Home Blog Page 1829

សម្ដេចតេជោ ហ៊ុន សែន៖ មានមនុស្ស ២នាក់ដែលជួយសម្លាប់ វិទ្យុVOD

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានលើកឡើងថាមានមនុស្ស ២នាក់ដែលជួយសម្ដេចឱ្យសម្រេចបិទ VOD ឱ្យបានកាន់តែលឿនគឺ Min Pov និង Kann Vicheka។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-uYASeotIYtVEc2_q-Lq92XbNalK8q8LG1YszXT6nMJVpMbav0JXSKV1pyJiju4oAkZQtctWPxBcUY0z74Hsiop7PUQoyBfTiZzPt4NMXm36ts9WZQSbn1ycECuhGVWsyVhYERDQWr_B7OViu_P6eKwhZtb0Bw_OY5jFc4y6wbHqyj9FCQSrSb0IK/s862/Screenshot%202023-02-20%20091633.jpg

សម្ដេចបន្តថា ដោយសារអ្នកផ្ដល់យោបល់ក្នុងហ្វេសបុកសម្ដេចទាំងពីរនេះហើយទើបសម្ដេចសម្រេចចិត្តលឿនក្នុងការបន្ថយពេលវេលា និងបញ្ជាឱ្យក្រសួងព័ត៌មានបិទសារព័ត៌មានអនឡាន VOD ចោល។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ដំបូងឡើយសម្ដេចបានទុកពេល VOD ៧២ម៉ោង តែដោយសារការចួលមកខំមិនរបស់លោក Min Pov ដែលថាគួរទុកពេលឱ្យ VOD បកស្រាយ ដូច្នេះសម្ដេចបានបន្ថយពេលមកនៅត្រឹម ២៤ម៉ោងវិញ។

សម្ដេចបន្ថែមថាលើសពីនេះអ្នកខំមិន Kann Vicheka បានលើកយកថាអធ្យាស្រ័យស្នើនឹងសុំទោសទើបសម្ដេចបិទ VOD ចោលតែម្ដង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs28GI4lLACdJitngsGuE9gwxLNTNaYNVzhPXKQ3robtTOa791QlVDRm8yQYK4UvtrmgbjaquGv9nmRwaZp9nBi28g7EHpvlEW5kp4NNkwEO4AiZHrLvejeShAt_Av-ENsXY3hp0yKzUeRW0l94lj92FLeh7bDhlxI72dDvCZH8YuONCHLI2YnS0Xc/s1280/photo_2023-02-20_09-31-31.jpg

រុស្ស៊ី មានចេតនាបំផ្ទុះរោងចក្រនុយក្លេអ៊ែរដ៏ធំរបស់អឺរ៉ុប សម្រាប់ទម្លាក់កំហុសមកលើអ៊ុយក្រែន

0

រដ្ឋធានីមូស្គូ៖ រុស្ស៊ី បានចោទប្រកាន់ជាថ្មី ប្រឆាំងនឹងក្រុងកៀវ អំពីការរៀបចំនូវផែនការ វាយប្រហារទៅលើរោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប នៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្ដែបណ្ដាប្រទេសសម្ពន្ធមិត្ត និង ក្រុងកៀវ បានទាត់ចោលនូវការចោទប្រកាន់ទាំងនោះ ដោយចាត់ទុក ជាការប៉ុនប៉ងដ៏ឃោរឃៅ នៅក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត ហើយក៏បានចោទប្រកាន់ ត្រឡប់ទៅក្រុងមូស្គូ វិញ អំពីការរៀបចំឧបទ្ទវហេតុ បង្កើឡើង ដោយខ្លួនឯង នៅក្នុងគោលបំណងបន្ទោស មកលើប្រទេសអ៊ុយក្រែន។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ថា រុស្សី កំពុងតែចោទប្រកាន់ ដោយមិនបានផ្ដល់ភស្ដុតាង ថា អ៊ុយក្រែន កំពុងតែមានផែនការ បង្កឲ្យមានឧបទ្ទវហេតុ នៅលើទឹកដីរបស់ខ្លួន នៅក្នុងចេតនាស្ដីបន្ទោស មកលើរដ្ឋាភិបាលក្រុងមូស្គូ នៅមុនកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIghCEaS8FYnObhfbCzKto1KAmx7nmyIpYgn_bX4oSC4Zz_XgCjcliRW8FmXpp2JI_mw5uhH5kqewFVWYIrtTOH9i8ADLdKaYJMNjYLxuvV6n9USqoc9fxzcTyooUvxGCh99ktL2sJECfzxxUdb_oxDAeWgjSnCKBowd4Q1RpIGqbCRhrU4dqNx2Pm/s1128/photo_2023-02-20_08-55-20.jpg

ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ ថា សារធាតុវិទ្យុសកម្ម ត្រូវបានគេដឹក ចេញពីបណ្ដាប្រទេសអឺរ៉ុបមួយ ដែលមិនស្គាល់ឈ្មោះ ជញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។ ចំណែករដ្ឋាភិបាលក្រុងកៀវ ក៏កំពុងតែរៀបចំនូវផែនការបង្កហេតុ ទ្រង់ទ្រាយធំ។ សកម្មភាពទាំងនេះ មានគោលបំណង បង្កនូវការញុះញង់ ដើម្បីចោទប្រកាន់ មកលើកម្លាំងទាហានរុស្ស៊ី ថា បានវាយប្រហារ ដោយមិនរើសអើង ទៅលើទីតាំងរោងចក្រវិទ្យុសកម្មដ៏ធំបំផុតរបស់អឺរ៉ុប ស្ថិតក្នុងប្រទេសអ៊ុយក្រែន ដែលនាំឱ្យមានការលេចធ្លាយសារធាតុវិទ្យុសកម្ម និង ការបំពុលយ៉ាងខ្លាំង នៅក្នុងតំបន់ ហើយវាជាទង្វើប្រកបដោយគ្រោះថ្នាក់ខ្លាំង។

រុស្ស៊ី តែងតែចោទប្រកាន់ជាដដែលៗ ប្រឆាំងនឹងក្រុងកៀវ អំពីការរៀបចំនូវផែនការ ធ្វើប្រតិបត្ដិការ ក្រោមទង់ក្លែងក្លាយ ដោយជាមួយនឹងអាវុធមិនធម្មតា ដោយការប្រើសារធាតុជីវសាស្ត្រ ឬ វិទ្យុសកម្ម។ ដូច្នេះ ការវាយប្រហារបែបនេះ មិនត្រូវឲ្យកើតឡើងនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYw7QYm5J--OvAtu96ckF8FH1c1p05_fsLpTNPV2v0FAqrVrKWqkpNimaohv-zsc1_mV9_0luXaVUy12uqHqzcGND4uhkDhV_YW_fKZB4V99kU5goJE5ZTvAHFrStWSg3jHenyDu3SoxRzwLfTf3c6WJHlfDrzNXMQkmGqDfmHkAtOJDVwl5MrB6O_/s1280/photo_2023-02-20_08-54-47.jpg

ដោយឡែក អ៊ុយក្រែន និង សម្ពន្ធមិត្តលោកខាងលិច វិញ បានច្រានចោលនូវការចោទប្រកាន់របស់រុស្ស៊ី ដោយចាត់ទុកការលើកឡើងរបស់ក្រុងមូស្គូ មានចេតនាដ៏អាក្រក់បំផុត ពង្រីកនូវព័ត៌មានមិនពិត។ ជាមួយគ្នានេះ បណ្ដាប្រទេសលោកខាងលិច និង រដ្ឋាភិបាលក្រុងកៀវ ក៏បានចោទប្រកាន់ ទៅលើក្រុងមូស្គូ អំពីការរៀបចំនូវផែនការ បង្កឧបទ្ទវហេតុបំផ្ទុះរោងចក្រនុយក្លេអ៊ែរដ៏ធំរបស់អឺរ៉ុប ស្ថិតក្នុងប្រទេសអ៊ុយក្រែន ដើម្បីស្ដីបន្ទោស មកលើប្រទេសអ៊ុយក្រែន។

ការចោទប្រកាន់របស់រុស្ស៊ី បានកើតឡើង ស្របពេលក្រុមមន្រ្ដីអ៊ុយក្រែន បានជំរុញឲ្យក្រុមអ្នកនយោបាយរបស់សហរដ្ឋអាមេរិក បង្កើននូវការដាក់សម្ពាធ ដល់រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ដើម្បីបញ្ជូនយន្ដហោះចម្បាំង ប្រភេទ F-16 មកជួយដល់កម្លាំងការពារទឹកដីរបស់ក្រុងកៀវ។ យន្ដហោះចម្បាំងដ៏ទំនើបរបស់សហរដ្ឋអាមេរិក ប្រភេទនេះ នឹងជួយង្កើនសមត្ថភាពរបស់កងទ័ពអាកាស អ៊ុយក្រែន ដើម្បីវាយប្រហារទប់ទល់ ប្រឆាំងនឹងកងមីស៊ីលរបស់រុស្ស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs_xvY8Yj6YlqZd2EVS_fF2umf29HRO8hnstBTBMdzN-lv5wl9ROfGquwhb6r8FpBe-PR8ZSGyAdos_FGDzkCnXm8y2HJPC3XjuqH50TsNH7zkFziri5daArdxLAKiHesOQvVcM8pwd_95y1EuvyZNB4y0S59EZt4rSvvvjfS-ee-E1Yels8mTY-Ia/s1200/photo_2023-02-20_08-54-48.jpg

ការបញ្ចុះបញ្ជូលដល់ក្រុមអ្នកនយោបាយសហរដ្ឋអាមេរិក បានកើតឡើង កាលពីចុងសប្ដាហ៍កន្លងទៅនេះ នៅខាងក្រៅសន្និសីទ នៃសន្ដិសុខមូនិច នៅក្នុងកិច្ចពិភាក្សា រវាងក្រុមមន្រ្ដីអ៊ុយក្រែន រួមមាន លោករដ្ឋមន្រ្ដីក្រសួងការបរទេស ឌីមីត្រូ គូឡេបា (Dmytro Kuleba) ហើយសមាជិកព្រឹទ្ធសភា និង រដ្ឋសភារបស់សហរដ្ឋអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ និង សាធារណរដ្ឋ។

លោក ម៉ាក ខែលលី (Mark Kelly) សមាជិកព្រឹទ្ធសភា និង ជាអតីតអវកាសយានិក ដែលធ្លាប់បើកយន្តហោះចម្បាំងរបស់កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បានបញ្ជាក់ ថា «ក្រុមមន្រ្ដីអ៊ុយក្រែន បានប្រាប់យើង ថា ពួកគេចង់បានយន្ដហោះចម្បាំងដ៏ទំនើប ប្រភេទ F-16 ដើម្បីបង្ក្រាបទៅលើកិច្ចការពារដែនអាកាសរបស់សត្រូវ ដូច្នេះពួកគេអាចទទួលបានយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន សម្រាប់សមរភូមិរបស់រុស្ស៊ី។ ចំណែកបញ្ហាយន្ដហោះនេះ ត្រូវការបណ្តុះបណ្តាលយ៉ាងហោចណាស់មួយឆ្នាំ សម្រាប់គ្រប់គ្រងសមត្ថភាពទាំងអស់របស់ F-16។ ប៉ុន្ដែកងទ័ពអាកាសរបស់អ៊ុយក្រែន អាចត្រូវបង្រៀន ឱ្យចេះបើកបរ នៅក្នុងចំនួនកំណត់ … រយៈពេល ចន្លោះពីពីរទៅបីខែ»។

ដោយឡែក លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីខែមុន បានបញ្ជាក់ ថា «គាត់មិនយល់ព្រម ផ្ដល់យន្ដហោះចម្បាំង ប្រភេទ F-16 តាមសំណើរបស់អ៊ុយក្រែន នោះឡើយ»។

ជាមួយគ្នានេះដែរ ក្រុមមន្រ្ដីរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអាទិត្យ បានបញ្ជាក់ ថា សហរដ្ឋអាមេរិក នឹងផ្ដោតទៅលើការផ្គត់ផ្គង់គ្រឿងយុទ្ធោបករណ៍ ដែលអាចប្រើប្រាស់ជាបន្ទាន់ នៅលើសមរភូមិ ច្រើនជាងការផ្គត់ផ្គង់យន្ហហោះចម្បាំង ព្រោះវាត្រូវការចំណាយពេល ទៅលើការហ្វឹកហ្វឺនបន្ថែមទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiGP3mMTHKzg3KSIFocAW9IfZg4S2nr9idRouSX7JeG8HxDY51WWLWgKHxrv6WN--ZbHIfI8YrL6ppJZuAKamVfXens2hHr9CNACE2ISvp2-h9sn9W53e7o1UUqguW5fIpw6dQ5RzZl2F9s45UUj658l6GIBn3owdUgWdDwx3RbdYLEU2GuBGmieKZ/s862/photo_2023-02-20_08-54-02.jpg

សម្តេចតេជោហ៊ុនសែន កំណត់គោលដៅឱ្យសិស្សក្រីក្ររៀន “វិជ្ជាជីវៈដូនតា”

0

ថ្លែងក្នុងពិធីពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់អំពីការដាក់គោលដៅបណ្ដុះបណ្ដាលសិស្សនិងនិស្សិតក្រីក្រប្រមាណ១លាន៥សែននាក់ ដែលក្នុងនោះសម្ដេចអះអាងថាមាន២ទៅ៤ភាគរយនឹងត្រូវតម្រង់ឱ្យទទួលការបណ្ដុះបណ្ដាលជំនាញ “វិជ្ជាជីវៈដូនតា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-uYASeotIYtVEc2_q-Lq92XbNalK8q8LG1YszXT6nMJVpMbav0JXSKV1pyJiju4oAkZQtctWPxBcUY0z74Hsiop7PUQoyBfTiZzPt4NMXm36ts9WZQSbn1ycECuhGVWsyVhYERDQWr_B7OViu_P6eKwhZtb0Bw_OY5jFc4y6wbHqyj9FCQSrSb0IK/s862/Screenshot%202023-02-20%20091633.jpg

សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍ថាវិជ្ជាជីវៈនេះ មានដូចជាជំនាញតម្បាញ ចម្លាក់ គំនូរ និងស្មូនរូបជាដើម។ សម្ដេចបានណែនាំឱ្យរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិភាក្សាគ្នាធ្វើការងារនេះ។ សម្ដេចបានបន្ថែមថាជំនាញវិជ្ជាជិវៈនេះ ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

បើតាមសម្ដេចតេជោ ការសិក្សារបស់និស្សិតក្រីក្រទាំង១លាន៥សែននាក់ រាប់ទាំងក្រុមសិស្សនិងនិស្សិតត្រូវបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា មិនជួបការលំបាកការសិក្សានោះទេ ពីព្រោះពួកគេទទួលបានការបណ្ដុះបណ្ដាលឥតគិតថ្លៃផង និងទទួលបានទាំងប្រាក់ឧត្ថម្ភពីរដ្ឋថែមទៀត។ សម្ដេចអះអាងថាជំនាញវិជ្ជាជីវៈនេះជាបញ្ហាធំមួយ ហើយអ្នករៀនងាយនឹងមានឱកាសធ្វើការងារ។

ថ្លែងអំពីការរៀនជំនាញវិជ្ជាជីវៈ សម្ដេចប្រមុខរាជរដ្ឋាភិបាលបានបន្ថែមថា “ជួនកាលបងប្អូនយើងមើលស្រាលទៅលើវិជ្ជាជីវៈក៏មិនចង់រៀន ហើយទៅរៀននៅកន្លែងផ្សេង។ រៀនវាត្រូវហើយគ្មាននរណាហាមឃាត់ទេ ប៉ុន្តែបើយើងនិយាយពីរឿងការងារធ្វើវិញ អ្នកដែលទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈទើបជាអ្នកដែលងាយរកការងារធ្វើ។ អ៊ីចឹងឱកាសអ្នកមានវិជ្ជាជីវៈ គឺទទួលបានច្រើនជាង”៕

 

អាមេរិកដាស់តឿនចិនកុំគិតជួយគាំទ្ររុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន

0

ក្នុងកិច្ចប្រជុំសន្តិសុខនៅទីក្រុង Munich ប្រចាំឆ្នាំនេះមានប្រធានបទជាច្រើនគួរឱ្យចាប់អារម្មណ៍ ក្រោយពីប្រទេសធំៗបានបង្ហាញពីគោលជំហររបស់ខ្លួនកាន់តែច្បាស់អំពីសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលអូសបន្លាយអស់រយៈពេលជិត១ឆ្នាំ ។ ក្នុងកិច្ចប្រជុំនេះ លោក Anthony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានដាស់តឿនទៅកាន់លោក Wang Yi មន្ត្រីទូតជាន់ខ្ពស់របស់ចិនថា អាមេរិកនឹងចាត់វិធានការវិញ បើចិននៅតែគាំទ្រផ្តល់ជំនួយសម្ភារៈឱ្យរុស្ស៊ី ។

មន្ត្រីជាន់ខ្ពស់ទាំងពីររូបរបស់ប្រទេសមហាអំណាចលំដាប់ពិភពលោកបានជួបគ្នាក្រៅកិច្ចប្រជុំសន្តិសុខ ខណៈលោក Wang Yi រិះគន់អាមេរិកថា ធ្វើហួសហេតុពេកករណីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ចេញបញ្ជាឱ្យយន្តហោះចម្បាំង F-22 បាញ់ទម្លាក់បាឡុងស៊ើបការណ៍របស់ចិន កាលពីថ្ងៃទី៤ ខែកុម្ភៈ កន្លងមក ។ វាជាស្ថានការណ៍ដាក់សម្ពាធដល់សម្ព័ន្ធភាពប្រទេសទាំងពីរឱ្យកាន់តែតានតឹង ស្របពេលអាមេរិកកំពុងតាមដានមើលចិនយ៉ាងដិតដល់ថា តើចិននឹងធ្វើយ៉ាងណាចំពោះសង្គ្រាមនៅអ៊ុយក្រែន ។Blinken meets China's Wang Yi, warns against helping Russia | Politics News  | Al Jazeera

លោក Anthony Blinken បានផ្តល់សម្ភាសន៍ទៅកាន់សារព័ត៌មាន NBC News ថា អាមេរិកបារម្ភថា ចិនកំពុងពិចារណាជួយគាំទ្ររុស្ស៊ី ហើយលោកបាននិយាយទៅកាន់លោក Wang Yi យ៉ាងច្បាស់លាស់ថា បើចិនធ្វើបែបនេះ នឹងធ្វើឱ្យសម្ព័ន្ធមិត្តរវាងប្រទេសទាំងពីរកាន់តែតានតឹង ។ លោកថ្លែងថា ៖ «ចិនកំពុងពិចារណាផ្តល់ជំនួយ និងបញ្ជូនអាវុធគ្រោះថ្នាក់ជាច្រើនឱ្យរុស្ស៊ី ហើយអាមេរិកនឹងត្រៀមធ្វើសេចក្តីថ្លែងការណ៍អំពីរឿងនេះបន្ថែមទៀតនាពេលឆាប់ៗ» ។

ជាមួយគ្នានេះ មន្ត្រីក្រសួងការបរទេសអាមេរិកមួយរូបបង្ហើបថា ចិនព្យាយាមចាប់ត្រីដៃពីរ គឺព្យាយាមអះអាងថា ចិនត្រូវការរួមចំណែកកសាងសន្តិភាព និងស្ថេរភាពរវាងអ៊ុយក្រែន និងរុស្ស៊ី ប៉ុន្តែចិនក៏ជួយគាំទ្រដល់រុស្ស៊ីផងដែរ ហើយលោក Anthony Blinken ក៏បានដាស់តឿនចិនត្រង់ទៅត្រង់មកអំពីលទ្ធផលនឹងទទួលបានមកវិញ បើចិនជួយដល់រុស្ស៊ីផ្នែកអាវុធ ក៏ដូចជាជួយឱ្យរុស្ស៊ីគេចផុតពីការដាក់ទណ្ឌកម្មក្តី ។Blinken meets with China's top diplomat in first meeting since balloon  controversy | Georgia Public Broadcasting

កាលពីសប្តាហ៍កន្លងមក មុនពេលរុស្ស៊ីវាយលុកអ៊ុយក្រែន ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានជួបគ្នានៅក្រុងប៉េកាំង និងប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរដោយគ្មានកំណត់ ។ ការជួបគ្នារបស់មេដឹកនាំទាំងពីររូបនេះ ធ្វើឱ្យគេចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេស អាមេរិក និងប្រទេសលោកខាងលិច ដោយគិតថា តើចិននឹងមានគោលជំហរគាំទ្រ ឬប្រឆាំងនឹងការធ្វើសង្គ្រាមរបស់រុស្ស៊ី ខណៈចិនមិនធ្លាប់ចេញមកថ្កោលទោសពីសកម្មភាពរបស់រុស្ស៊ីទេ ហើយចិនក៏មិនធ្លាប់និយាយថា សង្គ្រាមដែលកើតឡើងនេះ គឺដោយសារការលុកលុយរបស់រុស្ស៊ីដែរ ៕

ប្រភព ៖ thestandard

ថៃចេញច្បាប់ថ្មី “នាយកសាលា គ្មានសិទ្ធបណ្តេញសិស្សស្រីដែលមានផ្ទៃពោះអំឡុងពេលសិក្សា ចេញពីសាលា”

0

ក្រោយពីថ្ងៃបុណ្យនៃក្តីស្រលាញ់មិនបានប៉ុន្មានថ្ងៃផង ក្រសួងអប់រំថៃ បានចេញបទប្បញ្ញត្តិ​ថ្មី មួយដែល​តម្រូវឱ្យគ្រឹះស្ថានសិក្សាទាំងអស់ មិន​មានសិទ្ធ​បណ្ដេញ​សិស្ស​ដែល​មាន​ផ្ទៃពោះ ចេញពីសាលានោះទេ។

រដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងថា៖ ” សិស្ស​ដែល​មាន​ផ្ទៃ​ពោះ​នឹង​មិន​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​គ្រឹះស្ថានសិក្សានោះទេ លុះត្រា​តែ​សិស្សនោះចង់បោះបង់ការសិក្សាខ្លួនឯង”។Teenage Pregnancy in Thailand | Weeboon and the blog

បទប្បញ្ញត្តិរបស់ក្រសួងមានគោលបំណងការពារសិទ្ធិរបស់និស្សិតទាំងអស់ ដើម្បីទទួលបានការអប់រំត្រឹមត្រូវ រួមទាំងអ្នកដែលកំពុងមានមានផ្ទៃពោះ ខណៈពេលដែលពួកគេកំពុងសិក្សានៅសាលា មហាវិទ្យាល័យ ឬសាកលវិទ្យាល័យ។

កន្លងមក សិស្សដែលមានផ្ទៃពោះត្រូវបានបណ្តេញចេញ ឬបង្ខំឱ្យចាកចេញពីសាលារៀន មហាវិទ្យាល័យ ឬសាកលវិទ្យាល័យ ដោយសារពួកគេត្រូវបានគេចាត់ទុកថា នាំមកនូវភាពអាម៉ាស់ដល់វិទ្យាស្ថានរបស់ពួកគេ៕Thai Student Pictures | Download Free Images on Unsplash

ប្រភព៖ Bangkok Post

 

ចង់បានBlue Tick ពី Meta លែងមានបញ្ហាពិបាកទៀតហើយ

0

ស្ថាបនិកក្រុមហ៊ុន Meta លោក Mark Zuckerberg បានប្រកាសពីសេវាកម្មបង់ប្រាក់ថ្មីមួយដែលមានឈ្មោះថា Meta Verified ដែលតម្រូវឱ្យអ្នកប្រើប្រាស់បង់លុយ ដើម្បីទទួលបាន Blue Verify ឬសញ្ញា ធីកពណ៌ខៀវ នៅលើគណនី ឬ Page របស់ខ្លួន។

មុខងារថ្មី Meta Verified នឹងដាក់ទៅលើទាំង Facebook និង Instagram ដែលគ្រោងនឹងតម្រូវឱ្យបង់ប្រាក់ចាប់ផ្តើមពី ១១.៩៩ដុល្លារ/ខែ នៅលើវេបសាយ  និង១៤.៩៩ដុល្លារ/ខែ នៅលើ iOS។Mark Zuckerberg | Biography & Facts | Britannica

បច្ចុប្បន្នមុខងារនេះ បានដាក់ឱ្យដំណើរការនៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដើម្បីជាការតេស្តសាកល្បង មុននឹងដាក់ឱ្យប្រទេសជុំវិញពិភពលោកប្រើប្រាស់។

គួរជម្រាបផងដែរថា  Blue Verify ឬសញ្ញា ធីកពណ៌ខៀវ គឺជាសញ្ញាសម្គាល់បានយ៉ាងច្បាស់មួយ ដែលថាយើងជាម្ចាស់គណនី ឬ Page នោះ  ដោយលោកអ្នកគ្រាន់តែផ្ទៀងផ្ទាត់គណនីរបស់លោកអ្នកជាមួយលេខអត្តសញ្ញាប័ណ្ណ និងទាក់ទងទៅកាន់ Facebook Support ជាការស្រេច។

លើសពីនេះទៅទៀតវាក៏នឹងជួយបង្កើនសុវត្ថិភាពគណនីរបស់លោកអ្នកថែមមួយកម្រិតទៀត ដោយមិនមាននរណាអាចក្លែងបន្លំបានគណនីរបស់យើងបាននោះទេ៕How to Get Verified on Facebook: Step-by-Step Guide | FreewaySocial

ប្រភព៖ Business Insider

Twitter បើកឱកាសឱ្យក្រុមហ៊ុននានាអាចផ្សព្វផ្សាយលក់កញ្ឆា

0

សហរដ្ឋអាមេរិក ៖ សារព័ត៌មានរ៉យទ័របានរាយការណ៍ថា Twitter នឹងក្លាយជាបណ្តាញសង្គមដំបូងគេ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនកញ្ឆានៅអាមេរិកអាចផ្សព្វផ្សាយម៉ាក និងផលិតផលធ្វើពីកញ្ឆារបស់ខ្លួននៅអាមេរិកបាន ។ វាជាព្រឹត្តិការណ៍សំខាន់មួយទៀតរបស់ Twitter ក្រោមការដឹកនាំរបស់លោក Elon Musk ។

មុននេះ Twitter បានអនុញ្ញាតឱ្យគេអាចផ្សព្វផ្សាយពាណិជ្ជកម្មបានសម្រាប់តែផលិតផលមានសារធាតុចម្រាញ់ពី CBD (Cannabidiol) ប៉ុណ្ណោះ ខណៈបណ្តាញសង្គមផ្សេងៗដូចជា ហ្វេសប៊ុក Instagram និង Tik Tok នៅតែប្រកាន់ភ្ជាប់គោលការណ៍គ្មានការផ្សព្វផ្សាយកញ្ឆា ដោយសារវានៅតែខុសច្បាប់របស់រដ្ឋាភិបាលកណ្តាលអាមេរិក ។

ការប្រកាសឱ្យផ្សព្វផ្សាយកញ្ឆារបស់ Twitter លើកនេះចាត់ទុកថា ជាការបំពានច្បាប់នៃប្រព័ន្ធផ្សព្វផ្សាយអនឡាញ ខណៈគេបានអនុវត្តច្បាប់របស់រដ្ឋាភិបាលកណ្តាល ដែលចាត់ទុកថា ការប្រើប្រាស់កញ្ឆា គឺខុសច្បាប់នៅអាមេរិក ។ កន្លងមក កញ្ឆានៅអាមេរិកទទួលបានការអនុញ្ញាតឱ្យចែកចាយសម្រាប់ការកម្សាន្តប៉ុណ្ណោះ ដែលបច្ចុប្បន្ននេះ មានរដ្ឋចំនួន២១ បានអនុញ្ញាតឱ្យលក់កញ្ឆា ។

Twitter បញ្ជាក់ថា ខ្លួននឹងអនុញ្ញាតឱ្យក្រុមហ៊ុនកញ្ឆានានាអាចផ្សព្វផ្សាយ ដរាបណា ពួកគេមានលិខិតអនុញ្ញាតយ៉ាងត្រឹមត្រូវ តាមរយៈដំណើរការអនុម័តរបស់ក្រុមហ៊ុន និងមានគោលដៅផ្សព្វផ្សាយចំពោះតែតំបន់ដែលទទួលបានការអនុញ្ញាត និងធ្វើតាមច្បាប់ប៉ុណ្ណោះ ហើយរឿងសំខាន់បំផុត គឺហាមឃាត់ការផ្សព្វផ្សាយផ្តោតទៅលើពលរដ្ឋដែលមានអាយុក្រោម២១ឆ្នាំ ។

ចំណែក Cresco Labs ជាក្រុមហ៊ុនកញ្ឆាសម្រាប់វេជ្ជសាស្ត្រ ដែលប្រតិបត្តិការក្នុងរដ្ឋជាច្រើនបញ្ជាក់ថា ការប្រកាសអនុញ្ញាតឱ្យផ្សព្វផ្សាយកញ្ឆារបស់ Twitter នេះ គឺជាឱកាសមាសសម្រាប់អ្នកទីផ្សារផ្នែកកញ្ឆាស្របច្បាប់ ៕ ប្រភព ៖ TheBetterNew

អត្ថប្រយោជន៍របស់គ្រាប់ខ្នុរ

0

តើលោកអ្នកបានស្គាល់ពីអត្ថប្រយោជន៍នៃ គ្រាប់ខ្នុរ ដែររឺទេ? វាក៏អាចយកទៅធ្វើម្ហូបបានច្រើនមុខ រួមទាំងជាអាហារសម្រន់ផងដែរ ។ តោះមកមើលអត្ថប្រយោជន៍នៃគ្រាប់ខ្នុរទាំងអស់គ្នា!!


ស្វែងយល់ពីគ្រាប់ខ្នុរ
គ្រាប់ខ្នុរ ជាអាហារូបត្ថម្ភដែលមានតម្លៃខ្ពស់ និងចាំបាច់សម្រាប់សុខភាព មិនងាយប្រតិកម្មឡើយ។ លើសពីនេះទៀត វាក៏អាចយកទៅធ្វើម្ហូបបានទាំងរសជាតិ និងផ្អែមផងដែរដូចជា សម្លម្ជូរត្រីគ្រាប់ខ្នុរ ការីបៃតងជាមួយគ្រាប់ខ្នុរ សម្លការីដូងជាមួយគ្រាប់ខ្នុរ គ្រាប់ដូងខ្ចី គ្រាប់ខ្នុរស្ងោរ។ល។


តម្លៃអាហារូបត្ថម្ភ
គ្រាប់ខ្នុរ 28 ក្រាម មានតម្លៃអាហារូបត្ថម្ភដូចខាងក្រោម៖
ថាមពល 53 កាឡូរី
កាបូអ៊ីដ្រាត ១១ ក្រាម
ប្រូតេអ៊ីន 2 ក្រាម
0.5 ក្រាមនៃជាតិសរសៃ
វីតាមីន B2 8%
Thiamine 7%
ម៉ាញ៉េស្យូម 5% នៃការទទួលទានប្រចាំថ្ងៃដែលបានណែនាំ
ផូស្វ័រ 4% នៃការទទួលទានប្រចាំថ្ងៃដែលបានណែនាំ
អត្ថប្រយោជន៍ដ៏អស្ចារ្យរបស់គ្រាប់ខ្នុរ
គ្រាប់ខ្នុរមានគុណតម្លៃអាហារូបត្ថម្ភដែលមានប្រយោជន៍ដល់សុខភាពរាងកាយដូចខាងក្រោម៖

១-ប្រឆាំងមហារីក
គ្រាប់ខ្នុរសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។ ជាពិសេសសមាសធាតុ flavonoid (Flavonoid), saponin (Saponin) និង phenolic (Phenolic) ដែលសមាសធាតុទាំងនេះអាចប្រឆាំងនឹងការរលាក សម្រួលប្រព័ន្ធការពាររាងកាយ និងជួសជុលផ្នែកដែលខូចនៃ DNA ជាពិសេសកាត់បន្ថយអត្រាកើតមហារីកក្នុងសរសៃឈាមបាន 61% (នៅក្នុងការសិក្សាលើសត្វប៉ុណ្ណោះ)។

២-ធ្វើឱ្យប្រព័ន្ធរំលាយអាហារមានតុល្យភាព
គ្រាប់ខ្នុរមានជាតិសរសៃខ្ពស់អាចជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារមានតុល្យភាព បំបាត់ការទល់លាមក ការធូរស្បើយពីជំងឺឬសដូងបាត និងការពារជំងឺរលាកពោះវៀន។ លើសពីនេះទៅទៀតជាតិសរសៃក៏ត្រូវបានគេចាត់ទុកថាជាសារធាតុ prebiotic ដែលមានលក្ខណៈសម្បត្តិជួយដល់ការលូតលាស់នៃបាក់តេរីមានប្រយោជន៍នៅក្នុងពោះវៀន។

៣-អង់ទីប៊ីយ៉ូទិក
គ្រាប់ខ្នុរមានសកម្មភាពប្រឆាំងនឹងបាក់តេរី និងអាចការពារជំងឺដែលបណ្តាលមកពីការបរិភោគដូចជារាគជាដើម។
ការប្រុងប្រយ័ត្នចំពោះការបរិភោគគ្រាប់ខ្នុរ
ថ្វីត្បិតតែ គ្រាប់ខ្នុរ មានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព។ ប៉ុន្តែការទទួលទានគ្រាប់ខ្នុរ ត្រូវមានការប្រុងប្រយ័ត្នផងដែរដូចជាការទទួលទានគ្រាប់ខ្នុរជាមួយនឹងថ្នាំមួយចំនួន វាអាចបង្កហានិភ័យនៃការហូរឈាម ដូច្នេះលោកអ្នកគួរចៀសវាងការទទួលទានគ្រាប់ខ្នុរ។

កំណើនមនុស្សចាស់នៅពាសពេញប្រទេសជាបញ្ហាថ្មីរបស់ចិន

0

ប្រទេសចិន ៖ បើគេក្រឡេកមើលកាលពីប៉ុន្មានឆ្នាំមុន ចិនជាប្រទេសមានដើមទុនផលិតទំនិញទាបជាងប្រទេសជាច្រើនក្នុងពិភពលោក រហូតធ្វើឱ្យចិនមានឈ្មោះថា ជារោងចក្ររបស់ពិភពលោក ព្រោះចិនមានប្រៀបដោយសារមានពលរដ្ឋក្នុងវ័យធ្វើការច្រើន ហើយតម្លៃកម្លាំងពលកម្មថោក ប៉ុន្តែបច្ចុប្បន្ន ចិនកំពុងឈានមកដល់សង្គមមួយមានមនុស្សចាស់ច្រើន អត្រាកំណើតធ្លាក់ចុះ ហើយថ្លៃកម្លាំងពលកម្មខ្ពស់ ដែលធ្វើឱ្យមានការប្រៀបពីមុនរបស់ចិននោះ កំពុងតែបាត់បង់បន្តិចម្តងៗ ។ តើចិននឹងដោះស្រាយបញ្ហានេះរបៀបណា ?

ដូចយើងឃើញស្រាប់ហើយ ស្ថានការណ៍បច្ចុប្បន្ន ចិនកំពុងប្រឈមនឹងបញ្ហាបម្រែបម្រួលចំនួនពលរដ្ឋ ។ ជាក់ស្តែង នៅឆ្នាំ២០២២ ចំនួនពលរដ្ឋចិនស្មើ១,៤១១លាននាក់ ធ្លាក់ចុះ៨៥ម៉ឺននាក់ពីឆ្នាំ២០២១ ។ ចំណែកអត្រាកំណើត ក៏ធ្លាក់ចុះខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ ដោយនៅសល់តែ៦,៧៧នាក់ក្នុងចំណោមពលរដ្ឋ១.០០០នាក់ ហើយវាជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេល៦០ឆ្នាំ ។ ហេតុនេះ ធ្វើឱ្យឥណ្ឌានាំមុខចិន ហើយឥណ្ឌាបានក្លាយជាប្រទេសមានពលរដ្ឋច្រើនបំផុតក្នុងពិភពលោក ។

គេឃើញថា ចំនួនមនុស្សចាស់មានអាយុច្រើននៅចិនបានកើនឡើងយ៉ាងឆាប់រហ័ស ។ នៅឆ្នាំ២០២០ ចំនួនមនុស្សចាស់ស្មើ១៧,៨% ហើយគេរំពឹងថា នៅឆ្នាំ២០៣០ ឬ៧ឆ្នាំទៀត ចំនួនមនុស្សចាស់នឹងកើនឡើងដល់២៦,២% ។ ជាច្រើនឆ្នាំកន្លងមក ចិនក៏បានមើលឃើញពីបញ្ហានេះ ដូច្នេះហើយ ចិនព្យាយាមចេញវិធានការផ្សេងៗធ្វើឱ្យពលរដ្ឋមានកូនកាន់តែច្រើន មិនថាលុបចោលវិធានការមានកូនតែម្នាក់តាំងពីឆ្នាំ២០១៦ ឬកាត់បន្ថយការចំណាយពេលមានផ្ទៃពោះ ការសម្រាលកូន ការថែទាំកូន និងថ្លៃសិក្សាក្តី ប៉ុន្តែនៅតែមិនអាចដោះស្រាយបញ្ហាបាន ។

ពិតណាស់ អត្រាកំណើតធ្លាក់ចុះ ខណៈចំនួនមនុស្សចាស់កើនឡើង ធ្វើឱ្យកម្លាំងពលកម្មផលិតរបស់ចិនធ្លាក់ចុះជាបន្តបន្ទាប់ ដែលបានប្រឈមនឹងកំណើនសេដ្ឋកិច្ចជាខ្លាំងក្នុងរយៈពេលយូរ ព្រោះថា ចិនបានរួមចំណែកក្នុងការផលិតផ្នែកឧស្សាហកម្មទូទាំងពិភពលោកប្រមាណ៣០% ។ ហេតុនេះ ការធ្លាក់ចុះកម្លាំងពលកម្មចិនក្នុងវិស័យផលិតកម្ម រួមទាំងថ្លៃកម្លាំងពលកម្មកើនឡើងខ្ពស់ តាមការអភិវឌ្ឍសេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្វើឱ្យដើមទុនផលិតទំនិញកើនឡើងខ្ពស់ ។ ដូច្នេះ ការមានប្រៀបរបស់ចិនជាប្រទេសមានដើមទុនផលិតកម្មទាប ដែលចិនធ្លាប់ប្រើដើម្បីជំរុញសេដ្ឋកិច្ចជាច្រើនទសវត្សមកនោះ ក៏អាចបាត់បង់នៅទីបំផុត ។

វិធីដោះស្រាយបញ្ហា គឺការលើកកម្ពស់កម្រិតពលកម្ម ជាពិសេស ផ្តោតលើការបង្កើតសេដ្ឋកិច្ចឌីជីថល និងឧស្សាហកម្មប្រើបច្ចេកវិទ្យាខ្ពស់ ។ ចិនមានផែនការអភិវឌ្ឍន៍កម្លាំងជំនាញផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាច្រើនជាបន្តបន្ទាប់ ដែលផែនការនេះបានដំណើរការតាំងពីឆ្នាំ២០០០ មក ឬ២០ឆ្នាំមុន ដែលធ្វើឱ្យបច្ចុប្បន្ន ចិនអាចបង្កើតធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាច្រើនជាងអាមេរិករហូតដល់៨ដង ។ លើសពីនេះ ចិនបានលើកទឹកចិត្តដោយការផ្តល់សិទ្ធិពិសេសផ្សេងៗជាច្រើនសម្រាប់ទាក់ទាញកម្លាំងពលកម្មពីក្រៅប្រទេសផងដែរ ជាពិសេស ក្រុមអ្នកវិទ្យាសាស្ត្រនាំមុខ អ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រួមទាំងអ្នកទើបបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ និងវិស្វកម្ម ។

ខណៈចិនបានប្រើយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងឧស្សាហកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ តាមរយៈការលើកកម្ពស់ពលកម្មក្នុងស្រុក រួមទាំងការទាក់ទាញកម្លាំងពលកម្មមានជំនាញពីបរទេសចូលមក តើវានឹងជួយចិនអាចជំរុញសេដ្ឋកិច្ចឱ្យរីកចម្រើនជាបន្តបន្ទាប់ដូចពេលកន្លងមកឬអត់ ។ ហេតុនេះ ការដែលចិនមានប្រៀបរឿងមានចំនួនពលរដ្ឋក្នុងវ័យធ្វើការច្រើន និងកម្លាំងពលកម្មថោក ចិនមិនអាចយកមកប្រើប្រាស់បានទៀតទេនាថ្ងៃអនាគត ៕ ប្រភព ៖ longtunman

ថៃរកឃើញរោងចក្រធ្វើប្រហិតគ្មានអនាម័យ និងប្រើសារធាតុបូរ៉ាក់

0

ប្រទេសថៃ ៖ កាលពីចុងខែមករា ឆ្នាំ២០២៣ កន្លងមក មានក្មេងចំនួន៦នាក់មានអាការៈក្អួតចង្អោរ ឈឺក្បាល ដកដង្ហើមញាប់ និងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ក្រោយពីពួកគេហូបសាច់ក្រកគ្មានម៉ាកសញ្ញា ។ ហេតុនេះ ប៉ូលិសក៏បានស៊ើបអង្កេតរកប្រភពសាច់ក្រក និងបានចុះពិនិត្យរោងចក្រមួយកន្លែងនៅខេត្តឈុនបុរី កាលពីថ្ងៃទី២ ខែកុម្ភៈ ដោយបានរឹបអូសយកផលិតផល៣២មុខ ក្នុងតម្លៃ៧០ម៉ឺនបាត ។

ដោយឡែក មន្ត្រីប៉ូលិសមកពីនាយកដ្ឋានបង្ក្រាបបទល្មើស និងការពារអ្នកប្រើប្រាស់ សហការជាមួយការិយាល័យចំណីអាហារ និងឱសថ បានរកឃើញរោងចក្រមួយកន្លែងទៀតធ្វើប្រហិតគ្មានអនាម័យ និងប្រើសារធាតុបូរ៉ាក់ ស្ថិតនៅឃុំខ្លងហ្លួង ស្រុកខ្លងហ្លួង ខេត្តប៉ាធុមថានី ដោយប៉ូលិសបានរឹបអូសផលិតផលជាង២០មុខផងដែរ ។ ការចុះពិនិត្យទីតាំងរោងចក្រនេះឃើញថា គេបានយកឃ្លាំងចាស់មកធ្វើជារោងចក្រប្រហិត ក្នុងនោះលោក សំរិទ្ធ អះអាងថា ជាម្ចាស់រោងចក្រ ។ មន្ត្រីប៉ូលិស និងភ្នាក់ងារពាក់ព័ន្ធបានបញ្ជាឱ្យបិទរោងចក្រនេះ ដោយដកហូតប្រហិតធ្វើពីសាច់សត្វ វត្ថុផ្សំផ្សេងៗ និងឧបករណ៍ផលិត ។

គេរកឃើញថា រោងចក្របានដំណើរការធ្វើប្រហិតសាច់ជ្រូកគ្មានអនាម័យ មិនត្រូវតាមលក្ខខណ្ឌដែលច្បាប់កំណត់ ខណៈប្រហិតសាច់ជ្រូកត្រូវបានផ្សព្វផ្សាយថា ធ្វើពីសាច់ជ្រូកនោះ ប៉ុន្តែការពិត ម្ចាស់រោងចក្របានលួចយកសាច់មាន់មកផ្សំជាមួយសាច់ជ្រូក ដើម្បីកាត់បន្ថយថ្លៃដើមផលិត ធ្វើឱ្យអ្នកទទួលទានយល់ខុស និងទិញទៅបរិភោគ ។ លើសពីនេះ រោងចក្រខាងលើគ្មានការគ្រប់គ្រងផលិតកម្មត្រឹមត្រូវ ខណៈគេបានយកធាតុផ្សំមកពិនិត្យឃើញថា មានសារធាតុបូរ៉ាក់នៅក្នុងប្រហិត ។ ដូច្នេះ គេសន្និដ្ឋានថា ប្រហិតទាំងអស់ដែលរោងចក្រនេះធ្វើមានសារធាតុបូរ៉ាក់ ។

ម្ចាស់រោងចក្រសារភាពថា ការធ្វើប្រហិតទាំងអស់គ្មានលិខិតអនុញ្ញាតណាមួយទេ ហើយសាច់ជ្រូក និងសាច់មាន់ដែលយកមកធ្វើប្រហិត ខ្លួនបានទិញពីទីផ្សារនានា ចំណែកសារធាតុប្រើសម្រាប់រក្សាទុកឱ្យបានយូរ ខ្លួនបានទិញពីហាងមួយកន្លែងនៅតំបន់ចាក់តុចាក់ ក្រុងបាងកក ។ បន្ទាប់មក ក៏បានយកវត្ថុផ្សំទាំងអស់មកធ្វើប្រហិតមិនស្របតាមស្តង់ដារ ហើយបញ្ជូនទៅលក់ឱ្យអតិថិជនតាមផ្សារនានានៅក្រុងបាងកក ខេត្តប៉ាធុមថានី ណុនថៈបុរី និងសមុទ្រប្រាកាន ចំនួន៤១កន្លែង ។ ម្ចាស់រោងចក្របន្តថា បានប្រកបអាជីវកម្មនេះអស់រយៈពេល២ឆ្នាំហើយ ដោយចែកចាយប្រហិតប្រមាណ៣០០-៨០០គីឡូក្រាមក្នុង១ថ្ងៃ ។

តាមការពិនិត្យបន្ថែមទៀតលើឈ្មោះអតិថិជនទិញប្រហិត គេបានរកឃើញវិក្កយបត្រមួយបញ្ជាក់ពីការលក់ប្រហិតទៅឱ្យសាលារៀនអន្តរជាតិមួយកន្លែងនៅខេត្តប៉ាធុមថានី ក្នុងចំនួន៦៥គីឡូក្រាម ដូច្នេះ មន្ត្រីប៉ូលិសបានទំនាក់ទំនងទៅខាងសាលារៀន ដើម្បីហាមយកប្រហិតនេះមកធ្វើម្ហូបឱ្យក្មេងៗ ៕ ប្រភព ៖ topnews