ភ្នំពេញ៖ ចាប់តាំងពីមានបណ្តាញសង្គមមកការប្រើប្រាស់ប្រព័ន្ធអនឡាញក៏កាន់តែមានភាពផ្លាស់ប្តូរ មនុស្សជាច្រើនបានចំណាយពេលវេលាខ្លួនឯងជាមួយកម្មវិធីផ្សេងៗដូចជា ហ្វេសប៊ុក យូធូប អ៊ីនស្តាក្រាម តិកតុក ជាដើម_ល_។ ឯអ្នកខ្លះទៀតក៏ចំណាយពេលរៀនសូត្រនឹងយល់ដឹងអំពីព័ត៍មានក្នុងសង្គមតាមប្រព័ន្ធអ៊ីនធឺណេតផងដែរ។
អ្នកចិត្តវិទូបាននិយាយថាអ្នកដែលចូលចិត្តBlockអ្នកដទៃក្នុងបណ្តាញសង្គមត្រូវបានគេចាត់ទុកថាជាមនុស្សអត្មានិយម។ ជាទូទៅការBlockគឺជារឿងធម្មតាទៅហើយសម្រាប់មនុស្សយើង ប៉ុន្តែយើងមិនប្រាកដថាលែងបានឃើញមុខគេរហូតនោះទេ នៅថ្ងៃណាមួយយើងនិងជួបគេដោយចៃដន្យ។ ដូចច្នេះហើយអ្នកចិត្តវិទូបាននិយាយថាអ្នកដែលចូលចិត្តស្អប់គេច្រើនជាមនុស្សងប់ងល់នឹងខ្លួនឯងជ្រុលព្រោះមនុស្សប្រភេទនេះមានចរិកលក្ខណះឆាប់ខឹងខុសរឿង មនុស្សអាត្មានិយមជាមនុស្ស ដែលមានតែក្ដីស្រឡាញ់ និងអំពើល្អក្លែងក្លាយ ជាមនុស្សពូកែអូសទាញអ្នកដទៃដោយប្រើមនោសញ្ចេតនាក្លែងក្លាយ និងពូកែសម្តែង។
ពួកគេពុំដែលមានចិត្តគិតប្រយោជន៍រួមជាធំនោះឡើយ គេគិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនចេះឲ្យតម្លៃអ្នកដទៃ ពូកែអួត គ្មានការគោរពេនៅក្នុងខ្លួន ចូលចិត្តធ្វើឲ្យអ្នកដទៃឈឺចាប់ព្រោះទង្វើរបស់ខ្លួន និងជាមនុស្សដែលមានចិត្តចង្អៀតចង្អល់ មិនចេះចែករំលែកជាដើម៕









