Home Blog Page 1838

ការនាំចូលរថយន្តអគ្គិសនីមកឡាវដោយសារតម្លៃប្រេងឡើងថ្លៃខ្លាំងពេក

0

ប្រទេសឡាវ ៖ ប្រទេសឡាវបានរាយការណ៍ពីចំនួនការនាំចូលរថយន្តអគ្គិសនីកើនឡើងនៅឆ្នាំ២០២២ កន្លងមក បន្ទាប់ពីតម្លៃប្រេងឥន្ធនៈបានកើនឡើងជាច្រើនលើក ។ តាមរបាយការណ៍ពីក្រុមហ៊ុនប្រេងឥន្ធនៈឡាវ (Lao State Fuel Company) បង្ហាញថា នៅខែកុម្ភៈ ឆ្នាំ២០២៣នេះ តម្លៃប្រេងសាំងស្មើប្រមាណ២១.០៥០គីបក្នុង១លីត្រ និងតម្លៃប្រេងម៉ាស៊ូតស្មើ១៩.៨២០គីបក្នុង១លីត្រ ។

លោក Thongphat Inthavong អនុរដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែ បានថ្លែងក្នុងកិច្ចប្រជុំកាលពីដើមខែកុម្ភៈថា ប្រជាពលរដ្ឋឡាវចាប់ផ្តើមងាកមកប្រើប្រាប់រថយន្តអគ្គិសនីកាន់តែច្រើន បន្ទាប់ពីឡាវជួបបញ្ហាការខ្វះខាតប្រេងឥន្ធនៈ និងតម្លៃកើនឡើងជាបន្តបន្ទាប់ ។Lao gov't shoots for 1% electric vehicle use by 2025 | Phnom Penh Post

បច្ចុប្បន្ន ប្រទេសឡាវមានរថយន្តអគ្គិសនីចំនួន១.៤២៨គ្រឿង និងម៉ូតូអគ្គិសនីចំនួន១.៧៧៣គ្រឿង ដែលបាននាំចូលដោយជំនួយពីអន្តរជាតិ និងផ្នែកឯកជន ។ ប្រទេសឡាវមានកន្លែងសាកអគ្គិសនីទាំងអស់ចំនួន២០កន្លែងនៅទូទាំងប្រទេស និងមានក្រុមហ៊ុនលក់រថយន្តចំនួន១៨ បាននាំចូលរថយន្តអគ្គិសនីមកលក់នៅឡាវ ។

ក្រៅពីនេះ រដ្ឋាភិបាលឡាវតាំងចិត្តថា នឹងផ្លាស់ប្តូរប្រព័ន្ធដឹកជញ្ជូនក្នុងប្រទេសមកប្រើរថយន្តអគ្គិសនីនៅត្រឹមឆ្នាំ២០២៥ ដើម្បីកាត់បន្ថយការនាំចូលប្រេងឥន្ធនៈ រួមទាំងបានចេញគោលនយោបាយគាំទ្រការប្រើប្រាស់រថយន្តអគ្គិសនីផងដែរ ។ លោក ផាន់ខាំ វិផាវ៉ាន់ អតីតនាយករដ្ឋមន្ត្រីឡាវ បានកំណត់គោលដៅថា ប្រទេសឡាវនឹងប្រើប្រាស់រថយន្តអគ្គិសនីជាង៣០% នៅត្រឹមឆ្នាំ២០៣០ ៕Laos govt targets one per cent electric vehicle use by 2025 and 30% by 2030  | The Star

ប្រភព ៖ AECconnect

ប្រទេសក្រូអាតប្រកាសលក់កោះរាងបេះដូងក្នុងថ្ងៃក្តីស្រឡាញ់

0

ប្រទេសក្រូអាត ៖ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ប្រទេសក្រូអាតបានប្រកាសលក់កោះរាងបេះដូងដ៏ល្បីល្បាញលើពិភពលោក សម្រាប់ថ្ងៃក្តីស្រឡាញ់ដល់អ្នកចាប់អារម្មណ៍ធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដែលត្រូវបានភ្ញៀវទេសចរដាក់ឈ្មោះថា «កោះក្តីស្រឡាញ់» ។

កោះរាងបេះដូង ឬកោះក្តីស្រឡាញ់ គឺជាកោះមួយស្ថិតក្នុងចំណោមកោះ Galesniak ។ វាស្ថិតនៅក្រៅឆ្នេរសមុទ្រ Adriatic ជាប្រជុំកោះដែលគេស្គាល់ច្រើននៅប្រទេសក្រូអាត ហើយបច្ចុប្បន្ន ក្រូអាតបានបើកឱកាសដល់អ្នកចាប់អារម្មណ៍អាចទិញវាបាន ។Ekorna Experience » The heart shaped island in Croatia

Silvestro Cardum ជាឈ្មួញកណ្តាលប្រាប់ថា កោះនេះមានមនុស្សម្នា និងភ្ញៀវទេសចរនាំគ្នាមកថតរូបទុកជាអនុស្សាវរីយ៍រាប់លានរូបក្នុង១ឆ្នាំៗ ។ វាបង្ហាញឱ្យឃើញថា កោះនេះជាទីកន្លែងនិយមចូលចិត្តរបស់មនុស្សជាច្រើនទូទាំងពិភពលោក បើទោះជានៅលើកោះ និងបណ្តាកោះផ្សេងទៀតគ្មានមនុស្សរស់នៅ គ្មានសណ្ឋាគារ គ្មានភូមិគ្រឹះ ឬសូម្បីតែភោជនីយដ្ឋាន ក៏គ្មានដែរ ។ ប៉ុន្តែមានអ្នកល្បីល្បាញយកទូករបស់ពួកគេមកចតនៅទីនេះ ដើម្បីគយគន់ទេសភាពស្រស់ស្អាត និងសម្រាកលំហែរកាយជាប្រចាំនៅរដូវក្តៅ ដូចជា Beyoncé ម្ចាស់ភ្លេង R&B ជនជាតិអាមេរិក ក៏ធ្លាប់មកប្រារព្ធខួបកំណើតគម្រប់៣៩ឆ្នាំនៅលើកោះនេះដែរ ។ លើសពីនេះ Michael Jordan ក៏បានមកលេងទីនេះកាលពីឆ្នាំ២០២២ រួមទាំងលោក Jeff Bezos ម្ចាស់ក្រុមហ៊ុន Amazon ក៏មកលេងទីនេះដូចគ្នា ។

ឈ្មួញកណ្តាលប្រាប់ថា គេនឹងលក់ផ្នែកខ្លះនៃកោះដល់អ្នកចាប់អារម្មណ៍ក្នុងតម្លៃត្រឹមតែ១៣លានយូរ៉ូប៉ុណ្ណោះ ហើយកន្លងមក មានអ្នកទាក់ទងសាកសួរជាបន្តបន្ទាប់ស្ទើររាល់ថ្ងៃ ។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៩ អ្នកវិទ្យាសាស្ត្របុរាណវិទ្យានៅសាកលវិទ្យាល័យ Zadar ប្រទេសក្រូអាត បានរកឃើញស្នាមដានថា ធ្លាប់មានមនុស្សរស់នៅទីនេះកាលពីជាង៧.០០០ឆ្នាំមុន ៕307 Love Island Croatia Stock Video Footage - 4K and HD Video Clips |  Shutterstock

ប្រភព ៖ tnnthailand

ចែងឱ្យដាច់! មួយណាជាផ្លែដូង និងមួយណាជាផ្លែដាង

0

បងប្អូនមួយចំនួនបានលឺគេនិយាយថា “ដូងដាង” ប្រហែលគិតថាជាពាក្យផ្ទួនរបស់ដូង តាមពិតផ្លែដាងនេះពិតជាមានមែន ហើយបើ​តាម​វនានុក្រម​សម្តេច​​ជួនណាត ដាង ​ជាឈើ​ដំណាំ​ស្រុក​មួយ​ប្រភេទព​ពួក​ដូង មាន​សណ្ឋាន​ដូច​ដូង​សុទ្ធសាធ ខុស​គ្នា​តែ​ឥត​ផ្កា ស្រាប់​តែ​ចេញ​ជា​ផ្លែ​មក​តែម្ដង ភាគច្រើនវា​មាន​នៅ​ក្នុង​ខេត្ត​បាត់ដំបង។

ដើម​ដាង​ និង​ដើម​ដូង​មាន​សណ្ឋាន​ប្រ​ហាក់​ប្រ​ហែល​គ្នា បើ​មិន​ពិនិត្យ​ឱ្យ​ច្បាស់ទេ​ពិតជា​ច្រឡំ​គ្នា​មិន​ខាន។ ដើម​ដាង​ពេល​ចេញ​ផ្កា​មក​មាន​ក្តិប​តោង​ជាប់​នឹង​ផ្កាតែ​ម្តង ដែល​ខុស​ពី​ដូង​មាន​ស្មែង​ដូងចេញនិងមាន​ក្តិប​តោងជាប់ជាមួយ។ មួយ​វិញ​ទៀត​ ផ្លែដាង​លក្ខណៈ​ស្តួច​ផ្នែក​ខាង​ក្រោម ជាង​ផ្លែ​ដូង​ដែល​ខ្លះ​មាន​លក្ខណៈ​ទាល​ក្រោម។​ ទាំងដើម ទាំង​ស្លឹក ​ទាំង​​ទឹក និង​សាច់គឺ​ដាង មិន​ខុសគ្នា​ពីដូង​នោះ​ទេ ហើយ​ផ្លែ​ដាងទុំ​អាច​យក​សាច់ធ្វើជា​ខ្ទិះសម្រាប់​ធ្វើ​នំ ឬ​បង្អែម​ដូច​គា្ន​នឹង​ដូងដែរ។

ផ្លែនេះ​មិនសូវមានទីផ្សារដូចផ្លែដូងប៉ុន្មានោះទេ ដូចនេះវាមិនត្រូវបានលើកទឹកចិត្តឱ្យដាំយកផ្លែលក់នោះទេ ដោយត្រឹមតែដាំមួយដើម ទៅពីរដើម លំអក្នុងបរិវេណផ្ទះបានហើយ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiljO4D3jp7X1KFkB4DJGigeTTHyOyn6NmHORO4v9PR4crFgNdthmY0kjrHzLIFwhISZCxjFOUUoM6gpKShpdOJ6KyvvLJUkULYhvNM5Ffi7vRqzqTM9wFqJtHClGXRyrxKzXQpdchYFJE1U4gvJFORP8BE2cZbLu_SnBSj6t5BonuvKuboiazbIKKH/s866/30729238_1685972894828987_4689785632631596324_n.png

 

កន្លែងទេចរណ៍ធម្មជាតិ ដ៏ស្រស់ស្អាត បែរជាមិនសូវមានអ្នកស្គាល់ កំពុងសម្ងំលាក់ខ្លួននៅទឹកដីខេត្តកោះកុង

0

ទេសចរណ៏ ព្រែកកោះប៉ោ ឬក៏គេច្រើនហៅថា ព្រែកកោះប៉ោ កោះកុង មានទីតាំងស្ថិតនៅ ភូមិកោះប៉ោ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង និងមានចម្ងាយប្រហែល ២០គីឡូម៉ែត្រពីរង្វង់មូល​ ខេត្តកោះកុង។

ភ្ញៀវទេសចរអាចធ្វើដំណើរកម្សាន្តទៅកាន់តំបន់ធម្មជាតិ និង ពោរពេញទៅដោយជីវៈចម្រុះកោះប៉ោ បាន ដោយការជួលទូកទេសចរណ៍ឬអូប៊័រជិះដោយត្រូវចំណាយពេលក្នុងការធ្វើដំណើរប្រហែលជា១ម៉ោងកាត់តាមតំបន់ដៃសមុទ្រខ្វែងខ្វាត់ ។ ទោះបីជានៅកោះប៉ោមិនមានប្រជាជនរស់នៅ និង ហាក់មានសភាពស្ងាត់បន្តិចក្តី ក៏ប៉ុន្តែសម្រាប់អ្នកទេសចរ ដែលបានទៅដល់ទីនោះពួកគេបានចាត់ទុកថា កោះប៉ោគឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រងគ្មានពីរនៃទឹកដីខេត្តកោះកុង។

ទេសចរណ៏ ព្រែកកោះប៉ោ ស្ថិតនៅក្នុងប្រភេទ៖ ទេសចរណ៍ធម្មជាតិ, ទេសចរណ៍កែច្នៃឬរមណីយដ្ឋានកែច្នៃ, ទឹកជ្រោះឬទឹកធ្លាក់, កោះ។ រីឯចំណុចសំខាន់ៗនៅ ទេសចរណ៏ ព្រែកកោះប៉ោ មានដូចជា៖ ស្ទូចត្រី, ទស្សនាសួនដាំណាំ, ជិះទូកកាយ៉ាក, រៀបចំអាហារដោយខ្លួនឯង, គយគន់ថ្ងៃលិច, ទស្សនាព្រៃកោងកាង, ដើរលេងដោយថ្មើរជើង, ទស្សនាទេសភាពព្រៃភ្នំ៕

ប្រទេសតូចជាងគេបំផុតនៅតំបន់អាស៊ាន ត្រៀមបញ្ជូនអត្តពលិក៥០០នាក់​ មកសុីហ្គេមនៅកម្ពុជា

0

ក្រុមប្រឹក្សាអូឡាំពិកជាតិសិង្ហបុរី (SNOC) បានជ្រើសរើសអត្តពលិកជាង ៥០០នាក់ សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

បញ្ជីឈ្មោះចេញដោយក្រុមប្រឹក្សាអូឡាំពិកជាតិសិង្ហបុរីសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ បច្ចុប្បន្នមានអត្តពលិកចំនួន ៥១៧នាក់ ប៉ុន្តែចំនួនអត្តពលិកត្រូវបានគេរំពឹងថា នឹងត្រូវបានបញ្ជាក់កាន់តែច្បាស់លាស់ ពេលកាន់តែកៀកទៅនឹងការប្រកួត។CONGRATULATIONS TO SMU ATHLETES FOR MAKING US PROUD AT THE 2017 S.E.A. GAMES IN KUALA LUMPUR

អនុប្រធាន SNOC និងជាសមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក Ng Ser Miang បាននិយាយថា ៖«សូមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះអត្តពលិកទាំងអស់ដែលត្រូវបានជ្រើសរើសឱ្យតំណាងប្រទេសសិង្ហបុរី។ សូមសំណាងល្អនៅកម្ពុជា យើងនឹងលើកទឹកចិត្តអ្នក»។IOC Vice-President and SNOC board member Ng Ser Miang fined and warned for  interfering in World Sailing elections. – TMSG

ម្ចាស់មេដាយមាសកីឡាហែលទឹក នៅអូឡាំពិក២០១៦ កីឡាករ Joseph Schooling, កីឡាកររត់ប្រណាំង Shanti Pereira និងកីឡាករវាយសី Loh Kean Yew ដែលបច្ចុប្បន្នកំពុងចូលរួមក្នុងព្រឹត្តិការណ៍ India Open ក៏ស្ថិតក្នុងចំណោមអត្តពលិកដែលនឹងមានឈ្មោះចូលរួមស៊ីហ្គេមនៅកម្ពុជា៕Flagbearers Yu Mengyu and Kean Yew Loh lead the Team Singapore contingent in the athletes parade during the Tokyo Olympics opening ceremony on July 23, 2021.

រដ្ឋកំពុងសិក្សាដើម្បីស្ថាបនាផ្លូវ ចាប់ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដល់ក្រោយសាលាតិចណូ

0

រដ្ឋបាលរាជធានីភ្នំពេញ ជាមួយនឹងក្រសួងសាធារណការនិងដឹកជញ្ជូនបាននិងកំពុងសិក្សាដើម្បីស្ថាបនាផ្លូវមួយខ្សែទៀត នៅតាមបណ្តោយផ្លូវរថភ្លើង ចាប់ពីអាកាសយានដ្ឋានភ្នំពេញ មកក្រោយសាលាតិចណូ ក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីដោះស្រាយការកកស្ទះរាចរណ៍ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ។May be an image of 3 people, people sitting, people standing and indoor

ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍លើកឡើងពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ទាំងកត្តាភូមិសាស្ត្រ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងបានលើកឡើងពីបញ្ហាប្រឈមមួយចំនួនរបស់រាជធានីភ្នំពេញ។ ជាពិសេសបញ្ហាកកស្ទះចរាចរ និងបញ្ហាសំរាមជាដើម ។ ចំពោះបញ្ហាកក់ស្ទះចរាចរណ៍ ឯកឧត្តមឃួង ស្រេងបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញនិងក្រសួងសាធារណៈការពេលនេះបាននិងកំពុងសិក្សា ដើម្បីស្ថាបនាផ្លូវមួយខ្សែទៀតស្របតាមបណ្ដោយផ្លូវរថភ្លើង ដោយចាប់ពីព្រលានយន្តហោះភ្នំពេញ រហូតមកដល់ក្រោយសាលាតិចណូ ខណ្ឌទួលគោក ដើម្បីដោះស្រាយបញ្ហាកកស្ទះចរារាចរណ៍ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី។May be an image of 5 people, people standing and indoor
កំណាត់ផ្លូវមួយខ្សែដែលគ្រោងស្ថាបនានៅតាមបណ្ដោយផ្លូវរថភ្លើងនេះ បានទទួលការឯកភាពពីក្រសួងសាធារណការម្ដងរួចមកហើយ កាលពីឆ្នាំ២០១៩ ប៉ុន្តែត្រូវបានខកខានទៅវិញដោយសារជម្ងឺcovid – 19 ។ ប៉ុន្តែសម្រាប់ពេលនេះ យើងបាននឹងកំពុងសិក្សាដើម្បីស្ថាបនាផ្លូវមួយខ្សែនេះឡើងវិញ។
រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងធ្វើការកែសម្រួលនូវស្លាកសញ្ញា ភ្លើងសញ្ញាសារាចរណ៍មួយចំនួន នៅមុខអាកាសយានដ្ឋាន​ភ្នំពេញ ដោយបានបង្កើតក្រុមការងារក្រុមហ៊ុន សហការជាមួយនឹង​ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណា សម្រួលភ្លើងចរាចរណ៍នៅមុខ​អាកាសយានដ្ឋានភ្នំពេញនេះ ឱ្យកាន់តែមានភាពប្រសើរឡើង កាត់បន្ថយបានការកកស្ទះ ក៏ដូចជា គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងដោយយថាហេតុ៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGOK5Zh61KeE9scGEte2EccRnUpTTHbVUuKm21mD9-DsksVXI2Ij8UAebEEoXiRZnoCCQFdNN0t0kMrV1Fmtdx06R907qCBTWZ7Reo6nagZbYZO9_gOjNFTdaw-7XF77tUOtFr6M7NKpL16TpeVg24StQ9jG4G5SNjchQGnAbJbxXHUU7Pws-5PdEs/s1392/Screenshot%202023-02-14%20130632.jpg

សិង្ហបុរីអនុញ្ញាតឱ្យភ្ញៀវទេសចរមកកម្សាន្ត ទោះចាក់វ៉ាក់សាំងមិនគ្រប់ដុស

0

ប្រទេសសិង្ហបុរី ៖ សិង្ហបុរីបានអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំងការពារកូវីដមិនគ្រប់ដុស អាចធ្វើដំណើរមកកម្សាន្តនៅប្រទេសខ្លួនបាន ដោយពួកគេមិនចាំបាច់មានលទ្ធផលពិនិត្យជំងឺកូវីដអវិជ្ជមាន និងគ្មានការឃុំខ្លួន ។ លើសពីនេះ សិង្ហបុរីក៏បានអនុញ្ញាតឱ្យភ្ញៀវទេសចរអាចដោះម៉ាស់ចេញផងដែរ នៅពេលពួកគេជិះរថយន្តសាធារណៈ ដោយអនុវត្តចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ តទៅ ដោយសារសិង្ហបុរីចង់ចាកចេញពីការឆ្លងរាតត្បាតនៃជំងឺកូវីដក្នុងដំណាក់កាលធ្ងន់ធ្ងរ ។Singapore - United States Department of State

ក្រៅពីនេះ ក្រុមការងារទទួលបន្ទុកជំងឺកូវីដដែលបានបង្កើតឡើងកាលពីខែមករា ឆ្នាំ២០២០ ក៏នឹងត្រូវរំសាយផងដែរ ។ ប្រទេសសិង្ហបុរីបានបន្ធូរបន្ថយវិធានការពិនិត្យរកជំងឺកូវីដមុនពេលធ្វើដំណើរ និងការពាក់ម៉ាស់ ដែលគេចាត់ទុកថា គឺជាជំហានសំខាន់ក្នុងការធ្វើឱ្យជំងឺកូវីដក្លាយជាជំងឺក្នុងតំបន់ និងអនុញ្ញាតឱ្យពលរដ្ឋសិង្ហបុរីប្រើជីវិតប្រចាំថ្ងៃតាមធម្មតាឡើងវិញ ។

ជាមួយគ្នានេះ សិង្ហបុរីមិនបង្ខំឱ្យពលរដ្ឋ និងភ្ញៀវទេសចរត្រូវតែពាក់ម៉ាស់ក្នុងរថយន្តសាធារណៈ និងទីកន្លែងនានាទៀតទេ ។ លោក Lawrence Wong ឧបនាយករដ្ឋមន្ត្រីប្រទេសសិង្ហបុរី បានណែនាំថា គួរតែពាក់ម៉ាស់ក្នុងពេលឆ្លងជំងឺកូវីដប៉ុណ្ណោះ ។Singapore: Launch pad into Asia

ទោះយ៉ាងណា ក្រសួងសុខាភិបាលបញ្ជាក់ថា ការពាក់ម៉ាស់នៅតែចាំបាច់សម្រាប់ទីកន្លែងមួយចំនួន ដូចជា បន្ទប់អ្នកជំងឺក្នុងមន្ទីរពេទ្យ គ្លីនិក និងផ្ទះថែទាំមនុស្សចាស់ ដែលទីកន្លែងទាំងនេះនឹងមានការប៉ះពាល់ជាមួយអ្នកជំងឺ ព្រមទាំងទីកន្លែងបិទជិតផងដែរ ៕

ប្រភព ៖ AECconnect

ចិនប្រកាសបើកបវសនកាលជាថ្មីនៅទូទាំងប្រទេស

0

ប្រទេសចិន ៖ ចិនបានប្រកាសបើកបវសនកាលថ្មីនៅតាមសាលារៀនក្នុងតំបន់នីមួយៗនៅទូទាំងប្រទេស ដោយមានគ្រូបង្រៀន និងកូនសិស្សប្រមាណ៣០០លាននាក់បានត្រឡប់មកកាន់សាលារៀនរបស់ពួកគេវិញ ។ វាជាការបើកបវសនកាលលើកដំបូងក្រោយពីប្រទេសចិនបន្ធូរបន្ថយការរឹតបន្តឹងលើជំងឺកូវីដ-១៩ ពូជថ្មី ពីកម្រិត A ទៅកម្រិត B កាលពីថ្ងៃទី៨ ខែមករា កន្លងមក ។This is how other countries are gradually reopening schools

កាលពីថ្ងៃទី៦ ខែកុម្ភៈ លោកស្រី ស៊ុន ឈុនឡាន ឧបនាយករដ្ឋមន្ត្រីចិន បានជំរុញឱ្យនាយកសាលារៀននីមួយៗគ្រប់គ្រងសាលារៀនរបស់ខ្លួន និងចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ដើម្បីឱ្យសាលារៀនក្លាយជាកន្លែងមានសុវត្ថិភាពដូចធម្មតាឡើងវិញ ។ តាមរបាយការណ៍បញ្ជាក់ថា សិស្សបឋមសិក្សា និងអនុវិទ្យាល័យនៅក្នុងទីក្រុងប៉េកាំង បានចូលរៀនវិញជាង១លាននាក់កាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងមក ។

លោក ឈីន សេង នាយករងអនុវិទ្យាល័យនៅទីក្រុងប៉េកាំង បានប្រកាសបើកបវសនកាលសម្រាប់សិស្សអនុវិទ្យាល័យក្នុងឆមាសនេះ ក្រោយពីសាលារបស់លោកបានពន្យារពេលបើកបវសនកាលនៅឆមាសមុន ដោយសារការរាតត្បាតនៃជំងឺកូវីដ ។ សាលារៀនក៏បានអញ្ជើញអាណាព្យាបាល មាតាបិតាសិស្សមកជាភ្ញៀវកិតិ្តយសក្នុងពិធីនេះផងដែរ ។How schools around the world are reopening during the coronavirus pandemic  - ABC News

គួរបញ្ជាក់ថា កាលពីរយៈពេល៣ឆ្នាំកន្លងមកនេះ កូនសិស្សចិនទាំងអស់ត្រូវនៅតែក្នុងផ្ទះរបស់ខ្លួន និងរៀនសូត្រតាមប្រព័ន្ធអនឡាញ ខណៈគេបារម្ភពីការរាតត្បាតនៃជំងឺកូវីដក្នុងប្រទេសចិន ហើយកូនសិស្សនឹងគ្មានសុវត្ថិភាព បើពួកគេទៅរៀននៅសាលា ៕ ប្រភព ៖ newpapertoday

ឥណ្ឌូណេស៊ីនិងវៀតណាម បង្កើតកិច្ចព្រមព្រៀងថ្មី ទប់ស្កាត់ជម្លោះដែនទឹក

0

រដ្ឋធានីហ្សាការតា៖ ក្រុងប៉េកាំង តែងតែអះអាង អំពីដែនទឹកនៅសមុទ្រចិនខាងត្បូង ស្ទើរតែទាំងស្រុង ជាដែនអធិបតេយ្យភាពរបស់ប្រទេសចិន ហើយសកម្មភាពបែបនេះ បង្កឲ្យមានជម្លោះ ជាមួយនឹងបណ្ដាប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ាន ទើបកាលពីពេលថ្មីៗនេះ វៀតណាម បានចុះកិច្ចព្រមព្រៀងមួយ ជាមួយនឹងឥណ្ឌូណេស៊ី ស្ដីអំពីព្រំដែនទឹករបស់ប្រទេសទាំង២។How a new Vietnam-Indonesia deal will affect South China Sea disputes

សារព័ត៌មាន Defense News បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ថា កិច្ចព្រមព្រៀង កាលពីពេលថ្មីៗ រវាងឥណ្ឌូណេស៊ី និង វៀតណាម ទៅលើព្រំដែនសមុទ្រ នៅក្នុងសមុទ្រចិនខាងត្បូង ទំនងជានឹងប្រព្រឹត្ដទៅ ដោយរលូន ជុំវិញទំនាក់ទំនងដ៏តានតឹងម្តងម្កាល រវាងប្រជាជាតិអាស៊ីភាគអាគ្នេយ៍ទាំងពីរនេះ។

កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានកើតឡើង ក្រោយការចរចាគ្នា អស់រយៈពេល១២ឆ្នាំមក ហើយវាបានកើតឡើង អស់រយៈពេល១៩ឆ្នាំមកហើយ បន្ទាប់ពីប្រទេសទាំងពីរ បានអនុម័តនូវការកំណត់ព្រំដែនទឹក រវាងប្រទេសទាំង២។ ទោះជាយ៉ាងណា កិច្ចព្រមព្រៀម និង ការកំណត់ព្រំដែនទឹកនោះ ក្រសួងការពារជាតិវៀតណាម និង ឥណ្ឌូណេស៊ី មិនបានឆ្លើយតបនឹងសំណើ សុំការអត្ថាធិប្បាយនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4TwGWxnpqVw8kfNaPLFNFsFDZTg7lq3vEogPQKJAKsd6_XpwrhkAx8vJYBTloCBC0kqYDDcjt5AaTFXhTVpMHTXyhOZ1CB4tJoOlCwnCrUolXRvua8D37qygltUHENroejH0maPyRyiXD3hkE6jYoh0LN9zJ8XaDmpbQfwMVzNKLkLLVWBqv7klFI/s795/photo_2023-02-14_10-36-43.jpg

បើតាមលោក ប៊ិច ត្រាន (Bich Tran) ជាអ្នកសរសេរ នៅក្នុងការបោះពុម្ពផ្សាយរបស់វិទ្យាស្ថាន ISEAS-Yusof Ishak នៅក្នុងប្រទេសសិង្ហបុរី បានឲ្យដឹង ថា «ជាការពិតណាស់ ការបោះបង្គោលព្រំដែនទឹក រវាងឥណ្ឌូណេស៊ី-វៀតណាម ជាតំបន់សេដ្ឋកិច្ចផ្តាច់មុខ បានប្រព្រឹត្ដទៅប្រកបដោយជោគជ័យ ហើយវានឹងជួយដល់ប្រទេសទាំងពីរ នៅក្នុងការដោះស្រាយនូវការនេសាទខុសច្បាប់ និង កិច្ចការពាក់ព័ន្ធជាច្រើនទៀត ដែលជាបញ្ហាទ្វេភាគីយ៉ាងធ្ងន់ធ្ងរ ហើយជាបញ្ហាយ៉ាងទូលំទូលាយ ពាក់ព័ន្ធនឹងប្រទេសភាគីទីបី រួមទាំង ចិន និង ថៃ ផងដែរ។

កិច្ចព្រមព្រៀងនេះ ក៏ផ្តល់ក្តីសង្ឃឹម សម្រាប់ការពង្រឹងនូវការប្តេជ្ញាចិត្តនៅក្នុងតំបន់ ចំពោះបទដ្ឋាន និង គោលការណ៍ដែនសមុទ្រអន្តរជាតិ ដូចបានចែង នៅក្នុងអនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ នាឆ្នាំ១៩៨២ ដោយអនុញ្ញាតឱ្យប្រទេសទាំងពីរ អះអាងនូវដែនសមុទ្រអន្តរជាតិរៀងៗខ្លួន។ សិទ្ធិ និង អនុវត្តនូវផលប្រយោជន៍នៅក្នុងដែនសមុទ្ររបស់ប្រទេសទាំងនេះ។

បើតាមច្បាប់អន្តរជាតិ តំបន់សេដ្ឋកិច្ចផ្តាច់មុខ រួមមាន ដែនទឹកដែលលាតសន្ធឹង រហូតដល់២០០ម៉ៃល៍ ឬស្មើនឹង ប្រហែល៣២១គីឡូម៉ែត្រ ពីឆ្នេរសមុទ្ររបស់ប្រទេស ដែលប្រទេសនោះ មានសិទ្ធិផ្តាច់មុខ នៅក្នុងការរុករក និង ទាញយកធនធានធម្មជាតិ នៅក្នុងសមុទ្រនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6DN4EjhEOLps31IGnix4sughyPzBP0gCRJ9E8a-WJYOeG_xV36MkJ1KjtZTQxs_4HS3U7fQ36L41vde9mCIUON7_z-MiqWA79mPO1Vm0uyscd5doy4RjJlxDUNxOcvrPEfJmueumvm01ZtIbURNezzuyj2ifls2QrPrZbf7Mb9qd-TCkfdgqL4VnD/s1000/photo_2023-02-14_10-36-42.jpg

កិច្ចព្រមព្រៀងថ្មីនេះ បានបិទបញ្ចប់ដោយដំណើរបំពេញទស្សនកិច្ច រវាងមេដឹកនាំកំពូលរបស់វៀតណាម និង ឥណ្ឌូណេស៊ី បានធ្វើដំណើរទៅវិញទៅមក ទៅកាន់ប្រទេសរបស់ពួកគេ កាលពីឆ្នាំកន្លងទៅ។ ចំណែករដ្ឋមន្រ្ដីការពារជាតិឥណ្ឌូណេស៊ី លោក ប្រាប៉ូវ៉ូ ស៊ូប៊ៀនតូ (Prabowo Subianto) ក៏បានទៅជួបសមភាគីវៀតណាម លោកឧត្ដមសេនីយ៍ ផាន់ វ៉ាន់យ៉ាង (Phan Văn Giang) ។ ដំណើរទស្សនកិច្ចរបស់មេដឹកនាំទាំង២ បានព្រមព្រៀង បង្កើតកិច្ចសហប្រតិបត្ដិការ ទៅលើសន្ដិសុខ និង ការពារជាតិរៀងៗខ្លួន រួមទាំង ការបង្កើននូវទំនាក់ទំនងទ្វេភាគី ការបណ្តុះបណ្តាល និង ការពិគ្រោះយោបល់។ ទន្ទឹមគ្នានេះ មេដឹកនាំវៀតណាម និង ឥណ្ឌូណេស៊ី ក៏បានព្រមព្រៀងគ្នា ទៅលើតំបន់សេដ្ឋកិច្ចផ្ដាច់មុខរៀងៗខ្លួនផងដែរ។

ជម្លោះនៅលើដែនទឹក បានក្លាយជារឿងធម្មតា នៅក្នុងសមុទ្រចិនខាងត្បូង ដែលវៀតណាម និង ឥណ្ឌូណេស៊ី ស្ថិតក្នុងចំណោមប្រទេស នៅក្នុងតំបន់យ៉ាងតិច ចំនួន៥ផ្សេងទៀត តែងតែអះអាង អំពីដែនអធិបតេយ្យភាពរបស់ខ្លួន ពាក់ព័ន្ធនឹងលក្ខណៈភូមិសាស្ត្រ នៅក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrpWrhqB3CfTkmB8ojXVtLURVPE5uZsiaaOiLbqZsluRGRhfP7efpr9CRkuaROoklL2uJSiX4DnyZAau_h3Byes6O01vwfHgckp6ouYJYzf_n48z2vHukVl1xHVeOqyMDjzNmQ4bl-qo1XtGopmRHcPKDZSiPWb_K07PpYYZVrkOF_7Bi78v44qDYC/s1000/photo_2023-02-14_10-36-44.jpg

កិច្ចព្រមព្រៀងចុងក្រោយនេះ បានដោះស្រាយជម្លោះដ៏យូរអង្វែង ទៅលើការទាមទារតំបន់សេដ្ឋកិច្ចផ្ដាច់មុខ (EEZ) ត្រួតស៊ីគ្នារបស់ឥណ្ឌូណេស៊ី និង វៀតណាម ដែលកំណត់ ដោយការចាប់ខ្លួន និង ការប៉ះទង្គិចគ្នា រវាងអ្នកនេសាទ និង ទីភ្នាក់ងារឆ្មាំសមុទ្រ នៃប្រទេសទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះ ឥណ្ឌូណេស៊ី ទំនងជានឹងប្រឆាំងយ៉ាងខ្លាំង ចំពោះការការអះអាងរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង។

ឥណ្ឌូណេស៊ី ជារឿយៗ តែងតែនិយាយថា ខ្លួនមិនមែនជាភាគីជម្លោះ នៅសមុទ្រចិនខាងត្បូង នោះទេ បើទោះជាខ្សែបន្ទាត់ចំនួន៩របស់ចិន ទាមទារកម្មសិទ្ធិ នៅលើដែនទឹក នៅក្នុងតំបន់ត្រួតស៊ីគ្នា ជាមួយតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ឥណ្ឌូណេស៊ី ទាមទារនៅភាគខាងជើង និង ខាងកើត ប្រជុំកោះណាទូណា (Natuna) យ៉ាងណាក៏ដោយ។

ឥណ្ឌូណេស៊ី និង វៀតណាម ជាប្រទេសមានកម្លាំងយោធាដ៏ខ្លាំងក្លា នៅក្នុងតំបន់អាស៊ាន តែងតែមានការព្រួយបារម្ភ អំពីជម្លោះ នៅក្នុងសមុទ្រចិនខាងត្បូង ខណៈក្រុងប៉េកាំង កំពុងតែបង្កើននូវឥទ្ធិពលយោធា នៅក្នុងតំបន់។ ជាមួយនឹងការភ័យខ្លាចចិន នោះ ហ្វីលីពិន បានរត់ទៅចាប់ដៃជាមួយនឹងជប៉ុន ដើម្បីបង្កើនចំណងទំនាក់ទំនងយោធា ឲ្យកាន់តែរឹងមាំ។

ស្របតាមទំនោររបស់ឥណ្ឌូណេស៊ី នៅក្នុងការដោះស្រាយជម្លោះជាមួយចិននោះ ប្រទេសដែនកោះមួយនេះ តែងតែពឹងផ្អែកយ៉ាងខ្លាំង ទៅលើការធ្វើពាណិជ្ជកម្មជាមួយចិន ហើយក៏ជាប្រភពវិនិយោគបរទេសដ៏ធំបំផុតរបស់ក្រុងហ្សាការតា ផងដែរ។ បើយោងតាមទីភ្នាក់ងារគយរបស់ចិន បានឲ្យដឹង ថា ទំហំពាណិជ្ជកម្ម នៅក្នុងឆ្នាំ២០២០ រវាងប្រទេសឥណ្ឌូណេស៊ី និង ចិន មានទំហំទឹកប្រាក់ ៧៨,៥ ពាន់លានដុល្លារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRJzOy4SEz6_RqE422E-Livc3qulIkPw9gMsErlnINCSvb4kbmv61IO52d5Ns91oZUdCSG0wu0OvkNM0Ctgpp0yzUWDi7invGsY99AVVnItrxpoNe3MsG1mXxNOpJlnAHTSK_V-nIBxUzbGF1efZC5R1dMhtCzbzKKqn4nTPWRManLn4LIzefwExV4/s722/photo_2023-02-14_10-36-46.jpg

អាមេរិកនឹងប្រើយន្តហោះបើកបរស្វ័យប្រវត្តិសម្រាប់ដឹកជញ្ជូនកងទ័ព

0

សហរដ្ឋអាមេរិក ៖ កងទ័ពអាកាសអាមេរិកបានសហការជាមួយក្រុមហ៊ុន Reliable Robotics ដើម្បីកែលម្អយន្តហោះដឹកជញ្ជូនកងទ័ព ដោយដំឡើងប្រព័ន្ធការហោះហើរស្វ័យប្រវត្តិក្នុងចម្ងាយឆ្ងាយ និងអាចចុះចតខ្លួនវាបានដោយមិនចាំបាច់មានមនុស្សបញ្ជា ។

គម្រោងនេះមានគោលដៅកាត់បន្ថយការប្រើកម្លាំងមនុស្ស ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបជំនួសវិញ ខណៈវាអាចបំពេញភារកិច្ចឆាប់រហ័ស មានប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ ។ យន្តហោះបើកបរដោយស្វ័យប្រវត្តិអាចកាត់បន្ថយការស្លាប់របស់កងទ័ពក្នុងករណីយន្តហោះត្រូវសត្រូវវាយប្រហារលើអាកាស និងកាត់បន្ថយការចំណាយប្រាក់យ៉ាងច្រើនលើការហ្វឹកហាត់អ្នកបើកយន្តហោះផងដែរ ។In Europe, US Air Force Brings Back Cold War Mobility Concept - Defense One

លោក David O’Brien អតីតឧត្តមសេនីយ៍ឯក និងជាអនុប្រធានជាន់ខ្ពស់ផ្នែកបច្ចេកវិទ្យាអាកាសចរណ៍នៃក្រុមហ៊ុន Reliable Robotics ថ្លែងថា ៖ «ទស្សនវិស័យរបស់យើង គឺការស្វែងរកប្រព័ន្ធបើកបរក្នុងចម្ងាយឆ្ងាយសម្រាប់យន្តហោះគ្រប់ប្រភេទ ។ កិច្ចសហការជាមួយកងទ័ពអាកាសអាមេរិក គឺផ្តោតលើប្រព័ន្ធបើកបរស្វ័យប្រវត្តិរបស់យន្តហោះ Jet ទំហំធំ ហើយវាជាដំណាក់កាលសំខាន់ក្នុងផែនការអភិវឌ្ឍរបស់យើង» ។Boeing C-17 Globemaster III Greeting Card by Kurt Von Dietsch

បច្ចុប្បន្ន យន្តហោះដឹកជញ្ជូនកងទ័ពដែលអាមេរិកប្រើប្រាស់ជាប្រចាំ និងមានការបញ្ជាពីមនុស្ស គឺ Lockheed Martin C-5 Galaxy និង Boeing C-17 Globemaster III ដែលអាចហោះហើរក្នុងចម្ងាយឆ្ងាយសម្រាប់ដឹកជញ្ជូនកងទ័ពអាមេរិកទៅកាន់សមរភូមិ ។ ការកែលម្អយន្តហោះដឹកជញ្ជូនកងទ័ព ដែលបំពាក់ដោយប្រព័ន្ធហោះហើរទំនើប មិនមែនជាគំនិតថ្មីទេ ប៉ុន្តែជាការយកបច្ចេកវិទ្យាការបើកបរដោយស្វ័យប្រវត្តិមកអនុវត្តជាមួយយន្តហោះកងទ័ព រួមទាំងបន្ថែមប្រសិទ្ធភាពពេលយន្តហោះត្រូវហោះឡើង និងចុះចតខ្លួនវា ដោយគ្មានការបញ្ជាពីមនុស្ស ។C-5M Super Galaxy > Air Force > Fact Sheet Display

ក្រៅពីការប្រើបច្ចេកវិទ្យាហោះហើរស្វ័យប្រវត្តិ កងទ័ពអាកាសអាមេរិកក៏បានត្រៀមយកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មកប្រើប្រាស់ដើម្បីអភិវឌ្ឍន៍ការហោះហើររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពផងដែរ ៕ ប្រភព ៖ TNN Tech