ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការរៀបចំកីឡាស៊ីហ្កេមលើកទី៣២ (CAMSOC)បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់អត្តពលិកដែលដណ្តើមមេដាយទាំង៣ប្រភេទពីព្រឹត្តិការណ៍ កីឡាស៊ីហ្គេមឆ្នាំ២០២៣ និងប៉ារ៉ាហ្គេមលើកទី១២។ សម្រាប់អ្នកឈ្នះមេដាយមាសនឹងទទួលបានមួយម៉ឺនដុល្លារ មេដាយប្រាក់ជាង៧ពាន់ដុល្លារ និងសំរឹទ្ធិជាង៣ពាន់ដុល្លារ។
កីឡាស៊ីហ្គេមលើកទី៣២ នឹងបើកជាផ្លូវការនាថ្ងៃទី ៥ ខែឧសភា និង បិទបញ្ចប់នាថ្ងៃ ទី ១៧ ខែឧសភា ។ប៉ុន្តែប្រភេទកីឡាខ្លះនឹងចាប់ផ្តើមពីថ្ងៃទី ២៩ ខែមេសាទៅ។ ចំណែកកីឡាអាស៊ានប៉ារ៉ាហ្គេម នឹងចាប់ផ្តើមពីថ្ងៃទី ៣ ដល់ ទី ៩ ខែ មិថុនា។ រហូតមកដល់ថ្ងៃ២៤កុម្ភៈ នេះនៅសល់តែ៧០ថ្ងៃទៀតទេ៕









