Home Blog Page 1810

តើការបាចកំបោរសក្នុងដីមុនពេលដាំដំណាំមានផលប្រយោជន៍អ្វីខ្លះ ?

0

ប្រទេសថៃ ៖ ការធ្វើកសិកម្ម ការត្រៀមដីជារឿងសំខាន់ ព្រោះបើដីល្អ ដាំដុះអ្វីក៏ល្អដែរ និងងាយស្រួលថែទាំ ។ ប៉ុន្តែបើយើងដាំដុះលើដីនោះយូរទៅ វានឹងខ្សោះជីជាតិ ហើយបើមិនថែទាំដីទេ ការដាំដំណាំផ្សេងៗនឹងពិបាក មិនសូវល្អ ហើយមានមេរោគផងដែរ ។

តើយើងធ្លាប់សង្កេតទេថា កសិករជាច្រើននាក់បានយកកំបោរសមកបាចលើដំណាំ និងយកវាទៅផ្សំជាមួយដី ។ វាជាការបង្កើនគុណភាពដីដែលមានជាតិអាស៊ីតខ្ពស់ ប៉ុន្តែមិនមែនដីទាំងអស់ចាំបាច់ត្រូវតែប្រើកំបោរសទេ ។ បើយើងមិនចង់ខ្ជះខ្ជាយប្រាក់ច្រើន សូមពិនិត្យមើលដីជាមុនសិន កំបោរសអាចបន្សាបដីបានដើម្បីដាំដំណាំផ្សេងៗ ហើយពេលដាំ ក៏ត្រូវប្រយ័ត្នផងដែរ កុំឱ្យមានទឹកដក់ ពីព្រោះវាធ្វើឱ្យដំណាំស្អុយរលួយ ។How to Add Lime to Garden Soil | LoveToKnow

ចំណែកអ្នកដាំបន្លែ ត្រូវមានប្រភពទឹកគ្រប់គ្រាន់សម្រាប់បន្លែ ដោយសារវាចូលចិត្តសំណើមខ្ពស់ ប៉ុន្តែវាមិនចូលចិត្តទឹកដក់ទេ ។ មុនពេលដាំដុះ យើងត្រូវជីកដីហើយហាលថ្ងៃចោលប្រមាណ៧ថ្ងៃសិនដើម្បីកម្ចាត់ស្មៅ និងមេរោគផ្សេងៗ ហើយយកកំបោរសមកផ្សំគ្នាជាមួយដី ក្នុងករណីដីមានជាតិអាស៊ីតខ្លាំង ជាពិសេស ផ្ទៃដីស្រែមានទឹកដក់ មានកម្ទេចកម្ទីស្មៅឬសត្វ វានឹងធ្វើឱ្យដីនោះកាន់តែមានជាតិអាស៊ីតលើសដើម ដូច្នេះ កំបោរសអាចជួយបាន ។

ជាធម្មតា ដីមានជាតិអាស៊ីតតិចៗ ប៉ុន្តែយើងសម្លឹងដោយភ្នែកទទេមិនដឹងទេថា ដីបែបណាមានជាតិអាស៊ីតតិចឬច្រើន ប៉ុន្តែយើងអាចសង្កេតបានពីសភាពផ្ទៃដីថា មាន កម្ទេចរុក្ខជាតិឬសត្វច្រើនប៉ុនណា បើផ្ទៃដីដាំដំណាំនោះស្មើសាច់ហើយ យើងមិនចាំបាច់បាចកំបោរសទេ ។What is Garden Lime? | BBC Gardeners World Magazine

ការដាំដំណាំជាទូទៅ បើយើងបានទទួលផលល្អហើយ គ្មានអ្វីត្រូវបារម្ភទេ ហើយមិនចាំបាច់ប្រើកំបោរសក៏បានដែរ ។ រឿងសំខាន់មួយដែលគួរធ្វើ គឺក្រៅពីមានដីល្អហើយ ត្រូវរករូបមន្តផ្សំជីសម្រាប់ដាក់ដំណាំឱ្យឆាប់លូតលាស់ ប៉ុន្តែបើដីនោះខ្សត់ជីជាតិខ្លាំងពេក យើងដាំអ្វីក៏មិនបានផលដែរ ដូច្នេះ មិនគួរមើលរំលងកំបោរសទេ ៕ What Are The Benefits Of Adding Lime To Soil? - A Green Handប្រភព ៖ ta.propernews

អ្នកដែលចូលចិត្តBlock គេក្នុងបណ្តាញសង្គមជាមនុស្សបែបណា?

0

ភ្នំពេញ៖ ចាប់តាំងពីមានបណ្តាញសង្គមមកការប្រើប្រាស់ប្រព័ន្ធអនឡាញក៏កាន់តែមានភាពផ្លាស់ប្តូរ មនុស្សជាច្រើនបានចំណាយពេលវេលាខ្លួនឯងជាមួយកម្មវិធីផ្សេងៗដូចជា ហ្វេសប៊ុក យូធូប អ៊ីនស្តាក្រាម តិកតុក ជាដើម_ល_។ ឯអ្នកខ្លះទៀតក៏ចំណាយពេលរៀនសូត្រនឹងយល់ដឹងអំពីព័ត៍មានក្នុងសង្គមតាមប្រព័ន្ធអ៊ីនធឺណេតផងដែរ។What Happens When You Block Someone on Social Media | Reader's Digestអ្នកចិត្តវិទូបាននិយាយថាអ្នកដែលចូលចិត្តBlockអ្នកដទៃក្នុងបណ្តាញសង្គមត្រូវបានគេចាត់ទុកថាជាមនុស្សអត្មានិយម។ ជាទូទៅការBlockគឺជារឿងធម្មតាទៅហើយសម្រាប់មនុស្សយើង ប៉ុន្តែយើងមិនប្រាកដថាលែងបានឃើញមុខគេរហូតនោះទេ នៅថ្ងៃណាមួយយើងនិងជួបគេដោយចៃដន្យ។ ដូចច្នេះហើយអ្នកចិត្តវិទូបាននិយាយថាអ្នកដែលចូលចិត្តស្អប់គេច្រើនជាមនុស្សងប់ងល់នឹងខ្លួនឯងជ្រុលព្រោះមនុស្សប្រភេទនេះមានចរិកលក្ខណះឆាប់ខឹងខុសរឿង មនុស្សអាត្មានិយមជាមនុស្ស ដែលមានតែក្ដីស្រឡាញ់ និងអំពើល្អក្លែងក្លាយ ជាមនុស្សពូកែអូសទាញអ្នកដទៃដោយប្រើមនោសញ្ចេតនាក្លែងក្លាយ និងពូកែសម្តែង។

ពួកគេពុំដែលមានចិត្តគិតប្រយោជន៍រួមជាធំនោះឡើយ គេគិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនចេះឲ្យតម្លៃអ្នកដទៃ ពូកែអួត គ្មានការគោរពេនៅក្នុងខ្លួន ចូលចិត្តធ្វើឲ្យអ្នកដទៃឈឺចាប់ព្រោះទង្វើរបស់ខ្លួន និងជាមនុស្សដែលមានចិត្តចង្អៀតចង្អល់ មិនចេះចែករំលែកជាដើម៕Should Real Estate Agents Block Negative People On Social Media? - Inman

មិនដែលដឹងសោះ! នៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ មានទឹកធ្លាក់ស្រស់ស្អាតយ៉ាងនេះសោះ

0

ទឹកធ្លាក់ស្ទឹងកែបស្ថិតក្នុង ឧទ្យានជាតិជួរភ្នំក្រវាញ នៃឃុំតាទៃលើ ស្រុកថ្មបាំងខេត្តកោះកុង។ ទឹកធ្លាក់នេះមានចម្ងាយ ៣១គ.មពីទីរួមស្រុកថ្មបាំង ខេត្តកោះកុង។May be an image of tree, nature and waterfall

ភ្ញៀវទេសចរត្រូវធ្វើដំណើរ ១៨គ.ម ដោយឡាន/ម៉ូតូ ពីទីរួមស្រុកថ្មបាំង ទៅភូមិត្រពាំងខ្នារ (អតីតភូមិចំការចេក) ឃុំតាទៃ។ រួចបន្តដើរថ្មើរជើង ចម្ងាយ ១៣គ.ម ភូមិត្រពាំងខ្នារ ទើបទៅដល់ទឹកធ្លាក់ស្ទឹងកែបនេះ។No photo description available.

ទឹកធ្លាក់ស្ទឹងកែប ជាតំបន់ទេសចរណ៍ធម្មជាតិ ដែលមានទេសភាពស្រស់ស្អាត ជាមួយនឹងព្រៃភ្នំធម្មជាតិដ៏ស្រស់ត្រកាលក៏ប៉ុន្តែមិនសូវមានអ្នកណាទៅដល់នោះទេ។ ទឹកធ្លាក់មកពីក្បាលលើនៃស្ទឹងកែប បង្កើតបានជាទស្សនីយភាពបង្អួតអ្នកទេសចរណ៍ដែលចូលចិត្តធម្មជាតិ និងស្តាប់សំឡេងទឹកហូរ។ ទឹកធ្លាក់ដែលកំពុងតែលាក់ខ្លួននៅក្នុងព្រៃភ្នំធម្មជាតិដ៏ស្រស់ស្អាតមួយនេះកំពង់តែរងចាំទេសចរណ៍ទៅកម្សាន្ត៕May be an image of nature and waterfall

ប្រភព:ក្រសួងបរិស្ថាន

រដ្ឋមន្ត្រីគមនាគមន៍ក្រិកលាលែងពីតំណែងដោយសារបញ្ហារថភ្លើងបុកគ្នា

0

ប្រទេសក្រិក ៖ ចំនួនអ្នកស្លាប់ដោយសារហេតុការណ៍រថភ្លើងបុកគ្នានៅប្រទេសក្រិក កាលពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងមក បានកើនឡើងដល់៤៣នាក់ហើយ រីឯអ្នករងរបួសមានចំនួន៨៥នាក់ ។ លោក Kyriakos Mitsotakis នាយករដ្ឋមន្ត្រីក្រិកថ្លែងថា មូលហេតុនៃគ្រោះថ្នាក់នេះអាចមកពីកំហុងឆ្គងរបស់មនុស្ស ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ពីមូលហេតុច្បាស់លាស់ទេ ដោយត្រូវរង់ចាំការស៊ើបអង្កេតបន្ថែមទៀត ។Prime Minister Kyriakos Mitsotakis' interview with Bloomberg TV | Ο  Πρωθυπουργός της Ελληνικής Δημοκρατίας

កាលពីថ្ងៃទី២៨ ខែកុម្ភៈ មានហេតុការណ៍រថភ្លើងដឹកអ្នកដំណើរពីក្រុង Athens សំដៅទៅក្រុង Thessaloniki ស្ថិតនៅភាគខាងជើងប្រទេស បានបុកគ្នាជាមួយរថភ្លើងមួយខ្សែទៀតដែលដឹកទំនិញក្នុងផ្លូវដែកតែមួយនៅបរិវេណជាយក្រុង Larissa ភាគកណ្តាលប្រទេសក្រិក ខណៈរថភ្លើងទាំងពីរបើកបរក្នុងល្បឿនលឿន បណ្តាលឱ្យកើតភ្លើងឆេះទូររថភ្លើងជាច្រើន និងមានអ្នករងរបួសដោយសាររលាកភ្លើងផងដែរ ។ សារព័ត៌មានក្នុងស្រុករាយការណ៍ថា មានមនុស្សប្រមាណ៣៥០នាក់បានធ្វើដំណើរតាមរថភ្លើងនេះ ហើយភាគច្រើនជាសិស្ស ។

បន្ទាប់ពីមានគ្រោះថ្នាក់រថភ្លើងបុកគ្នានេះ រដ្ឋមន្ត្រីក្រសួងគមនាគមន៍ក្រិក លោក Kostas Karamanlis បានប្រកាសលាលែងពីតំណែងដើម្បីទទួលខុសត្រូវចំពោះហេតុការណ៍នេះ លោកបញ្ជាក់ថា ៖ «នៅពេលមានហេតុការណ៍សោកនាដកម្មកើតឡើងគួរឱ្យតក់ស្លុត យើងមិនអាចធ្វើការបន្តទៀត ហើយធ្វើពុធថា មិនដឹងរឿងនេះទេ» ។Greece train crash: Pictures of devastation as dozens killed - BBC News

ជាមួយគ្នានេះ អាជ្ញាធរបានចាប់ខ្លួនម្ចាស់ស្ថានីយរថភ្លើងដែលមានអាយុ៥៩ឆ្នាំ ខណៈម្ចាស់ស្ថានីយរូបនេះមានតួនាទីទទួលខុសត្រូវពិនិត្យមើលសញ្ញារថភ្លើង ករណីមិនប្រយ័ត្នក្នុងការងារបណ្តាលឱ្យកើតរថភ្លើងបុកគ្នាមានអ្នកស្លាប់ និងរបួសជាច្រើននាក់ ។ ទោះយ៉ាងណា បុរសរូបនេះបដិសេធថា ខ្លួនមិនបានធ្វើខុសទេ ហើយនិយាយថា គ្រោះថ្នាក់នេះកើតឡើងព្រោះកំហុសបច្ចេកទេស ។

មេដឹកនាំក្រិកបានថ្លែងក្រោយពីចុះទៅពិនិត្យមើលការខូចខាតក្នុងចំណុចកើតហេតុថា វាជាកំហុសឆ្គងរបស់មនុស្ស ហើយភាពយុត្តិធម៌នឹងធ្វើតួនាទីរបស់វា ។ អ្នកប្រព្រឹត្តខុសត្រូវតែទទួលខុសត្រូវ ហើយរដ្ឋាភិបាលនឹងនៅខាងពលរដ្ឋ ។

ចំណែកសហជីពការងារនិយាយថា មូលហេតុនៃការបុកគ្នាបណ្តាលមកពីកត្តាជាច្រើន ហើយសំខាន់ គឺគ្រោះថ្នាក់នេះបានបង្ហាញឱ្យឃើញពីភាពសាំញ៉ាំក្នុងវិស័យដឹកជញ្ជូនតាមផ្លូវដែក មិនថាការខ្វះខាតបុគ្គលិក សញ្ញារថភ្លើងមិនទៀងទាត់ និងឧបករណ៍ហួសសម័យ ។ មន្ត្រីក្រិកបានប្រកាសកាន់ទុក្ខទូទាំងប្រទេសរយៈពេល៣ថ្ងៃ សម្រាប់អ្នកស្លាប់ គឺចាប់ពីថ្ងៃទី១ ខែមីនា តទៅ ៕Greece Train Crash: At Least 38 Dead as Rescuers Search for Survivors - The  New York Times

ប្រភព ៖ thestandard

ខ្សែភាពយន្តបុរាណខ្មែរខ្នាតធំដំបូងគេបង្អស់ត្រៀមចាក់ផ្សាយក្នុងពេលឆាប់ៗនេះ

0

ភ្នំពេញ៖ រឿងអប្សរាមហានគរគឺជារឿងខ្មែរបែបបុរាណខ្នាតធំដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមក រឿងនេះឆ្លុះបញ្ជាំងពីសម័យអង្គរដែលដឹកនាំសម្តែងដោយឯកឧត្តម ហ្វៃ សំអាង ។ រឿងនេះបានរៀបចំសែនក្រុងពាលីនៅថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២៣ អ្នកដឹកនាំរឿងនេះសង្កត់ធ្ងន់ថា តួអង្គប្រុស-ស្រីដែលជ្រើសមកសម្តែងនេះ ត្រូវជ្រើសរើសមកដោយសម្រិតសម្រាំងដោយតួអង្គប្រុស តម្រូវអោយមានកម្ពស់ស្តង់ដា សាច់ដុំមាំមួន និងត្រូវហាត់រៀនក្បាច់គុនល្បុក្កតោអោយស្ទាត់ជំនាញ។ ចំណែកតួអង្គស្រីវិញនោះ ត្រូវមានរូបសម្រស់ស្រស់ផូរផង់ទន់ភ្លន់ នឹងត្រូវហាត់រៀនរាំរបាំអប្សរាផងដែល។May be an image of 8 people, people standing and indoor ដោយឡែកសម្រាប់តួអង្គសម្ដែងនោះវិញគឺមានរហូតដល់ជាង១០០នាក់ នឹងមានតារាសិល្បះករខ្មែរ
ល្បីៗជាច្រើនរូបចូលរួមសម្ដែងផងដែរដូចជា៖ លោកទេព រិន្ទដារ៉ូ អ្នកនាងសារ៉ាយ សក្ខណា លោកយិន មាសឧស្សាហ៍ លោកពៅ ពិសិដ្ឋ លោករស់ សុភ័ណ្ឌ លោកសន ពិសិដ្ឋ លោកឈឹម សក្កដា កញ្ញាពេជ្យ វត្តីសារ៉ាវឌ្ឍី អ្នកនាង កែវ ឡាវីញ កញ្ញា ប៊ី សុធារី កញ្ញាជីលី ទេវី អ្នកនាងលី ម៉ារីណា នឹងតារាកប្លែង តារាកិត្តយសជាច្រើននាក់ទៀត_ល_។
តាមការបញ្ជាក់របស់ឯកឧត្តម ហ្វៃ សំអាង បានអោយដឹងថារឿងនេះអាចនឹងប្រើរយះពេល១ឆ្នាំកន្លះ ព្រោះត្រូវសម្រិតសម្រាំងខ្លាំង និងត្រូវថតទីតាំងច្រើនកន្លែងក្នុងប្រទេសកម្ពុជា។ គេអាចដឹងថារឿងនេះនិងត្រូវចំណាយទុនច្រើនខ្លាំងដែលមិនធ្លាប់មានពីមុនមក៕May be an image of 1 person, standing and indoorMay be an image of 2 people and indoorMay be an image of 3 people

ខែកុម្ភៈ មានអាកាសធាតុក្តៅបំផុតក្នុងប្រវត្តិសាស្ត្រឥណ្ឌា

0

ប្រទេសឥណ្ឌា ៖ នាយកដ្ឋានឧតុនិយមឥណ្ឌាព្យាករណ៍ថា រដូវក្តៅនេះនឹងមានរយៈពេលរហូតដល់ខែឧសភា ហើយអាចជារដូវក្តៅខ្លាំងបំផុតសម្រាប់ឥណ្ឌា តាំងពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមក ។ ឥណ្ឌាបានកត់ត្រាថា កុម្ភៈ គឺជាខែមានសីតុណ្ហភាពខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩០១ ខណៈសីតុណ្ហភាពជាមធ្យមខ្ពស់បំផុតស្មើ២៩,៥អង្សារសេ ។

នាយកដ្ឋានឧតុនិយមបានព្យាករណ៍ថា ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២៣នេះ វាអាចទៅរួចដែលឥណ្ឌានឹងមានអាកាសធាតុក្តៅខ្លាំង ជាពិសេស នៅភាគឦសាន ភាគខាងកើត និងភាគកណ្តាល ។ ដូច្នេះ ឥណ្ឌាត្រូវបង្កើនកម្លាំងផលិតអគ្គិសនីឱ្យបានគ្រប់គ្រាន់ ដោយសារពលរដ្ឋមានតម្រូវការប្រើប្រាស់អគ្គិសនីខ្ពស់ ។India just saw its hottest February in 146 years. The bad news is it is  going to get worse

វាជាបម្រែបម្រួលអាកាសធាតុ ខណៈឥណ្ឌាកំពុងជួបប្រទះនឹងសីតុណ្ហភាពក្តៅខ្លាំងស្រាប់ទៅហើយ ជាពិសេស ចាប់ពីខែឧសភា ដល់ខែមិថុនា ប៉ុន្តែកាលពីឆ្នាំ២០២២ រដូវក្តៅក្នុងប្រទេសនេះចាប់ផ្តើមលឿនជាងមុន ខណៈខែមីនា ឆ្នាំ២០២២ ក៏មានការកត់ត្រាទុកដូចគ្នាដែរថា ជាខែក្តៅបំផុតចាប់តាំងពីឆ្នាំ១៩០១ ។

អ្នកជំនាញនិយាយថា បច្ចុប្បន្ន ឥណ្ឌាកំពុងប្រឈមមុខនឹងរលកកំដៅកាន់តែខ្លាំងក្លា ញឹកញាប់ និងយូរជាងមុន ។ សីតុណ្ហភាពកើនឡើងខ្ពស់ខុសធម្មតានេះ ធ្វើឱ្យតម្រូវការប្រើប្រាស់អគ្គិសនីរបស់ពលរដ្ឋកើនឡើង រហូតធ្វើឱ្យដាច់ចរន្តអគ្គិសនីនៅតាមរដ្ឋជាច្រើនកាលពីឆ្នាំ២០២២ ។Summer: India sees hottest February ever with more pain ahead - BBC News

Bloomberg រាយការណ៍ថា នៅឆ្នាំ២០២៣ តម្រូវការប្រើប្រាស់អគ្គិសនីរបស់ពលរដ្ឋបានកើនឡើងខ្ពស់ ហើយធ្វើឱ្យអ្នកជំនាញជាច្រើននាក់បង្ហាញការបារម្ភអំពីផលប៉ះពាល់ខ្លាំងដល់ពលរដ្ឋក្រីក្រ ដោយសារពួកគេត្រូវធ្វើការក្រោមកំដៅថ្ងៃ ។

នៅឆ្នាំ២០២២ កន្លងមក Jandani Singh អ្នកវិទ្យាសាស្ត្រផ្នែកបរិស្ថានធ្លាប់បានដាស់តឿនដោយផ្តល់បទសម្ភាសន៍ជាមួយ BBC ថា រលកកំដៅធ្វើឱ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំងក្លាពេលសីតុណ្ហភាពកើនឡើងជាបន្តបន្ទាប់ បើទោះជានៅពេលយប់ក្តី ដោយសាររាងកាយមិនបានសម្រាកគ្រប់គ្រាន់ធ្វើឱ្យពួកគេងាយឈឺ និងត្រូវចំណាយប្រាក់ក្នុងការព្យាបាល ។

តាមទិន្នន័យស្រាវជ្រាវរបស់ Lancet ដែលបានចេញផ្សាយកាលពីឆ្នាំ២០២២ បញ្ជាក់ថា ឥណ្ឌាមានអ្នកស្លាប់ដោយសារអាកាសធាតុក្តៅខ្លាំងកើនឡើងដល់៥៥% នៅចន្លោះពីឆ្នាំ២០០០-២០០៤ និងពីឆ្នាំ២០១៧-២០២១ ៕ ប្រភព ៖ thestandard

ម៉ាឡេស៊ីដាស់តឿនពលរដ្ឋឱ្យប្រយ័ត្នខ្លួនពេលហូបម្ហូបថៃ

0

ប្រទេសម៉ាឡេស៊ី ៖ ការិយាល័យប្រឆាំងគ្រឿងញៀនម៉ាឡេស៊ីបានណែនាំពលរដ្ឋ ដែលចូលចិត្តធ្វើដំណើរមកកម្សាន្តនៅប្រទេសថៃ ត្រូវបង្កើនការប្រយ័ត្នឱ្យបានខ្ពស់ក្នុងការទិញម្ហូបអាហារថៃបរិភោគ ព្រោះភោជនីយដ្ឋាន ឬហាងនានានៅថៃប្រើប្រាស់កញ្ឆាធ្វើជាធាតុផ្សំសម្រាប់ចម្អិនម្ហូប ដើម្បីឱ្យភ្ញៀវទេសចរញៀនចង់បរិភោគអាហារទាំងនេះ ។

វែបសាយរបស់ម៉ាឡេស៊ីឈ្មោះ world of buzz រាយការណ៍ថា ចាប់តាំងពីថៃបានក្លាយជាប្រទេសដំបូងគេក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ដែលអនុញ្ញាតឱ្យមានការប្រើកញ្ឆាស្របច្បាប់ បណ្តាភ្ញៀវទេសចរនៅលើពិភពលោក រួមទាំងម៉ាឡេស៊ីផងដែរនាំគ្នាមកកម្សាន្តនៅប្រទេសថៃ ។

តាមសេចក្តីរាយការណ៍ថា ភោជនីយដ្ឋាន ឬហាងលក់ម្ហូបជាច្រើននៅថៃចាប់ផ្តើមលក់ផលិតផល និងអាហារផ្សេងៗមានធាតុផ្សំពីកញ្ឆា ។ Kosmo កាសែតរបស់ម៉ាឡេស៊ីផ្សាយថា តាមមតិរបស់ភ្នាក់ងារជាតិប្រឆាំងគ្រឿងញៀននៅរដ្ឋ Perlis បង្ហាញថា មានម្ហូបអាហារនានាដូចជា សម្លតុមយ៉ាំបង្គា និងសម្លផ្សេងទៀត គេបានយកស្លឹកកញ្ឆាមកធ្វើជាគ្រឿងផ្សំដើម្បីបន្ថែមរសជាតិឱ្យឆ្ងាញ់ ។ ការិយាល័យប្រឆាំងគ្រឿងញៀនម៉ាឡេស៊ីលើកឡើងថា ការប្រើប្រាស់កញ្ឆាធ្វើជាគ្រឿងផ្សំ គឺជាការព្យាយាមធ្វើឱ្យភ្ញៀវទេសចរញៀននឹងអាហារទាំងនេះ ។

លោក Kairul Anwar Ahmed នាយកការិយាល័យប្រឆាំងគ្រឿងញៀននៅរដ្ឋ Perlis ថ្លែងថា សម្រាប់ពលរដ្ឋម៉ាឡេស៊ីដែលចូលចិត្តធ្វើដំណើរទៅប្រទេសថៃ សូមឱ្យប្រយ័ត្នប្រយែងជាងមុន នៅពេលទិញផលិតផលផ្សេងៗ ឬម្ហូបអាហារថៃ ដោយសារម្ហូបជាច្រើនមុខ គេអាចយកកញ្ឆាក្នុងកម្រិតខ្ពស់មកធ្វើគ្រឿងផ្សំ ។ លោកថ្លែងថា ៖ «ដូច្នេះ សូមឱ្យពលរដ្ឋម៉ាឡេស៊ីដែលធ្វើដំណើរទៅទីនោះ ចូរប្រយ័ត្នខ្លួនជាងមុនក្នុងការទិញផលិតផល ឬម្ហូបទាំងនេះ» ៕ 4 Amazing Things You Must Know About Thai Cuisine |Best Thai Irvingប្រភព ៖ mgronline

មនុស្សគ្រប់គ្នាគួរយល់ដឹងអំពីរោគសញ្ញានៃជំងឺទឹកនោមផ្អែម

0

ភ្នំពេញ៖ អ្នកស្ថិតក្នុងស្ថានភាពត្រៀមកើតជំងឺទឹកនោមផ្អែម មានកម្រិតជាតិស្ករខ្ពស់ជាងធម្មតា ប៉ុន្តែគ្រូពេទ្យមិនទាន់ចាត់ទុកអ្នកទាំងនោះថាមានជំងឺទឹកនោមផ្អែមទេ។ បើតាម CDC អាមេរិក អ្នកស្ថិតក្នុងស្ថានភាពត្រៀមកើតជំងឺទឹកនោមផ្អែម នឹងវិវត្តទៅជាអ្នកជំងឺទឹកនោមផ្អែមនៅប្រាំឆ្នាំបន្ទាប់ បើសិនជាមិនបានព្យាបាលទាន់ពេល។
ខាងក្រោមនេះជាសញ្ញា ដំណាក់កាលដំបូងៗនៃជំងឺទឹកនោមផ្អែម៖
១.នោមញឹក: នៅពេលដែលកម្រិតជាតិស្ករក្នុងឈាមយើងខ្ពស់ តម្រងនោមនឹងព្យាយាមបញ្ចេញជាតិស្ករដែលលើសចោល ដោយចម្រោះចេញពីក្នុងឈាម។ ការណ៍នេះធ្វើឲ្យមនុស្សយើងត្រូវទៅនោមញឹកញាប់ ពិសេសនៅពេលយប់។
២.ស្រេកទឹក: ពេលយើងត្រូវនោមញឹកញាប់ ធ្វើអោយរាងកាយយើងបាត់បង់ជាតិទឹក នឹងធ្វើអោយយើងចាប់ផ្តើមស្រេកទឹកផងដែរ។
៣.ឃ្លាន:អ្នកមានជំងឺទឹកនោមផ្អែមធ្វើអោយយើងចាប់ផ្ដើមបាត់បង់ថាមពល នឹងមានអារម្មណ៍ថាឃ្លានគ្រប់ពេលវេលា មិនថាទើបតែញាំរួចហើយក៏ដោយ។
៤.អស់កម្លាំងខ្លាំង:ជំងឺទឹកនោមផ្អែម អាចមានឥទ្ធិពលលើកម្រិតថាមពល និងធ្វើឲ្យអ្នកមានជំងឺនេះមានអារម្មណ៍ហត់នឿយ ឬអស់កម្លាំង។ ការមានអារម្មណ៍អស់កម្លាំងនេះ កើតឡើងដោយសារស្ករក្នុងចរន្តឈាមមិនអាចផ្ដល់ទៅកោសិការាងកាយបានគ្រប់គ្រាន់។Type 2 Diabetes Symptoms៥.ស្រវាំងភ្នែក:ការស្រវាំងភ្នែកអាចកើតឡើងលើភ្នែកម្ខាងឬទាំងសងខាង អ្នកមានជំងឺទឹកនោមផ្អែមដែលជួបបញ្ហាភ្នែក ហើយមិនព្យាបាលនឹងអាចបង្កទៅជាបញ្ហាធ្ងន់ធ្ងរ និងចុងក្រោយអាចឈានដល់ពិការភ្នែក។
៦.របួសជាសះយឺត:កម្រិតជាតិស្ករក្នុងឈាមខ្ពស់ អាចបំផ្លាញដល់ប្រព័ន្ធប្រសាទរបស់រាងកាយ និងសរសៃឈាមតូចៗ ដែលអាចធ្វើឲ្យលំហូរឈាមចុះខ្សោយ(impair blood circulation)។ ជាលទ្ធផល កន្លែងមុត ឬរបូសនឹងត្រូវការពេលរាប់អាទិត្យ ឬខែ ដើម្បីជាសះស្បើយ។ ការជាសះពីរបួសយឺត អាចបង្កើនឱកាសប្រឈមនឹងការឆ្លងរោគផ្សេងៗ។
៧.ស្ពឹកដៃឬស្ពឹកជើង:កម្រិតជាតិស្ករក្នុងឈាមខ្ពស់អាចប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងលំហូរឈាមក្នុងរាងកាយ។ បញ្ហានេះអាចនាំឲ្យមានអាការៈឈឺចាប់ និងស្ពឹងដៃ ឬជើង។ អ្នកមានបញ្ហាបែបនេះ ហើយមិនបានព្យាបាលទាន់ពេល អាចនឹងជួបផលវិបាកផ្សេងៗទៀតច្រើន៕Signs You're at Risk for Type 2 Diabetes

សូមបង្កើនការប្រុងប្រយ័ត្ន! ឆេះរថយន្តខ្ទេច នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

0

រថយន្តមួយគ្រឿងដែលឆាបឆេះជាអគ្គិភយ័លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ម្តុំគីឡូម៉ែត្រ១៦១ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ កាលពីម៉ោងជាង៥ល្ងាចថ្ងៃ០១មិនា២០២៣ បានរងការខូចខាតទាំងស្រុង។

រថយន្តនេះមានម៉ាក MERCEDES BENZ C300 ពណ៍ស ត្រូវឆេះដោយសារឡើងកម្ដៅធុងទឹក ហើយឆ្លងប្រព័ន្ធភ្លើង។No photo description available.ករណីនេះ កើតឡើងនៅល្ងាចថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទិសដៅព្រះសីហនុ ភ្នំពេញ ដែលមានអ្នកបើកបរជាជនជាតិចិន។

គិតមកទល់នឹងពេលនេះ មិនទាន់មានរបាយការណ៏ពីមនុស្សរងគ្រោះថ្នាក់ធ្ងន់ធ្ងរនៅឡើយទេ។ ក្រោយកើតហេតុ សមត្ថកិច្ចនិងផ្នែកពាក់ពន្ធ័ផ្លូវល្បឿនលឿនបានចុះអន្តរាគមន៌និងដោះស្រាយតាមនិតិវិធី និងថា ភ្លាមៗនៅមិនទាន់មានរបាយការណ៏លម្អិតពីសមត្ថកិច្ចអំពីដើមហេតុបែបណានៅឡើយ៕May be an image of 4 people and outdoorsMay be an image of 8 people and road

ការដាច់អគ្គិសនីប៉ះពាល់ដល់ទីក្រុង និងរថភ្លើងនៅអាហ្សង់ទីន

0

ប្រទេសអាហ្សង់ទីន ៖ អគ្គិសនីបានដាច់នៅទីក្រុងធំ និងទីក្រុងផ្សេងទៀតរបស់ប្រទេសអាហ្សង់ទីន ហើយវាក៏មិនមែនជាលើកដំបូងដែរ ដោយសារប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីដំណើរការខុសប្រក្រតី ខណៈប្រទេសនេះជួបអាកាសធាតុក្តៅ ។ លើសពីនេះ វាបានប៉ះពាល់ដល់ការធ្វើដំណើរក្នុងទីក្រុង រថភ្លើង និងរថភ្លើងក្រោមដីត្រូវផ្អាកដំណើរការភ្លាមៗធ្វើឱ្យអ្នកដំណើរជាប់ក្នុងស្ថានីយរថភ្លើង និងតាមចំណតរថយន្តក្រុង ។

ក្រសួងថាមពលរាយការណ៍ថា នៅថ្ងៃទី១ ខែមីនា មានការដាច់ចរន្តអគ្គិសនីក្នុងក្រុង Buenos Aires និងទីក្រុងជាច្រើនទៀតនៅផ្នែកកណ្តាលនៃប្រទេស ដោយសារមានភ្លើងឆេះបណ្តាញចែកចាយអគ្គិសនីជាតិ រហូតដល់មិនអាចផ្គត់ផ្គង់អគ្គិសនីបាន ហើយការដាច់អគ្គិសនីលើកនេះកើតឡើងក្នុងពេលអាហ្សង់ទីនមានអាកាសធាតុក្តៅខ្លាំង ។ រីឯទីក្រុងផ្សេងទៀត មិនត្រឹមតែដាច់អគ្គិសនីទេ ប៉ុន្តែរដ្ឋាករទឹករាយការណ៍ថា បណ្តាញចែកចាយទឹកក៏មានបញ្ហាដែរ ដោយសារគ្មានអគ្គិសនី ។Buenos Aires Times | Calls for investigation after power cut plunges  millions into darkness

សារព័ត៌មានក្នុងស្រុកបានរាយការណ៍ពីការដាច់ចរន្តអគ្គិសនីបណ្តាលឱ្យប៉ះពាល់ដល់រថភ្លើង និងរថភ្លើងក្រោមដីក្នុងក្រុង Buenos Aires ។ ស្ថានីយរថភ្លើងជាច្រើនកន្លែងក្នុងទីក្រុងនេះត្រូវផ្អាកដំណើរការភ្លាមៗ ឬផ្អាកការធ្វើដំណើរ ហើយមានអ្នកដំណើរជាច្រើននាក់តម្រង់ជួររង់ចាំឡើងរថភ្លើង ហើយពួកគេបានជាប់ក្នុងស្ថានីយរថភ្លើងយ៉ាងតិច២កន្លែងក្នុងក្រុងនេះ ។

ទោះយ៉ាងណា រថភ្លើងបានដំណើរការឡើងវិញក្រោយពីបានផ្អាកអស់រយៈពេលយូរ ហើយអ្នកដំណើរតាមរថភ្លើងជាច្រើននាក់បានប្តូរទៅជិះរថយន្តក្រុងវិញ ប៉ុន្តែនៅតាមចំណតរថយន្តក្រុង ក៏មានមនុស្សរង់ចាំច្រើនដូចគ្នា ។ ក្រសួងថាមពលរាយការណ៍បន្ថែមថា មានភ្លើងឆេះប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី ទើបបណ្តាលឱ្យបណ្តាញចែកចាយអគ្គិសនីត្រូវផ្អាកការចែកចាយចំនួន១ម៉ឺនមេហ្គាវ៉ាត់ ។Argentina and Uruguay reel after massive power outage - BBC News

គួរបញ្ជាក់ថា ការដាច់ចរន្តអគ្គិសនីនេះ មិនមែនជាលើកដំបូងទេ កន្លងមក អាហ្សង់ទីនក៏ជួបបញ្ហាដាច់ចរន្តអគ្គិសនីជាច្រើនលើកតាំងពីខែមករា ឆ្នាំ២០២៣ ខណៈប្រទេសនេះជួបអាកាសធាតុក្តៅ ធ្វើឱ្យការប្រើប្រាស់អគ្គិសនីកើនឡើង ៕

ប្រភព ៖ TNN World