ប្រទេសថៃ ៖ ការធ្វើកសិកម្ម ការត្រៀមដីជារឿងសំខាន់ ព្រោះបើដីល្អ ដាំដុះអ្វីក៏ល្អដែរ និងងាយស្រួលថែទាំ ។ ប៉ុន្តែបើយើងដាំដុះលើដីនោះយូរទៅ វានឹងខ្សោះជីជាតិ ហើយបើមិនថែទាំដីទេ ការដាំដំណាំផ្សេងៗនឹងពិបាក មិនសូវល្អ ហើយមានមេរោគផងដែរ ។

តើយើងធ្លាប់សង្កេតទេថា កសិករជាច្រើននាក់បានយកកំបោរសមកបាចលើដំណាំ និងយកវាទៅផ្សំជាមួយដី ។ វាជាការបង្កើនគុណភាពដីដែលមានជាតិអាស៊ីតខ្ពស់ ប៉ុន្តែមិនមែនដីទាំងអស់ចាំបាច់ត្រូវតែប្រើកំបោរសទេ ។ បើយើងមិនចង់ខ្ជះខ្ជាយប្រាក់ច្រើន សូមពិនិត្យមើលដីជាមុនសិន កំបោរសអាចបន្សាបដីបានដើម្បីដាំដំណាំផ្សេងៗ ហើយពេលដាំ ក៏ត្រូវប្រយ័ត្នផងដែរ កុំឱ្យមានទឹកដក់ ពីព្រោះវាធ្វើឱ្យដំណាំស្អុយរលួយ ។How to Add Lime to Garden Soil | LoveToKnow

ចំណែកអ្នកដាំបន្លែ ត្រូវមានប្រភពទឹកគ្រប់គ្រាន់សម្រាប់បន្លែ ដោយសារវាចូលចិត្តសំណើមខ្ពស់ ប៉ុន្តែវាមិនចូលចិត្តទឹកដក់ទេ ។ មុនពេលដាំដុះ យើងត្រូវជីកដីហើយហាលថ្ងៃចោលប្រមាណ៧ថ្ងៃសិនដើម្បីកម្ចាត់ស្មៅ និងមេរោគផ្សេងៗ ហើយយកកំបោរសមកផ្សំគ្នាជាមួយដី ក្នុងករណីដីមានជាតិអាស៊ីតខ្លាំង ជាពិសេស ផ្ទៃដីស្រែមានទឹកដក់ មានកម្ទេចកម្ទីស្មៅឬសត្វ វានឹងធ្វើឱ្យដីនោះកាន់តែមានជាតិអាស៊ីតលើសដើម ដូច្នេះ កំបោរសអាចជួយបាន ។

ជាធម្មតា ដីមានជាតិអាស៊ីតតិចៗ ប៉ុន្តែយើងសម្លឹងដោយភ្នែកទទេមិនដឹងទេថា ដីបែបណាមានជាតិអាស៊ីតតិចឬច្រើន ប៉ុន្តែយើងអាចសង្កេតបានពីសភាពផ្ទៃដីថា មាន កម្ទេចរុក្ខជាតិឬសត្វច្រើនប៉ុនណា បើផ្ទៃដីដាំដំណាំនោះស្មើសាច់ហើយ យើងមិនចាំបាច់បាចកំបោរសទេ ។What is Garden Lime? | BBC Gardeners World Magazine

ការដាំដំណាំជាទូទៅ បើយើងបានទទួលផលល្អហើយ គ្មានអ្វីត្រូវបារម្ភទេ ហើយមិនចាំបាច់ប្រើកំបោរសក៏បានដែរ ។ រឿងសំខាន់មួយដែលគួរធ្វើ គឺក្រៅពីមានដីល្អហើយ ត្រូវរករូបមន្តផ្សំជីសម្រាប់ដាក់ដំណាំឱ្យឆាប់លូតលាស់ ប៉ុន្តែបើដីនោះខ្សត់ជីជាតិខ្លាំងពេក យើងដាំអ្វីក៏មិនបានផលដែរ ដូច្នេះ មិនគួរមើលរំលងកំបោរសទេ ៕ What Are The Benefits Of Adding Lime To Soil? - A Green Handប្រភព ៖ ta.propernews