Home Blog Page 1819

អ្នកទោសជនជាតិអាស៊ីកណ្ដាល ជឿតាមក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី សល់តែធាតុជូនម្ដាយ

0

រដ្ឋធានីប៊ីសកេក (Bishkek)៖ អ្នកទោសជាប្រជាជាតិអាស៊ីកណ្ដាលមួយចំនួន បានចុះកុងតែទៅចូលរួមជាមួយនឹងកម្លាំងទាហានរុស្ស៊ី ដើម្បីប្រយុទ្ធប្រឆាំងនឹងកម្លាំងការពារទឹកដីរបស់រដ្ឋាភិបាលក្រុងកៀវ នៅលើទឹកដីរបស់អ៊ុយក្រែន ដោយសារក្ដីសង្ឃឹម ថា នឹងមានឱកាសកសាងជីវិតថ្មី ប៉ុន្ដែនៅទីបំផុត ពួកគេមានវាសនា ត្រឹមតែបញ្ជូនសាកសព ត្រឡប់ទៅជួបប្រពន្ធកូន និង ក្រុមគ្រួសារ។

សារព័ត៌មាន Radio Free Europe បានចេញផ្សាយ កាលពីថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ថា ជនជាតិគីជីស្ថាន (Kyrgyzstan) យ៉ាងតិចចំនួន៤គ្រួសារ កាលពីខែមុន បានអះអាង ថា សាច់ញាតិរបស់ពួកគេ បានស្លាប់ នៅក្នុងការវាយប្រយុទ្ធគ្នា នៅអ៊ុយក្រែន ក្រោយពេលក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group បានជ្រើសរើសអ្នកទោស ចេញពីពន្ធនាគារ នៅក្នុងប្រទេសរុស្ស៊ី។ ប៉ុន្ដែរហូតមកដល់ពេលនេះ ជនជាតិអាស៊ីកណ្ដាល រាប់សិបគ្រួសារ បានទទួលសាកសពរបស់មនុស្សជាទីស្រឡាញ់របស់ពួកគេ ដែលបានស្លាប់នៅក្នុងការចូលរួមជាមួយនឹងកងទ័ពរុស្ស៊ី វាយប្រយុទ្ធនៅលើទឹកដីរបស់អ៊ុយក្រែន ចាប់តាំងពីការលុកលុយទ្រង់ទ្រាយធំរបស់ក្រុងមូស្គូ ទៅលើប្រទេសជិតខាងមួយនេះ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២រហូតមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7fefPNEqGROA2jHbDKc1wM14luyrL6JNH5dDIYajwdHhaAswnEZkE-_J6FbCQMbtVUwHhgoe7yAcZQhCR4i-MeuJMJ-TrZDwXkFiwHsxmNzb40uCh3NjQPssLbRvKGiBzxcF15CaL-n9JVwl4ueXCctFzKzJPpNtNoo_Zqm87NuhPaKuE2sjGVBVG/s1280/photo_2023-02-27_08-15-25.jpg

បើតាមតាមក្រុមគ្រួសារ បានបញ្ជាក់ ថា នៅក្នុងចំណោមអ្នកទោសទាំងនោះ មានសាច់ញាតិរបស់គាត់ម្នាក់ ឈ្មោះ របស់លោក អេឡាន អេមេកូវ (Erlan Ermekov) អាយុ៣០ឆ្នាំ មានដើមកំណើតនៅតំបន់អូស (Osh) នាភាគខាងត្បូង ប្រទេសគីជីស្ថាន ត្រូវបានតុលាការរុស្ស៊ី កាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល៩ឆ្នាំ ពីបទចាប់រំលោភសេពសន្ថវៈ និង ប្លន់។ ប៉ុន្ដែរហូតមកដល់ ខែវិច្ឆិកា ឆ្នាំ២០២២ លោក អេមេកូវ បានចុះហត្ថលេខាលើកិច្ចសន្យា រយៈពេលប្រាំមួយខែ ជាមួយនឹងក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group ដើម្បីចូលរួមជាមួយនឹងកម្លាំងទាហានរុស្ស៊ី វាយប្រយុទ្ធនឹងកងទ័ពអ៊ុយក្រែន ជាថ្នូរនឹងការផ្ដល់ប្រាក់កាស ការផ្ដល់សញ្ជាតិរុស្ស៊ី និង ការលុបចោលនូវទោសទណ្ឌ ក្រោមការចោទប្រកាន់ ពីបទល្មើសព្រហ្មទណ្ឌ ប្រឆាំងនឹងរូបគាត់។

អ្នកស្រី ហ្គូលណារ៉ា ហ្សាគីរ៉ូវ៉ា (Gulnara Zakirova) ម្ដាយរបស់លោក អេឡាន អេមេកូវ (Erlan Ermekov) បានអះអាង ថា កូនរបស់គាត់ បានមើលឃើញការជ្រើសរើសបែបនេះ ថា វាជាឱកាសដ៏ល្អមួយ អាចរួចផុតពីទោសទណ្ឌ សម្រាប់ការចាប់ផ្ដើមជីវិតថ្មី នាពេលអនាគត។ ប៉ុន្ដែក្រោយពេលកូនប្រុសរបស់គាត់ បានចូលរួមជាមួយនឹងទាហានស៊ីឈ្នួល Wagner Group នោះ គឺខែដំបូង គាត់បានទទួលលុយពីរុស្ស៊ី ចំនួន ១ ៣០០ដុល្លារ និង ខែទី២ ទទួលលុយបាន ចំនួន ២ ៤០០ដុល្លារអាមេរិក។ គាត់ជឿ ថា លុយទាំងនេះ ជាប្រាក់ឈ្នួលនៃការចូលរួមប្រយុទ្ធរបស់កូនប្រុសគាត់ ត្រូវបានក្រុមហ៊ុន Wagner ផ្ដល់មកឲ្យ។

អ្នកស្រី ហ្គូលណារ៉ា ហ្សាគីរ៉ូវ៉ា (Gulnara Zakirova) បានបន្ដ ថា ក្រោយពេលទទួលបានប្រាក់ខែមិនបានប៉ុន្មានផង កូនប្រុស Ermekov របស់គាត់ ក៏បានស្លាប់ នៅក្នុងតំបន់ប្រយុទ្ធ នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។ ឥឡូវនេះ គាត់គាំទ្រដល់យុទ្ធនាការធ្វើបត្យាប័ន នាំអ្នកទោសជនជាតិគីជីស្ថានទាំងអស់ ត្រឡប់ពីរុស្ស៊ី នាំមកកាត់ទោស ដាក់ពន្ធនាគារ នៅក្នុងប្រទេសរបស់ខ្លួនវិញ។

អ្នកស្រី បានសង្កត់ធ្ងន់ ថា «ការដែលខ្ញុំគាំទ្របែបនេះ ក៏ដោយសារតែខ្ញុំមានកូនប្រុសតែម្នាក់ ហើយត្រូវបានបាត់បង់ ទើបខ្ញុំមិនចង់ឲ្យស្ដ្រីជាម្ដាយទាំងឡាយ រងនូវការឈឺចាប់ ដូចអ្វីដែលខ្ញុំបានបាត់កូនប្រុសរបស់ខ្ញុំអ៊ីចឹងដែរ»។What to know about the Wagner group, a 'brutal' Russian military group fighting in Ukraine - ABC News

អាជ្ញាធរគីជីស្ថាន បានបញ្ជាក់ ថា ជនជាតិគីជីស្ថាន ចំនួន ១ ០៧៧នាក់ ឥឡូវនេះ កំពុងតែជាប់ពន្ធនាគារ នៅក្នុងប្រទេសរុស្ស៊ី ហើយភាគច្រើន នៃពួកគេបានរងនូវការចោទប្រកាន់ ពីបទរត់ពន្ធគ្រឿងញៀន។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ មានមនុស្សរាប់ពាន់នាក់ មកពីប្រទេសតាជីគីស្ថាន (Tajikistan), អ៊ុយប៊ែគីស្ថាន (Uzbekistan) និង អាស៊ីកណ្ដាលផ្សេងទៀត បានជាប់ពន្ធនាគារ នៅក្នុងប្រទេសរុស្ស៊ី ដែលគោលដៅដ៏សំខាន់ សម្រាប់កម្មករអន្ដោប្រវេសន៍ ចេញពីអតីតសាធារណរដ្ឋសូវៀត។

បើតាមក្រុមប្រឹក្សាជាតិសហរដ្ឋអាមេរិក និង ក្រុមសកម្មជនរុស្ស៊ី បានឲ្យដឹង ថា ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group បានលេចឈ្មោះបោះសំឡេង ដោយសារតែមានគេរាយការណ៍ ថា បានប្រព្រឹត្តអំពើឃោរឃៅ នៅក្នុងតំបន់ប្រយុទ្ធ នៅជុំវិញពិភពលោក។ ក្រុមហ៊ុន Wagner Group ត្រូវបានគេ ប៉ាន់ប្រមាណ ថា នឹងបញ្ជាដល់យុទ្ធជនរបស់ខ្លួន រហូតដល់ ៥០ ០០០នាក់ នៅក្នុងប្រទេសអ៊ុយក្រែន ដោយ៨០ភាគរយ បានចុះកិច្ចសន្យា ជាមួយនឹងអ្នកទោស នៅក្នុងពន្ធនាគាររបស់រុស្សី។

បើតាមលោកស្រី អូហ្កា រ៉ូម៉ាណូវ៉ា (Olga Romanova) នាយកអង្គការសិទ្ធិមនុស្ស រុស្ស៊ីយ៉ាសចាយ៉ា ( Rus Sidyashchaya) ជាអង្គការតស៊ូមតិ សម្រាប់អ្នកទោស បានបញ្ជាក់ ថា ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner បានជួលអ្នកទោសយ៉ាងតិច ៣៥ ០០០នាក់ ចាប់តាំងពីក្រុមហ៊ុន បានចាប់ផ្តើមដំណើរការជ្រើសរើសទាហានទ្រង់ទ្រាយធំមួយ កាលពីចុងខែមិថុនា ឆ្នាំ២០២២មក។ ក្រុមហ៊ុនមួយនេះ បានផ្តោតយ៉ាងពិសេស ទៅលើទណ្ឌិតជនជាតិអាស៊ីកណ្តាល ដែលកំពុងតែជាប់ពន្ធនាគារ នៅក្នុងប្រទេសរុស្ស៊ី៕Ukraine war: Russia aiming for full control of south, commander says - BBC  News

ព្រឹត្តិការណ៍ប្រុសបីស្រីមួយឈ្នះរង្វាន់ឡានថ្មី១គ្រឿង

0

ក្រុមហ៊ុនប៊ូសស្ត្រងប្រកាសស្វែងរកបុរសខ្លាំងដើម្បីប្រកួតក្នុងព្រឹត្តិការណ៍បីមាតាពិភពលោក BOOSTRONG POWER TO WOMEN FESTIVAL ដែលនឹងជ្រើសរើសជ័យលាភីដល់ទៅ៥០គូនៅថ្ងៃទី៨ មីនា ខាងមុខនេះ។

នេះជាព្រឹត្តិការណ៍ខ្នាតធំប្រកួតបីស្ដ្រីជាប្រវត្តិសាស្ត្រ ហើយទទួលបានរង្វាន់ធំ ពុំធ្លាប់មាន រៀបចំឡើងដោយក្រុមហ៊ុនប៊ូសស្ត្រង ដើម្បីចូលរួមលើកកម្ពស់សិទ្ធិនារីអន្តរជាតិពិភពលោក ៨ មីនា និងដើម្បីស្វែងរកវីរៈបុរសពិត ដែលអាចបីស្ត្រី(ប្រពន្ធ សង្សា អ្នកម្ដាយ…)ដោយក្ដីស្រលាញ់ពេញបេះដូង ខ្លាំងជាងគេ យូរជាងគេ ប៊ូសស្ត្រងនឹងផ្ដល់រង្វាន់ដល់អ្នកឈ្នះដល់ទៅ50គូ ដែលលេខ១ទទួលបានឡានស្ព័រថ្មីខ្លាញ់គោ Mazda Sedan ១គ្រឿង លេខ២ទទួលបានម៉ូតូ Yamaha X-Ride Adventure ថ្មីកប់សារី និងរង្វាន់ទឹកប្រាក់សម្រាប់អ្នកឈ្នះពីលេខ៣ដល់លេខ៥០។

អតិថិជនប៊ូសស្ត្រងទាំងអស់ទូទាំងប្រទេស អាចធ្វើការប្រកួតប្រជែងបានមិនថាបងប្អូនដែលមានមាឌធំ តូច ទាប ខ្ពស់ នោះទេសុទ្ធតែអាចចូលរួមប្រកួតបានឲ្យតែទំងន់ស្រីចែកប្រុសធំជាង0,6។

បងប្អូនអាចចូលរួមដាក់ពាក្យប្រកួតតាមរយៈ Facebook page ផ្លូវការរបស់ប៊ូសស្ត្រង ឬតាមតេលេក្រាមលេខ 017 702 360, 096 36 642។

នេះជាឱកាសល្អណាស់សម្រាប់អ្នកដែលមានបំណងចង់បានឡានថ្មី ម៉ូតូថ្មី ដោយមិនបាច់ចំណាយប្រាក់សូម្បីមួយរៀល។

 

កូរ៉េខាងជើងថ្កោលទោសអាមេរិក និងសម្ព័ន្ធមិត្តចង់ប្រកាសសង្គ្រាមជាមួយខ្លួន

0

ប្រទេសកូរ៉េខាងជើង ៖ បន្ទាប់ពីជប៉ុនបានស្នើឱ្យបើកកិច្ចប្រជុំបន្ទាន់មួយស្តីពីសន្តិសុខរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី២០ ខែកុម្ភៈ កន្លងមក ករណីកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល Hwaseong-15 ចំនួន៣គ្រាប់ គឺមានមតិថ្កោលទោសពីសកម្មភាពរបស់កូរ៉េខាងជើងថា ជាការធ្វើឱ្យតំបន់អាស៊ី និងពិភពលោកធ្លាក់ក្នុងគ្រោះថ្នាក់ ។Video: Kim Jong Un calls for 'exponential' increase in country's nuclear  arsenal | CNN

កូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបវិញថា កន្លងមក អាមេរិក និងប្រទេសសម្ព័ន្ធមិត្តប្រព្រឹត្តអំពើញុះញង់ប្រឆាំងនឹងកូរ៉េខាងជើង ដូច្នេះ កូរ៉េខាងជើងសូមថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពរបស់អាមេរិក និងកូរ៉េខាងត្បូង គឺធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងផ្នែកកងទ័ពនៅឧបទ្វីបកូរ៉េ ហើយកូរ៉េខាងជើងមានសិទ្ធិការពារខ្លួនពីការគំរាមកំហែងនេះ ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ដែរថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានក្លាយជាឧបករណ៍សម្រាប់ភាពស្របច្បាប់របស់អាមេរិក និងប្រទេសសម្ព័ន្ធមិត្ត ហើយកូរ៉េខាងជើងបានដាស់តឿនអាមេរិក និងប្រទេសសម្ព័ន្ធមិត្តថា បើនៅតែធ្វើខ្លួនជាសត្រូវ ហើយប្រឆាំងនឹងកូរ៉េខាងជើង គឺចាត់ទុកថា ជាការប្រកាសសង្គ្រាមជាមួយកូរ៉េខាងជើង ។Fresh from Kyiv, Biden rallies NATO allies in Poland | Reuters

សេចក្តីថ្លែងការណ៍បន្តថា អាមេរិកជាអ្នកគំរាមកំហែងសន្តិសុខនៅឧបទ្វីបកូរ៉េជាបន្តបន្ទាប់ ហើយព្យាយាមពង្រឹងទំនាក់ទំនងជាមួយប្រទេសសម្ព័ន្ធមិត្ត ហើយកូរ៉េខាងជើងមិនអាចទទួលយកបានទេ ហេតុនេះ អាមេរិកគួរតែដឹងខ្លួន និងទទួលយកផលវិបាកនាថ្ងៃអនាគត ។ ដូច្នេះ វិធីដើម្បីកាត់បន្ថយស្ថានការណ៍តានតឹងនៅឧបទ្វីបកូរ៉េ គឺអាមេរិកត្រូវបន្ថយតួនាទីចេញមុខ និងប្រឆាំងជាមួយកូរ៉េខាងជើង ដូចជា លុបចោលការបំពាក់អាវុធយុទ្ធសាស្ត្រផ្សេងៗ រួមទាំងលុបចោលការធ្វើសមយុទ្ធរួមគ្នាជាមួយកូរ៉េខាងត្រូងផងដែរ ៕

ប្រភព ៖ Mono News

ចិនប្រកាសថា នឹងពឹងពាក់ខ្លួនឯងលើផ្នែកបច្ចេកវិទ្យា

0

ប្រទេសចិន ៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានថ្លែងទៅកាន់គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយបក្សកុម្មុយនិស្តចិនថា ប្រទេសចិនត្រូវតែដោះស្រាយបញ្ហាផ្នែកបច្ចេកវិទ្យាដោយខ្លួនឯងទាំងអស់ ក្រោយពីអាមេរិកចាត់វិធានការកាន់តែច្រើន ដើម្បីគ្រប់គ្រងការនាំចេញបច្ចេកវិទ្យាមកកាន់ប្រទេសចិន ។Xi Calls for China to Speed Up Basic Research to Counter US Tech Curbs -  Bloomberg

លោកប្រធានាធិបតីចិនបង្ហាញឱ្យឃើញថា ចិនត្រូវធ្វើឱ្យប្រសើរឡើងនូវផ្នែកស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមូលដ្ឋាន រួមទាំងបង្កើនចំនួនបុគ្គលិកមានជំនាញបច្ចេកវិទ្យា ដើម្បីឱ្យចិនអាចពឹងពាក់លើខ្លួនឯងបាន និងឈានទៅធ្វើជាប្រទេសមហាអំណាចផ្នែកបច្ចេកវិទ្យាលើពិភពលោក ។6 Hard-to-Believe Chinese Tech Stock Facts | The Motley Fool

កាលពីពេលកន្លងមក ចិនបានព្យាយាមជំរុញការអភិវឌ្ឍបច្ចេកវិទ្យា semiconductor ឱ្យទាន់ប្រទេសមហាអំណាចនៅលើពិភពលោក ប៉ុន្តែត្រូវប្រឈមនឹងការដាក់សម្ពាធពីអាមេរិក និងប្រទេសសម្ព័ន្ធមិត្តយ៉ាងខ្លាំងក្លា ។ នៅខែមករា ឆ្នាំ២០២៣ កន្លងមក ប្រទេសជប៉ុន និងហូឡង់ បានយល់ព្រមអនុវត្តតាមវិធានការរឹតបន្តឹងការនាំចេញបច្ចេកវិទ្យាមកកាន់ចិន ដែលអាមេរិកបានប្រកាសកាលពីខែតុលា ឆ្នាំ២០២២ កន្លងមក ៕ ប្រភព ៖ beartai BRIEF

ធ្លាប់ឆ្ងល់អត់! តើបារី និងគ្រឿងស្រវឹង ត្រូវបានចាត់ទុកជាគ្រឿងញៀនដែរឬទេ?

0

បារី និងគ្រឿងស្រវឹង ស្ថិតក្នុងចំណោមថ្នាំសណ្តំផ្លូវចិត្ត ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយបំផុតនៅលើពិភពលោក។ សារធាតុនេះត្រូវបាន សិក្សាថា វានឹងជះឥទ្ធិពលលើខួរក្បាល និងរាងកាយ ហើយរបស់ទាំងពីរនេះ អាចចាត់ទុកបានថា ជាគ្រឿងញៀនលាក់មុខ។Duterte agrees to certify bill on higher cigarette, alcohol tax as urgent

បារី គឺជាគ្រឿងញៀនមួយប្រភេទ ដែលមានផ្ទុកសារធាតុគីមីជាង ៤០០០ប្រភេទ ហើយបារីមានលក្ខណៈញៀនខ្លាំងដោយសារតែសារជាតិ នីកូទីន និងជ័រថា។ បារី ពិតជាធ្វើឱ្យប៉ះពាល់ដល់សុខភាពជាខ្លាំង ចំពោះអ្នកដែលបានជក់វា ហេតុនេះមនុស្សគ្រប់រូបគួរតែចៀសវាងការជក់បារី។It's time to add graphic warnings to cigarettes | The Hill

ចំណែកឯគ្រឿងស្រវឹងវិញ ដែលមានដូចជាសុរាជាដើម វាក៏ជាគ្រឿងញៀនមួយប្រភេទដែលធ្វើឱ្យញៀនដោយសារតែវាបានផ្ទុកសារជាតិពុលម៉្យាងដែលត្រូវបានផលិតចេញពីម្សៅមេ។

មិនតែប៉ុណ្ណោះវាក៏ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងការព្យាបាលចិត្តសាស្ត្រ និងធ្វើឱ្យមានការផ្លាស់ប្តូរផ្នែកអារម្មណ៍ដល់អ្នកប្រើប្រាស់ទៀតផង។Alcohol Abuse Treatment - What Is Alcohol Abuse? | familydoctor.org

សូមរំលឹកផងដែរថា បារី និងគ្រឿងស្រវឹង មិនមានផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរដូចជាគ្រឿងញៀននោះឡើយ៕

ប្រភព៖ Biomed Central

អ៊ុយក្រែនដាក់ទណ្ឌកម្មស្ថាប័នហិរញ្ញវត្ថុរបស់រុស្ស៊ី

0

ប្រទេសអ៊ុយក្រែន ៖ កាលពីថ្ងៃទី២៣ ខែកុម្ភៈ រដ្ឋសភាអ៊ុយក្រែនបានដាក់ទណ្ឌកម្មរយៈពេល៥០ឆ្នាំលើស្ថាប័នហិរញ្ញវត្ថុរុស្ស៊ី រួមមាន ធនាគារកណ្តាល ធនាគារពាណិជ្ជកម្មទាំងអស់ មូលនិធិវិនិយោគ ក្រុមហ៊ុនធានារ៉ាប់រង និងស្ថាប័នផ្សេងៗ ។ ការដាក់ទណ្ឌកម្មនេះ គឺជាផ្នែកមួយនៃចំណាត់ការរបស់រដ្ឋាភិបាលអ៊ុយក្រែន ដើម្បីបង្កើនការដាក់សម្ពាធហិរញ្ញវត្ថុលើរុស្ស៊ី ខណៈរុស្ស៊ីបញ្ជូនកម្លាំងមកវាយប្រហារអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។Ukraine imposes sanctions against Russian banks and insurers for 50 years

ទេសាភិបាលធនាគារជាតិអ៊ុយក្រែន Andri Peachy បានបញ្ជាក់ក្នុងហ្វេសប៊ុកថា ៖ « វាជាការបិទផ្លូវទាំងស្រុងសម្រាប់ស្ថាប័នហិរញ្ញវត្ថុរុស្ស៊ីក្នុងការចូលទីផ្សារ និងទ្រព្យសម្បត្តិនៅអ៊ុយក្រែន ។ យើងនឹងធ្វើគ្រប់វិធីទាំងអស់ដើម្បីឱ្យរុស្ស៊ីទន់ខ្សោយ ជាពិសេស ផ្នែកហិរញ្ញវត្ថុពីម្ចាស់ជំនួយផ្នែកយុទ្ធសាស្ត្រក្នុងសង្គ្រាមលើកនេះ ។ សំឡេងភាគច្រើននៃសមាជិករដ្ឋសភាចំនួន៣២៥រូបបានគាំទ្រការដាក់ទណ្ឌកម្មនេះ ហើយយើងតាំងចិត្តថា នឹងបង្ខំដាក់ទណ្ឌកម្មលើរុស្ស៊ីរយៈពេលយូរ» ។File:Andriy Pyshnyi 1.jpg - Wikimedia Commons

ចំណែករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអ៊ុយក្រែន លោកស្រី Yulia Viridenko ថ្លែងថា ការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ នឹងធ្វើឱ្យប៉ះពាល់ដល់ធនាគាររាប់រយកន្លែង និងស្ថាប័នហិរញ្ញវត្ថុរាប់ម៉ឺនកន្លែងដែលបានចុះឈ្មោះប្រកបអាជីវកម្មនៅរុស្ស៊ី ។ វិធានការនេះបានហាមឃាត់ប្រតិបត្តិការជាមួយទ្រព្យសម្បត្តិ ដែលមានរុស្ស៊ីជាម្ចាស់ស្ថាប័នហិរញ្ញវត្ថុ ហាមបង្កើតទំនាក់ទំនងអាជីវកម្ម និងហាមវិនិយោគទុនក្នុងស្ថាប័នហិរញ្ញវត្ថុរុស្ស៊ី ។KyivPost al Twitter: "According to the Minister of Economy, Yulia Sviridenko,  the Cabinet of Ministers has decided to abandon the state regulation of  fuel prices. She announced this during a national TV

មុននេះ អ៊ុយក្រែនបានដាក់ទណ្ឌកម្មលើមន្ត្រី និងពាណិជ្ជកររុស្ស៊ីរាប់រយនាក់ ដោយហាមបុគ្គលពាក់ព័ន្ធជាមួយរុស្ស៊ីកាន់កាប់ដីធ្លី ហាមទិញទំនិញសាធារណៈ និងសេវាកម្មមួយចំនួនរបស់រុស្ស៊ី និងហាមផ្ទេរបច្ចេកវិទ្យាទៅមនុស្សមានទំនាក់ទំនងជាមួយរុស្ស៊ី ។ ក្រៅពីនេះ អ៊ុយក្រែនបានអំពាវនាវឱ្យប្រទេសលោកខាងលិចដាក់ទណ្ឌកម្មលើរុស្ស៊ីឱ្យច្រើន រួមទាំងបន្តកំណត់គោលដៅលើនុយក្លេអ៊ែររបស់រុស្ស៊ីផងដែរ ៕

ប្រភព ៖ TNN World

មកដឹងអំពីជីវប្រវត្តខ្លះៗរបស់តារាសម្ដែងស្រី Song Hye Kyo

0

កូរ៉េខាងត្បូង: អ្នកគាំទ្រភាគច្រើនប្រហែលជាស្គាល់តារាសម្តែងស្រី Song Hye Kyo ដែលនាងបានសម្ដែងជាតួអង្គឯកដល់ល្បីល្បាញជាច្រើនរឿងក្នុងខ្សែភាគយន្តរឿង(Descendants of the sun, Now We Are Breaking up, Full house…) ជាដើម_ល_។ គួរបញ្ជាក់ផងដែរតារាស្រីវ័យ៤១ឆ្នាំរូបនេះបច្ចុប្បន្ន ជាតារាស្រីមួយរូបដែលមានប្រជាប្រិយភាពជាងគេក្នុងពិភពសិល្បះរបស់ប្រទេសកូរ៉េខាងត្បូងផងដែរ។Song Hye Kyo Reveals Why She Doesn't Want to Live as Herself Again,  Thoughts About Fan Meeting | KDramaStarsSong Hye Kyo មានដើមកំណើតនៅ Daegu ប្រទេសកូរ៉េខាងត្បូង ។ នាងកើតនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩៨១ ហើយនាងបានចូលប្រឡូកក្នុងវិស្ស័យសិល្បះជាតារាសម្ដែងតាំងពីឆ្នាំ ១៩៩៦ ។ ខ្សែភាគយន្តដំបូងដែលនាងបានសម្ដែងមុនគេបង្អស់គឺរឿង (Guardian Angel) ក្នុងឆ្នាំ២០០១ ដែលនាងសម្ដែងជាតួអង្គឯកតែម្តង។

នៅក្នុងឆ្នាំ២០០៣ តារាសម្តែងស្រី Song Hye Kyo ចាប់ផ្តើមមានទំនាក់ទំនងស្នេហាដំបូងជាមួយតារាសម្តែងប្រុសគឺលោក Lee Kyu Hyung ប៉ុន្តែចុងក្រោយក្នុងពេលវេលាបន្តទៀតអ្នកទាំងពីក៏បានបែកគ្នាដោយលើកហេតុផលថា ម្នាក់ៗមិនមានពេលវេលាផ្តល់អោយគ្នាទៅវិញទៅមក។Reporters claim that Song Hye Kyo is not holding interviews ahead of the  premiere of 'The Glory' due to Song Joong Ki's dating news | allkpopនៅដើមឆ្នាំ២០០៨ តារាសម្ដែងស្រី Song Hye Kyo ក៏ចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាលើកទី២ ជាមួយលោក Hyun Bin ដែលជាតារាសម្តែងប្រុសមួយរូបរបស់ប្រទេសកូរ៉េខាងត្បូងផងដែរ។ ប៉ុន្តែនៅចុងឆ្នាំ២០១១ ទំនាក់ទំនងស្នេហារបស់ពួកគេត្រូវបានបញ្ចប់ដោយមូលហេតុព្រោះតែតារាងការងារមានភាពមមាញឹកពក ទើបធ្វើអោយពួកគេមិនសូវបានជួបគ្នា នឹងបានធ្វើអោយពួកគេសម្រេចចិត្តបញ្ចប់គ្នាត្រឹមនេះតែម្តង។Song Hye Kyo Reportedly Earns Over P24 Million For A Social Media Postនៅឆ្នាំ២០១៦ Song Hye Kyo ក៏ចាប់ផ្តើមមានទំនាក់ទំនងស្នេហាម្តងទៀត ជាមួយតារាសម្តែងប្រុសដែលមានវ័យក្មេងជាងនាងគឺលោក Song Joong Ki ហើយពួកគេក៏សម្រេចចិត្តរៀបការនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ តែពិតជាសោកស្តាយណាស់ ពួកជាគូរនឹងគ្នាត្រឹមតែ ២០ខែ ប៉ុណ្ណោះ ហើយអ្នកទាំងពីរក៏បានប្រកាសលែងលះគ្នានៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ។នៅក្នុងបណ្តាញសង្គមInstagrams រឿងនេះបានធ្វើអោយអ្នកគាំទ្ររបស់ពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងសម្តែងភាពសោកស្តាយគ្រប់ៗគ្នា។ តួសម្តែងដ៏ល្បីល្បាញម្នាក់នេះ សព្វថ្ងៃគាត់កំពុងសម្តែងរឿង The Glory Part2 ផងដែរ៕May be a closeup of 1 person

មិនមែនចេះតែបិតទេ! ឈ្វេងយល់ពីលេខកូដ ដែលបានបិតនៅលើផ្លែឈើ

0

ជាទូទៅមនុស្សជាច្រើន នៅពេលទិញផ្លែឈើតែងចាប់អារម្មណ៍លើសម្រស់ស្រស់ និង​ទុំប៉ុណ្ណោះ មិនសូវចាប់អារម្មណ៍លេខកូដ ដែលបានបិតនៅលើផ្លែឈើប៉ុន្មាននោះទេ។ ដោយឡែក ក៏មានអ្នកខ្លះទៀតក៏ប្រហែលធ្លាប់ចាប់អារម្មណ៍ ក៏ប៉ុន្តែមិនដឹងអត្ថន័យវាយយ៉ាងមិច។Makansutra | How to tell if fruits are organically grown

សម្រាប់ការបិតលេខកូដនៅលើផ្លែឈើនេះ វាមានតែលើផ្លែឈើំណាដែលនាំចូលពីក្រៅស្រុកប៉ណ្ណោះ ដូច្នេះនៅ​ពេល​អ្នក​ទិញ​ផ្លែឈើ​ដែល​នាំចូល​ពី​បរទេស អ្នក​គួរ​ពិនិត្យ​មើល​លេខ​កូដ​ដែល​បាន​បិត​នៅ​លើ​វា៖

  • ប្រសិន​បើ​មាន​លេខ​ចំនួន​៤ខ្ទង់ ដែល​ចាប់​ផ្ដើម​ដោយ លេខ៣ ឬ លេខ៤ មាន​ន័យ​ថា ផ្លែឈើ​នោះ​ត្រូវ​បាន​ដាំដុះ​ក្រោម​ច្បាប់​កសិកម្ម ដែល​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ប្រទេស​ជាច្រើន។ ផ្លែឈើ​ទាំងនោះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត និង​ជី​គីមី​សិប្បនិម្មិត
  • ប្រសិន​បើ​មាន​លេខ​ចំនួន​៥ខ្ទង់ ដែល​ចាប់​ផ្ដើម​ដោយ លេខ៨ មាន​ន័យ​ថា ផ្លែឈើ​នោះ​ត្រូវ​បាន​គេ​កែប្រែ​ហ្សែន (GMO) ដូច្នេះ​អ្នក​គួរតែ​ជៀសវាង​ផ្លែឈើ​ប្រភេទ​នេះ
  • ប្រសិន​បើ​មាន​លេខ​ចំនួន​៥ខ្ទង់ ដែល​ចាប់​ផ្ដើម​ដោយ លេខ៩ មាន​ន័យ​ថា ផ្លែឈើ​នោះ​គឺ​ជា​ផ្លែឈើ​ធម្មជាតិ ដែល​បាន​ដាំដុះ​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​តាម​បែប​ប្រពៃណី ដោយ​គ្មាន​ការ​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត ឬ​ជី​គីមី​ឡើយ។ ផ្លែឈើ​ប្រភេទ​នេះ​ហើយ​ដែល​អ្នក​គួរ​ទិញ​សម្រាប់​គ្រួសារ​របស់​អ្នក៕Fruit stickers no indicator of exotic food : The Tribune IndiaWhat Those Numbers on Fruit Mean

ប្រភព៖ Daily Mail 

អ៊ុយក្រែនចេញក្រដាសប្រាក់ថ្មីរំលឹកខួបសង្គ្រាម១ឆ្នាំ

0

ប្រទេសអ៊ុយក្រែន ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ធនាគារជាតិរបស់អ៊ុយក្រែនបានបង្ហាញក្រដាសប្រាក់ថ្មីរបស់ខ្លួន ដើម្បីជាការរំលឹកខួប១ឆ្នាំ ដែលប្រទេសរុស្ស៊ីបើកប្រតិបត្តិកងទ័ពវាយលុកមកលើអ៊ុយក្រែន ។

ក្រដាសប្រាក់ថ្មីនេះមានតម្លៃ២០ Hryvnia (Hryvnia ជារូបិយប័ណ្ណអ៊ុយក្រែន ស្មើ០,៥៤ដុល្លារអាមេរិក) ដែលមានរូបទាហានអ៊ុយក្រែន៣នាក់លើកទង់ជាតិពណ៌ខៀវ និងលឿង ចំណែកផ្នែកម្ខាងទៀត គឺជារូបភាពដៃទាំងសងខាងជាប់ចំណង ដើម្បីបង្ហាញពីការបង្កឧក្រិដ្ឋកម្មសង្គ្រាមរបស់រុស្ស៊ីក្នុងដែនដីអ៊ុយក្រែន ។Banknotes dedicated the to first anniversary of Russia's invasion on Ukraine are presented in Kyiv

ទេសាភិបាលធនាគារជាតិអ៊ុយក្រែន Andri Peachy បានថ្លែងទៅកាន់ក្រុមសារព័ត៌មានក្នុងពិធីបង្ហាញក្រដាសប្រាក់ថ្មីនេះ នៅបន្ទប់ប្រជុំកណ្តាលរបស់ធនាគារជាតិក្នុងទីក្រុងគៀវថា ដើម្បីជាការរំលឹកគម្រប់ខួបសង្គ្រាមជាមួយរុស្ស៊ី យើងបានសម្រេចចិត្តដាក់ឱ្យប្រើប្រាស់ក្រដាសប្រាក់ថ្មីនេះសម្រាប់បង្ហាញពីការឈ្លានពាន អារម្មណ៍ និងជានិមិត្តសញ្ញានៃឆ្នាំ ។ កាលពីឆ្នាំ២០២២ ធនាគារកណ្តាលបានខំប្រឹងធ្វើការយ៉ាងខ្លាំង ដើម្បីរក្សាការលូតលាស់នៃសេដ្ឋកិច្ច និងរក្សាស្ថេរភាពក្នុងប្រទេសអ៊ុយក្រែន ដែលទទួលរងការខូចខាតដោយសារសង្គ្រាម ។Banknotes dedicated the to first anniversary of Russia's invasion on Ukraine are presented in Kyiv

ទេសាភិបាលធនាគារជាតិអ៊ុយក្រែនឱ្យដឹងថា លក្ខណៈពិសេសរបស់ក្រដាសប្រាក់ថ្មីនេះ គឺបានបង្ហាញពីសុវត្ថិភាពច្នៃប្រឌិត ហើយធនាគារបានចំណាយពេលប្រមាណ៨ខែក្នុងការរចនា និងផលិតក្រដាសប្រាក់ថ្មីឡើងមក ៕Banknotes dedicated to the first anniversary of Russia's invasion on Ukraine are presented in KyivBanknotes dedicated to the first anniversary of Russia's invasion on Ukraine are presented in Kyivប្រភព ៖ TNN World

សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់! ក្រសួងរកឃើញមួយករណីទៀតហើយ ពាក់ព័ន្ធជំងឺផ្តាសាយបក្សី H5N1

0
កាលពីម្សិលមិញនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានរកឃេីញករណីជំងឺផ្តាសាយបក្សី​ H5N1 លេីកុមារីអាយុ​ ១១ឆ្នាំ​ ៦ខែ​ រស់នៅភូមិ​ រលាំង​ ឃុំ​ រំលេច ស្រុក​ស៊ីធរកណ្តាល​ ខេត្តព្រៃវែង​។
កុមារី​ចាប់ផ្តេីមឈឺនៅថ្ងៃទី១៦​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ ដោយមានរោគសញ្ញាគ្រុនក្តៅ​ ៣៩អង្សាសេ​ ព្រមទាំងមានក្អក​ ឈឺក​។ ក្រោយព្យាបាលនៅមូលដ្ឋានមិនធូរស្រាល​ ដោយកុមារីចាប់ផ្តេីមហត់ក៏បញ្ជូនព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ​ ។
នៅថ្ងៃទី២១​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ គ្រូពេទ្យព្យាបាលបានយកវត្ថុផ្ញេីមកវិទ្យាស្ថានជាតិសុខភាពសាធារណ:​ រួចទទួលលទ្ធផល​ ថ្ងៃទី​ ២២​ ខែកុម្ភ:​ ឆ្នាំ២០២៣​ បញ្ជាក់មានវិជ្ជមាន​ មេរោគផ្តាសាយបក្សី​ H5N1 ចំណែកកុមារីបានបាត់បង់ជីវិតហេីយ​ និងធ្វេីពិធីបុណ្យសពតាមប្រពៃណីនៅក្នុងភូមិខាងលេី​។
ខណៈពេលនេះ ឪពុករបស់ក្មេងស្រីនេះដែលស្លាប់នោះ ក៏បានឆ្លងមេរោគផ្តាសាយបក្សី​ H5N1នេះ ផងដែរ ក៏ប៉ុន្តែមិនទាន់ចេញរោគសញ្ញាខ្លាំងគួរឱ្យកត់សម្គាល់នៅឡើយនោះទេ។
សូមបញ្ជាក់ថា ចាប់តាំងពីមានជំងឺផ្តាសាយបក្សី លើកដំបូង នៅកម្ពុជា ក្នុងឆ្នាំ២០០៥មក នៅចំណោម អ្នកដែលមានឆ្លងវីរុសផ្តាសាយបក្សី H5N1 ចំនួន៥៨ករណី មានតែ១៩ករណីទេមានជីវិត៕No photo description available.May be an image of text