ប្រទេសថៃ ៖ តម្លៃប្រេងឥន្ធនៈក្នុងប្រទេសថៃនឹងធ្លាក់ចុះ បន្ទាប់ពីគណៈកម្មការគ្រប់គ្រងនយោបាយថាមពលត្រៀមកាត់បន្ថយថ្លៃដើមទីផ្សារប្រេងឥន្ធនៈ ហើយសង្ឃឹមថា នឹងអាចបញ្ចុះតម្លៃប្រេងសម្រាប់ការលក់រាយជួយដល់ពលរដ្ឋរបស់ខ្លួន ។

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ក្នុងកិច្ចប្រជុំរបស់គណៈកម្មការគ្រប់គ្រងនយោបាយថាមពល ដែលមានលោក សុផាត់ថាណាផុង ផាន់មីឆាវ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងថាមពល ធ្វើជាប្រធានកិច្ចប្រជុំ បានថ្លែងថា ស្ថានការណ៍តម្លៃប្រេងម៉ាស៊ូតក្នុងពិភពលោកមាននិន្នាការធ្លាក់ចុះនាពេលកន្លងមក ហើយគណៈរដ្ឋមន្ត្រីបានចាត់វិធានការកាត់បន្ថយពន្ធលើប្រេងម៉ាស៊ូត ដោយរក្សាតម្លៃបង់ពន្ធត្រឹម១,៣៤បាត/១លីត្រ រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ។Plan to make E20 fundamental petrol

ក្នុងកិច្ចប្រជុំនេះ គណៈកម្មការគ្រប់គ្រងនយោបាយថាមពលបានសម្រេចគ្នាដោះស្រាយអនុម័តតម្លៃប្រេងឥន្ធនៈសមស្របមួយ ដោយកែតម្រូវតម្លៃប្រេងឥន្ធនៈក្នុងទីផ្សារមកសភាពធម្មតាវិញដូចឆ្នាំ២០២០ ក្នុងនោះមាន ប្រេងម៉ាស៊ូត និងប្រេងសាំង ។ ជាលទ្ធផល ប្រាក់ចំណូលរបស់មូលនិធិប្រេងពីប្រេងម៉ាស៊ូត ត្រូវបានកាត់បន្ថយប្រមាណ៣៧,២៣លានបាត/១ថ្ងៃ (ឬប្រមាណ១១១៧លានបាត/១ខែ) ។ ហេតុនេះ វានឹងធ្វើឱ្យតម្លៃលក់រាយសម្រាប់ប្រេងសាំងធ្លាក់ចុះប្រមាណ០,៩០ ទៅ១,២០បាត/១លីត្រ ដោយអនុវត្តចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ ។Oblivious to Where I'm Going: My Petrol Phobia in Thailand

គណៈកម្មការគ្រប់គ្រងនយោបាយថាមពលបានផ្តល់សិទ្ធិទៅឱ្យលេខាធិការទំនាក់ទំនងជាមួយការិយាល័យមូលនិធិប្រេងឥន្ធនៈ ដើម្បីបង្ហាញជូនក្រុមប្រឹក្សាភិបាលមូលនិធិប្រេងឥន្ធនៈ ក្នុងការគ្រប់គ្រងអត្រាមូលនិធិប្រេង ដើម្បីឱ្យតម្លៃលក់នៅក្នុងទីផ្សារ រួមមាន ប្រេងម៉ាស៊ូត និងប្រេងសាំង ស្របតាមការឯកភាពគ្នាក្នុងកិច្ចប្រជុំរបស់គណៈកម្មការគ្រប់គ្រងនយោបាយថាមពល ៕ ប្រភព ៖ topnews