មន្ត្រីយោធាពីរនាក់បានស្លាប់ បន្ទាប់ពីរថក្រោះធុនស្រាល Scorpion របស់ពួកគេក្រឡាប់ អំឡុងពេលធ្វើសមយុទ្ធនៅឯបន្ទាយកងទ័ពក្នុងទីក្រុង Lopburi កាលពីព្រឹកថ្ងៃអង្គារ។
ហេតុការណ៍នេះ បានកើតឡើងដោយសារតែ រថក្រោះព្យាយាមគេចពីរថយន្តយោធានៅផ្លូវកោងខ្លាំង រួចក៏ទៅបុកពំនូកដី បណ្តាលឱ្យក្រឡាប់តែម្តង។
មន្ត្រីពីរនាក់ក្នុងចំណោមមន្ត្រីទាំងបីនាក់ដែលស្ថិតក្នុងរថក្រោះ ជាសេនាធិការថ្នាក់ទី១ និងនាយទាហានម្នាក់បានស្លាប់ និងរងរបួសធ្ងន់ម្នាក់។
សមយុទ្ធនេះ ត្រូវបានធ្វើឡើងដោយកងពលធំទ័ពសេះទី២ នៃកងអង្គរក្ស ដើម្បីធានាប្រសិទ្ធភាពក្នុងប្រតិបត្តិការបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ៕
ប្រភព៖ National Thailand










