ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានលើកឡើងថាមានមនុស្ស ២នាក់ដែលជួយសម្ដេចឱ្យសម្រេចបិទ VOD ឱ្យបានកាន់តែលឿនគឺ Min Pov និង Kann Vicheka។
សម្ដេចបន្តថា ដោយសារអ្នកផ្ដល់យោបល់ក្នុងហ្វេសបុកសម្ដេចទាំងពីរនេះហើយទើបសម្ដេចសម្រេចចិត្តលឿនក្នុងការបន្ថយពេលវេលា និងបញ្ជាឱ្យក្រសួងព័ត៌មានបិទសារព័ត៌មានអនឡាន VOD ចោល។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ដំបូងឡើយសម្ដេចបានទុកពេល VOD ៧២ម៉ោង តែដោយសារការចួលមកខំមិនរបស់លោក Min Pov ដែលថាគួរទុកពេលឱ្យ VOD បកស្រាយ ដូច្នេះសម្ដេចបានបន្ថយពេលមកនៅត្រឹម ២៤ម៉ោងវិញ។
សម្ដេចបន្ថែមថាលើសពីនេះអ្នកខំមិន Kann Vicheka បានលើកយកថាអធ្យាស្រ័យស្នើនឹងសុំទោសទើបសម្ដេចបិទ VOD ចោលតែម្ដង៕










