Home Blog Page 1828

ល្បីពេញពិភពលោក បួ ខាវ ត្រៀមបង្រៀន «Muay Thai» ដល់កងទ័ពអាមេរិក

0

ប្រទេសថៃ ៖ កីឡាករថៃ បួ ខាវ អ្នកប្រដាល់ល្បីល្បាញរបស់ប្រទេសថៃ ដែលមានតួនាទីក្នុងផ្នែកកងទ័ពជាអនុសេនីយ៍ឯក សម្បត្តិ បញ្ឆាមេឃ មានកិត្តិយសត្រូវបានគេអញ្ជើញធ្វើជាគ្រូពិសេសសម្រាប់កីឡា Muay Thai ក្នុងវគ្គបណ្តុះបណ្តាល Cobra Gold 2023 ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ។ វគ្គបណ្តុះបណ្តាល Cobra Gold ជាការហ្វឹកហាត់កងទ័ពរួមគ្នា និងមានលក្ខណៈធំបំផុតនៅភូមិភាគអាស៊ីអាគ្នេយ៍ ដោយកងទ័ពថៃ និងអាមេរិកក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកបានរួមគ្នាធ្វើជាម្ចាស់ផ្ទះរៀបចំការហ្វឹកហាត់នៅប្រទេសថៃជារៀងរាល់ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4nCxuJtXAD-9mP9IQJsctS4Bj_RP8IoqgwYu5sQL7QHA0KWDEX1mUxQFOymhQ12V7CiBTQ2zcsPEo1ljcVRhhmnn8h-TR4WdnU7EwbLfwGTGnsqxAhEa-iXWdBGBvu8D9S1EwWgLUhXXRVoO-fDS4Yetw4PkYsf8cQCehy5gvIwR5DVX5Q_YEFvn4/s728/photo_2023-02-20_13-17-55.jpg

អ្នកប្រដាល់ Muay Thai មានវ័យ៤០ឆ្នាំ បួ ខាវ បានបង្ហោះសារមួយថា ៖ «Muay Thai មានភាពអស្ចារ្យ និងមានការទទួលស្គាល់ម្តងទៀត ខណៈកងទ័ពអាមេរិកដែលមានសព្វាវុធទំនើបៗ និងខ្លាំងក្លា ក៏បានទទួលស្គាល់ប្រាជ្ញារបស់បុព្វបុរសថៃ ដូចជា វិទ្យាសាស្ត្រ ដៃទទេ ជើងទទេ គឺកណ្តាប់ដៃ ជើង ជង្គង់ និងកែងដៃ» ។

នៅក្រោមការហ្វឹកហាត់ Cobra Gold នឹងមានការកត់ត្រាពីការហ្វឹកហាត់ Muay Thai ក្នុងផែនការបណ្តុះបណ្តាលលើកនេះផងដែរ ដោយកីឡាករ បួ ខាវ នឹងធ្វើជាគ្រូបង្វឹក និងចូលរួមការបណ្តុះបណ្តាលផ្នែកឆត្រយោងយុទ្ធសាស្ត្រ ។

កីឡាករ បួ ខាវ លើកឡើងថា ៖ «Muay Thai គឺជានិមិត្តរូបរបស់ជនជាតិថៃ ដែលបង្ហាញពីភាពរឹងមាំ និងប្រាជ្ញាដ៏មានតម្លៃ ហើយជាមរតកបន្តពីដូនតាថៃតាំងពីយូរយាណាស់មកហើយ ។ លើសពីនេះ វាជាក្បាច់គុនដ៏ល្អបំផុតរបស់ពិភពលោក និងមានការទទួលស្គាល់ពីបណ្តាប្រទេសនានា» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbeCqeglSzTuhbrIKZW-DLA1Oie0h0FVG2ao5cFxBWWkAb_idGH4qEeaPJRlIz30NMf1K-B40feuDv_vYFvz8MtDLMfBR1R4y2JOoAXa15pn1oBHIYdwmODyTqbCSYTQ1rBLBEHe2gSl6O1VnRqfc6zeex0qD_cO6-D44-4fiFoHKPi9hf2KtC3E0Y/s728/photo_2023-02-20_13-17-56%20(2).jpg

គួរបញ្ជាក់ថា បួ ខាវ គឺជាកីឡាករថៃល្បីល្បាញក្នុងពិភពលោកមួយរូប និងមានអ្នកគាំទ្រប្រដាប់បរទេសជាច្រើនបានស្គាល់ ពីព្រោះ បួ ខាវ ធ្លាប់ធ្វើដំណើរទៅប្រដាល់នៅប្រទេសជាច្រើននៅទ្វីបអឺរ៉ុប និងអាស៊ី ដោយទទួលបានខ្សែក្រវ៉ាត់ជើងឯកជាច្រើន ។ មិនតែប៉ុណ្ណោះ បួ ខាវ បានកសាងកេរ្តិ៍ឈ្មោះដល់ប្រទេសថៃ ខណៈដណ្តើមបានជើងឯក K-1 World MAX ចំនួន២ដងនៅឆ្នាំ២០០៤ និងឆ្នាំ២០០៦ ។

ក្រៅពីនេះ បួ ខាវ បានដឹកនាំផ្សព្វផ្សាយ Muay Thai ទៅកាន់កងទ័ពអាមេរិកផងដែរ ដោយការបង្រៀនពីឥរិយាបទនៃការថ្វាយបង្គំគ្រូ ការបំពាក់អាវុធ រួមទាំងចូលរួមទាក់ទាញកងទ័ពអាមេរិកក្នុងការហ្វឹកហាត់រវាងកងទ័ពអាមេរិក និងថៃ (Hanuman Guardian 22) កាលពីឆ្នាំ២០២២ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgARlI4EZ8W1kVZtNEw_nJS1hNFGgpx_NJi4iTOEYO_oWQ7Na_D2zmyrqceqRYHKARFET5CsV8PZ9km1K5ZcfVtKi14UB0dNCsYWGRYc1n_HMjUAEnKxfgdafIiVlyLdhxZ9l0TSoLd0-vjbms3dlF0-WUqIuUUWKuRDLw1RndXUV9DYxGBO5nkvVk0/s640/photo_2023-02-20_13-17-56.jpg ប្រភព ៖ MGR Infographics

មកស្គាល់ កីឡាករគុនខ្មែរដំបូងគេ ឈ្នះមេដាយមាសនៅសុីហ្គេម

0

ឃីមឌីមា​គឺ​ជា​កីឡាករ​កម្ពុជា​ដំបូង​គេ​បង្អស់​ដែល​ដណ្ដើម​បាន​មេដាយ​មាស​ក្នុង​ប្រភេទ​កីឡា​​ប្រដាល់​សេរី កាល​ពី​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០១៧​ដែល​រៀបចំ​នៅ​ប្រទេស​ម៉ាឡេស៊ី។

អំឡុង​ការ​ប្រកួត​នា​ឆ្នាំ​នោះ កម្ពុជា​​បាន​បញ្ជូន​អត្តពលិក​ចំនួន​៥​រូប​ទៅ​ប្រកួត​ប្រជែង​ក្នុង​ក្នុង​ប្រភេទ​កីឡា​​ប្រដាល់​សេរី វិញ្ញាសា​​ផ្នែក​​បុរស ក្នុង​នោះ​មាន​ កីឡាករ ម៉ឺន​ សុភា មឿន​ សុខ​ហ៊ុច ឃីម​ ឌីម៉ា ឡៅ ចិត្រា និង​វ៉ាន់​វឿន។

ក្នុង​ចំណោម​កីឡាករ​ទាំង​៥​រូប​ដែល​ប្រកួត​នៅ​៥​ប្រភេទ​ទម្ងន់​ផ្សេង​គ្នា មាន​តែ​ឃីម ឌីម៉ា​ម្នាក់​គត់​​ដែល​អាច​ដណ្ដើម​បាន​មេដាយ​មាស​ជូន​កម្ពុជា​នា​ពេល​នោះ។ គ្រាននោះ ​ឃីម ឌីម៉ា បានផ្តួលកីឡាករ​ថៃ​ក្នុង​លទ្ធផល ២៩​ទល់​នឹង​​២៨៕Cambodia Wins More Gold Medal in SEA Games 2017

ជប៉ុនត្រៀមផ្តល់ទិដ្ឋាការពិសេសដល់ជនបរទេសមានជំនាញ

0

ប្រទេសជប៉ុន ៖ រដ្ឋាភិបាលជប៉ុនបានប្រកាសត្រៀមបង្កើតវិធីសាស្ត្រថ្មី និងងាយស្រួលជាងមុនក្នុងការផ្តល់ទិដ្ឋាការ (visa) ពិសេសសម្រាប់អ្នកមានប្រាក់ចំណូលខ្ពស់ និងនិស្សិតបញ្ចប់ការសិក្សាពីមហាវិទ្យាល័យលំដាប់ខ្ពស់នៅក្រៅប្រទេស ស្របពេលមានការប្រកួតប្រជែងអ្នកមកជំនាញពីក្រៅប្រទេសមកធ្វើការនៅជប៉ុន ។

គោលការណ៍ថ្មីនេះនឹងគ្របដណ្តប់លើអ្នកស្រាវជ្រាវ និងវិស្វករអន្តរជាតិដែលមានប្រាក់ចំណូលយ៉ាងតិច២០លានយេនក្នុង១ឆ្នាំ រួមទាំងនិស្សិតបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ឬមានបទពិសោធន៍ធ្វើការរយៈពេល១០ឆ្នាំ ។ ជប៉ុននឹងចាប់ផ្តើមអនុវត្តគោលការណ៍នេះចាប់ពីខែមេសា ឆ្នាំ២០២៣ តទៅ ។How Japan risks losing its shine for foreign workers - Nikkei Asia

បច្ចុប្បន្ន រដ្ឋាភិបាលជប៉ុនបានអនុម័តផ្តល់ទិដ្ឋាការពិសេសរយៈពេល៥ឆ្នាំតាមរយៈប្រព័ន្ធផ្តល់ពិន្ទុ ដោយពិន្ទុនឹងផ្តល់ឱ្យផ្អែកតាមលក្ខណៈវិនិច្ឆ័យផ្សេងៗ រួមទាំងប្រវត្តិការសិក្សា ការធ្វើការ និងប្រាក់ចំណូលក្នុង១ឆ្នាំ ប៉ុន្តែគេមើលឃើញថា ប្រព័ន្ធផ្តល់ពិន្ទុនេះស្មុគស្មាញពេក ស្របពេលពិភពលោកកំពុងប្រកួតប្រជែងគ្នាទាក់ទាញអ្នកមានជំនាញមកធ្វើការ ។ ក្រៅពីនេះ រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តបង្កលក្ខណៈងាយស្រួលដល់យុវជនដែលមានសក្តានុពលខ្លាំងអាចស្វែងរកការងារធ្វើនៅប្រទេសជប៉ុនដោយងាយផងដែរ ។News Navigator: What are Japan's night junior high schools? - The Mainichi

និស្សិតបរទេសដែលបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យកំពូលដំបូងចំនួន១០០ ដែលរៀបចំឡើងដោយការិយាល័យជនអន្តោប្រវេសន៍របស់ជប៉ុន ក្នុងរយៈពេល៥ឆ្នាំកន្លងមក នៅពេលពួកគេធ្វើដំណើរមកដល់ប្រទេសជប៉ុន ពួកគេនឹងទទួលបានទិដ្ឋាការ Designated Activities ដែលអាចរស់នៅប្រទេសជប៉ុនរយៈពេល២ឆ្នាំ ដើម្បីស្វែងរកការងារធ្វើ ។

នាយកខុទ្ទកាល័យ Hirokazu Matsuno បានថ្លែងថា ប្រព័ន្ធថ្មីនេះ គឺជាការពង្រីកសិទ្ធិពិសេសដែលអំណោយផលដល់អ្នកមានជំនាញខ្ពស់ពីបរទេសអាចមកធ្វើការ និងរស់នៅប្រទេសជប៉ុន ៕Hire in Japan - Employer of Record | GoGlobal

ប្រភព ៖ The better

អត់ចង់ទទួលទានកាហ្វេអាចជំនួសដោយភេសជ្ជៈប៉ុន្មានមុខនេះបាន

0

កាហ្វេជាភេសជ្ជៈដែលពេញនិយមសម្រាប់មនុស្សទូទៅ ព្រោះពេល ផឹកហើយមានស្មារតីផលិតការងារបានកាន់តែល្អ។ យ៉ាងណាក្តី ផឹកកាហ្វេច្រើនអាចបណ្តាលឲ្យគេងមិនលក់ញ័រដៃឬបញ្ហាផ្សេងៗ។ ហេតុនេះបើអ្នកមិនចង់ផឹកកាហ្វេទេអាចផឹកភេសជ្ជៈ ទាំងនេះជំនួសបាន។

១.តែ
តែបៃតង តែអ៊ូឡុងឬ ប្រភេទ MilkTea … មានប្រសីទ្ធភាពជួយឲ្យស្មារតីស្រស់ស្រាយ អាចជំនួសកាហ្វេបាន។ ក្រៅពីនេះ ផឹកតែក៏ជួយឲ្យអ្នកមានសុខភាពល្អល្អប្រសើរផងដែរ។ ប្រសិនបើអ្នកចង់បំបាត់ទម្លាប់ផឹកកាហ្វេហើយចង់ទទួលបានស្មារតីស្វាងចេសអាចជ្រើសរើសយកការផឹកតែបាន។Tea Is a Serious Passion |

២.កាកាវ
វាក៏ផ្ទុកជាតិកាហ្វេអ៊ីនដែរតែមិនច្រើនដូចកាហ្វេឡើយ។ សម្រាប់អ្នកមិនចង់ផឹកកាហ្វេចាស់អាចងាកមកសាកល្បងកាកាវបានព្រោះវាមានរសជាតិស្រាលផ្អែមសក្តិសមនឹងឲ្យអ្នកចូលចិត្តមិនខាន។ មើលមួយភ្លែតអាចច្រលំថាកាហ្វេតែបើនិយាយពីរសជាតិ វិញគឺឆ្ងាញ់មិនចាញ់កាហ្វេឡើយ។Ancient cacao drink - for Ketonians who can't have too much coffee៣.សូដាលាយជាមួយទឹកផ្លែឈើ
ភេសជ្ជៈជួយឲ្យស្រស់ស្រាយបានលឿនបំផុតត្រូវបាននិយមតៗគ្នានោះគឺសូដា។ តែផឹកសូដាតែមួយមុខ
មិនធ្វើឲ្យទទួលបានរសជាតិឆ្ងាញ់ពិសារទេដូច្នេះហើយភាគច្រើនគេលាយជាមួយទឹកផ្លែឈើ។ លើសពីនេះអ្នកប្រាកដជាភ្ញាក់ផ្អើលមិនខានថាក្នុងសូដាក៏ផ្ទុកនូវកាហ្វេអ៊ីនផងដែរនិងគ្មា បរិមាណស្ករថែមទៀត។  ដូច្នេះអ្នកអាចផឹកបានយ៉ាងរីករាយជាមួយប្រភេទភេសជ្ជៈនេះ ។10 Best Fruit Drinks with Club Soda Recipes | Yummly៤.ទឹកក្រូចឆ្មាត្រជាក់
ជាប្រភេទភេសជ្ជៈដែលមិនចាំបាច់ឲ្យអ្នកបារម្ភរឿងកាឡូរី។ ទឹកក្រូចឆ្មាជាមួយទឹកកកត្រជាក់ៗពិតជាផ្តល់នូវអារម្មណ៍ស្រស់ស្រាយនិងក្លិនប្រហើរពីក្រូចឆ្មាជួយសា្មរតីឲ្យបំពេញការងារបានយ៉ាងល្អ ។ ក្រៅពីនេះបើអ្នកកំពុងឈឺកឬមានអារម្មណ៍មិនសូវល្អគ្រាន់តែផឹកទឹកក្រូចឆ្មាមួយកែវច្បាស់ជាស្វារតីភ្លឺស្វាងមិនខាន៕How to Juice a Lemon and Other Citrus | Epicurious

ស្រាយចម្ងល់! ហេតុអ្វីស្លឹកឈូកមិនជ្រាបទឹក?

0

ស្លឹកឈូក គឺជារុក្ខជាតិម្យ៉ាងដែលនៅក្នុងទឹកបឹង ភាគច្រើននៃប្រជាជនកម្ពុជា ប្រើប្រាស់វាសម្រាប់ខ្ចប់ ឬវិច ឥវ៉ាន់ និងរុក្ខជាតិផ្សេងៗទៀត។

មិនទែប៉ុណ្ណោះ ដោយសារតែ​​ស្លឹក​ឈូប មិន​ជ្រាប​ទឹក​ ​អ្នក​ខ្លះអាច​ប្រើ​វា​សម្រាប់​ដាក់​ទឹក​ផឹកថែមទៀតផងដែរ។ ចុះមានដែលឆ្ងល់អត់ ​ហេតុអ្វី​បាន​ជា​វា​មិន​ជ្រាប​ទឹក​?About - Water Drop on Lotus Leaf

ស្លឹកឈូមមិនជ្រាបទឹក ដោយ​សារតែ​ស្រទាប់​ខាង​ក្រៅ​របស់វា មាន​បណ្ដុំ​កោសិកា​ដែល​មាន​ផ្ទុក​ដោយ​សារធាតុ​សែលុយឡូស។ សារធាតុនេះ មាន​ក្នុង​កោសិកា​នីមួយៗ​រួម​បញ្ចូល​គ្នា​ក្នុង​ទម្រង់​នៃ Kyulin (យូលីន)។  ស្រទាប់​នេះ​មាន​ជាតិ​អាស៊ីដ អាល់កុល និង​អាតូម​កាបូន​។

ពួក​វា​មិន​រលាយ​ក្នុង​ទឹក​នោះ​ទេ ដូច្នេះ​គ្មាន​ប្រតិកម្ម​គីមី​ដែល​កើត​ឡើង​លើ​ស្លឹក​ឈូក​ទេ​ ព្រោះ​​ស្រទាប់ Kyulin ​នឹង​ការពារ​ស្លឹក​ឈូក ​ពេល​អ្នក​បន្តក់​ទឹក​ចូល វា​នឹង​ទៅ​ជា​គ្រាប់ៗ​ទឹក រេ​ចុះ​ឡើង​លើ​ស្លឹក​ឈូក៕Lotus Leaf, Water Drop, Lotus | Lily pond, Lotus leaves, Water lily

ប្រភព: Scientific American 

គ្រូពេទ្យថៃដាស់តឿនពីគ្រោះថ្នាក់របស់ចាហួយកញ្ឆា

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៨ ខែកុម្ភៈ កន្លងមក លោក Smith Srison វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យរ៉ាម៉ាធិបតី ប្រទេសថៃ បានបង្ហោះសារនៅលើហ្វេសប៊ុកផេក Smith Fa Srisont ពីករណីរកឃើញក្មេងពុលដោយសារការហូបចាហួយផ្សំពីកញ្ឆា ។ លោកបញ្ជាក់ថា គេបានរកឃើញផលប៉ះពាល់ដោយសារកញ្ឆា គឺមានអ្នកជំងឺវ័យក្មេងម្នាក់បានហូបចាហួយធ្វើពីកញ្ឆា ហើយមានអាការៈញ័រដើមទ្រូងធ្ងន់ធ្ងរ រហូតធ្វើឱ្យបេះដូងលោតញាប់ខុសធម្មតា និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ហើយអ្នកជំងឺប្រាប់ថា បានទិញចាហួយនេះពីហាងមួយនៅជិតសាលារៀន ដោយគិតថា ជានំធម្មតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxW3QocxnA2yfGojXEATDSfK4ci8nJzAHlurSyS9qplPYwiY6eqIzA68wZeNrgvI56SdZzqv7WHhkWNxyM6vQImIzvc1lhjH47gaEqC-fre-JTptfBfF0v9Krxa6-6YFvNFhKN_QK_zbmbkAPg5t2670o9-ypXdrHA3oDPlVF5nusSIRFh0UsMbyFP/s800/photo_2023-02-20_11-05-17.jpg

លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ផលប៉ះពាល់ដោយសារកញ្ឆា មិនមែនមានតែចាហួយតែមួយមុខទេ យោងតាមគ្រូពេទ្យធ្វើការនៅបន្ទប់សង្គ្រោះបន្ទាន់ ឬពេទ្យវិកលចរិតនានាបញ្ជាក់ថា បានជួបករណីនេះជាច្រើននាពេលកន្លងមក ។

លោក Smith Srison បន្តថា បើរដ្ឋាភិបាលថៃ និងមន្ត្រីពាក់ព័ន្ធនឹងច្បាប់កញ្ឆាមិនចេញច្បាប់គ្រប់គ្រងការប្រើប្រាស់កញ្ឆាឱ្យបានច្រើនជាងនេះទេ ហេតុការណ៍អាក្រក់ផ្សេងទៀតនឹងកើតឡើងចំពោះពលរដ្ឋគ្រប់រូប ហើយនៅថ្ងៃមុខ នឹងមានក្មេងៗហូបនំកញ្ឆា ហើយប៉ះពាល់សុខភាពរហូតដល់ស្លាប់ទៀតផង ។ លើសពីនេះ នឹងមានអ្នកស្រវឹងកញ្ឆាហើយបើកបររថយន្តទៅបុកពលរដ្ឋរហូតដល់ស្លាប់ ក៏ដូចជាជួបអ្នកមានបញ្ហាផ្លូវចិត្តដោយសារពួកគេប្រើប្រាស់កញ្ឆា ហើយធ្វើបាបមនុស្សក្នុងក្រុមគ្រួសារ ។ លោកថ្លែងថា ៖ «បច្ចុប្បន្ន នៅប្រទេសថៃ គេបានពិនិត្យឃើញកញ្ឆាក្នុងទឹកនោមរបស់មនុស្សអាក្រក់ដើរធ្វើបាបអ្នកដទៃ ។ ខ្ញុំសូមសំណូមពរទៅបុគ្គលគ្រប់រូបដែលពាក់ព័ន្ធនឹងច្បាប់កញ្ឆានាំគ្នាពិចារណា និងដាស់តឿនសតិថា ត្រូវគ្រប់គ្រងការអនុវត្បច្បាប់ឱ្យបានច្រើនជាងនេះ យ៉ាងតិចណាស់ ក៏ស្មើប្រទេសផ្សេងដែរ» ។Hemp vs. Marijuana: What's the Difference?

លោក Smith Srison បន្ថែមថា ៖ «មនុស្សមួយចំនួនសួរថា ហេតុអ្វីមិនប្តឹងប៉ូលិសថា មានហាងលក់កញ្ឆា ? ខ្ញុំសូមឆ្លើយថា យើងមិនអាចប្តឹងប៉ូលិសបានទេ គឺត្រូវបង្ក្រាបតាមរយៈរដ្ឋបាលចំណីអាហារ និងឱសថ ឬនាយកដ្ឋានសុខាភិបាល ឬនាយកដ្ឋានឱសថបុរាណថៃ ព្រោះគេចាត់ទុកថា កញ្ឆាមិនមែនជាថ្នាំញៀនទេ វាជាអាហារ ឬគ្រឿងផ្សំពីធម្មជាតិ» ៕ ប្រភព ៖ thestandard

យន្ដហោះទម្លាក់គ្រាប់បែករបស់អាមេរិក ហោះពេញអាកាស ក្រោយកូរ៉េខាងជើងបាញ់មីស៊ីលអន្ដរទ្វីប

0

រដ្ឋធានីសេអ៊ូល៖ ក្រោយពេលកូរ៉េខាងជើង បានបាញ់មីស៊ីលអន្ដរទ្វីប បង្កនូវការគំរាមកំហែង ដល់សន្ដិសុខនៅក្នុងតំបន់មិនបានប៉ុន្មានម៉ោងផង សហរដ្ឋអាមេរិក បានដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ មានល្បឿនលឿនជាងសំឡេង ដើម្បីប្រឆាំងនឹងការគំរាមកំហែង ដល់ប្រទេសជាសម្ពន្ធមិត្តរបស់ខ្លួន នៅតំបន់អាស៊ីបូព៌ា។

សារព័ត៌មាន WJA បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ថា កូរ៉េខាងជើង បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ ថា ការបាញ់សាកល្បងមីស៊ីលបាល្លិស្ទីកអន្ដរទ្វីបចុងក្រោយរបស់ខ្លួន សំដៅបង្កើនសមត្ថភាពវាយប្រហារ ដោយអាវុធនុយក្លេអ៊ែរដ៏គ្រោះថ្នាក់ និង បានគំរាមកំហែង ដល់ការបោះជំហានដ៏មានកម្លាំងខ្លាំងបន្ថែមទៀត ប្រឆាំងនឹងការធ្វើសមយុទ្ធយោធា រវាងកងទ័ពសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង នាពេលខាងមុខនេះ។US Air Force sends B-1 bombers back to Guam on temporary deployment | CNN

ជាការឆ្លើយតបវិញនោះ កងទ័ពសហរដ្ឋអាមេរិក កាលពីល្ងាច ថ្ងៃអាទិត្យ បានហោះហើរកងយន្ដហោះទម្លាក់គ្រាប់បែក មានល្បឿនលឿនជាងសំឡេងយ៉ាងវែង នៅក្នុងការបង្ហាញ អំពីការធ្វើសមយុទ្ធយោធារួចគ្នាដាច់ដោយឡែក ជាមួយនឹងយន្ដហោះចម្បាំងរបស់សម្ពន្ធមិត្ដកូរ៉េខាងត្បូង និង ជប៉ុន។

ការបាញ់សាកល្បងមីស៊ីលបាល្លិស្ទីកអន្ដរទ្វីប (ICBM) កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ ក៏ជាការបាញ់មីស៊ីលលើកទី១របស់កូរ៉េខាងជើង ចាប់តាំងពីថ្ងៃទី១ ខែមករា មក។ សកម្មភាពបែបនេះ បានបង្ហាញ ថា មេដឹកនាំរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) កំពុងតែប្រើប្រាស់សមយុទ្ធរបស់គូប្រជែងរបស់គាត់ សម្រាប់ជាឱកាស ពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង ដើម្បីស្វែងរកដំណោះស្រាយឲ្យមានទម្ងន់ នាពេលអនាគតជាមួយសហរដ្ឋអាមេរិក។North Korea says surprise ICBM drill is 'proof' of 'nuclear counterattack'  capabilities | The Japan Times

ជាមួយគ្នានេះ អ្នកជំនាញយោធាម្នាក់ បានអះអាង ថា កូរ៉េខាងជើង អាចនឹងព្យាយាម ធ្វើសមយុទ្ធប្រតិបត្តិការជាប្រចាំ ពាក់ព័ន្ធនឹងមីស៊ីលបាល្លិស្ទីកអន្ដរទ្វីបរបស់ក្រុងព្យុងយ៉ាង។ ចំណែកការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ក៏ជាការបង្ហាញនូវការគំរាមកំហែង ដោយផ្ទាល់ ដល់សហរដ្ឋអាមេរិក ដោយសារតែសម្ពន្ធមិត្តនៅក្នុងតំបន់ កំពុងតែរៀបចំធ្វើសមយុទ្ធយោធា នៅក្នុងប្រទេសកូរ៉េខាងត្បូង។

ទីភ្នាក់ងារមជ្ឈមណ្ឌលសារព័ត៌មានផ្លូវការកូរ៉េ (KCNA) របស់ប្រទេសកូរ៉េខាងជើង បានបញ្ជាក់ ថា ក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលបាល្លិស្ទីកអន្ដរទ្វីប Hwasong-15 (វ៉ាសុង-១៥) ហើយត្រូវបានរៀបចំភ្លាមៗ តាមបញ្ជាផ្ទាល់របស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ដោយគ្មានការជូនដំណឹង ជាមុននោះឡើយ។ មីស៊ីល បានហោះ នៅក្នុងរយៈកម្ពស់ ៥ ៧៧០គីឡូម៉ែត្រ ដោយវាហោះបានចម្ងាយ ៩៩០គីឡូម៉ែត្រ នៅក្នុងរយៈពេល៦៧នាទី ខណៈវាបានវាយប្រហារ ទៅលើតំបន់ដែលបានកំណត់ទុក នៅក្នុងដែនទឹក រវាងឧបទ្វីបកូរ៉េ និង ជប៉ុន។

លោក អេខិត ផានដា (Ankit Panda) អ្នកជំនាញ មកពីអង្គការ Carnegie Endowment (កាណេហ្គី អែនឌូមែន) សម្រាប់សន្ដិភាពអន្ដរជាតិ មានមូលដ្ឋាន នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានអះអាង ថា លោក គីម ជុងអ៊ុន ទំនងជាបានកំណត់ ថា ភាពជឿជាក់ខាងបច្ចេកទេស នៃកងកម្លាំងមីស៊ីលបាល្លិស្ទីកអន្ដរទ្វីប នឹងជំរុញឲ្យសាកល្បង និង វាយតម្លៃគ្រប់គ្រាន់ ដើម្បីអនុញ្ញាតឱ្យមានសមយុទ្ធប្រតិបត្តិការជាប្រចាំ សម្រាប់មីស៊ីលប្រភេទនេះ»។US, South Korea air forces conduct joint air drills amid North Korea threat

ជាការឆ្លើយតបយ៉ាងគឃ្លើនរបស់កូរ៉េខាងជើង នោះ កងទ័ពសហរដ្ឋអាមេរិក កាលពីល្ងាច ថ្ងៃអាទិត្យ បានបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែក B-1B និង យន្ដហោះចម្បាំង ជាច្រើនប្រភេទផ្សេងទៀត ធ្វើសមយុទ្ធជាមួយនឹងយន្ដហោះចម្បាំងដ៏ទំនើបរបស់កូរ៉េខាងត្បូង និង ជប៉ុន នៅពីលើ និង ជិតឧបទ្វីបកូរ៉េ។ ទន្ទឹមគ្នានេះ កងទ័ពកូរ៉េខាងត្បូង ក៏បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃអាទិត្យ ថា ការធ្វើសមយុទ្ធរបស់កងទ័ពអាកាសនេះ ចង់បញ្ជាក់ឡើងវិញ អំពីការប្ដេជ្ញាចិត្តរបស់ក្រុងវ៉ាស៊ីនតោន សម្រាបការធានាដល់សន្ដិសុខរបស់កូរ៉េខាងត្បូង។

ដោយឡែក កូរ៉េខាងជើង មានភាពរសើបយ៉ាងខ្លាំង ចំពោះការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-1B របស់សហរដ្ឋអាមេរិក ព្រោះវាមានសមត្ថភាព ផ្ទុកអាវុធធម្មតាយ៉ាងច្រើន។ ស្របគ្នានេះ ក្រុងព្យុងយ៉ាង បានប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះការធ្វើសមយុទ្ធយោធាជាបន្ដបន្ទាប់ ខណៈក្រុងសេអ៊ូល និង ក្រុងវ៉ាស៊ីនតោន មានផែនការធ្វើ នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ៕

កូរ៉េខាងជើងបាញ់កាំជ្រួចគំរាមអាមេរិក និងកូរ៉េខាងត្បូង

0

ប្រទេសកូរ៉េខាងជើង ៖ ប្រទេសកូរ៉េខាងជើងបង្ហើបថា ខ្លួនបានបាញ់មីស៊ីលកាលពីថ្ងៃមុនដើម្បីជាការដាស់តឿនអាមេរិក និងកូរ៉េខាងត្បូង ព្រមទាំងបង្ហាញពីសក្តានុពលនៃការវាយបកវិញដោយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។ កូរ៉េខាងជើងនិយាយថា មីស៊ីលដែលខ្លួនបានបាញ់នេះប្រភេទ Hwaseong-15 និងសាកល្បងបាញ់ដោយភ្នាក់ងារថ្មីមួយហៅថា ភ្នាក់ងារមីស៊ីល ។Kim Jong-Un | Facts, Biography, & Nuclear Program | Britannica

មន្ត្រីកូរ៉េខាងជើងបានបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់មីស៊ីលកាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ កន្លងមក ដែលវាជាមីស៊ីលឆ្លងទ្វីប (ICBM) ប្រភេទ Hwaseong-15 ។ មេដឹកនាំកំពូលរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាអ្នកបញ្ជាឱ្យសាកល្បងបាញ់មីស៊ីលនេះ ដើម្បីដាស់តឿនអាមេរិក និងកូរ៉េខាងត្បូងឱ្យឃើញពីសក្តានុពលនៃការវាយប្រហារវិញដោយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងដំណើរការសាកល្បងបាញ់ដោយភ្នាក់ងារមីស៊ីល ប៉ុន្តែព័ត៌មានមិនបានបញ្ជាក់លម្អិតអំពីភ្នាក់ងារថ្មីរបស់កូរ៉េខាងជើងទេ ។

សារព័ត៌មានរបស់កូរ៉េខាងជើង KCNA បានរាយការណ៍ថា ការសាកល្បងបាញ់កាំជ្រួចនេះ ជាការបាញ់ពីអាកាសយានដ្ឋានអន្តរជាតិស្ថិតនៅក្រុងព្យុងយ៉ាង ។ កាំជ្រួចបានហោះឡើងលើមេឃក្នុងកម្ពស់៥.៧៦៨គីឡូម៉ែត្រ ដោយប្រើរយៈពេល៤.០១៥នាទី មុននឹងវាទៅដល់គោលដៅដែលបានកំណត់ក្នុងបរិវេណដែនទឹកសមុទ្រកូរ៉េខាងកើត ។Surprise ICBM Drill' Involved Hwasong-15, North Korea Says

មុននេះ កូរ៉េខាងជើងបានប្រកាសគំរាមពីការធ្វើសមយុទ្ធរួមគ្នារវាងកូរ៉េខាងត្បូង និងអាមេរិក និងក្រោយពីកូរ៉េខាងជើងសាកល្បងបាញ់កាំជ្រួចរបស់ខ្លួនធ្លាក់នៅតំបន់សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ដែលធ្វើឱ្យរដ្ឋាភិបាលជប៉ុន និងកូរ៉េខាងត្បូងចេញមកថ្កោលទោសការសាកល្បងបាញ់មីស៊ីលរបស់កូរ៉េខាងជើង ។ ជប៉ុនលើកឡើងថា មីស៊ីលរបស់កូរ៉េខាងជើងនឹងមានសមត្ថភាពបាញ់បានចម្ងាយឆ្ងាយរហូតដល់១ម៉ឺន៤ពាន់គីឡូម៉ែត្រ មានន័យថា វាអាចវាយប្រហារគ្រប់ទីកន្លែងទាំងអស់នៅលើទឹកដីអាមេរិក ៕

ប្រភព ៖ TNN World

ប្រទេស២បានបាត់ខ្លួនចេញពីផែនទីពិភពលោក ក្រោយបញ្ចប់សង្គ្រាមលោកលើកទី២

0

តាមប្រវត្តិសាស្ត្រពិភពលោក មានប្រទេសជាច្រើនបានបាត់ឈ្មោះចេញពីផែនទីពិភពលោក ហើយក៏មានខ្លះទៀត បានបាត់បង់ផ្នែកមួយចំនួននៃប្រទេសរបស់ខ្លួនផងដែរ។ សម្រាប់នៅទស្សវត្សទី១៩ នៅតំបន់អឺរ៉ុប ជាតំបន់ដែលកំពុងញុាំញីដោយសារសង្គ្រាមលោកលើកទី១ ដែលបានធ្វើឱ្យប្រទេសដល់ទៅ២ បានបាត់ខ្លួនចេញពីផែនទីពិភពលោក។

នៅក្នុងនោះទី១ គឺប្រទេសយូហ្គោស្លាវី (Yugoslavia)គឺជាអតីតរដ្ឋសហព័ន្ធមួយដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី០១ ខែវិច្ឆិកា គ្រិស្ដសករាជ ១៩១៨។ ប្រជាជនដែលរស់នៅក្នុងប្រទេសនេះ គឺចម្រុះទៅដោយជាតិសាសន៍ និងវប្បធម៌ផ្សេងៗពីគ្នា។ មេដឹកនាំយូហ្គោស្លាវីដែលល្បីល្បាញជាងគេនោះ គឺលោក ហ្សូស៊ីព ប្រូ ទីតូ (Josip Broz Tito) ដែលបានកាន់តំណែងជាប្រធានាធិបតីសហព័ន្ធយូហ្គោស្លាវី ចាប់ពីគ្រិស្ដសករាជ ១៩៥៣-១៩៨០។ លុះដល់គ្រិស្ដសករាជ ១៩៩២ សហព័ន្ធយូហ្គោស្លាវីក៏បានបែកខ្ញែកចេញពីគ្នា ហើយក្លាយជាប្រទេសថ្មីៗចំនួន ៧ ក្នុងនោះរួមមាន ស្លូវេនី (Slovenia) ក្រូអាស៉ី (Croatia) បូស្ន៉ី (Bosnia) ម៉ុងតេណេហ្គ្រោ (Montenegro) ស៊ែប៊ី (Serbia) កូសូវ៉ូ (Kosovo) និងម៉ាសេដ្វាន ឬម៉ាសេដូនីខាងជើង (North Macedonia)។Yugoslavia: From a superpower to non-existence – I.I.M.U.N. BlogDisaster in the Balkans Stop the NATO bombing! | Balkans | EuropeHow the break-up of Yugoslavia 30 years ago led to bloody wars and lingering tensions

មួយវិញទៀតគឺឆេកូស្លូវ៉ាគី (Czecho-Slovakia) ជាអតីតរដ្ឋសហព័ន្ធមួយនៅភាគកណ្ដាលនៃទ្វីបអឺរ៉ុប ដែលបានបង្កើតឡើងជាផ្លូវការនៅខែតុលា គ្រិស្ដសករាជ ១៩១៨ បន្ទាប់ពីទទួលបានឯករាជ្យពីចក្រភពអូទ្រីស-ហុងគ្រី (Austria-Hungary)។ ក្នុងសម័យសង្គ្រាមលោកលើកទី២ (១៩៣៩-១៩៤៥) របបណាហ្ស៉ីអាល្លឺម៉ង់ (Nazi Germany) បានចូលកាន់កាប់សហព័ន្ធឆេកូស្លូវ៉ាគីទាំងស្រុង ប៉ុន្តែនៅគ្រិស្ដសករាជ ១៩៤៥ កងទ័ពក្រហមរបស់សហភាពសូវៀតបានរំដោះប្រទេសនេះមកវិញ ហើយក៏ទទួលយកលទ្ធិសង្គមនិយមរបស់សហភាពសូវៀតផងដែរ។

ជាអកុសល នៅគ្រិស្ដសករាជ ១៩៩៣ សាធារណរដ្ឋមួយនេះក៏បានផ្ដាច់ខ្លួនចេញពីគ្នា ដោយភាគខាងកើតក្លាយជាសាធារណរដ្ឋឆែក (Czech Republic) និងខាងលិចក្លាយជាសាធារណរដ្ឋស្លូវ៉ាគី (Slovakia Republic) រហូតដល់ពេលបច្ចុប្បន្ន៕File:Czechoslovakia.png - Wikimedia CommonsCzechoslovakia | History, Map, & Facts | BritannicaInvasion: The Crushing Of The Prague Spring

កូរ៉េខាងត្បូង និងអាមេរិកធ្វើសមយុទ្ធរួមគ្នាក្រោយកូរ៉េខាងជើងបាញ់កាំជ្រួច

0

ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី១៩ ខែកុម្ភៈ កន្លងមក ប្រទេសកូរ៉េខាងត្បូង និងអាមេរិកបានធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នា ដោយមានយន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិកចូលរួមហ្វឹកហាត់ផងដែរ ។ ការធ្វើសមយុទ្ធនេះ គឺរៀបចំឡើងមួយថ្ងៃក្រោយបន្ទាប់ពីកូរ៉េខាងជើងសាកល្បងបាញ់កាំជ្រួចឆ្លងទ្វីប ICBM របស់ខ្លួន ។US flies bombers, jets in joint drills with South Korea

អគ្គលេខាធិការចម្រុះកូរ៉េខាងត្បូងបានថ្លែងកាលពីថ្ងៃទី១៩ ខែកុម្ភៈថា កូរ៉េខាងត្បូង និងអាមេរិកបានធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នា ដោយមានយន្តហោះចម្បាំង Stealth F-35A និងយន្តហោះបណ្តេញ F-15K របស់កូរ៉េខាងត្បូង រួមជាមួយយន្តហោះបណ្តេញ F-16 របស់អាមេរិក ដើម្បីនាំយន្តហោះទម្លាក់គ្រាប់បែក B-1B របស់អាមេរិកមកកាន់តំបន់ការពារដែនអាកាសរបស់កូរ៉េខាងត្បូង បន្ទាប់មក យន្តហោះចម្បាំងចំនួន១០គ្រឿងបានហោះជាក្រុមនៅលើសមុទ្រលឿង សមុទ្រខាងកើត និងខាងត្បូងរបស់កូរ៉េខាងត្បូង ។United States, South Korea stage air drills despite North Korean complaints  | Reuters

អគ្គលេខាធិការចម្រុះកូរ៉េខាងត្បូងបញ្ជាក់ថា ការធ្វើសមយុទ្ធរួមគ្នានៅពេលនេះ គឺជាការបង្ហាញពីសក្តានុពលការពារប្រទេសកូរ៉េខាងត្បូង និងអាមេរិក តាមរយៈការដាក់ពង្រាយបន្ថែមនូវឧបករណ៍យោធាអាមេរិក ដើម្បីទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងបញ្ជាក់ថា អាមេរិកប្តេជ្ញាការពារឧបទ្វីបកូរ៉េ និងអនុវត្តតាមកិច្ចសន្យាពង្រីកជំនួយទប់ស្កាត់ ដែលអាមេរិកនឹងប្រើប្រាស់សក្តានុពលយោធាទាំងអស់របស់ខ្លួន រួមទាំងអាវុធនុយក្លេអ៊ែរដើម្បីការពារសម្ព័ន្ធមិត្ត ។

គួរបញ្ជាក់ថា ការធ្វើសមយុទ្ធលើកនេះកើតឡើងមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងសាកល្បងបាញ់មីស៊ីលឆ្លងទ្វីប ICBM ប្រភេទ Hwaseong-15 ហើយក៏ជាការធ្វើសមយុទ្ធភ្លាមៗដើម្បីបង្ហាញពីសក្តានុពលរបស់ប្រព័ន្ធការពារដោយអាវុធនុយក្លេអ៊ែរ ដែលអាចបាញ់បានយ៉ាងឆាប់រហ័ស ។ កូរ៉េខាងជើងបានគំរាមកាលពីថ្ងៃទី១៨ ខែកុម្ភៈថា នឹងតបតវិញយ៉ាងចាស់ដៃ និងបន្តបន្ទាប់ដែលមិនធ្លាប់ធ្វើពីមុនមក បើកូរ៉េខាងត្បូង និងអាមេរិកនៅតែនាំមុខធ្វើសមយុទ្ធរួមគ្នា ៕US, South Korea air forces conduct joint air drills amid North Korea threat ប្រភព ៖ NationWorldNews