ហុងកុង ៖ លោក Paul Chan រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុហុងកុង បានប្រកាសអំពីថវិកាប្រចាំឆ្នាំ២០២៣-២០២៤ ថា ហុងកុងនឹងផ្តល់ប្រាក់ដល់ពលរដ្ឋរបស់ខ្លួនម្តងទៀត ដើម្បីគាំទ្រការងើបឡើងវិញនៃការធ្លាក់ចុះសេដ្ឋកិច្ចហុងកុង ដោយសារវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កន្លងមក ។

ហុងកុង គឺជាមជ្ឈមណ្ឌលកណ្តាលផ្នែកហិរញ្ញវត្ថុលើពិភពលោក នឹងចេញប័ណ្ណក្នុងតម្លៃ៥.០០០ដុល្លារហុងកុងដល់ពលរដ្ឋពេញវ័យគ្រប់រូបនៅឆ្នាំ២០២៣នេះ ប៉ុន្តែចំនួនប្រាក់ខាងលើនៅសល់ត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ បើធៀបនឹងប្រាក់ដែលរដ្ឋាភិបាលហុងកុងធ្លាប់ផ្តល់ឱ្យពលរដ្ឋកាលពីឆ្នាំ២០២២ ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុព្យាយាមកាត់បន្ថយការចំណាយនានា ខណៈហុងកុងបានចំណាយប្រាក់ជាច្រើនផ្តល់ឱ្យពលរដ្ឋខ្លួន ក្នុងអំឡុងពេលជំងឺកូវីដរាតត្បាតនៅហុងកុង ។Hong Kong has to rebuild confidence in its policymaking - Nikkei Asia

លោក Paul Chan បានថ្លែងទៅកាន់សមាជិកសភាថា ហុងកុងកំពុងតែស្ថិតក្នុងដំណាក់កាលងើបឡើងវិញនៃសេដ្ឋកិច្ច ដោយហុងកុងមិនចាំបាច់រឹតបន្តឹងលើការត្រួតពិនិត្យជំងឺកូវីដទៀតទេ ហើយសង្ឃឹមថា សេដ្ឋកិច្ចនៅឆ្នាំ២០២៣នេះ នឹងរីកលូតលាស់រវាងពី៣,៥% ទៅ៥,៥% ក្រោយពីសេដ្ឋកិច្ចបានធ្លាក់ចុះ៣,៥% កាលពីឆ្នាំ២០២២ ។

គួរបញ្ជាក់ថា ហុងកុងបានបង្កើនទំនាក់ទំនងពាណិជ្ជកម្មឆ្លងព្រំដែនជាមួយចិន ក្រោយពីលុបចោលវិធានការរឹតបន្តឹងត្រួតពិនិត្យជំងឺកូវីដ ដោយហុងកុងបានចំណាយប្រាក់ប្រមាណជាង៦០ម៉ឺនលានដុល្លារហុងកុងសម្រាប់គម្រោងជំនួយសង្គ្រោះកូវីដក្នុងរយៈពេល៣ឆ្នាំកន្លងមក ធ្វើឱ្យហុងកុងប្រឈមនឹងឱនភាពថវិកា ៕Hong Kong | COSMO CONSULT

ប្រភព ៖ TNN World