលូកលាន់កិច្ចការផ្ទៃក្នុង របស់យើងហើយយើងសូមបញ្ជាក់ថានឹងគ្មានការផ្លាស់ប្តូរការសម្រេចចិត្តរបស់យើងនោះឡើយ។ ជនបរទេសគ្មានសិទ្ធ មកបង្គាប់បញ្ជាឲ្យយើងធ្វើនេះឬធ្វើនោះ តាមការចង់បានរបស់ពួកគេឡើយព្រោះ នេះជាកិច្ចការផ្ទៃក្នុងរបស់យើង។
ការបិទចោលវិទ្យុដែលគ្មានក្រមសិលធម៍មួយវាមិនធ្វើឲ្យស្លាប់នូវសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយតែផ្ទុយ ទៅវិញវានឹងជួយដល់ការអនុវត្តច្បាប់និង ពង្រឹងក្រមសិលធម៍វិជ្ជាជីវៈសារព័ត៌មាន នៅកម្ពុជាថែមទៀតផង”៕

កើតហេតុការណ៍បាញ់ប្រហារនៅសាកលវិទ្យាល័យ Michigan

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១៣ ខែកុម្ភៈ មានអ្នកស្លាប់យ៉ាងតិច៣នាក់ និងរងរបួស៥នាក់ក្នុងហេតុការណ៍បាញ់ប្រហារមួយនៅសាកលវិទ្យាល័យ Michigan សហរដ្ឋអាមេរិក ហើយអ្នករងរបួសទាំង៥នាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យហើយ ។Michigan State University shooting: Suspect has died of apparent  self-inflicted gunshot wound after mass shooting at Michigan State  University left 3 dead and 5 injured, police say | CNN

ប៉ូលិសបញ្ជាក់ថា ជនសង្ស័យបានស្លាប់ដោយសារគ្រាប់កាំភ្លើង ដែលគេគិតថា ជាការបាញ់ខ្លួនឯង ហើយនៅមិនទាន់ជ្រាបទេថា ជននោះជាអ្នកណា ។ អ្នកលេង Twitter បានចែកចាយរូបភាពបុរសម្នាក់កំពុងដើរជាមួយនឹងកាបូបស្ពាយនៅពីក្រោយ ដែលអាចជាជនសង្ស័យ និងរូបភាពនិស្សិតរៀននៅសាកលវិទ្យាល័យម្នាក់ពាក់អាវយឺតសរសេរថា «Oxford» ដើម្បីរំលឹកដល់ជនរងគ្រោះដោយសារគ្រាប់កាំភ្លើងក្នុងហេតុការណ៍បាញ់ប្រហារមួយនៅសាលារៀនឈ្មោះ Oxford ក្នុងរដ្ឋ Michigan កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ។Shooting at Michigan State University Adds to Death Toll on Campuses - The  New York Times

អ្នកបានឃើញហេតុការណ៍ម្នាក់ប្រាប់ថា ឃើញរថយន្តពេទ្យ និងរថយន្តពន្លត់អគ្គិភ័យ ដំបូងរូបគេគិតថា មានហេតុការណ៍ភ្លើងឆេះ បន្ទាប់មកឃើញរថយន្តប៉ូលិសជាច្រើនគ្រឿង ដែលប៉ូលិសប្រដាប់ដោយអាវុធបានបំបែកគ្នាចូលទៅកាន់កន្លែងនោះ ទើបគេជឿថា មានហេតុការណ៍បាញ់គ្នាកើតឡើង ។Michigan State University shooting: Police say 3 dead, 5 injured; suspect  shot himself - ABC News

ខាងសាកលវិទ្យាល័យបានផ្ញើសាដាស់តឿនទៅកាន់និស្សិតរបស់ខ្លួនថា មានហេតុការណ៍បាញ់គ្នា ធ្វើឱ្យនិស្សិតប្រញាប់បិទទ្វារ និងបង្អួច ខណៈរថយន្តប៉ូលិសបើកចូលមកជាបន្តបន្ទាប់ប្រមាណជា៣០គ្រឿង ។ យោងតាមវែបសាយរបស់សាកលវិទ្យាល័យបង្ហាញថា មាននិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យនេះចំនួន៥ម៉ឺននាក់៕Police release suspect photo in Michigan State University shooting

ប្រភព ៖ NationWorldNews

ឥណ្ឌានឹងមានផ្លូវល្បឿនលឿនពីក្រុងញូវដែលីទៅបុមបៃ

0

ប្រទេសឥណ្ឌា ៖ ប្រទេសឥណ្ឌាបានបង្ហាញពីគម្រោងផ្លូវល្បឿនលឿនមាន៨គន្លង មានប្រវែងសរុប១.៣៨៦គីឡូម៉ែត្រ ដែលតភ្ជាប់ពីក្រុងញូវដែលីទៅកាន់ក្រុងបុមបៃ ។ នៅពេលកសាងរួចរាល់ វានឹងជួយកាត់បន្ថយរយៈពេលធ្វើដំណើររវាងទីក្រុងទាំងពីរនៅសល់ត្រឹមតែ១២ម៉ោងប៉ុណ្ណោះ ខណៈការធ្វើដំណើរពីមុនត្រូវចំណាយពេលរហូតដល់២៤ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhd6CySsrZZsq_59JQ7t9Kw-BscKnp850gykVwtTads52BfJCipXTNjD5cvSzS35jcp9xZUXG5IAg03sdJnJQ8pkCV4RRBYxRBJins0aKLZVDweqts083heQAR6AHzcD-FkX6fwsx4PmspBIA6ueaoPKhJJVYu7QDM4Lh3oYABkfiOp3kWtqSah5Ug/s1280/photo_2023-02-14_15-13-50%20(3).jpg

កាលពីថ្ងៃទី១២ ខែកុម្ភៈ កន្លងមក លោកនាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា ណារិនដ្រា ម៉ូឌី បានធ្វើជាប្រធានក្នុងពិធីសម្ពោធផ្លូវល្បឿនលឿនដំណាក់កាលដំបូង ដែលមានចម្ងាយ២៤៦គីឡូម៉ែត្រតភ្ជាប់ពីក្រុងញូវដែលីទៅកាន់ក្រុងជ័យប៊ូរ៉ាក់ រដ្ឋរ៉ាហ្សាស្ថាន ជាទីក្រុងទេសចរណ៍ដ៏ពេញនិយម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqGeNTG3IWZdKD3fih4MWyWdrWxYMF4elKlROQLBMIFoPPRxwXp7FJk4itNX_p7Bl1mEFYvdAs1cOmUnvks07Ix3YGK0T1NOlIgb0apc7lT5xAUOoSXTiNHus8DU5iloVTU49dIit0M-6FTp1tBePVCIOX4XsNqLBTjfeWPNBECAwmTSn13ZYOONy0/s1280/photo_2023-02-14_15-13-50%20(2).jpg

គម្រោងនេះ គឺជាផ្នែកមួយនៃការព្យាយាមរបស់ប្រទេសឥណ្ឌាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឱ្យស្មើគ្នាជាមួយគូប្រជែងដូចជា ចិន ។ ឥណ្ឌាជាប្រទេសធំមួយ ហើយមានសេដ្ឋកិច្ចលូតលាស់យ៉ាងឆាប់រហ័ស ប៉ុន្តែប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសនេះនៅពីក្រោយចិន ។ ហេតុនេះ ឥណ្ឌាបានជំរុញដំណើរការគម្រោងសំខាន់ៗជាច្រើន ដោយរដ្ឋាភិបាលបានប្រកាសបន្ថែមប្រាក់ដើម្បីគាំទ្រការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធ៣៣%ទៀត ដែលជាតួលេខខ្ពស់មិនធ្លាប់មានពីមុនមក ។

ក្រៅពីនេះ គេសង្ឃឹមថា មេដឹកនាំឥណ្ឌានឹងបើកគម្រោងផ្លូវដែកធំៗ ផ្លូវជាតិ និងផ្លូវទឹក យ៉ាងតិច១២គម្រោងបន្ថែមទៀតក្នុងរយៈពេលឆាប់ៗនេះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiRmCpzGkmbaqUtMaNZfhKZkxL9fxVIT_KLnO19EiIm1rFGHvprRcNnqCkbm0xyDJvvZiIap05aLOWpVtXVuET0iKDG13CjMIB1XmrLzoFGFAMNv7869FTIVcZvfzOJ4pEciKYxXOYAnfGhrUMOn5zenjleaBFdFA0yzgDaYz7geAWXCvkGj_Q4FCv/s1024/photo_2023-02-14_15-13-50.jpg

ប្រភព ៖ PPTVHD36

ក្រុមអ្នកជំនាញលោកខាងលិច នៅតែមិនអាចព្យាករ អំពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

0

រដ្ឋធានីកៀវ៖ សង្គ្រាមឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានអូសបន្លាយ អស់រយៈពេល៣៥៦ថ្ងៃមកហើយ គិតត្រឹម ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈការវាយប្រយុទ្ធគ្នាកំពុងតែបន្ដ ហើយសង្គ្រាមនេះ បាន និង កំពុងតែបង្កនូវមហាវិនាសកម្មយ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្ដែគេនៅតែមិនទាន់ដឹង ថា ជម្លោះដ៏ធំ រវាងប្រទេសជិតខាងទាំង២នេះ នឹងត្រូវបញ្ចប់ នៅពេលណានោះដែរ។

សារព័ត៌មាន Defense News បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ថា នៅដើមឆ្នាំ២០២៣នេះ អាល្លឺម៉ង់ បានសន្យាផ្ដល់រថក្រោះ Leopard ជាច្រើនគ្រឿង ជួយដល់ប្រទេសអ៊ុយក្រែន។ ការសម្រេចចិត្តរបស់ក្រុងប៊ែរឡាំង ក៏ជាការបើកផ្លូវ ដល់សម្ពន្ធមិត្តដទៃទៀត មានសិទ្ធិផ្ដល់រថក្រោះ ផលិតដោយអាល្លឺម៉ង់ សម្រាប់បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។Russia-Ukraine War: Insights and Analysis | Harvard Kennedy School

ជាការពិតណាស់ ក្រោយពេលរុស្ស៊ី បានចូលឈ្លានពាន ទៅលើទឹកដីរបស់អ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ សម្ពន្ធមិត្តរបស់ក្រុងកៀវ បានទប់ទល់នឹងការអង្វរ សម្រាប់ជំនួយរថក្រោះប្រយុទ្ធធុនធ្ងន់។ លោកខាងលិច បានធ្វើតាម ត្រឹមតែក្នុងន័យតូចចង្អៀត សម្រាប់ការផ្ដល់ឧបករណ៍ការពារ ជួយដល់ក្រុងកៀវ។ កាលពីដំបូងឡើយ មេដឹកនាំក្រុងប៊ែរឡាំង បានគេច ចេញពីជំនួយមិនសមនឹងនិយមន័យរបស់អាល្លឺម៉ង់ សម្រាប់កិច្ចការពារ ជួយដល់ប្រទេសអ៊ុយក្រែន។

ជាមួយគ្នានេះ សម្ពន្ធមិត្តលោកខាងលិច បានរិះគន់ផង និង អំពាវនាវផង ដល់អាល្លឺម៉ង់ ដើម្បីបញ្ចេញរថក្រោះប្រយុទ្ធធុនធ្ងន់ Leopard 2 ទៅជួយដល់អ៊ុយក្រែន។ ប៉ុន្ដែរហូតដល់ដំណាក់ កាលចុងក្រោយបង្អស់ ទើបលោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់ បានសម្រេច ផ្ដល់រថក្រោះប្រយុទ្ធរបស់ខ្លួន ទៅជួយដល់ក្រុងកៀវ ដើម្បីវាយបណ្ដេញកម្លាំងទាហានរុស្ស៊ី ចេញពីទឹកដីរបស់អ៊ុយក្រែន។Russian strategic slips lift Ukrainian morale, but should not obscure  broader picture | Ukraine | The Guardian

ឥឡូវនេះ ការប្រមូលផ្ដុំរថចម្បាំង ជាប្រភេទរថក្រោះរបស់លោកខាងលិច គ្រោងនឹងទៅដល់សមរភូមិ នៅនិទាឃរដូវនេះ។ ជាមួយគ្នានេះ បណ្ដាប្រទេសជាម្ចាស់ជំនួយគ្រឿងយុទ្ធោបករណ៍ទាំងនោះ កំពុងតែបណ្តុះបណ្តាល អំពីរៀបប្រើប្រាស់ និង ការថែទាំរថក្រោះរបស់ពួកគេ ដល់កងទ័ពរបស់អ៊ុយក្រែន។ គ្រឿងចម្បាំងទាំងនោះ នឹងផ្ដល់ក្ដីសង្ឃឹមបន្ថែមទៀត សម្រាប់កងទ័ពការពារទឹកដីរបស់ក្រុងកៀវ នៅលើសមរភូមិ ប្រយុទ្ធជាមួយនឹងកម្លាំងទាហានរុស្ស៊ី ដើម្បីឈានដល់ការបញ្ចប់សង្រ្គាម ប្រសិនបើអាវុធទំនើបៗទាំងនោះ មកដល់ទាន់ពេលវេលា។

លោក អូឡាហ្វ សូលហ្ស៍ អធិការបតីអាល្លឺម៉ង់ បានប្រាប់ដល់កាសែតតាហ្គេសស្ពៀហ្គែល ( Tagesspiegel) ថា គាត់ចង់ឲ្យប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ឆ្លើយនូវសំណួរមួយ ថាតើពិភពលោកអាចចាកចេញ ពីស្ថានភាពដ៏អាក្រក់បែបនេះ ដោយរបៀបណា?Russia-Ukraine war: Back-to-back blasts reported outside Kyiv as peace  talks conclude | Russia Ukraine Crisis

ស្របគ្នានេះ សារព័ត៌មាន Defense News បាននិយាយជាមួយនឹងក្រុមអ្នកវិភាគសន្ដិសុខ តំណាងរាស្រ្ដ និង ក្រុមមន្រ្ដីចូលនិវត្ដន៍ជាច្រើន ដោយសួរពួកគាត់ម្នាក់ៗ អំពីជម្លោះអាចនឹងត្រូវបានបញ្ចប់។ ប៉ុន្ដែចម្លើយរបស់ក្រុមអ្នកជំនាញទាំងនោះ នៅតែស្រពិចស្រពិល ដោយគ្រាន់តែឆ្លើយ ថា សង្រ្គាមនឹងចំណាយអស់ច្រើន ធ្វើឱ្យជីវិតមនុស្សបាត់បង់ជីវិត ហើយទំនងជាមានរយៈពេលយ៉ាងហោចណាស់ពីរទៅបីឆ្នាំ ឬ ក្លាយទៅជាសម័យអន្តរកាល។ សង្គ្រាម នឹងដាក់បន្ទុកទៅលើឧស្សាហកម្មការពារជាតិអាមេរិក និង អឺរ៉ុប ជាពិសេស នៅពេលនិយាយ អំពីគ្រាប់បែក ហើយវាអាចបង្កឱ្យខូចដល់សេដ្ឋកិច្ច នៅក្នុងប្រទេសរុស្ស៊ី។ បញ្ហាទាំងអស់នេះ ក៏នឹងកើតឡើង ស្របពេលមានលទ្ធភាពកើនឡើង នៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅតែមាន។

ក្រុមអ្នកជំនាញ បានបញ្ជាក់ ថា លទ្ធភាព នៃការឈ្នះសង្គ្រាម នឹងពឹងផ្អែកទៅលើសភាទាំងរបស់សហរដ្ឋអាមេរិក ជាមួយការសម្រេចចិត្ត ដើម្បីធ្វើឲ្យប្រាកដនូវនិរន្ដរភាព ជួយកិច្ចគាំទ្រ ដល់អ៊ុយក្រែន។ ប៉ុន្តែបើទោះជាយ៉ាងក៏ដោយ ក្រុមអ្នកជំនាញ បានព្រមាន ថា គំនិតនៃជ័យជម្នះ អាចមានភាពមិនប្រាកដប្រជា។Everything we know Gen. Milley has told the Jan. 6 panel

លោកឧត្តមសេនីយ៍ ម៉ាក មីលឡេ (Mark Milley) នាយអគ្គសេនាធិការចម្រុះ នៃកងទ័ពសហរដ្ឋអាមេរិក បានប្រាប់ដល់ក្រុមអ្នកយកព័ត៌មាន ថា «សម្រាប់ឆ្នាំនេះ វាពិតជាលំបាកខ្លាំងណាស់ នៅក្នុងការបណ្តេញកងកម្លាំងរុស្ស៊ី ចេញពីគ្រប់ទិសទី នៅក្នុងប្រទេសអ៊ុយក្រែន ឬ ទឹកដីរបស់អ៊ុយក្រែន ដែលរុស្ស៊ីបានកាន់កាប់។ ចំណែកដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់ កាលពីខែមុននោះ មិនមែនមានន័យថា វាមិនអាចកើតឡើងទេ ហើយក៏មិនមែនមានន័យ ថា វានឹងមិនកើតឡើងនោះដែរ ប៉ុន្តែវានឹងពិបាកខ្លាំងណាស់»។

លោកនាយអគ្គសេនាធិការចម្រុះ កងទ័ពសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ ថា សង្រ្គាមទំនងជានឹងបញ្ចប់ នៅតុចរចា ដោយដោះស្រាយ នៅត្រង់ចំណុចណាមួយ។ រីឯក្រុមមន្ត្រី និង អ្នកជំនាញ រំពឹង ថា នឹងមានរដូវបង្ហូរឈាម ខណៈរុស្ស៊ី កំពុងតែបញ្ជូនទាហាន ទើបនឹងកេណ្ឌមកថ្មី នាំទៅកាន់សមរភូមិជួរមុខ ហើយអ៊ុយក្រែន កំពុងតែព្យាយាមវាយលុក ស្របពេលពួកគេកំពុងតែបន្តប្រតិបត្តិការ។

ក្រុមអ្នកវិភាគរបស់សហរដ្ឋអាមេរិក និង អឺរ៉ុប បានព្យាករ ប្រហាក់ប្រហែលគ្នា ថា សង្គ្រាមនេះមិនអាចកំណត់ អំពីពេលវេលា នឹងត្រូវបញ្ចប់បាននោះទេ។ សង្គ្រាមនេះ អាចនឹងអូសបន្លាយ អស់រយៈពេលយូរខែ ឬ ច្រើនឆ្នាំ៕Ukraine war: Russians seen reinforcing east ahead of offensive - BBC News