សហភាពសូវៀតដោយមាន​ឈ្មោះ​ជា​ផ្លូវការ​ថា ​សហភាព​សាធារណរដ្ឋ​សង្គមនិយម​សូវៀត គឺជារដ្ឋកុម្មុយនីស្តមួយដែលគ្របដណ្ដប់លើតំបន់អឺរ៉ាស៊ីស្ទើរទាំងមូលពីឆ្នាំ១៩២២ រហូតដល់ឆ្នាំ១៩៩១។Opinion: Thirty years after the Soviet Union collapsed, Putin exploits  nostalgia for the old regime | CNN

ឫសដើមកំណើតនៃសហភាពសូវៀតបានចាប់កើតមានឡើងនៅក្នុងបដិវត្តន៍ខែតុលានៃឆ្នាំ១៩១៧ ដែលជាពេលដែលក្រុមបះបោរ ក្រោមការដឹកនាំរបស់ វ្លាឌីមៀរ លេនីន (Vladimir Lenin)បានទទួលជ័យជំនះក្នុងការផ្តួលរំលំរដ្ឋាភិបាលបណ្តោះអាសន្នរុស្ស៊ី។ រួចពួកគេក៏រួមគ្នាបង្កើតចេញជា សាធារណរដ្ឋសូវៀតរុស្ស៊ីដែលជារដ្ឋសង្គមនិយមដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រមនុស្សលោក។Who Was Vladimir Lenin? His Life, Beliefs, Deeds, and Legacy

លុះដល់ឆ្នាំ ១៩២២ សហភាពសូវៀត ត្រូវបានបង្កើតឡើងយ៉ាងពេញលេញ ដោយមានប្រទេសដំបូងចំនួន ០៤ បានចូលរួមចុះហត្ថលេខា ដែលក្នុងនោះរួមមាន ប្រទេសរុស្ស៊ី  អ៊ុយក្រែន បេឡារុស្ស និង ហ្សកហ្ស៊ី។ ក្រោយមកមិនបានយូរប៉ុន្មានក៏មានប្រទេសជាសមាជិកឡើងដល់១៥ប្រទេស។

ដំបូងការចាប់ផ្តើមនៃសហភាពសូវៀត មានភាពល្អប្រសើរ និងរីកចម្រើនជាខ្លាំង តែដោយសារតែការរើបំរះពីសំណាកប្រទេសហុងគ្រី និងបណ្តាប្រទេសដទៃទៀត និងការផ្តួលរំលំជញ្ជាំងប៊ែរឡាំង បានជំរុញឱ្យមានការចុះខ្សោយនៃសេដ្ឋកិច្ចរបស់សូវៀត និងកង្វះស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យរបបសហភាពសូវៀតចាប់ផ្តើមចុះខ្សោយ និងឈានទៅរកការដួលរលំ។Collapse - History of the BBC

នៅពេលដែលសហភាពសូវៀត ចាប់ផ្តើមទុនខ្សោយប្រទេសជាសមាជិកមួយចំនួនធំ ចាប់ផ្តើមរៀបចំផ្តាច់ខ្លួននិងប្រកាសឯករាជ្យ ដែលនាំឱ្យសហភាពសូវៀតកាន់តែទន់ខ្សោយទៅៗ។

លុះឈានដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩០ លោកប្រធានាធិបតីរុស្ស៊ី បូរីស យែលស៊ីន បានប្រកាសឯករាជ្យពីសហភាពសូវៀត ដែលជាហេតុធ្វើឱ្យសហភាពសូវៀតបាត់បង់សសរគ្រឹះសម្រាប់ទ្រទ្រង់តែម្ដង។

លុះដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩១ សហភាពសូវៀត ត្រូវបានដួលរលំជាផ្លូវការ ដោយមានប្រទេសបំបែកខ្លួនដល់ទៅ១៥ ក្នុងនោះរួមមាន៖ ហ្សកហ្ស៊ី, អាស៊ែបៃហ្សង់, លីទុយអានី,តាជីគីស្ថាន,អាមេនី,ឡាតវី,អ៊ុយក្រែន,អេសតូនី,បេឡារុស,អ៊ូបេគីស្ថាន,តួកមេនីស្ថាន,ម៉ុលដូវ៉ា,គៀកគីស្ថាន,រុស្សុី និងតាជីឃីសស្ថាន៕Collapse of the Soviet Union - Politics for India

ប្រភព៖ History