Home Blog Page 1832

ចិននឹងផលិតកង់ដើរដោយថាមពលអ៊ីដ្រូសែន

0

ប្រទេសចិន ៖ Youon Technology ជាក្រុមហ៊ុនផលិតកង់មានទីតាំងនៅក្រុងឆាងចូវ ខេត្ត Jiangsu ភាគខាងកើតប្រទេសចិន បានបង្ហាញថា គំរូកង់ប្រភេទថ្មីរបស់ក្រុមហ៊ុន ដែលដើរដោយថាមពលអ៊ីដ្រូសែន និងអាចបត់បាន កំពុងតែចូលក្នុងសង្វាក់ផលិតកម្មនៅក្រុងឆាងចូវ ជាផ្លូវការហើយ ។

កង់ប្រភេទថ្មីនេះមានរូបរាងស្រដៀងគ្នានឹងកង់ទូទៅដែរ ប៉ុន្តែវាបានបំពាក់អ៊ីដ្រូសែន fuel cell និងឧបករណ៍ផ្ទុកអ៊ីដ្រូសែនមានសម្ពាធទាប ដោយវានឹងដើរតួនាទីបង្កើតថាមពលកម្លាំងសម្រាប់ជំរុញកង់ ។Youon Technology Co., Ltd. Debuts Hydrogen-Powered Bike In China -  FuelCellsWorks

បើប្រៀបធៀបជាមួយកង់អគ្គិសនីទូទៅដែលប្រើប្រាស់ថ្ម lithium គឺអ៊ីដ្រូសែន fuel cell មានគុណសម្បត្តិល្អជាង ដូចជា សុពលភាពនៃការប្រើប្រាស់មានរយៈពេលយូរជាង ហើយវាជាមិត្តជាមួយបរិយាកាសច្រើនជាង ដោយសារវាបង្កើតទឹកតែប៉ុណ្ណោះនៅពេលដំណើរការ ។Chinese Bike-Sharing Startup Hello Chuxing Files for Nasdaq IPO

ក្រុមហ៊ុនផលិតកង់ប្រភេទថ្មីនេះបញ្ជាក់ថា កង់ប្រើប្រាស់អ៊ីដ្រូសែនជំនាន់ថ្មីនេះ ត្រូវការចំណាយថាមពលតាមកម្លាំងល្បឿនរបស់អ្នកជិះកង់ ហើយវានឹងបញ្ឈប់ការចំណាយថាមពលបន្ថែមនៅពេលកម្រិតល្បឿនស្មើ២៤គីឡូម៉ែត្រ/១ម៉ោង ។ កង់ជំនាន់ថ្មីអាចបត់បាននេះ ក្រុមហ៊ុននឹងដំណើរការផលិតនៅចុងខែមីនា ឆ្នាំ២០២៣ ហើយសង្ឃឹមថា នឹងអាចផលិតកង់បានចំនួន២០ម៉ឺនគ្រឿង/១ឆ្នាំ នៅត្រឹមឆ្នាំ២០២៥ ៕

ប្រភព ៖ beartaiBRIEF

អាមេរិកថារុស្ស៊ីគ្មានទំនួលខុសត្រូវ ក្រោយផ្អាកសន្ធិសញ្ញា New START

0

សហរដ្ឋអាមេរិក ៖ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រកាសផ្អាកការអនុវត្តសន្ធិសញ្ញា New START ជាសន្ធិសញ្ញារំសាយអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី និងអាមេរិក ខណៈលោកបានថ្លែងអំពីស្ថានការណ៍សង្គ្រាមក្នុងពេលបច្ចុប្បន្ន រួមទាំងបញ្ជាក់ថា នឹងបង្កើនសក្តានុពលកងទ័ពរបស់រុស្ស៊ី ជាពិសេស កងកម្លាំងនុយក្លេអ៊ែរនោះ បានធ្វើឱ្យភាគីជាច្រើនបារម្ភថា នឹងមានអាវុធនុយក្លេអ៊ែរចូលមកពាក់ព័ន្ធក្នុងជម្លោះលើកនេះ ។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចេញមករិះគន់ការសម្រេចចិត្តរបស់លោក ពូទីន ក្នុងកិច្ចប្រជុំជាមួយលោក Jens Stoltenberg អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅប្រទេសប៉ូឡូញ ថា ៖ «វាពិតជាកំហុសដ៏ធំមួយដែលលោក ពូទីន បានសម្រេចចិត្តបែបនេះ» ។

លោក ចូ បៃដិន ថ្លែងបន្តថា ៖ «ការសម្រេចចិត្តនៅពេលនេះចាត់ទុកថា ប្រទេសរុស្ស៊ីខ្វះការទទួលខុសត្រូវយ៉ាងខ្លាំង ប៉ុន្តែខ្ញុំក៏អានហ្គេមរបស់លោក ពូទីន មិនចេញដូចគ្នាដែរថា ពួកគេនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ឬអ្វីផ្សេងក្នុងសង្គ្រាមលើកនេះ ព្រោះខ្ញុំមើលមិនឃើញសញ្ញា ឬភស្តុតាងជាក់ស្តែងណាមួយថា ពួកគេនឹងប្រើប្រាស់វា ប៉ុន្តែខ្ញុំជឿថា យើងនឹងអាចដោះស្រាយស្ថានការណ៍ផ្សេងៗបាន» ។

ក្រៅពីនេះ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Anthony Blinken ក៏បានរិះគន់ការសម្រេចចិត្តរបស់លោក ពូទីន ផងដែរ ដោយលោកថ្លែងថា ៖ «វាជាការសម្រេចចិត្តគួរឱ្យសោកស្តាយ ហើយខ្វះការទទួលខុសត្រូវយ៉ាងខ្លាំង ប៉ុន្តែទោះយ៉ាងណា ពួកយើងអាចជជែកពិភាក្សាគ្នាពីរឿងនេះជានិច្ច» ។

ការសម្រេចចិត្តផ្អាកសន្ធិសញ្ញា New START របស់លោកប្រធានាធិបតី ពូទីន ត្រូវបានប្រទេសនានាថ្កោលទោសយ៉ាងខ្លាំង ជាពិសេស ក្រុមប្រទេសគ្មានអាវុធនុយក្លេអ៊ែរក្នុងដៃ បើទោះជាក្រោយមក ក្រសួងការបរទេសរុស្ស៊ីបានចេញមកនិយាយថា រុស្ស៊ីនឹងអនុវត្តតាមលក្ខខណ្ឌកំណត់ក្នុងសន្ធិសញ្ញានេះដោយការទទួលខុសត្រូវ រហូតដល់សន្ធិសញ្ញានឹងបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ ៕ ប្រភព ៖ PPTVHD36

ពលរដ្ឋរុស្ស៊ីនាំគ្នាមកស្នាក់នៅថៃដើម្បីគេចពីសង្គ្រាម

0

ប្រទេសថៃ ៖ ចាប់តាំងពីប្រទេសរុស្ស៊ីបានបើកឆាកចូលឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងមក មានជនជាតិរុស្ស៊ីជាច្រើននាំគ្នាធ្វើដំណើរចេញក្រៅប្រទេសដើម្បីគេចពីការកេណ្ឌធ្វើកងទ័ព និងផលប៉ះពាល់សេដ្ឋកិច្ចក្នុងប្រទេស ។ ថៃជាប្រទេសមួយដែលជនជាតិរុស្ស៊ីរាប់ម៉ឺននាក់ជ្រើសរើសមករស់នៅ ហើយមានជនជាតិរុស្ស៊ីជាច្រើននាក់ទៀតបានទិញអចលនទ្រព្យសម្រាប់រស់នៅប្រទេសថៃ រហូតដល់បញ្ចប់សង្គ្រាម ។

ភូកេត ជាខេត្តមួយល្បីល្បាញលើពិភពលោកក្នុងវិស័យទេសចរណ៍ គេសង្កេតឃើញថា មានជនជាតិរុស្ស៊ីជាច្រើននាក់បានមកជួល ឬទិញអចលនទ្រព្យ ដើម្បីងាយស្រួលក្នុងការមករស់នៅប្រទេសថៃ ឬស្វែងរកលំនៅឋានថ្មីសម្រាប់អនាគត ។

តាមទិន្នន័យពីអាកាសយានដ្ឋានអន្តរជាតិភូកេតបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ មានជនជាតិរុស្ស៊ីជាង២៣ម៉ឺន៣ពាន់នាក់បានធ្វើដំណើរមកកាន់ភូកេត ។

បើទោះជាភូកេតជាតំបន់គោលដៅដែលជនជាតិរុស្ស៊ីនាំគ្នាធ្វើដំណើរមកក្នុងរដូវត្រជាក់ ដើម្បីមករកអាកាសធាតុក្តៅនៅថៃក្តី ប៉ុន្តែខុសពីឆ្នាំមុនៗនៅត្រង់ថា ចំនួនការលក់អចលនទ្រព្យរបស់ថៃបានកើនឡើងខ្ពស់ តាំងពីប្រធានាធិបតីរុស្ស៊ី លោក ពូទីន ប្រកាសពីការចល័តកម្លាំងទ័ពនៅខែកញ្ញា ឆ្នាំ២០២២ គឺបង្ហាញឱ្យឃើញថា ភ្ញៀវទេសចរជាច្រើននាក់តាំងចិត្តស្នាក់នៅថៃ យូរជាងថ្ងៃឈប់សម្រាកធម្មតា ។

ភ្នាក់ងារអចលនទ្រព្យនៅភូកេត អ្នកនាង Sofia Malikavareal និយាយថា ៖ «អតិថិជនភាគច្រើនរបស់ខ្ញុំ ជាក្រុមអាយុតិចក្នុងចន្លោះពី៣០ឆ្នាំ ទៅ៣៥ឆ្នាំ ហើយពួកគេជាអ្នកមានទ្រព្យសម្បត្តិ និងមានប្រាក់ច្រើន ។ ពួកគេបានសម្រេចចិត្តផ្លាស់មករស់នៅភូកេតក្នុងរយៈពេលយូរ គឺចាប់ពី៣ខែ ទៅ៦ខែ ឬរហូតដល់១ឆ្នាំ» ៕ ប្រភព ៖ PPTVHD36

អាជ្ញាធរខេត្តពោធិ៍សាត់ នឹងបន្ថែមរូបដំរីចំនួន៥០០ទៀត នៅរង្វង់មូលដំរី៥ ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង

0

ភ្នំពេញ៖ អាជ្ញាធរខេត្តពោធិ៍សាត់ បានបញ្ជាក់ឱ្យដឹងថា នឹងបន្ថែមរូបដំរីចំនួន៥០០ ថែមទៀតនៅរង្វង់មូលដំរី៥ ដែលមានទីតាំងប្រសព្វផ្លូវជាតិលេខ៥៥ និងផ្លូវលេខ១០ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ។ ក្រោយបន្ថែមរួចរង្វង់មូលនេះនឹងក្លាយជារង្វង់មូល «ដំរីប្រាំរយប្រាំ»។

រង្វង់មូលនេះ ធ្វើឡើងសម្រាប់ជានិម្មិតរូបរបស់ស្រុកវាលវែងហើយក៏ទុកជាទីសក្ការៈបូជា និងតំណាងឲ្យ ១) ភាពត្រជាក់ត្រជំ (តំណាងទឹកភ្លៀង ជួយដល់ផលដំណាំ…)។ ២) ភាពសាមគ្គីរឹងមាំ (តំណាងសាមគ្គី១០ ជ័យជម្នះ១០…)។ ៣) ភាពស្មោះត្រង់ការពារ (តំណាងភាពស្មោះស្ម័គ្រការពារបូរណភាពទឹកដីមិនឲ្យមានការបាត់បង់ទឹកដីបន្ថែមទៀត…។នេះជាការបញ្ជាក់បន្ថែមពីអាជ្ញាធរខេត្តពោធិ៍សាត់។
ទន្ទឹមនិងនោះអាជ្ញាធរខេត្តពោធិ៍សាត់ ក៏បានអំពាវនាវដល់សារធារណៈជនទាំងអស់ ជួយចូលរួមកសាងរូបដំរី៥០០នេះ សម្រាប់ជាតំបន់ទេសចរណ៍និងប្រវត្តិសាស្រ្ត សម្រាប់ទឹកដីជាប់ព្រំដែនមួយនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYQxEgGEQFo3JEh0egE2dw-L6JXtmT08siLAVaYmN1X-cY1Ye3L5wdxzh4iQQ5crifMteWRTioagyTt-jAD7swHGP0ZYecCGvsO-PZQLBAlbwXoPXCx6wx2tWzKIUcwR9T1OiggsvfzreUX2ZF28VQ2BjrwRsNu4Lu8zSRhqA439EkO9t76Z9NUMYQ/s720/photo_2023-02-23_10-05-13%20(2).jpg

ជិតដល់ថ្ងៃបោះឆ្នោត! ថៃ ហាមមិនឱ្យអ្នកនយោបាយធ្វើការ​ឃោសនា​ តាម TikTok

0

ទីភ្នាក់ងារ TikTok ប្រចាំប្រទេសថៃបានព្រមានថា ខ្លួននឹងហាមឃាត់រាល់គណនីឃោសនារបស់គណបក្សនយោបាយទាំងអស់ ដើម្បីរក្សាសុវត្ថិភាពនៅអំឡុងពេលការបោះឆ្នោតរបស់ប្រទេសថៃនាពេលខាងមុខនេះ។TikTok Reinforces Platform Integrity Around Thailand's 2023 General  Elections To Foster Positive And Safe Environment For its Community |  ThaiPR.NET

ប្រធានគោលនយោបាយសាធារណៈរបស់ថៃ លោក ស្រី Chanida Klyphun បានលើកឡើងថា៖
TikTok គឺជាវេទិកាកម្សាន្តដ៏ពេញនិយមនៅលើលោក ដូច្នេះវានឹងក្លាយជាកន្លែងឃោសនាគណបក្សណានយោបាយ ហើយវាក៏អាចជាបង្កជម្លោះតាមបណ្តាញអុីតធឺណេតរវាងអ្នកគាំទ្រគណបក្សណាមួយថែមទៀតផងដែរ”។TikTok bans political campaigning on its platform | Thai PBS World : The latest Thai news in English, News Headlines, World News and News Broadcasts in both Thai and English. We bring

លោកស្រីបានសង្កត់ធ្ងន់ថា៖ “យើងនឹងរៀបចំនីតិវិធីឱ្យបានតឹងរឹងបំផុត ដើម្បីការពារគណបក្សនយោបាយពីការប្រើប្រាស់វេទិកាផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បង្កើតការគាំទ្រ ឬចំណេញពីការផ្សាយពាណិជ្ជកម្ម នៅលើបណ្តាញសង្គមមួយនេះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisQWuR17gEcsHiQKhPmG9VjE4h54KUs4XG6nUJDxEZb5XVc0R9OsPwKofVt2REpdqD2Ai62CEPMAZcRY4qyG-BXQ82hybxR8EoqlecRbi7x7tMTixedWLgzgD2IwElLMwXYFuqOVCw2y3XLHYTO1pncY8kITa2KnOPggUJi6RRiyGYkmxNU95i9Y4a/s842/Screenshot%202023-02-23%20110943.jpg

ប្រទេសថៃ នឹងធ្វើការបោះឆ្នោតនាថ្ងៃទី៧ ខែឧសភា ខាងមុខនេះ ដោយលោក ប្រាយុទ្ធ នឹងត្រូវប្រឈមមុខជាមួយកូនស្រីលោកថាក់ សុីន សុីណាវ៉ាត់ត្រា អ្នកនាង ផាងតុងតាន សុីណាវ៉ាត់ត្រា (Paetongtarn Shinawatra) ដែលត្រូវបានគេព្យាករណ៍ថា ជាបេក្ខភាពមានភាគរយខ្ពស់ នឹងក្លាយជានាយករដ្ឋមន្រ្តីបន្ទាប់៕ប្រភព៖ Nation Thailand

អណ្តូងរ៉ែធ្យូងថ្មចិនបាក់រលំសង្កត់កម្មករជាច្រើននាក់

0

ប្រទេសចិន ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ BBC រាយការណ៍ថា អណ្តូងរ៉ែធ្យូងថ្មរបស់ក្រុមហ៊ុន Xinjiang Cole Mining បានបាក់រលំបណ្តាលឱ្យសង្កត់កម្មករជាច្រើននាក់នៅទីក្រុងអាឡាសាន ស្ថិតនៅភាគខាងជើងប្រទេសចិន កាលពីថ្ងៃទី២២ ខែកុម្ភៈ កន្លងមក ដែលធ្វើឱ្យកម្មករស្លាប់យ៉ាងតិច២នាក់ ហើយគេបានជួយសង្គ្រោះកម្មករចំនួន៦នាក់ចេញមក ។ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបញ្ជាទៅកាន់ភ្នាក់ងារសង្គ្រោះជាង២០០នាក់ឱ្យស្វែងរកកម្មករ៥៣នាក់ទៀតដែលបានជាប់ក្នុងអណ្តូងនេះ ។At least 2 dead, 53 missing in northern China coal mine collapse | South  China Morning Post

តំបន់ម៉ុងហ្គោលីខាងក្នុង គឺជាទីកន្លែងសំខាន់មួយសម្រាប់ជីកយកធ្យូងថ្ម និងរ៉ែផ្សេងៗរបស់ចិន ខណៈចិនបានពឹងពាក់លើថាមពលធ្យូងថ្ម ។ វាតែងកើតគ្រោះថ្នាក់ជាញឹកញាប់នៅទីនេះ ហើយជាមូលហេតុធ្វើឱ្យកម្មករជាច្រើននាក់ស្លាប់ដោយសារការផ្ទុះឧស្ម័នមេតាន និងធូលីរ៉ែ ឬកម្មករស្លាប់ដោយសារលង់ទឹកក្នុងអណ្តូងជាដើម ។Two dead, more than 50 missing in China mine collapse | Malay Mail

គួរបញ្ជាក់ថា ប្រទេសចិនបានកើតគ្រោះថ្នាក់នៅក្នុងអណ្តូងរ៉ែជាញឹកញាប់ ដោយសារតែច្បាប់ និងវិធានការការពារសុវត្ថិភាពក្នុងឧស្សាហកម្មរ៉ែមានភាពធូររលុង ។ បើទោះជាពេលកន្លងមក រដ្ឋាភិបាលចិនបានព្យាយាមគ្រប់គ្រងវិធានការការពារសុវត្ថិភាព និងបិទអណ្តូងរ៉ែទំហំតូចគ្មានស្តង់ដារអស់ជាច្រើនកន្លែងក្តី ប៉ុន្តែនៅតែកើតសោកនាដកម្មក្នុងអណ្តូងរ៉ែជាញឹកញាប់ ។ ជាក់ស្តែង កាលពីខែធ្នូ ឆ្នាំ២០២០ កន្លងមក មានហេតុការណ៍បែកធ្លាយកាបូនម៉ូណូអុកស៊ីតក្នុងអណ្តូងរ៉ែធ្យូងថ្ម បណ្តាលឱ្យកម្មករស្លាប់ចំនួន២៣នាក់ ។ លើសពីនេះ កាលពីខែមករា ឆ្នាំ២០២១ ក៏មានហេតុការណ៍ផ្ទុះក្នុងអណ្តូងរ៉ែមាសនៅខេត្តសានដុង ធ្វើឱ្យកម្មករស្លាប់អស់១០នាក់ផងដែរ ៕Two killed and 50 trapped' in China coal mine collapse | South Coast  Register | Nowra, NSWSearch and rescue mission launched after coal mine collapses in China - BBC  NewsChina mine collapse leaves at least 2 dead, more than 50 missing in Inner  Mongolia - CBS News

ប្រភព ៖ khaosod

ប្រភពចំណូលដ៏អាថ៍កំបាំងរបស់លោក ពូទីន

0

លោក Vladimir Putin គឺជាមេដឹកនាំដល់ខ្លាំងក្លាមួយ នៅលើពិភពលោក ដោយលោកបានដឹកនាំរុស្សុីឱ្យក្លាយជាប្រទេសមហាអំណាចមួយ គ្មានគូរប្រៀប។

បុរស៧០ឆ្នាំ បានក្លាយជាប្រធានាធិបតីរុស្សុីចំនួន២ដង ដោយលើកទី១នៅឆ្នាំ២០០៨ដល់២០១២  និងលើកទី២  ពីឆ្នាំ ២០១២ មកទល់បច្ចុប្បន្ន ដោយគ្រានោះលោកពូទីនបានឈ្នះឆោតភ្លូកទឹកភ្លូកដី ដែលធ្វើឱ្យប្រជាជនរុស្សុីមួយចំនួនយល់ឃើញថាការបោះឆ្នោតមានភាពមិនប្រក្រតី។U.S. sanctions Putin's adult children, bans all new investment in Russia

ពូទីនគឺជាមេដឹកនាំ ដែលមានភាពអាថ៍កំបាំងខ្លាំង ដោយសូម្បីតែប្រភពចំណូលរបស់គាត់ក៏មិនមាននរណាដឹងច្បាស់នោះទេ។ យោងតាមគេហទំព័រ Business Insider បានចេញផ្សាយថា លោកពូទីនរកចំណូលបាន៦៧៣ ០០០ ដុល្លារ ក្នុង​ចន្លោះ​ឆ្នាំ ២០១១ និង ២០១៦ ដែល​ក្នុងនោះបាន​មក​ពី​ចំណូល​ប្រចាំ​ឆ្នាំ​ចំនួន ១១២ ០០០ ដុល្លារ។

មិនតែប៉ុណ្ណោះលោកពូទីន ក៏ត្រូវបានគេដឹងថា មាន​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ជា​ច្រើន ដោយលោក​បាន​គ្រប់គ្រង​ភាគហ៊ុន ចំនួន៣៧ភាគរយ នៃ​ក្រុមហ៊ុន​ប្រេង សួ ហ្គាត់ ណេ តេ ហ្គាស (Surgutneftegaz) , ៤.៥ ភាគរយ នៃ​ក្រុមហ៊ុន​ឧស្ម័ន​ធម្មជាតិ ហ្គាស់ ព្រម(Gazprom) និង មាន​ចំណែក​ភាគហ៊ុន​ច្រើន​នៅ​ក្នុង​ក្រុមហ៊ុន​ទំនិញ ហ្គាន់ វរ (Gunvor)។Is Vladimir Putin secretly rich? Why sanctioning Russia's leader over invading Ukraine is so tricky - ABC News

លើសពីនេះទៅទៀត លោកក៏បានចំណូលមួយផ្នែកធំ ពីក្រុមពួកមហាសេដ្ឋីជនជាតិរុស្សុី ដែលតែងតែចង់បានអំណាចនៅក្នុងប្រទេសផងដែរ។

ងាកមកមើលទ្រព្យសម្បត្តិរបស់លោកវិញ ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន២១០ពាន់លានដុល្លារឯណោះ សូម្បីតែ Elon Musk ក៏ថា លោកពូទីនជាអ្នកមានជាងគេនៅលើលោកថែមទៀត៕President Vladimir Putin's Lifestyle

ប្រភព៖ ca knowledge 

ត្រៀម! ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៥ ខែកុម្ភៈ តំបន់មួយចំនួននិងរអាក់រអួលផ្គត់ផ្គង់អគ្គិសនី

0

ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

អគ្គិសនីកម្ពុជាបញ្ជាក់ថា “ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន”៕

កាន់តែលម្អិតសូមអានសេចក្ដីជូនដំណឹងខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKbd31W9o08dQ7P_JlST_-pw5r6jC-7-pqukEOgeJT6tJe3hhdT-5GOAygpeXLPWdBqTgHbPW9KCC4w_8g50l6BydRR40ox8L8-d1N7s9sde9hHtLXPHdE1dNf082dRckc-7pMmpMRb-tDcqjcreHkDDjyNDCS1dIMRxCGc7tCuogDXRr5K0fpjOD2/s1280/photo_2023-02-23_09-52-05.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBQjod0SRGEv1r0f9OJ0RtjTFYTJM70_qm7ryafc761CeLP1le77nb80XX5OlTvK_mxC_kgiUQVOcL3eVc8ZmE_gZ_VYfVzrAoY2EB5xR7nSfVuh2HU6dfu1ojEDxwCXe7rAmgkyj_p9pqiXpOhnn-ka19jfuuxZsO3QrkiPpFMGU0Rw_-nbIcWtjb/s1280/photo_2023-02-23_09-52-05%20(2).jpg

លោកប្រាយុទ្ធ ចាន់អូចា៖ ថៃមិនមែនជាទីលានចាក់សំរាមបរទេសទេ

0

នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) បានសន្យាកាលពីថ្ងៃពុធថា៖ “លោកនឹងហាមឃាត់ការនាំចូលកាកសំណល់ប្លាស្ទិកចាប់ពីឆ្នាំ២០២៥ ប្រសិនបើគាត់ជាប់ឆ្នោតម្តងទៀត”។

លោកក៏បានសង្កត់ធ្ងន់ថែមទៀតថា ៖ “ថៃជាប្រទេសកំពុងអភិវឌ្ឍន៍ មិនមែនជាកន្លែងចាក់សំរាមសម្រាប់ប្រទេសដទៃនោះទេ”។Thailand PM Faces No-Confidence Vote With Elections Just Months Away - Bloomberg

កាលពីឆ្នាំ២០២០ រដ្ឋាភិបាលបានកាត់បន្ថយការនាំចូលកាកសំណល់ប្លាស្ទិក ដើម្បីផ្គត់ផ្គង់រោងចក្រកែច្នៃឡើងវិញនៅខាងក្រៅតំបន់សេដ្ឋកិច្ចពិសេស។ ក៏ប៉ុន្តែមកដល់ឆ្នាំ២០២២ ការនាំចូលកាកសំណល់ប្លាស្ទិក ហាក់បីដូចជាមានកម្រិតខ្ពស់ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការមិនពេញចិត្តជាខ្លាំង ហើយបានបន្ទោសរដ្ឋាភិបាល ដោយលើកឡើងថា៖ “យកកាកសំណល់បរទេសមកចោលក្នុងប្រទេសខ្លួន”។What are the alternatives to landfill?

តែយ៉ាងណាមិញ ការ​នាំ​ចូល​សំណល់​ប្លាស្ទិក​ក្នុង​ឆ្នាំ ២០២៣ និង​ឆ្នាំ ២០២៤ នឹងមានតែសម្រាប់​រោងចក្រ​កែច្នៃ​ចំនួន១៤ នៅ​តំបន់​សេដ្ឋកិច្ច​ តែប៉ុណ្ណោះ ពិសេស​នឹង​ត្រូវ​កំណត់​ត្រឹម ៣៧២ ៩៩៤ តោន​សម្រាប់​ឆ្នាំ​ទី ១ និង​ពាក់​កណ្ដាល​ឆ្នាំ​ទី ២។

លុះដល់ឆ្នាំ២០២៥ ថៃ នឹងមិននាំចូលកាកសំណល់ប្លាស្ទិករបស់បរទេសទៀតនោះទេ ដោយពួកគេនឹងយកកាកសំណល់ប្លាស្ទិកក្នុងស្រុក មកកែច្នៃជំនួសវិញ៕PepsiCo launches plastic waste management initiative in Uttar Pradesh | Mint

ប្រភព៖ Nation Thailand

 

ហុងកុងនឹងផ្តល់ប្រាក់ដល់ពលរដ្ឋដើម្បីស្តារសេដ្ឋកិច្ចក្រោយកូវីដ

0

ហុងកុង ៖ លោក Paul Chan រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុហុងកុង បានប្រកាសអំពីថវិកាប្រចាំឆ្នាំ២០២៣-២០២៤ ថា ហុងកុងនឹងផ្តល់ប្រាក់ដល់ពលរដ្ឋរបស់ខ្លួនម្តងទៀត ដើម្បីគាំទ្រការងើបឡើងវិញនៃការធ្លាក់ចុះសេដ្ឋកិច្ចហុងកុង ដោយសារវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កន្លងមក ។

ហុងកុង គឺជាមជ្ឈមណ្ឌលកណ្តាលផ្នែកហិរញ្ញវត្ថុលើពិភពលោក នឹងចេញប័ណ្ណក្នុងតម្លៃ៥.០០០ដុល្លារហុងកុងដល់ពលរដ្ឋពេញវ័យគ្រប់រូបនៅឆ្នាំ២០២៣នេះ ប៉ុន្តែចំនួនប្រាក់ខាងលើនៅសល់ត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ បើធៀបនឹងប្រាក់ដែលរដ្ឋាភិបាលហុងកុងធ្លាប់ផ្តល់ឱ្យពលរដ្ឋកាលពីឆ្នាំ២០២២ ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុព្យាយាមកាត់បន្ថយការចំណាយនានា ខណៈហុងកុងបានចំណាយប្រាក់ជាច្រើនផ្តល់ឱ្យពលរដ្ឋខ្លួន ក្នុងអំឡុងពេលជំងឺកូវីដរាតត្បាតនៅហុងកុង ។Hong Kong has to rebuild confidence in its policymaking - Nikkei Asia

លោក Paul Chan បានថ្លែងទៅកាន់សមាជិកសភាថា ហុងកុងកំពុងតែស្ថិតក្នុងដំណាក់កាលងើបឡើងវិញនៃសេដ្ឋកិច្ច ដោយហុងកុងមិនចាំបាច់រឹតបន្តឹងលើការត្រួតពិនិត្យជំងឺកូវីដទៀតទេ ហើយសង្ឃឹមថា សេដ្ឋកិច្ចនៅឆ្នាំ២០២៣នេះ នឹងរីកលូតលាស់រវាងពី៣,៥% ទៅ៥,៥% ក្រោយពីសេដ្ឋកិច្ចបានធ្លាក់ចុះ៣,៥% កាលពីឆ្នាំ២០២២ ។

គួរបញ្ជាក់ថា ហុងកុងបានបង្កើនទំនាក់ទំនងពាណិជ្ជកម្មឆ្លងព្រំដែនជាមួយចិន ក្រោយពីលុបចោលវិធានការរឹតបន្តឹងត្រួតពិនិត្យជំងឺកូវីដ ដោយហុងកុងបានចំណាយប្រាក់ប្រមាណជាង៦០ម៉ឺនលានដុល្លារហុងកុងសម្រាប់គម្រោងជំនួយសង្គ្រោះកូវីដក្នុងរយៈពេល៣ឆ្នាំកន្លងមក ធ្វើឱ្យហុងកុងប្រឈមនឹងឱនភាពថវិកា ៕Hong Kong | COSMO CONSULT

ប្រភព ៖ TNN World