ប្រទេសឥណ្ឌា ៖ នាយកដ្ឋានឧតុនិយមឥណ្ឌាព្យាករណ៍ថា រដូវក្តៅនេះនឹងមានរយៈពេលរហូតដល់ខែឧសភា ហើយអាចជារដូវក្តៅខ្លាំងបំផុតសម្រាប់ឥណ្ឌា តាំងពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមក ។ ឥណ្ឌាបានកត់ត្រាថា កុម្ភៈ គឺជាខែមានសីតុណ្ហភាពខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩០១ ខណៈសីតុណ្ហភាពជាមធ្យមខ្ពស់បំផុតស្មើ២៩,៥អង្សារសេ ។

នាយកដ្ឋានឧតុនិយមបានព្យាករណ៍ថា ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២៣នេះ វាអាចទៅរួចដែលឥណ្ឌានឹងមានអាកាសធាតុក្តៅខ្លាំង ជាពិសេស នៅភាគឦសាន ភាគខាងកើត និងភាគកណ្តាល ។ ដូច្នេះ ឥណ្ឌាត្រូវបង្កើនកម្លាំងផលិតអគ្គិសនីឱ្យបានគ្រប់គ្រាន់ ដោយសារពលរដ្ឋមានតម្រូវការប្រើប្រាស់អគ្គិសនីខ្ពស់ ។India just saw its hottest February in 146 years. The bad news is it is  going to get worse

វាជាបម្រែបម្រួលអាកាសធាតុ ខណៈឥណ្ឌាកំពុងជួបប្រទះនឹងសីតុណ្ហភាពក្តៅខ្លាំងស្រាប់ទៅហើយ ជាពិសេស ចាប់ពីខែឧសភា ដល់ខែមិថុនា ប៉ុន្តែកាលពីឆ្នាំ២០២២ រដូវក្តៅក្នុងប្រទេសនេះចាប់ផ្តើមលឿនជាងមុន ខណៈខែមីនា ឆ្នាំ២០២២ ក៏មានការកត់ត្រាទុកដូចគ្នាដែរថា ជាខែក្តៅបំផុតចាប់តាំងពីឆ្នាំ១៩០១ ។

អ្នកជំនាញនិយាយថា បច្ចុប្បន្ន ឥណ្ឌាកំពុងប្រឈមមុខនឹងរលកកំដៅកាន់តែខ្លាំងក្លា ញឹកញាប់ និងយូរជាងមុន ។ សីតុណ្ហភាពកើនឡើងខ្ពស់ខុសធម្មតានេះ ធ្វើឱ្យតម្រូវការប្រើប្រាស់អគ្គិសនីរបស់ពលរដ្ឋកើនឡើង រហូតធ្វើឱ្យដាច់ចរន្តអគ្គិសនីនៅតាមរដ្ឋជាច្រើនកាលពីឆ្នាំ២០២២ ។Summer: India sees hottest February ever with more pain ahead - BBC News

Bloomberg រាយការណ៍ថា នៅឆ្នាំ២០២៣ តម្រូវការប្រើប្រាស់អគ្គិសនីរបស់ពលរដ្ឋបានកើនឡើងខ្ពស់ ហើយធ្វើឱ្យអ្នកជំនាញជាច្រើននាក់បង្ហាញការបារម្ភអំពីផលប៉ះពាល់ខ្លាំងដល់ពលរដ្ឋក្រីក្រ ដោយសារពួកគេត្រូវធ្វើការក្រោមកំដៅថ្ងៃ ។

នៅឆ្នាំ២០២២ កន្លងមក Jandani Singh អ្នកវិទ្យាសាស្ត្រផ្នែកបរិស្ថានធ្លាប់បានដាស់តឿនដោយផ្តល់បទសម្ភាសន៍ជាមួយ BBC ថា រលកកំដៅធ្វើឱ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំងក្លាពេលសីតុណ្ហភាពកើនឡើងជាបន្តបន្ទាប់ បើទោះជានៅពេលយប់ក្តី ដោយសាររាងកាយមិនបានសម្រាកគ្រប់គ្រាន់ធ្វើឱ្យពួកគេងាយឈឺ និងត្រូវចំណាយប្រាក់ក្នុងការព្យាបាល ។

តាមទិន្នន័យស្រាវជ្រាវរបស់ Lancet ដែលបានចេញផ្សាយកាលពីឆ្នាំ២០២២ បញ្ជាក់ថា ឥណ្ឌាមានអ្នកស្លាប់ដោយសារអាកាសធាតុក្តៅខ្លាំងកើនឡើងដល់៥៥% នៅចន្លោះពីឆ្នាំ២០០០-២០០៤ និងពីឆ្នាំ២០១៧-២០២១ ៕ ប្រភព ៖ thestandard