កាលពីយប់ថ្ងៃអាទិត្យថ្ងៃទី១២ ខែកម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោហ៊ុនសែន បានបញ្ជាឱ្យក្រសួងព័ត៌មានដកអាជ្ញាបណ្ណសារព័ត៌មានវីអូឌី (VOD) ក្រោយមានភាពចម្រូងចម្រាសលើការចុះផ្សាយនាសប្តាហ៍នេះ ជុំវិញរឿងរ៉ាវដែលមានការលើកឡើងថា លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានចុះហត្ថលេខាលើលិខិតមួយច្បាប់ ស្តីពីការផ្តល់ជំនួយដល់ប្រទេសតួកគី។
តែយ៉ាងណាមិញ មកទល់ពេលនេះ សម្តេចតេជោហ៊ុនសែន ក៏បានផ្តល់ឱ្យអតីតបុគ្គលិកវីអូឌី នៅក្របខ័ណ្ឌរដ្ឋ ដោយសម្តេចបានមានប្រសាសន៍ថា៖ “ដោយសារតែវិទ្យុវីអូឌីត្រូវបានបិទនិងគ្មានឱកាសបើកឡើងវិញនិងដោយគិតទៅដល់ជីវភាពបុគ្គលឹកដែលបាត់បង់ការងារធ្វើដោយកំហុសមេដឹកនាំ។ ខ្ញុំសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បងប្អូនដែលមានបំណងចូលបំរើកិច្ចការរដ្ឋ។ សូមបងប្អូនធ្វើទំនាក់ទំនងជាមួយក្រសួងមុខងារសាធារណៈដើម្បីដាក់ពាក្យសុំ ធ្វើការ។
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈត្រូវទទួលយកពាក្យសុំនិងបែងចែកទៅតាមក្រសួងនានាស្របតាមមុខជំនាញនិងត្រូវសុំការសម្រេចចុងក្រោយពីខ្ញុំ។ សូមអ្នកដទៃកុំលូកលាន់កិច្ចការផ្ទៃក្នុង របស់យើងហើយយើងសូមបញ្ជាក់ថានឹងគ្មានការផ្លាស់ប្តូរការសម្រេចចិត្តរបស់យើងនោះឡើយ។ ជនបរទេសគ្មានសិទ្ធ មកបង្គាប់បញ្ជាឲ្យយើងធ្វើនេះឬធ្វើនោះ តាមការចង់បានរបស់ពួកគេឡើយព្រោះ នេះជាកិច្ចការផ្ទៃក្នុងរបស់យើង។
ការបិទចោលវិទ្យុដែលគ្មានក្រមសិលធម៍មួយវាមិនធ្វើឲ្យស្លាប់នូវសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយតែផ្ទុយ ទៅវិញវានឹងជួយដល់ការអនុវត្តច្បាប់និង ពង្រឹងក្រមសិលធម៍វិជ្ជាជីវៈសារព័ត៌មាន នៅកម្ពុជាថែមទៀតផង”៕









