រដ្ឋធានីប៊ែរឡាំង៖ ក្រោយពេលប្រមុខការទូតចិន បានធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅក្នុងរដ្ឋធានីមូស្គូ ដើម្បីជួបជាមួយនឹងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នោះមក មេដឹកនាំក្រុងប៊ែរឡាំង បានព្រមាន អំពីទំនាក់ទំនង រវាងប្រទេសមហាអំណាចទាំង២នេះ។

សារព័ត៌មាន CNA បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ថា លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ថា មិនគួរមានការបំភាន់ លើប្រទេសចិន ដែលបាន និង កំពុងស្វែងរកតួនាទីរបស់ខ្លួន ក្លាយជាអ្នកសម្រុះសម្រួល រវាងរុស្ស៊ី និង អ៊ុយក្រែន នៅក្នុងសង្គ្រាមលុកលុយរបស់ក្រុងមូស្គូ អស់រយៈពេល១ឆ្នាំមកនេះ។Federal Chancellor at the European Council meeting | Federal Government

លោកអធិការបតីអាល្លឺម៉ង់ បានបញ្ជាក់ នៅក្នុងបទសម្ភាសន៍មួយ ជាមួយនឹងបណ្ដាញផ្សព្វផ្សាយសាធារណៈ ZDF ថា «យើងមិនគួរឲ្យមានការបំភាន់ អំពីប្រទេសចិន នោះឡើយ។ រហូតមកដល់ពេលនេះ ពួកគេមិនប្រកាន់ជំហរ ប្រឆាំងនឹងរុស្ស៊ី»។

សេចក្ដីថ្លែងការណ៍របស់លោកអធិការបតី បានកើតឡើង ដោយសារតែក្រុងប៉េកាំង ត្រូវបានរៀបចំ ដើម្បីផ្ដល់គម្រោងសន្ដិភាព សម្រាប់សង្គ្រាម នៅអ៊ុយក្រែន នៅសប្ដាហ៍នេះ ចំពេលខួបលើកទី១ នៃការឈ្លានពានរបស់រុស្ស៊ី នៅលើប្រទេសជិតខាង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ប្រមុខការទូតចិន លោក វ៉ាង យី (Wang Yi) កាលពីថ្ងៃពុធ បានជួបជាមួយនឹងសមភាគីរុស្ស៊ី លោក ស៊ើរហ្គេ ឡាវរ៉ូវ (Segei Lavrov) រដ្ឋមន្រ្ដី ក្រសួងការបរទេស និង លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី នៅក្នុងរដ្ឋធានីមូស្គូ។Wang Yi Meets with Russian Foreign Minister Sergey Lavrov

ក្រោយពេលដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្ដីក្រសួងការបរទេសចិន នោះមក ក្រុងមូស្គូ បានបញ្ជាក់ ថា ក្រុងប៉េកាំង បានបង្ហាញនូវទស្សនៈរបស់ខ្លួន អំពីវិធីសាស្ត្រដោះស្រាយជម្លោះនយោបាយ រវាងប្រទេសរុស្ស៊ី និង អ៊ុយក្រែន។ ក្រុងប៉េកាំង កំពុងតែស្វែងរកតួនាទីរបស់ខ្លួន ជាភាគីអព្យាក្រឹត នៅក្នុងជម្លោះនេះ ខណៈចិននៅតែរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងសម្ពន្ធមិត្តយុទ្ធសាស្ត្ររុស្ស៊ី។

ដោយឡែក សហរដ្ឋអាមេរិក និង អង្គការណាតូ បានបញ្ចេញសំឡេងនូវការព្រួយបារម្ភ ថា ចិន អាចនឹងមានគម្រោង ផ្ដល់គ្រឿងសព្វាវុធដល់រុស្ស៊ី ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងដល់សង្គ្រាមរបស់ក្រុងមូស្គូ។ លោកអធិការបតី បានសង្កត់ធ្ងន់ ថា ដំណើរទស្សនកិច្ចចុងក្រោយរបស់គាត់ ទៅកាន់ក្រុងប៉េកាំង កាលពីខែវិច្ឆិកា ថា គាត់បានធ្វើឲ្យមេដឹកនាំចិនប្រាកដ ថា ការផ្គត់ផ្គត់គ្រឿងសព្វាវុធដល់រុស្ស៊ី នឹងមិនអាចទទួលយកបាននោះឡើយ»៕