ប្រទេសអង់គ្លេស ៖ គេសង្កេតឃើញថា នៅតាមបណ្តាផ្សារទំនើបមួយចំនួននៅប្រទេសអង់គ្លេស បានដាក់កំណត់លើការទិញបន្លែ និងផ្លែឈើខ្លះរបស់អតិថិជនដែលមកទិញទំនិញ ខណៈខាងផ្សារជួបបញ្ហាក្នុងការស្វែងរកទំនិញ ដោយសារអាកាសធាតុមិនអំណោយផលសម្រាប់ការប្រមូលទិន្នផលកសិកម្មនៅភាគខាងត្បូងតំបន់អឺរ៉ុប និងអាហ្វ្រិកខាងជើង ។UK supermarkets Tesco, Aldi and Asda are rationing fruit and salad  vegetables | CNN Business

កាលពីមុន អង់គ្លេសបានប្រឈមនឹងការខ្វះខាតប៉េងប៉ោះ ប៉ុន្តែពេលនេះ អង់គ្លេសខ្វះខាតបន្លែ និងផ្លែឈើជាច្រើនមុខ ដែលធ្វើឱ្យបណ្តាអ្នកលក់រាយត្រូវកំណត់បរិមាណក្នុងការលក់ទំនិញរបស់ខ្លួន ដោយសារកសិករដាំដុះ និងឈ្មួញកណ្តាលប្រឈមនឹងអាកាសធាតុមិនអំណោយផល ដូចជា អាកាសធាតុត្រជាក់ខ្លាំង និងមានភ្លៀងធ្លាក់ខ្លាំង ហើយកាលពីពេលថ្មីៗនេះ មានគ្រោះទឹកជំនន់ផងនោះ ធ្វើឱ្យប៉ះពាល់ដល់ការប្រមូលទិន្នផលកសិកម្ម ។ ក្រៅពីនេះ អាកាសធាតុអាក្រក់ធ្វើឱ្យមានការលុបចោលនាវាដឹកជញ្ជូនទំនិញផងដែរ ដែលបង្កើតបញ្ហាកាន់តែច្រើនដល់ផ្នែកផ្គត់ផ្គង់ ។Why is there a tomato shortage? The empty supermarket shelves explained and  how long supply issues could last

អ្នកតំណាងមកពីសមាគមលក់រាយអង់គ្លេស Andrew Opie លើកឡើងថា អាកាសធាតុអាក្រក់ គឺជាឧបសគ្គក្នុងការដាំដុះបន្លែផ្លែឈើនៅអឺរ៉ុប និងអាហ្វ្រិកខាងជើង ហើយប៉ះពាល់ដល់ការប្រមូលទិន្នផលកសិកម្មមួយចំនួន ដូចជា ប៉េងប៉ោះ និងម្ទេសជាដើម ។Asda and Morrisons rationing some fruit and vegetables; UK private sector  returns to growth – as it happened | Business | The Guardian

ផ្សារទំនើបលំដាប់នាំមុខនៅអង់គ្លេសបានឱ្យដឹងថា បច្ចុប្បន្ន ផ្សារទំនើបកំពុងប្រឈមនឹងការស្វែងរកបន្លែ ផ្លែឈើមួយចំនួនដែលដាំដុះក្នុងភូមិភាគនេះ ដូច្នេះ ចាំបាច់ត្រូវដាក់កំណត់ការទិញបន្លែផ្លែឈើជាបណ្តោះអាសន្នសិន ដើម្បីឱ្យអតិថិជនអាចទិញផលិតផលដែលពួកគេត្រូវការ ។ ចំណែកទំនិញដែលផ្សារបានដាក់កំណត់លើការទិញ រួមមាន ប៉េងប៉ោះ ម្ទេស តាសក់ ស្ពៃបូកគោ broccoli ស្ពៃក្តោប និងផ្លែ raspberry ។ រីឯផ្សារទំនើបខ្លះទៀតបានដាក់កំណត់លើការទិញទំនិញមិនឱ្យលើសពី២មុខសម្រាប់អតិថិជនម្នាក់ ៕

ប្រភព ៖ TNN Earth