ប្រទេសឥណ្ឌូណេស៊ី ៖ នៅថ្ងៃទី២៤ ខែកុម្ភៈ មានហេតុការណ៍គ្រោះរញ្ជួយដីបានកើតឡើងនៅឆ្នេរសមុទ្រឥណ្ឌូណេស៊ីចំនួន២លើក ក្នុងកម្រិត៦,៨វិកទ័រ និង៦,៣វិកទ័រ ហើយជាដំបូង នៅមិនទាន់មានសេចក្តីរាយការណ៍ពីការខូចខាត និងគ្មានរលកយក្សស៊ូណាមិទេ ។

ការិយាល័យឧតុនិយមអាកាសធាតុរបស់ឥណ្ឌូណេស៊ីរាយការណ៍ថា កាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលនៅថ្ងៃទី២៤ ខែកុម្ភៈ មានគ្រោះរញ្ជួយដីក្នុងកម្រិត៦,៨វិកទ័រនៅឆ្នេរសមុទ្រក្នុងខេត្តម៉ាលូគុ ដែលស្ថិតនៅភាគខាងកើតប្រទេសឥណ្ឌូណេស៊ី ។ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះស្ថិតនៅក្នុងសមុទ្រ ដែលឆ្ងាយពីកោះ Morotai ទៅខាងភាគពាយ័ព្យក្នុងចម្ងាយ១៣៣គីឡូម៉ែត្រ ដែលមានជម្រៅ១១២គីឡូម៉ែត្រពីបាតសមុទ្រ ប៉ុន្តែមិនបណ្តាលឱ្យកើតរលកយក្សស៊ូណាមិទេ ។Magnitude 6.2 earthquake kills 7 on Indonesia's Sumatra

ចំណែកអ្នកនាំពាក្យការិយាល័យគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិឥណ្ឌូណេស៊ី បានរាយការណ៍ថា គ្រោះរញ្ជួយដីនេះមិនមានអ្នករងរបួសទេ ហើយក៏មិនបណ្តាលឱ្យខូចខាតអគារ ឬផ្ទះសម្បែងដែរ ។ អ្នកនាំពាក្យរូបនេះបន្តថា មានការរំញ័រនៅលើកោះ Morotai ដែលនៅជិតចំណុចកណ្តាលនៃចំណុចរញ្ជួយដីបំផុត និងរំញ័រទៅដល់ខេត្ត Sulawesi ខាងជើងផងដែរ ។

សារព័ត៌មានរ៉យទ័រឱ្យដឹងថា មជ្ឈមណ្ឌលរញ្ជួយដីនៅអឺរ៉ុបមេឌីទែរ៉ាណេបានរាយការណ៍ពីគ្រោះរញ្ជួយដីនៅឆ្នេរសមុទ្រឥណ្ឌូណេស៊ី ក្នុងកម្រិត៦,៣វិកទ័រ នៅថ្ងៃទី២៤ ខែកុម្ភៈ ហើយចំណុចកណ្តាលរបស់វាស្ថិតក្នុងសមុទ្រក្បែរកោះ Halmahera ដែលមានជម្រៅ១០០គីឡូម៉ែត្រ និងនៅឆ្ងាយពីឆ្នេររបស់ក្រុង Tobelo ប្រមាណ១៨៥គីឡូម៉ែត្រ ៕Sciency Thoughts: Magnitude 6.2 Earthquake off the north coast of Morotai  Island.

ប្រភព ៖ TNN World