សហរដ្ឋអាមេរិក ៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញខ្លួននៅក្រុង East Palestine រដ្ឋអូហៃអូ សហរដ្ឋអាមេរិក នៅថ្ងៃទី២២ ខែកុម្ភៈ ព្រមទាំងនិយាយវាយប្រហាររដ្ឋាភិបាលបច្ចុប្បន្ន ដែលព្រងើយកន្តើយចំពោះហេតុការណ៍រថភ្លើងផ្ទុកសារជាតិគីមីជួបគ្រោះថ្នាក់ធ្លាក់ពីផ្លូវ កាលពីថ្ងៃទី៣ ខែកុម្ភៈ កន្លងមក ហើយបណ្តាលឱ្យសារធាតុគីមីទាំងនេះហូរទៅកាន់ប្រភពទឹកធម្មជាតិ ។

លោក ដូណាល់ ត្រាំ អះអាងថា ការបង្ហាញខ្លួនរបស់លោកនៅពេលនេះ នឹងជួយធ្វើឱ្យរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន ងាកមកផ្តល់ភាពសំខាន់ក្នុងការដោះស្រាយបញ្ហាដែលកើតឡើង ។Donald Trump News: Latest Updates and Video on the Former President's  Politics and Policies | NBC News

មុននេះ ពលរដ្ឋអាមេរិកដែលរស់នៅជិតទីកន្លែងកើតហេតុ ក៏បានចេញមកអំពាវនាវឱ្យរដ្ឋាភិបាលអាមេរិកបញ្ជាក់ឱ្យច្បាស់ដល់ពួកគេ អំពីវិធានការផ្តល់ប្រាក់សំណង និងដោះស្រាយបញ្ហាសារធាតុគីមីគ្រោះថ្នាក់នេះហូរចូលទៅកាន់ប្រភពទឹកនានា រួមទាំងសាយភាយទៅលើអាកាស ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគេដោយផ្ទាល់ ។

Mark George អ្នកគ្រប់គ្រងហិរញ្ញវត្ថុនៃក្រុមហ៊ុន Norfolk Southern Corporation និងអ្នកផ្តល់សេវាកម្មលើរថភ្លើងដែលជួបគ្រោះថ្នាក់នេះ ក៏បានប្រកាសពីការទទួលខុសត្រូវលើការចាយវាយក្នុងការសម្អាត និងដោះស្រាយរឿងសារធាតុគីមីគ្រោះថ្នាក់ហូរទៅកាន់ប្រភពទឹក ព្រមទាំងផ្តល់ទឹកប្រាក់ចំនួន១.១០០លានដុល្លារអាមេរិកសម្រាប់ដោះស្រាយបញ្ហា ។Donald Trump, who tried to overturn Biden's legitimate election, launches  2024 bid - OPB

ជាមួយគ្នានេះ មានសេចក្តីរាយការណ៍ថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងគមនាគមន៍អាមេរិក Pete Buttijage ក៏គ្រោងធ្វើដំណើរមកចូលរួមស្តាប់លទ្ធផលការស៊ើបអង្កេតរឿងរថភ្លើងធ្លាក់ផ្លូវនៅរដ្ឋអូហៃអូផងដែរ ។ លើសពីនេះ ក៏មានមន្ត្រីមកពីសហភាពផ្លូវដែកសហព័ន្ធអាមេរិក និងការិយាល័យត្រួតពិនិត្យសារធាតុគ្រោះថ្នាក់ ៕ ប្រភព ៖ TNN World